ព័ត៌មានជាតិ
សម្តេចធិបតី ជម្រាបប្រធានាធិបតីបារាំង ៣ចំណុចសំខាន់ៗដែលថៃកំពុងចូលជ្រៅកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់
ក្នុងឱកាសដ៏កម្រនៃជំនួបមេដឹកនាំកំពូលកម្ពុជា-បារាំង នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជម្រាបជូនប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នូវ៣ចំណុចសំខាន់ៗដែលយោធាថៃបន្តរុលចូលមកជ្រៅកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ នេះបើតាម លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងនៅក្នុងសន្និសីទព័ត៌មានស្តីពីលទ្ធផលដំណើរនាយករដ្ឋមន្រ្តីកម្ពុជាទៅក្រៅប្រទេស។

នៅក្នុងជំនួបជាមួយលោក ម៉ាក្រុង, សម្តេចធិបតី បានឡើងពីការពិត ដោយឈរលើគោលការណ៍មួយច្បាស់នោះ គឺកម្ពុជាត្រូវតែផ្សព្វផ្សាយលាតត្រដាងស្ថានភាពនៅតាមបណ្តោយព្រំដែនជាមួយថៃ ដោយមិនបំផ្លើសឱ្យហួសការពិត តែទន្ទឹមនឹងនេះដោយមិនបង្រួញឱ្យតូចជាការពិតនោះទេ។ ក្នុងន័យនេះ សម្តេចធិបតី បានប្រាប់ប្រធានាធិបតីបារាំង ៣ចំណុច សំខាន់ៗ ទី ១ ភាពតានតឹងជាមួយថៃកំពុងបន្តគ្របដណ្តប់ទៅលើបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការលើកឡើងនេះ មូលហេតុមកពីកងទ័ពថៃបានចូលជ្រៅហួសព្រំដែនស្របច្បាប់មកក្នុងទឹកដីកម្ពុជា ហើយកំពុងកាន់កាប់ទឹកដីទាំងអស់នោះ ដោយខុសច្បាប់អន្តរជាតិ។
មិនតែប៉ុណ្ណោះកងទ័ពថៃកម្ទេចផ្ទះសម្បែងរបស់ប្រជាជនខ្មែរ និងរារាំងប្រជាជនខ្មែររាប់ម៉ឺននាក់មិនឱ្យមានលទ្ធភាពត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញ។ ព្រមទាំងបានសាងសង់នៅលើដែនដីកាន់កាប់ទាំងអស់នោះ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅទីនោះទៀតផង។
ចំណុចទី២ គឺដាច់ខាតកម្ពុជាមិនទទួលឡើយនូវស្ថានភាព ការកែប្រែខ្សែបន្ទាត់នយោបាយព្រំដែនដោយខុសច្បាប់អន្តរជាតិ។ បានន័យថា ទោះបីជាថៃបានឈ្លានពានយក និងបានកាន់កាប់ដីទាំងអស់នោះមែនពិត ក៏ទឹកដីទាំងនោះតែជាដីកម្មសិទ្ធិស្របច្បាប់ប្រកែកមិនបានរបស់ប្រទេសកម្ពុជា។ ចំណុចទី ៣ សម្តេចធិបតី ជម្រាបលោក ម៉ាក្រុង ថាកម្ពុជានៅតែប្រកាន់ភ្ជាប់ជំហរដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និងគ្រប់កិច្ចព្រមព្រៀងដែលថៃ និងកម្ពុជា បានចុះហត្ថលេខា មកទល់ពេលនេះ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានពន្យល់ទៀតថា ទោះបីជាបារាំងជាមិត្តរបស់កម្ពុជាយ៉ាងណាក៏ដោយសម្តេចធិបតី មិនបានសុំបារាំងឱ្យកាន់ជើងកម្ពុជានោះទេ តែសម្តេចធិបតី ស្នើសុំឱ្យប្រទេសបារាំង បន្តលើកតម្កើងគោលការណ៍របស់ខ្លួនដែលស៊ីសង្វាក់គ្នាខ្លាំងមែនទែន និងគោលការណ៍នៃប្រទេសកម្ពុជា នោះគឺការគោរពច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃបណ្តាលប្រទេសនានាក្នុងពិភពលោក។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បញ្ជាក់ថា៖«សម្តេចធិបតី មិនសុំការគាំទ្រ ឬការកាន់ជើងកម្ពុជាពីសំណាក់បារាំង ពីព្រោះតាំងពីដើមទីមក មានរួចស្រេចមកហើយ អន្តរាគមន៍របស់អាមេរិក ចិន និងយន្តការរបស់អាស៊ាន ហើយយន្តការទាំងអស់នេះ ថែមទាំងជួយកសាងបាននូវបទឈប់បាញ់២លើក លើកទី១ខែកក្កដា ឆ្នាំ ២០២៥ និងលើកទី២ ខែធ្នូ ឆ្នាំ ២០២៥»៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


