ព័ត៌មានជាតិ
សភាកម្ពុជាជូនសមាជិកសភាបារាំងពិនិត្យមើលការរងគ្រោះរបស់ពលរដ្ឋខ្មែរដោយសារការវាយប្រហារពីទាហានថៃ
សភាកម្ពុជាបានជូនគណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង-កម្ពុជា លោក Thomas LAM ចុះមើលឃើញជាក់ស្ដែងពីភាពរងគ្រោះរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់ភៀសសឹក២០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកពួក ខេត្តសៀមរាប ក៏ដូចជាទីតាំងដែលរងគ្រោះពីការវាយប្រហារបំផ្លាញពីទាហានថៃក្នុងសង្គ្រាមចុងឆ្នាំ២០២៥។

ការចុះពិនិត្យរបស់លោក Thomas LAM នេះត្រូវបានសម្របសម្រួលជូនដំណើរដោយប្រធានគណៈកម្មការសេដ្ឋកិច្ចសភាជាតិលោក ឈាង វុន ដែលបានចែកអំណោយដល់ជនរងគ្រោះនៅមណ្ឌលភៀសសឹកផងដែរ។
ក្នុងឱកាសនោះប្រធានគណៈកម្មការសេដ្ឋកិច្ចសភាជាតិលោក ឈាង វុន បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភា ក្នុងការបំពេញតួនាទីលើកកម្ពស់សុខសន្តិភាព និងស្ថិរភាពសង្គម តាមរយៈការងារការទូតសភានៅលើឆាកអន្តរជាតិ ព្រមទាំងថ្លែងអំណរគុណចំពោះវីរភាពលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពក្នុងការការពារបូរណភាពទឹកដី។
លោកថា៖ «វីរភាពនេះបានក្លាយជាកម្លាំងចលករនៃមហាសាមគ្គីជាតិខ្មែរទាំងមូល»។

លោក ឈាង វុន បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមតាមរយៈការចរចាការទូត និងការអនុវត្តច្បាប់អន្តរជាតិ ដើម្បីធានាសុវត្ថិភាពជូនជាតិមាតុភូមិ។
បន្ទាប់ពីចុះពិនិត្យ និងចែកអំណោយដល់ពលរដ្ឋភៀសសឹកគណៈប្រតិភូក៏បានបន្តដំណើរចុះពិនិត្យមើលស្ពានអូជីក ក្នុងស្រុកស្រីស្នំ ដែលបានរងការបំផ្លិចបំផ្លាញពីការវាយប្រហារតាមអាកាសរបស់ទាហានឈ្លានពានថៃ ដើម្បីស្វែងយល់បន្ថែមពីផលប៉ះពាល់ជាក់ស្តែងលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់នោះផងដែរ។
គួរឱ្យដឹងដែរថា ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា លោក Thomas LAM បានចំណាយពេលពេញមួយសប្ដាហ៍ចុងខែកុម្ភៈ ដើម្បីជួបពិភាក្សាការងារជាមួយមេដឹកនាំកម្ពុជាពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា បារាំង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការរៀបចំកិច្ចប្រជុំក្រុមប្រទេសនិយាយភាសាបារាំងនៅចុងឆ្នាំនេះផងដែរ។ ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី លោក Thomas បានបញ្ជាក់ផងដែរថាប្រទេសបារាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ឯកសារ និងបច្ចេកទេសព្រំដែនកម្ពុជា-ថៃដើម្បីចូលរួមដោះស្រាយបញ្ហាព្រំដែនដែលកម្ពុជាកំពុងមានបញ្ហាជាមួយថៃ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


