ព័ត៌មានជាតិ
សមាជិកសភាបារាំងថា បារាំងគាំទ្រនិងនៅជាមួយកម្ពុជាជានិច្ចពេលដែលកម្ពុជាត្រូវការ
ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា លោក Thomas LAM បានជម្រាបប្រាប់ប្រធានរដ្ឋសភាកម្ពុជាថា ប្រទេសបារាំងនឹងគាំទ្រដល់កម្ពុជាជានិច្ចនៅពេលមានតម្រូវការពីបារាំង និងសង្ឃឹមថាទំនាក់ទំនងកម្ពុជា-បារាំងនឹងឈានដល់ដៃគូរយុទ្ធសាស្ត្រក្នុងឆ្នាំនេះ។

ថ្លែងក្នុងជំនួបជាមួយសម្ដេចសភាធិបតី ឃួន សុដារី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាកម្ពុជាលោក Thomas LAM ថា បារាំងចង់ឃើញកម្ពុជារក្សាបាននូវសន្តិភាព និងមានកិច្ចសហប្រតិបត្តិការកាន់តែល្អជាមួយខ្លួន។ លោកបានបញ្ជាក់ថា បារាំងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្ដល់ឯកសារប្រវត្តិសាស្ត្រ និងព្រំដែនកម្ពុជា-ថៃដល់កម្ពុជា។
នាយរងខុទ្ទកាល័យសម្ដេចសភាធិបតី លោក ប៉ែន ប្រាកដ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសម្ដេចបានជួបជាមួយលោក Thomas LAM យ៉ាងដូច្នេះថា៖ «យើងស្នើ(សុំឯកសារ) ទៅគឺ ភាគីបារាំងនឹងផ្ដល់ឱ្យ។ ចំពោះពេលវេលាជាក់លាក់នៃការផ្ដល់គឺអាស្រ័យលើរដ្ឋាភិបាលកម្ពុជាយើង។ លោកស្នើនៅពេលណា? ព្រោះគេបញ្ជាក់ហើយថាគេនៅជាមួយកម្ពុជានិងផ្ដល់ឯកសារជូនដល់រដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់ការដោះស្រាយជម្លោះព្រំដែននេះឯង។ គឺមិនចង់ឱ្យមានការវាយប្រហារដោយប្រើប្រាស់កម្លាំងតទៅទៀតទេគឺចង់ឱ្យមានការបញ្ចប់បញ្ហាដោយសន្ដិវិធី និងផ្អែកលើច្បាប់អន្តរជាតិ»។

លោក Thomas LAM បានបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាពេលនេះលោកនឹងដឹកនាំក្រុមការងារសភាបារាំងចុះមើលពលរដ្ឋខ្មែរនៅតំបន់ភៀសសឹកដោយសារការឈ្លានពានពីប្រទេសថៃ ក៏ដូចជាពិនិត្យមើលលទ្ធភាពក្នុងការជួយកម្ពុជាឱ្យរៀបចំកិច្ចប្រជុំក្រុមប្រទេសនិយាយភាសាបារាំង និងការទទួលស្វាគមន៍ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ដែលមកទស្សនកិច្ចនៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខផងដែរ។
ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ដោយបានកត់សម្គាល់លើមិត្តភាពរវាងកម្ពុជា-បារាំង និងការដែលប្រទេសនេះជួយឈឺឆ្អាលជួយដល់កម្ពុជាជានិច្ច។ សម្ដេចសង្ឃឹមថាក្នុងដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង មកកម្ពុជានៅចុងឆ្នាំនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជានិងបារាំង ក៏ដូចជាជំរុញការបង្កើននូវទំនាក់ទំនងកម្ពុជានិងបារាំងឱ្យក្លាយជាដៃគូរយុទ្ធសាស្ត្រថែមទៀតផង។

ទំនាក់ទំនងកម្ពុជាចាប់ផ្ដើមតាំងពីឆ្នាំ១៨៦៣ ពេលដែលបារាំងចូលមកធ្វើជាអាណាព្យាបាលលើប្រទេសកម្ពុជាដែលមានអាយុកាលប្រមាណ១៦៣ឆ្នាំហើយ។ បារាំងគឺជាអ្នកបង្ខំឱ្យថៃសងកម្ពុជាវិញនូវដីខេត្តបាត់ដំបង សិរីសោភ័ណ និងខេត្ដសៀមរាប នៅឆ្នាំ១៩០៧ ដែលទឹកដីទាំងនេះត្រូវបានផ្ដាច់ចេញពីមាតុភូមិតាំងតែពញាអភ័យធិបបែស បែន ក្នុងឆ្នាំ១៧៩៤។
ក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីដើមខែកុម្ភៈនេះ ក៏បានស្នើទៅប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីសុំការគាំទ្របច្ចេកទេសពីរដ្ឋាភិបាលបារាំង និងការប្រឹក្សាយោបល់ ព្រមទាំងសម្រួលការទទួល និងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដែលជាមរតកនៃសម័យអាណាព្យាបាលពីបារាំងផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


