កម្ពុជា-ហ្វ្រង់កូហ្វូនី Archives - Kampuchea Thmey Daily

មន្ត្រីទូតកម្ពុជាលើកឡើងពីក្ដីបារម្ភចំពោះភាពផុយស្រួយក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ទៅកាន់ហ្វ្រង់កូហ្វូនី
កម្ពុជាបានលើកឡើងពីក្ដីបារម្ភចំពោះស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ ដែលកម្ពុជាអះអាងថា នៅតែមានភាពផុយស្រួយ ទោះបីមានបទឈប់បាញ់តាំងពីខែធ្នូ ឆ្នាំ២០២៥ក៏ដោយ ដោយភាគីថៃបានរំលោភបំពានជាបន្តបន្ទាប់លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ការលើកឡើងនេះបានធ្វើឡើងដោយលោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ដែលកិច្ចប្រជុំដឹកនាំដោយលោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូនី)។

លោកបានរាយការណ៍អំពីបច្ចុប្បន្នភាពនៃស្ថានភាពនៅតាមបណ្តាយព្រំដែនកម្ពុជា និងថៃ ដោយលើកឡើងពីសកម្មភាពខុសច្បាប់របស់ថៃ ដូចជាការបន្តរារាំងការវិលត្រឡប់របស់ជនស៊ីវិលកម្ពុជាទៅកាន់លំនៅឋាននៅតាមតំបន់ព្រំដែន បន្តកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា ពិសេសការព្យាយាមកែប្រែខ្សែបន្ទាត់ព្រំដែនដោយឯកតោភាគី។

ប៉ុន្តែលោក លុយ ដាវីត បានគូសបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនណាមួយ ដោយការប្រើប្រាស់កងកម្លាំង ឬការបង្កើតស្ថានភាពជាក់ស្តែងឡើយ។ ពីកិច្ចប្រជុំនោះ លោក ក៏បានអរគុណចំពោះលោកស្រីអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ដែលបានចុះសួរសុខទុក្ខផ្ទាល់ដល់ជនភៀសខ្លួនកម្ពុជា កាលពីខែមីនាកន្លងទៅ។ «នេះជាកាយវិការដែលបង្ហាញពីសាមគ្គីភាពរបស់ហ្វ្រង់កូហ្វូនី»។ លោក លុយ ដាវីត លើកឡើងដូច្នេះ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រ មន្រ្តីទូតកម្ពុជារូបនេះ បានប្រាប់ហ្វ្រង់កូហ្វូនី ថា បន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់ថៃចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១នោះ កម្ពុជាបានចាប់ផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីឈានទៅរកដំណោះស្រាយយុត្តិធម៌ សមធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ៕

ដោយ៖ ធឿន វ៉ាន់សុង

The post មន្ត្រីទូតកម្ពុជាលើកឡើងពីក្ដីបារម្ភចំពោះភាពផុយស្រួយក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ទៅកាន់ហ្វ្រង់កូហ្វូនី appeared first on Kampuchea Thmey Daily.

លោក ប្រាក់ សុខុន អញ្ជើញទៅបារាំង ដឹកនាំសន្និសីទវិសាមញ្ញហ្វ្រង់កូហ្វូនី និងត្រៀមកិច្ចប្រជុំកំពូលនៅភ្នំពេញ
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជា ប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី អញ្ជើញធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រី​ហ្វ្រង់កូហ្វូនីលើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញនេះគឺជាជំហានដ៏សំខាន់នៅក្នុងដំណើរការជ្រើសរើសអគ្គលេខាធិការថ្មីនៃអង្គការ ហ្វ្រង់កូហ្វូនី សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣០។ តំណាងសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងវាយតម្លៃលើចក្ខុវិស័យ និងផែនការសម្រាប់អនាគតរបស់ហ្វ្រង់កូហ្វូនី របស់បេក្ខជនទាំង៤រូប ក្នុងនោះលោក ប្រាក់ សុខុន នឹងផ្តល់អនុសាសន៍ជូនប្រមុខរដ្ឋ/រដ្ឋាភិបាលរៀងៗខ្លួន ដើម្បីជាមូលដ្ឋានក្នុងការសម្រេចជ្រើសរើសបេក្ខជនសមស្របបំផុតសម្រាប់តំណែងអគ្គលេខាធិការក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥-១៦ ខែ វិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ឆ្លៀតពេលអញ្ជើញចូលរួមកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយ សមភាគីមកពីដ្ឋជាសមាជិក OIF មួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីបញ្ហាផ្សេងៗដែលជាប្រយោជន៍រួម។

សូមជម្រាបថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាការបង្ហាញនូវឧត្តមភាពរបស់ប្រទេសកម្ពុជានិងសាមគ្គីភាពយ៉ាងស៊ីជម្រៅជាមួយពិភពនៃភាសាបារាំង រួមជាមួយប្រជាជាតិចម្រុះ​ជាតិ​សាសន៍ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍន៍ និងអនាគតនៃភាសាបារាំង។

ទិវាអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាព្រឹតិ្តការណ៍ដ៏សំខាន់ក្នុងការបង្ហាញពីតួនាទីដ៏សំខាន់នៃភាសាបារាំងនៅកម្ពុជា ដោយសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជា ស្ថានទូតបារាំងប្រចាំកម្ពុជា ទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមជាមួយគ្រឹះស្ថានសិក្សាប្រើប្រាស់ភាសាបារាំង តាមរយៈការសម្ដែងទស្សនីយភាពនានា រួមមាន៖ របាំប្រជាប្រិយ ចម្រៀងសម័យ និងការសម្ដែងរឿងខ្លី ជាភាសាបារាំង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕

The post លោក ប្រាក់ សុខុន អញ្ជើញទៅបារាំង ដឹកនាំសន្និសីទវិសាមញ្ញហ្វ្រង់កូហ្វូនី និងត្រៀមកិច្ចប្រជុំកំពូលនៅភ្នំពេញ appeared first on Kampuchea Thmey Daily.

កម្ពុជាបង្ហាញពីបេតិកភណ្ឌវប្បធម៌របស់ខ្លួនក្នុងព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនី នៅឯទីក្រុងតូក្យូ
ក្នុងព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនី ដែលបានរៀបចំឡើងនៅឯទីក្រុងតូក្យូ កម្ពុជា តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសជប៉ុន បានដាក់បង្ហាញពីបេតិកភណ្ឌ ប្រពៃណី និងផលិតផលក្នុងស្រុកដ៏សម្បូរបែបរបស់កម្ពុជា ក៏ដូចជាទំនាក់ទំនងដ៏រស់រវើករបស់ខ្លួនទៅកាន់ពិភពហ្វ្រង់កូហ្វូន។

ព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរៀបចំដោយក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅជប៉ុន(CPFJ) និងស្ថានទូតនៃប្រទេស/រដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ ក្នុងនោះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ដែលដឹកនាំដោយលោក ជុំ សុន្ទរី ជាឯកអគ្គរាជទូត ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ខាងលើ គឺបានផ្តល់ឱ្យអ្នកទស្សនាជប៉ុន និងសហគមន៍អន្តរជាតិនូវឱកាសស្វែងយល់ពីវប្បធម៌កម្ពុជា កន្លែងទាក់ទាញទេសចរណ៍ ផលិតផលខ្មែរ និងការចូលរួមយូរអង្វែងរបស់កម្ពុជានៅក្នុងសហគមន៍ហ្វ្រង់កូហ្វូន។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជា នេះក៏ជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការសន្ទនាក្នុងចំណោមបណ្តាប្រទេសហ្វ្រង់កូហ្វូន និងសាធារណជនជប៉ុនផងដែរ។

ស្ថានទូតកម្ពុជា បានតាំងបង្ហាញស្នាដៃសិល្បៈ និងចែកជូននូវសៀវភៅផ្សព្វផ្សាយនានាដែលបង្ហាញពីប្រវត្តិសាស្ត្រ អត្តសញ្ញាណវប្បធម៌ និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ព្រមទាំងការចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយ ដែលកម្ពុជាជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

គួរបញ្ជាក់ឱ្យដឹងដែរ តាមការស្នើរបស់ឯកអគ្គរាជទូតកម្ពុជា មុខម្ហូបខ្មែរ “សាច់គោឡុកឡាក់” ត្រូវបានបង្ហាញនៅក្នុងបញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋាន L’Oiseau de France ដែលមានទីតាំងនៅក្នុងវិទ្យាស្ថានភាសាបារាំងនៃទីក្រុងតូក្យូ និងជាទីតាំងនៃការរៀបចំព្រឹត្តិការណ៍។ ការដាក់បញ្ចូលមុខម្ហូបកម្ពុជាដ៏ល្បីនេះ គឺបានផ្តល់ឱ្យអ្នកទស្សនានូវរសជាតិនៃកេរដំណែលស្នាដៃម្ហូបខ្មែរ និងបានបន្ថែមនូវមុខម្ហូបដ៏ពិសេសមួយនៅក្នុងព្រឹត្តិការណ៍នេះ។

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន តាមរយៈសេចក្ដីប្រកាសព័ត៌មាន​ នៅថ្ងៃនេះ បញ្ជាក់ថា ក្នុងនាមជាប្រទេសសមាជិកដ៏សកម្មនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កម្ពុជាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងភាសាបារាំង ហើយសម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍នានា ដូចជាសប្តាហ៍ហ្វ្រង់កូហ្វូនី នៅទីក្រុងតូក្យូ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងការទូតវប្បធម៌ និងលើកកម្ពស់មិត្តភាពរវាងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងប្រទេសជប៉ុន៕

The post កម្ពុជាបង្ហាញពីបេតិកភណ្ឌវប្បធម៌របស់ខ្លួនក្នុងព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនី នៅឯទីក្រុងតូក្យូ appeared first on Kampuchea Thmey Daily.

កិច្ចប្រជុំហ្រ្វង់កូហ្វូនី នៅភ្នំពេញ នឹងក្លាយជាឱកាសសម្រាប់កម្ពុជាបង្ហាញពីវប្បធម៌ និងសក្តានុពលសេដ្ឋកិច្ច
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងរៀបចំនៅរាជធានីរបស់ប្រទេសកម្ពុជា ជាឱកាសសម្រាប់កម្ពុជាបង្ហាញពីវប្បធម៌ និងសក្តានុពលផ្នែកសេដ្ឋកិច្ចទៅកាន់ចំណោមមេដឹកនាំនៃក្រុមប្រទេសនិយាយភាសាបារាំង។ នេះជាការរំពឹងទុករបស់ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន និងលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

ថ្នាក់ដឹកនាំទាំងពីរ សង្ឃឹមថា ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលជាច្រើននឹងអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ ដែលជាឱកាសល្អ សម្រាប់ស្វែងយល់ពីសម្បត្តិវប្បធម៌ និងសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ ក្ដីរំពឹងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ក្នុងឱកាសលោកស្រី Louise MUSHIKIWABO មកធ្វើទស្សនកិច្ចការងារនៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៧ ខែមីនា ប៉ុន្តែទើបតែចេញផ្សាយនៅព្រឹកថ្ងៃទី៩ ខែមីនានេះ បានឱ្យដឹងថា ក្នុងជំនួប​នេះ លោក ប្រាក់ សុខុន និងលោកស្រី អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានពិភាក្សាពីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានី​ភ្នំពេញ។ ការពិភាក្សាគឺបានផ្តោតជាពិសេសលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីធានាបាននូវភាពជោគជ័យនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Louise MUSHIKIWABO បានបង្ហាញឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយ ក្រោយពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាលពី២៩ឆ្នាំកន្លងទៅ។ តាមសេចក្ដីប្រកាសដដែល ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ផងដែរពីសារៈសំខាន់នៃការលើកកម្ពស់តម្លៃនៃសន្តិភាព ការសន្ទនា និងសាមគ្គីភាពរបស់ហ្វ្រង់កូហ្វូនីនៅក្នុងបរិបទនៃការកើនឡើងអស្ថិរភាពភូមិសាស្ត្រនយោបាយ និងការរីករាលដាលនៃជម្លោះប្រដាប់អាវុធ។

គួរជម្រាបឱ្យដឹងថា កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការរៀបចំនូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ និងព្រឹត្តិការណ៍អមសំខាន់ៗដូចជា «ភូមិហ្វ្រង់កូហ្វូនី» និង«ហ្វ្រង់កូតិច» ជាដើម៕

The post កិច្ចប្រជុំហ្រ្វង់កូហ្វូនី នៅភ្នំពេញ នឹងក្លាយជាឱកាសសម្រាប់កម្ពុជាបង្ហាញពីវប្បធម៌ និងសក្តានុពលសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី បង្ហាញបំណងចុះជួបពលរដ្ឋភៀសសឹកកម្ពុជានៅតាមព្រំដែន
អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (Francophonie) លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) មានបំណងទៅជួបប្រជាពលរដ្ឋជនភៀសសឹកកម្ពុជានៅតាមព្រំដែន។ បំណងនេះ ត្រូវបានបង្ហាញឱ្យដឹងក្នុងពេលលោកស្រី បានចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោកស្រី អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី បានលើកឡើងពីការតាមដានដោយយកចិត្តទុកចំពោះបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលបានកំពុងកើតមានឡើងពេលនេះ ហើយលោកស្រី បានបញ្ជាក់ប្រាប់សម្តេចតេជោ ថា លោកស្រីមកប្រទេសកម្ពុជាពេលនេះ ក៏នឹងឆ្លៀតទៅសួរសុខទុក្ខជនភៀសខ្លួននៅព្រំដែនផងដែរ។ នេះបើតាមការថ្លែងឱ្យដឹងដោយអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ។

បើតាមលោក ជា ធីរិទ្ធ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះការចាប់អារម្មណ៍របស់លោកស្រី ល្វីស មូស៊ីគីវ៉ាបូ ដែលមានបំណងគ្រោងទៅជួបជនភៀសខ្លួននៅព្រំដែនពេលនេះ។ សម្តេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា ជាពិសេសការគ្រោងទៅសួរសុខទុក្ខជនភៀសសឹកគឺជាការបង្ហាញយ៉ាងច្បាស់នូវជំហររបស់លោកស្រីក្នុងការគាំទ្រដល់សន្តិភាព ដោយមិនចង់ឃើញសង្គ្រាមកើតឡើង។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងធានាអះអាងពីសន្តិសុខ សុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងត្រូវរៀបចំឡើងនៅកម្ពុជាផងដែរ ត្បិតកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយថៃ ក៏ប៉ុន្តែសម្ដេចថា មិនជះឥទ្ធិពលដល់កិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់ខាងមុខនោះទេ។

តាមរយៈលោកស្រីអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី សម្តេចតេជោបានផ្ញើសារទៅថ្នាក់ដឹកនាំ ដែលត្រូវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ កុំមានការព្រួយបារម្ភ។

សម្តេចតេជោ បញ្ជាក់ថា កម្ពុជារង់ចាំស្វាគមន៍នូវគណៈប្រតិភូអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅពេលខាងមុខ បើទោះបីជាពិភពលោកបន្តនូវសកម្មភាពដ៏ស្មុគស្មាញក៏ពិតមែន តែតាមរយៈនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ សម្តេចតេជោ សង្ឃឹមថា នឹងទទួលបានលទ្ធផលជោគជ័យល្អប្រសើរទុកជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជាផង និងប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

The post អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី បង្ហាញបំណងចុះជួបពលរដ្ឋភៀសសឹកកម្ពុជានៅតាមព្រំដែន appeared first on Kampuchea Thmey Daily.

ផ្ដើមទស្សនកិច្ចនៅកម្ពុជា អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ចូលជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃចន្ទនេះ
អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លោកស្រី Louise MUSHIKIWABO បានចាប់ផ្ដើមសម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជា ដោយនៅព្រឹកថ្ងៃចន្ទនេះ លោកស្រី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។

បើតាមក្រសួងការបរទេសកម្ពុជា តបតាមការអញ្ជើញរបស់ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន លោកស្រី Louise MUSHIKIWABO នឹងត្រូវធ្វើទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ដោយដំណើរទស្សនកិច្ចនេះ ត្រូវបានក្រសួងការបរទេស បញ្ជាក់ថា ធ្វើឡើងដើម្បីជជែកអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តាមកម្មវិធីគ្រោងទុក បន្ទាប់ពីចូលជួបប្រធានព្រឹទ្ធសភាកម្ពុជា លោកស្រី អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក៏មានជំនួបជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជាម យៀប អនុប្រធានទី១រដ្ឋសភា។ ខណៈជំនួបទ្វេភាគីរវាងលោកស្រី ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ក៏ត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានចាត់ទុកថា គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនទាំងមូល។

ដំណើរទស្សនកិច្ចរបស់លោកស្រី Louise MUSHIKIWABO ក្រសួងការបរទេសកម្ពុជា ថា បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់អង្គការហ្វ្រង់កូហ្វូនី និងកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់បណ្តាញអ្នកប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

The post ផ្ដើមទស្សនកិច្ចនៅកម្ពុជា អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ចូលជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃចន្ទនេះ appeared first on Kampuchea Thmey Daily.

អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងដើមខែមីនានេះ
អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លោកស្រី Louise MUSHIKIWABO នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយដំណើរទស្សនកិច្ចនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ធ្វើឡើងដើម្បីជជែកអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកាបរទេស នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន លោកស្រី Louise MUSHIKIWABO នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

តាមកម្មវិធីគ្រោងទុក លោកស្រី អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នឹងជួបជាមួយថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ដូចជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ជាម យៀប អនុប្រធានទី១រដ្ឋសភា។ ខណៈលោកស្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយលោក ប្រាក់ សុខុន ផងដែរ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានចាត់ទុកថា គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនទាំងមូល។

ដំណើរទស្សនកិច្ចរបស់លោកស្រី Louise MUSHIKIWABO ក្រសួងការបរទេសកម្ពុជា ថា បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់អង្គការហ្វ្រង់កូហ្វូនី និងកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់បណ្តាញអ្នកប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

The post អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងដើមខែមីនានេះ appeared first on Kampuchea Thmey Daily.

កម្ពុជាប្ដូរទីតាំងប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំងពីសៀមរាបមកភ្នំពេញ ដើម្បីធានាលក្ខខណ្ឌល្អបំផុតសម្រាប់ការរៀបចំ
កម្ពុជាសម្រេចប្ដូរទីតាំងរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២៦ ពីខេត្តសៀមរាបមករៀបចំនៅរាជធានីភ្នំពេញវិញ ក្រោមហេតុផលដើម្បីធានាបានលក្ខខណ្ឌល្អបំផុតសម្រាប់ការរៀបចំព្រឹត្តិការណ៍ដែលមានប្រមុខដឹកនាំកំពូលចូលរួម ជាពិសេសប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។

ក្រសួងការបរទេស សង្កត់ធ្ងន់ក្នុងសេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃទី១៨ ខែកុម្ភៈ ដូច្នេះ៖«កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកន្លងមកគ្រោងនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ត្រូវបានផ្លាស់ប្តូរមករៀបចំនៅរាជធានីភ្នំពេញវិញ ដើម្បីធានាបាននូវលក្ខខណ្ឌល្អប្រសើរបំផុតសម្រាប់ការរៀបចំ និងការចូលរួមកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍អមនានា។»។

ក្រសួងការបរទេស ឱ្យដឹងថា រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ នឹងមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និង តំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងស្ថាប័នដៃគូនានាជាច្រើន។

តាមក្រសួងការបរទេស កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយ ជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការ OIF។

គួររម្លឹកថា កម្ពុជាទទួលបានការសម្រេចឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នាអំឡុងកិច្ចប្រជុំកំពូលលើកទី១៩ នៅទឹកដីបារាំង ក្នុងពេលដែលព្រះមហាក្សត្រនៃកម្ពុជា សម្ដេចព្រះបរមនាថ នរោត្ដម សីហនុ យាងចូលរួមកិច្ចប្រជុំនេះ។​ ការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ក៏មានចំណែករបស់បារាំងដែលគាំទ្រកម្ពុជាពេញទំហឹង និងការគាំទ្រពីប្រទេសសមាជិកអង្គការនេះផងដែរ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ចាប់ផ្តើមដំបូងនៅឆ្នាំ១៩៨៦។  អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានរដ្ឋ និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី ចំនួន៨៨ ក្នុងនោះសមាជិកពេញសិទ្ធិ៥៤, សមាជិកមិនពេញសិទ្ធិ៧ និងសមាជិកសង្កេតការណ៍២៧។ ក្រោយឆ្លងកាត់ជាសមាជិកសង្កេតការណ៍២ឆ្នាំ កម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធិ នៃអង្គការហ្រ្វង់កូហ្វូនី ចាប់តាំងពីឆ្នាំ១៩៩៣ ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post កម្ពុជាប្ដូរទីតាំងប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំងពីសៀមរាបមកភ្នំពេញ ដើម្បីធានាលក្ខខណ្ឌល្អបំផុតសម្រាប់ការរៀបចំ appeared first on Kampuchea Thmey Daily.