ព័ត៌មានជាតិ
អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងដើមខែមីនានេះ
អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លោកស្រី Louise MUSHIKIWABO នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយដំណើរទស្សនកិច្ចនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ធ្វើឡើងដើម្បីជជែកអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកាបរទេស នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន លោកស្រី Louise MUSHIKIWABO នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

តាមកម្មវិធីគ្រោងទុក លោកស្រី អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នឹងជួបជាមួយថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ដូចជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ជាម យៀប អនុប្រធានទី១រដ្ឋសភា។ ខណៈលោកស្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយលោក ប្រាក់ សុខុន ផងដែរ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានចាត់ទុកថា គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនទាំងមូល។

ដំណើរទស្សនកិច្ចរបស់លោកស្រី Louise MUSHIKIWABO ក្រសួងការបរទេសកម្ពុជា ថា បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់អង្គការហ្វ្រង់កូហ្វូនី និងកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់បណ្តាញអ្នកប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


