ព័ត៌មានជាតិ
មន្ត្រីទូតកម្ពុជាលើកឡើងពីក្ដីបារម្ភចំពោះភាពផុយស្រួយក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ទៅកាន់ហ្វ្រង់កូហ្វូនី
កម្ពុជាបានលើកឡើងពីក្ដីបារម្ភចំពោះស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ ដែលកម្ពុជាអះអាងថា នៅតែមានភាពផុយស្រួយ ទោះបីមានបទឈប់បាញ់តាំងពីខែធ្នូ ឆ្នាំ២០២៥ក៏ដោយ ដោយភាគីថៃបានរំលោភបំពានជាបន្តបន្ទាប់លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ការលើកឡើងនេះបានធ្វើឡើងដោយលោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ដែលកិច្ចប្រជុំដឹកនាំដោយលោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូនី)។

លោកបានរាយការណ៍អំពីបច្ចុប្បន្នភាពនៃស្ថានភាពនៅតាមបណ្តាយព្រំដែនកម្ពុជា និងថៃ ដោយលើកឡើងពីសកម្មភាពខុសច្បាប់របស់ថៃ ដូចជាការបន្តរារាំងការវិលត្រឡប់របស់ជនស៊ីវិលកម្ពុជាទៅកាន់លំនៅឋាននៅតាមតំបន់ព្រំដែន បន្តកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា ពិសេសការព្យាយាមកែប្រែខ្សែបន្ទាត់ព្រំដែនដោយឯកតោភាគី។
ប៉ុន្តែលោក លុយ ដាវីត បានគូសបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនណាមួយ ដោយការប្រើប្រាស់កងកម្លាំង ឬការបង្កើតស្ថានភាពជាក់ស្តែងឡើយ។ ពីកិច្ចប្រជុំនោះ លោក ក៏បានអរគុណចំពោះលោកស្រីអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ដែលបានចុះសួរសុខទុក្ខផ្ទាល់ដល់ជនភៀសខ្លួនកម្ពុជា កាលពីខែមីនាកន្លងទៅ។ «នេះជាកាយវិការដែលបង្ហាញពីសាមគ្គីភាពរបស់ហ្វ្រង់កូហ្វូនី»។ លោក លុយ ដាវីត លើកឡើងដូច្នេះ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រ មន្រ្តីទូតកម្ពុជារូបនេះ បានប្រាប់ហ្វ្រង់កូហ្វូនី ថា បន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់ថៃចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១នោះ កម្ពុជាបានចាប់ផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីឈានទៅរកដំណោះស្រាយយុត្តិធម៌ សមធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


