ព័ត៌មានជាតិ
កម្ពុជាបង្ហាញពីបេតិកភណ្ឌវប្បធម៌របស់ខ្លួនក្នុងព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនី នៅឯទីក្រុងតូក្យូ
ក្នុងព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនី ដែលបានរៀបចំឡើងនៅឯទីក្រុងតូក្យូ កម្ពុជា តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសជប៉ុន បានដាក់បង្ហាញពីបេតិកភណ្ឌ ប្រពៃណី និងផលិតផលក្នុងស្រុកដ៏សម្បូរបែបរបស់កម្ពុជា ក៏ដូចជាទំនាក់ទំនងដ៏រស់រវើករបស់ខ្លួនទៅកាន់ពិភពហ្វ្រង់កូហ្វូន។

ព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរៀបចំដោយក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅជប៉ុន(CPFJ) និងស្ថានទូតនៃប្រទេស/រដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ ក្នុងនោះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ដែលដឹកនាំដោយលោក ជុំ សុន្ទរី ជាឯកអគ្គរាជទូត ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ខាងលើ គឺបានផ្តល់ឱ្យអ្នកទស្សនាជប៉ុន និងសហគមន៍អន្តរជាតិនូវឱកាសស្វែងយល់ពីវប្បធម៌កម្ពុជា កន្លែងទាក់ទាញទេសចរណ៍ ផលិតផលខ្មែរ និងការចូលរួមយូរអង្វែងរបស់កម្ពុជានៅក្នុងសហគមន៍ហ្វ្រង់កូហ្វូន។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជា នេះក៏ជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការសន្ទនាក្នុងចំណោមបណ្តាប្រទេសហ្វ្រង់កូហ្វូន និងសាធារណជនជប៉ុនផងដែរ។
ស្ថានទូតកម្ពុជា បានតាំងបង្ហាញស្នាដៃសិល្បៈ និងចែកជូននូវសៀវភៅផ្សព្វផ្សាយនានាដែលបង្ហាញពីប្រវត្តិសាស្ត្រ អត្តសញ្ញាណវប្បធម៌ និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ព្រមទាំងការចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយ ដែលកម្ពុជាជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

គួរបញ្ជាក់ឱ្យដឹងដែរ តាមការស្នើរបស់ឯកអគ្គរាជទូតកម្ពុជា មុខម្ហូបខ្មែរ “សាច់គោឡុកឡាក់” ត្រូវបានបង្ហាញនៅក្នុងបញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋាន L’Oiseau de France ដែលមានទីតាំងនៅក្នុងវិទ្យាស្ថានភាសាបារាំងនៃទីក្រុងតូក្យូ និងជាទីតាំងនៃការរៀបចំព្រឹត្តិការណ៍។ ការដាក់បញ្ចូលមុខម្ហូបកម្ពុជាដ៏ល្បីនេះ គឺបានផ្តល់ឱ្យអ្នកទស្សនានូវរសជាតិនៃកេរដំណែលស្នាដៃម្ហូបខ្មែរ និងបានបន្ថែមនូវមុខម្ហូបដ៏ពិសេសមួយនៅក្នុងព្រឹត្តិការណ៍នេះ។

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃនេះ បញ្ជាក់ថា ក្នុងនាមជាប្រទេសសមាជិកដ៏សកម្មនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កម្ពុជាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងភាសាបារាំង ហើយសម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍នានា ដូចជាសប្តាហ៍ហ្វ្រង់កូហ្វូនី នៅទីក្រុងតូក្យូ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងការទូតវប្បធម៌ និងលើកកម្ពស់មិត្តភាពរវាងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងប្រទេសជប៉ុន៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


