ព័ត៌មានជាតិ
ផ្ដើមទស្សនកិច្ចនៅកម្ពុជា អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ចូលជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃចន្ទនេះ
អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លោកស្រី Louise MUSHIKIWABO បានចាប់ផ្ដើមសម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជា ដោយនៅព្រឹកថ្ងៃចន្ទនេះ លោកស្រី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។

បើតាមក្រសួងការបរទេសកម្ពុជា តបតាមការអញ្ជើញរបស់ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន លោកស្រី Louise MUSHIKIWABO នឹងត្រូវធ្វើទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ដោយដំណើរទស្សនកិច្ចនេះ ត្រូវបានក្រសួងការបរទេស បញ្ជាក់ថា ធ្វើឡើងដើម្បីជជែកអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តាមកម្មវិធីគ្រោងទុក បន្ទាប់ពីចូលជួបប្រធានព្រឹទ្ធសភាកម្ពុជា លោកស្រី អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក៏មានជំនួបជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជាម យៀប អនុប្រធានទី១រដ្ឋសភា។ ខណៈជំនួបទ្វេភាគីរវាងលោកស្រី ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ក៏ត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានចាត់ទុកថា គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនទាំងមូល។

ដំណើរទស្សនកិច្ចរបស់លោកស្រី Louise MUSHIKIWABO ក្រសួងការបរទេសកម្ពុជា ថា បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់អង្គការហ្វ្រង់កូហ្វូនី និងកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់បណ្តាញអ្នកប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


