Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន អញ្ជើញទៅបារាំង ដឹកនាំសន្និសីទវិសាមញ្ញហ្វ្រង់កូហ្វូនី និងត្រៀមកិច្ចប្រជុំកំពូលនៅភ្នំពេញ

បានផុស

នៅ


ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជា ប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី អញ្ជើញធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រី​ហ្វ្រង់កូហ្វូនីលើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញនេះគឺជាជំហានដ៏សំខាន់នៅក្នុងដំណើរការជ្រើសរើសអគ្គលេខាធិការថ្មីនៃអង្គការ ហ្វ្រង់កូហ្វូនី សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣០។ តំណាងសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងវាយតម្លៃលើចក្ខុវិស័យ និងផែនការសម្រាប់អនាគតរបស់ហ្វ្រង់កូហ្វូនី របស់បេក្ខជនទាំង៤រូប ក្នុងនោះលោក ប្រាក់ សុខុន នឹងផ្តល់អនុសាសន៍ជូនប្រមុខរដ្ឋ/រដ្ឋាភិបាលរៀងៗខ្លួន ដើម្បីជាមូលដ្ឋានក្នុងការសម្រេចជ្រើសរើសបេក្ខជនសមស្របបំផុតសម្រាប់តំណែងអគ្គលេខាធិការក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥-១៦ ខែ វិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ឆ្លៀតពេលអញ្ជើញចូលរួមកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយ សមភាគីមកពីដ្ឋជាសមាជិក OIF មួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីបញ្ហាផ្សេងៗដែលជាប្រយោជន៍រួម។

សូមជម្រាបថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាការបង្ហាញនូវឧត្តមភាពរបស់ប្រទេសកម្ពុជានិងសាមគ្គីភាពយ៉ាងស៊ីជម្រៅជាមួយពិភពនៃភាសាបារាំង រួមជាមួយប្រជាជាតិចម្រុះ​ជាតិ​សាសន៍ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍន៍ និងអនាគតនៃភាសាបារាំង។

ទិវាអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាព្រឹតិ្តការណ៍ដ៏សំខាន់ក្នុងការបង្ហាញពីតួនាទីដ៏សំខាន់នៃភាសាបារាំងនៅកម្ពុជា ដោយសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជា ស្ថានទូតបារាំងប្រចាំកម្ពុជា ទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមជាមួយគ្រឹះស្ថានសិក្សាប្រើប្រាស់ភាសាបារាំង តាមរយៈការសម្ដែងទស្សនីយភាពនានា រួមមាន៖ របាំប្រជាប្រិយ ចម្រៀងសម័យ និងការសម្ដែងរឿងខ្លី ជាភាសាបារាំង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម