ការដោះលែងអ្នកទោស Archives - Kampuchea Thmey Daily

ក្រោយ​ឡើង​ជា​ប្រធានាធិបតីមីយ៉ាន់​ម៉ា មីន ​អ៊ុងឡាំង​ ដោះ​លែង​អ្នក​ទោស​ជាង​ ៤ពាន់​នាក់​
ប្រធានាធិបតីថ្មី​របស់​ប្រទេសមីយ៉ាន់ម៉ា លោក មីន ​អ៊ុងឡាំង​ (Min Aung Hlaing) បាន​អនុម័ត​ការលើកលែង​ទោសដល់​អ្នក​ជាប់​ឃុំ​ចំនួន ៤ ៣៣៥ នាក់ ដែល​ជា​ការ​សម្រេច​លើក​ទីបីក្នុងរយៈពេល ៦ខែកន្លង​មក។ នេះ​​បើ​យោង​តាម​ទូរទស្សន៍រដ្ឋ MRTV រាយការណ៍នៅ​ថ្ងៃសុក្រ​និង​ចុះ​ផ្សាយ​បន្ត​ដោយ​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ថ្ងៃ​ទី​១៧​ ខែ​មេសា ឆ្នាំ​២០២៦ ។

ការលើកលែងទោស​ចំពោះ​អ្នក​ជាប់​ឃុំ​​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ជាធម្មតា​ធ្វើឡើង​ជា​រៀង​រាល់ឆ្នាំ ដើម្បី​អបអរសាទរទិវាឯករាជ្យ​របស់ខ្លួន​នៅ​ខែមករា និង​ថ្ងៃ​ចូល​​ឆ្នាំថ្មីក្នុងខែមេសា។

ប្រធានាធិបតី​​ប្រទេសមីយ៉ាន់ម៉ា លោក Min Aung Hlaing ។ រូបភាព៖ Reuters

ទូរទស្សន៍ MRTV លើក​ឡើង​ថា​ ក្នុងចំណោមអ្នកទោស ៤ ៣៣៥ នាក់ត្រូវបានដោះលែង មានជនបរទេសចំនួន ១៧៩ នាក់នឹងត្រូវនិរទេស​ចេញ​ពី​ប្រទេស​មីយ៉ាន់​ម៉ា​។

ការ​រាយ​ការ​ណ៍​ខាង​លើ​​ក៏​បាន​លើក​ឡើង​​ពី​ការ​បន្ថយ​ទោស​ប្រហារជីវិត​​មក​​ត្រឹម​​​ជាប់​ទោស​អស់​មួយជីវិត ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​​ មក​​ត្រឹម ៤០ ឆ្នាំ និង​​ការ​កាត់​បន្ថយ​ទោស​​មួយ​​ភាគ​ ៦​​ សម្រាប់​​អ្នក​ទោស​​ផ្សេង​ទៀត ដោយ​មិន​បាន​​ពន្យល់​លម្អិត​ឡើយ​។

ចំណែក​សមាគម​​ជំនួយ​​អ្នកទោសនយោបាយដែល​ជា​ក្រុមសិទ្ធិ​មនុស្ស​​និយាយថា៖ « មនុស្សជាង ៣០ ០០០ នាក់ត្រូវបានឃុំខ្លួន​​ពី​បទ​ចោទ​ប្រកាន់​ខាង​​នយោបាយ​ ចាប់តាំងពី​ការ​ដឹក​នាំ​ដោយអតីត​​របប​យោធា​មីយ៉ាន់​ម៉ា​ ដែល​មាន​​លោក​​ Min Aung Hlaing ជា​អ្នក​ដឹក​នាំ ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ជាប់ឆ្នោត​​ក្នុងឆ្នាំ ២០២១ មក»។

គួរ​បញ្ជាក់​ថា អតីត​របប​យោធា​មីយ៉ាន់ម៉ា​និយាយ​កាលពី​ខែវិច្ឆិកា​​​ថា​​ខ្លួន​​​នឹង​លើក​លែងទោស​​ឬ​ទម្លាក់​ចោល​​បទចោទប្រកាន់​ប្រឆាំង​​នឹង​មនុស្ស ៨ ៦៦៥នាក់ ចំណែក​កាលពី​ខែមករា​​ប្រកាស​ថា​​អ្នកទោស​ជាង ៦ ០០០នាក់​ នឹង​ត្រូវ​បាន​ដោះលែង​​ក្នុង​ឱកាស​បុណ្យឯករាជ្យ​ជាតិ៕

ប្រែសម្រួល៖ ណឺ មិនា

The post ក្រោយ​ឡើង​ជា​ប្រធានាធិបតីមីយ៉ាន់​ម៉ា មីន ​អ៊ុងឡាំង​ ដោះ​លែង​អ្នក​ទោស​ជាង​ ៤ពាន់​នាក់​ appeared first on Kampuchea Thmey Daily.

វ៉េណេស៊ុយ​អេឡា ដោះ​លែងអ្នកប្រឆាំង​ជាន់​ខ្ពស់​ ចំនួន​​​ ​២រូប​​ និង​មេធាវី​ម្នាក់​​
អង្គការសិទ្ធិមនុស្ស​ និង​ក្រុម​គ្រួសាររបស់​គណបក្ស​​​ប្រឆាំងឱ្យ​ដឹង​ថា ប្រទេស​​​វ៉េ​ណេ​ស៊ុយ​អេឡា ​បានដោះលែងអ្នក​ទោស​នយោបាយ ដែល​មក​ពី​បក្ស​ប្រឆាំង​​ចំនួន​ពីរ​រូប​ និង​មេធាវី​ដ៏​ល្បី​ម្នាក់ពីពន្ធនាគារ​ កាល​ពី​ថ្ងៃ​អាទិត្យ។​ នេះ​ជា​ការ​ដោះ​លែង​កម្រិត​ខ្ពស់​ចុង​ក្រោយ​បំផុត​ របស់​​រដ្ឋាភិបាល​​ ធ្វើ​ឡើង​នៅ​​ទីក្រុងការ៉ាកាស​។

លោក​ Juan Pablo Guanipa និង លោកស្រី Maria Corina Machado។ រូបភាព៖ បណ្តាញសង្គម X លោក ស្រី​ Machado។

យោង​តាម​ការចុះ​ផ្សាយរ៉យទ័រ នៅ​ថ្ងៃទី​៩ ខែ​កុម្ភៈ ឱ្យ​ដឹង​ថា​ក្រោម​សម្ពាធ​កាន់​តែខ្លាំង​ពី​សហរដ្ឋអាមេរិក​ ប្រទេស​វ៉េណេ​ស៊ុយ​អេឡា​បាន​ដោះ​លែង​អ្នក​ទោសនយោបាយ​ ប្រហែល​ ៣៥​នាក់ កាល​ពី​ថ្ងៃ​អាទិត្យ និង​កំពុង​ផ្ទៀង​ផ្ទាត់​ពី​ករណី​បន្ថែម​ទៀត​។ នេះ​បើ​តាម​អង្គ​ការ​សិទ្ធិ​មនុស្ស​ Foro Penal ។​

អង្គការសិទ្ធិមនុស្ស​​ Foro Penal ​បាន​បញ្ជាក់​លើក​​មុន​ថា​អ្នក​ទោស​នយោបាយ​ ៣៨៣ នាក់​ត្រូវ​បាន​ដោះលែង​ចាប់​តាំង​ពី​ រដ្ឋាភិ​បាលវ៉េណេស៊ុយអេឡា​បាន​ប្រកាស​នៅថ្ងៃទី ៨ ខែមករា​ ថាខ្លួន​នឹង​ចាប់​ផ្តើម​ដោះ​លែង​អ្នក​ទោស​ទាំង​នោះ​ឱ្យ​មាន​សេរី​ភាព​វិញ​។

គួរ​បញ្ជាក់​ថា អ្នក​ទោស​នយោបាយបក្ស​​ប្រឆាំងមាន​ លោក​ Juan Pablo Guanipa និង Freddy Superlano រួម​ទាំងលោក​​​មេ​ធាវី Perkins Rocha ផងដែរ។

លើស​ពី​នេះ លោក Guanipa, Rocha និង លោក Superlano គឺជា​មិត្ត​ជិត​ស្និទ្ធ​របស់​អ្នក​ឈ្នះ​រង្វាន់​ណូ​បែល​សន្តិភាព​ របស់​មេដឹកនាំខាង​​ប្រឆាំង លោក​ស្រី Maria Corina Machado ។

លោក Rocha ដែលជាមេធាវី​របស់ចលនា​ប្រឆាំង Vente Venezuela ត្រូវ​បាន​ឃុំខ្លួន​ក្នុងខែសីហា ឆ្នាំ ២០២៤ ពីបទ​ភេរវ​កម្ម និង​ការ​ចោទ​ប្រកាន់​ដែល​ពាក់ព័ន្ធផ្សេង​ទៀត​។

​គួរ​ឱ្យ​ដឹង​ថា អ្នក​​ប្រឆាំង និងក្រុម​សិទ្ធិមនុស្ស​របស់ប្រទេសវ៉េណេ​ស៊ុយ​អេឡា បានតស៊ូ​មតិ​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ថា រដ្ឋា​ភិបាល​សង្គម​និយម​របស់​ប្រទេស​នេះ ប្រើ​សិទ្ធិ​ការ​ឃុំ​ខ្លួន​របស់​ពួក​គេ​ ដើម្បី​លុប​បំបាត់​ការ​ប្រឆាំង​។

យ៉ាងណា​រដ្ឋាភិបាល អតីត​មេដឹក​នាំវ៉េណេ​ស៊ុយ​អេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ​​បដិសេធ​​ថា​មិន​បាន​ចាប់​​អ្នក​​ទោស​​នយោបាយ​នោះ​ទេ​ ហើយ​លើក​ឡើង​ថា​ អ្នក​​ជាប់​​ទោស​​​ទាំង​​នោះ​​បាន​​ប្រព្រឹត្ត​​បទ​​ឧក្រិដ្ឋ​។ ក្រុម​មន្ត្រី​បានឱ្យ​ដឹង​ថា មនុស្ស​ជិត​ ៩០០ នាក់ ត្រូវ​បាន​ដោះ​លែង ​ប៉ុន្តែ​ពួកគេមិន​ច្បាស់ពី​ពេល​វេលា​ឡើយ​។ ចំណែក​រដ្ឋា​ភិបាល​​មិន​​បាន​​ផ្តល់​​បញ្ជី​​ផ្លូវ​ការ​​ណាមួយ​នៃ​​ចំនួន​​អ្នក​​ទោស​​ប៉ុន្មាន​​នាក់​ ​ដែល​​​ត្រូវ​​ដោះ​លែង ឬ​​បង្ហាញ​​អត្តសញ្ញាណ​​របស់​​ពួក​គេ​នោះ​​ទេ៕

ប្រែសម្រួល៖ ណឺ មិនា

The post វ៉េណេស៊ុយ​អេឡា ដោះ​លែងអ្នកប្រឆាំង​ជាន់​ខ្ពស់​ ចំនួន​​​ ​២រូប​​ និង​មេធាវី​ម្នាក់​​ appeared first on Kampuchea Thmey Daily.

​វ៉េណេស៊ុយ​អេឡា​ដោះលែង​​អ្នក​ទោស​នយោបាយជាង១០០​នាក់​ទៀត ក្រោយ​ចាប់ម៉ាឌូរ៉ូ​​​៣សប្តាហ៍​
​អាជ្ញា​ធរ​​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ បាន​ដោះ​លែង​មនុស្ស​ជាង១០០នាក់​ ដែល​ជាអ្នក​ទោស​នយោ​បាយ។​​ នេះយោងតាមក្រុមសិទ្ធិ​​មនុស្ស​ រួម​ទាំង​មេធាវី​ដែល​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ក្នុង​ឆ្នាំ​ ២០២៤ បន្ទាប់​ពី​​ពួកគេ​​បាន​ទៅ​សួរ​សុខ​ទុក្ខ​កូន​ក្តី ​នៅ​ឯ​មន្ទីរ​ឃុំ​ឃាំង​។

អ្នក​ទោសវ៉េណេស៊ុយ​អេឡា ត្រូវ​បាន​ដោះ​លែង។ Reuters

យោង​តាម Al Jazeera, មន្ត្រី​មន្ទីរ​ឃុំឃាំង ​Foro Penal ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុងការ៉ាកាស [Caracas] ​បាន​ឱ្យ​ដឹង​ថា​ អ្នក​ទោស​យ៉ាង​ហោច​ណាស់​១០៤​នាក់​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ចំនួន​​អ្នកទោស​ដែល​គ្រោង​ដោះលែង​​​​​អាច​កើន​ឡើង​បន្ត​ទៀត​។​

លោក Tejeda ដែល​ជា​មេធាវី និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស ត្រូវ​បាន​គេ​ឃើញវត្ត​មាន​​ចុង​ក្រោយរបស់​លោក​នៅថ្ងៃទី២ ខែ​សីហា ឆ្នាំ២០២៤​ នៅ​ពេល​ដែល​មេធាវី​រូប​នេះ បាន​ទៅ​មើល​មណ្ឌល​ឃុំ​ឃាំង​ក្នុង​រដ្ឋការ៉ាបូបូ [ Carabobo] ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​អ្នក​ទោស​នយោបាយ។ នេះ​បើ​យោង​តាម​អង្គការ​ក្រៅ​រដ្ឋាភិ​បាល។​

ចំណែក លោក Gonzalo Himiob អនុប្រធានមន្ទីរ​ឃុំ​ឃាំង​ Foro Penal បាន​និយាយ​ថា ​ចំនួន​នៃ​ការ​ចេញ​ផ្សាយ​គឺ «មិន​ទាន់​ច្បាស់​លាស់» ហើយ​អាច​កើន​ឡើង​។​

ប្រ​ធានា​ធិប​តី​បណ្តោះ​អាសន្ន​​វ៉េណេស៊ុយ​អេឡា លោកស្រី​ Delcy Rodriguez បាន​សន្យា​ថា​នឹង​ដោះ​លែង​អ្នកទោស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោម​ការ​ដឹក​នាំ​របស់​​​​អតីតប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ​ [Nicolas Maduro] នៅ​ក្នុង​សន្និ​សីទ​សារព័ត៌​មាន​លើក​ដំបូង​របស់​លោក​ស្រី បន្ទាប់​ពី​ការ​ចាប់​ខ្លួន​របស់​អតីត​មេ​ដឹក​នាំ​ លោក​ម៉ាឌូរ៉ូ ដោយ​កង​កម្លាំង​ពិសេស​របស់​សហរដ្ឋអាមេរិក​កាល​ពី​ដើម​ខែ​នេះ​។

មិន​តែ​ប៉ុណ្ណោះ លោកស្រី​ Rodriguez បាន​និយាយ​ថា ចំណាត់​ការ​ដោះ​លែង​អ្នកទោស​រាប់​រយ​នាក់ ដែល​ភាគ​ច្រើន​ត្រូវ​បាន​ចាប់​នៅ​ក្នុង​ការ​បង្រ្កាប​លើ​ការ​ប្រឆាំង​ បន្ទាប់​ពី​ការ​បដិសេធ​របស់​លោក ម៉ាឌូរ៉ូ​ ក្នុង​ការ​ទទួល​យក​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២៤ ដោយ​បាន​ចាប់​ផ្តើម​នៃ​ «ពេល​វេលា​នយោ​បាយ​ថ្មី» ដែល​អនុញ្ញាត​ឱ្យ​មាន​ភាព​ចម្រុះ​ផ្នែក​នយោ​បាយ និង​អ្នក​ប្រកួត​ប្រជែង​ច្រើន​។​

យ៉ាងណា មន្ទីរ​ឃុំ​ឃាំង Foro Penal បានឱ្យ​ដឹងថាមាន​អ្នក​ទោស​នយោបាយ​ចំនួន​ ៧៧៧ នាក់ នៅ​ក្នុង​ពន្ធនា​គារប្រទេស​វ៉េណេស៊ុយ​អេឡាគិត​ត្រឹម​ថ្ងៃ​ទី១៩ ខែមករា៕

ប្រែ​សម្រួល៖ ណឺ មិនា

The post ​វ៉េណេស៊ុយ​អេឡា​ដោះលែង​​អ្នក​ទោស​នយោបាយជាង១០០​នាក់​ទៀត ក្រោយ​ចាប់ម៉ាឌូរ៉ូ​​​៣សប្តាហ៍​ appeared first on Kampuchea Thmey Daily.

របបសឹក​មីយ៉ាន់ម៉ាដោះ​លែង​អ្នកទោស​​ជាង​៦០០០​នាក់​​​មុនបោះឆ្នោត​​​​​សកល
របប​យោធា​មី​យ៉ាន់​ម៉ា​ដោះ​លែង​អ្នក​ទោស​ ៦ ០០០នាក់​ទូទាំង​ប្រទេស​ក្នុង​នោះ​​មានទាំងអ្នកទោស​​​ជាតិ​ អន្តរជាតិ និង​អ្នកទោស​នយោបាយ​ផង ឱ្យ​មាន​សេរីភាព ​ខណៈ​ដែល​ប្រទេស​ប្រទេស​នេះ​​ប្រារព្ធ​ទិវា​បុណ្យ​ឯក​រាជ្យ​លើក​ទី៧៨ និង​ការរៀបចំ​ការ​បោះឆ្នោ​ត​លើក​ដំបូងក្រោយ​​រដ្ឋប្រហារ​៦ឆ្នាំ​​​។​​ ​បើ​តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​រាយ​ការណ៍​កាល​ពីថ្ងៃ​អាទិត្យ​។

លោក Min Aung Hlaing. Reuters

​​អ្នក​ទោស​នយោបាយ​ជាង ៣ ០០០នាក់ ត្រូវ​បាន​ដោះ​លែង​​មុន​ការ​បោះ​ឆ្នោត​ខែ​ធ្នូរួច​ហើយ​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ Eleven បាន​រាយ​ការណ៍​ថា ក្រុម​ប្រឹក្សា​ការពារ​ជាតិ និង​សន្តិ​សុខ​បាន​ចេញ​ដី​កា​លើក​លែង​ទោស​ដល់​ទណ្ឌិត និង​អ្នក​ជាប់​ឃុំ​ចំនួន​ ៦ ១៣៤នាក់ ដូច​ជា​​នៅ​ក្នុង​ពន្ធ​នា​គារ មណ្ឌល​ឃុំឃាំង និង​ជំរុំ​នា​នា​ទូទាំង​ប្រទេស​។​

សេចក្តី​​សម្រេច​​​​បាន​​បន្ត​​ថា ការ​​សម្រេច​​នេះ​​ត្រូវ​​បាន​​ធ្វើ​​ឡើង​​ក្នុង​​ការ​​រំឭក​​ដល់​​ទិវា​​បុណ្យ​​ឯក​រាជ្យ​​ជាតិ ​​ក្នុង​​គោល​​បំណង​ ​ផ្តល់​សន្តិ​ភាព​​​ផ្លូវ​ចិត្ត គំនិត​​​​របស់​​ប្រជាជន និង​​​​គោ​រព​​មនុស្ស​ជាតិ។

ប្រ​ធា​នា​ធិប​តី​ស្តី​ទី​របស់​មី​យ៉ាន់​ម៉ា​ក៏​បាន​លើក​លែង​ទោស និង​និរ​ទេស​អ្នក​ទោស​បរទេស​ចំនួន ៥២នាក់ រួម​ទាំង​ពលរដ្ឋ​ចិន​ដែល​កំពុង​ជាប់​ទោស​នៅ​ក្នុង​ពន្ធ​នា​គារ និង​មណ្ឌល​ឃុំ​ឃាំង​ផ្សេងៗ​។​

បទ​បញ្ជា​​នេះ​​បាន​​និយាយ​ថា វិធាន​ការ​​នេះ​​ត្រូវ​​បាន​​ធ្វើ​ឡើង​​ដើម្បី​​ប្រារព្ធ​​​ទិវា​​ឯក​រាជ្យ និង​​ដើម្បី​​រក្សា​​ទំនាក់​ទំនង​​មិត្ត​ភាព​​រវាង​​ប្រទេស និង​​បន្ត​ឱ្យ​មាន​ការគោរព​​​​​​​មនុស្ស​​ធម៌​​​។

យ៉ាង​ណាកាល​ពីខែ​វិច្ឆិកា របប​យោ​ធា​មី​យ៉ាន់​ម៉ា​ក៏​បាន​ផ្តល់​ការ​លើក​លែង​ទោស​ដល់​អ្នក​ទោស​នយោបាយ​ជាង ៣ ០០០នាក់ ដោះ​លែង​ពួក​គេ​មុន​ការ​បោះ​ឆ្នោត​ខែ​ធ្នូ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មនុស្ស ៥ ៥៨០នាក់ ​ដោយរបបនេះ​​បញ្ជា​ឱ្យ​ដោះ​លែង​ពួក​គេ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ការ​កាន់​កាប់​ដោយ​យោ​ធា​នៅ​ឆ្នាំ២០២១ របស់​ប្រទេស​នេះ​បាន​បណ្តេញ​រដ្ឋា​ភិបាល​ជាប់​ឆ្នោត​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិប​តេយ្យ (NLD) ប៉ុន្តែ​រដ្ឋ​ប្រហារ​ត្រូវ​បានកើត​ឡើង​​ជា​មួយ​នឹង​ភាព​ចលា​ចល​របស់​ប្រជា​ពល​រដ្ឋ​រីក​រាល​ដាល​ក្នុង​ប្រទេស​។

ជាក់​ស្តែង​របប​យោ​ធា​បាន​គាប​សង្កត់​ការ​តវ៉ានានា​ដោយ​ហិង្សា ហើយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ចាប់​ដាក់​គុក រួម​ទាំង​មេ​ដឹក​នាំ​គណ​បក្ស​ សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិប​តេយ្យ លោកស្រី អ៊ុងសានស៊ូជី [Aung San Suu Kyi] ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​សរុប​ចំនួន ៣៣ឆ្នាំ៕

ប្រែសម្រួល៖ ណឺ មិនា​

The post របបសឹក​មីយ៉ាន់ម៉ាដោះ​លែង​អ្នកទោស​​ជាង​៦០០០​នាក់​​​មុនបោះឆ្នោត​​​​​សកល appeared first on Kampuchea Thmey Daily.

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​
អ្នកនេសាទថៃ៤នាក់ដែលត្រូវបានចាប់ខ្លួនដោយកងទ័ពជើងទឹកមីយ៉ាន់ម៉ាពីបទនេសាទខុសច្បាប់​ចូល​ដែ​ន​ទឹក​មីយ៉ាន់​ម៉ា នៅជិតខេត្ត Ranong របស់ប្រទេសថៃកាលពីថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៨ខែមីនានេះ។

(រូបភាព៖ The Nation)

នៅថ្ងៃទី២៨ខែមីនា អ្នកសារព័ត៌មានបានបញ្ជាក់ថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា (SAC) បានចេញដីកា​​​សម្រេច​កាលថ្ងៃទី​​២៧ខែមីនា​ ​លើកលែងទោសចំពោះអ្នកនេសាទថៃទាំង៤នាក់ ដោយអនុញ្ញាតឱ្យពួកគេចាកចេញពីប្រទេស។

ការ​ចុះផ្សាយនោះ​ បាន​ឲ្យ​ដឹងថា ប្រធាន SAC បានដោះលែងអ្នកទោស​ជន​ជាតិ​ថៃ​បួន​នាក់​ដែល​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ Kawthaung រួម​ជាមួយ​នឹង​ជន​ជាតិ​ហ្វីលីពីន​បី​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ Hpa-An។ បុគ្គលទាំងនោះក៏នឹងត្រូវនិរទេសចេញពីប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយឆ្លុះបញ្ចាំងពីការពិចារណាលើទំនាក់ទំនងទ្វេភាគី និងកត្តាមនុស្សធម៌។

(រូបភាព៖ The Nation)

គួររម្លឹកថាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាវាចម្បាំងមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារលើនាវានេសាទថៃចំនួន៣គ្រឿងដែលកំពុងប្រតិបត្តិការក្នុងដែនទឹកថៃក្បែរកោះPhayam។ ការវាយប្រហារនេះបានបណ្តាលឲ្យសមាជិកនាវិកម្នាក់ស្លាប់ និង ៣១ នាក់ផ្សេងទៀតចាប់ខ្លួន ក្នុងនោះមានជនជាតិថៃ ៤ នាក់ និងជនជាតិមីយ៉ាន់ម៉ា ២៧ នាក់ផងដែរ។

របាយការណ៍បង្ហាញថា នៅពេលកប៉ាល់កងទ័ពជើងទឹកមីយ៉ាន់ម៉ាចូលជិត អ្នកនេសាទថៃបានព្យាយាមរត់គេចខ្លួនដោយកាត់អួន និងបង្កើនល្បឿនម៉ាស៊ីនទូករបស់ពួកគេ។ ទូក​នេសាទ​ថៃ​ពីរ​គ្រឿង​ឈ្មោះ Ranong 333 និង Charoenchai 8 ត្រូវ​បាន​ចាប់​យក​ចូល​ក្នុង​ដែន​ទឹក​មីយ៉ាន់ម៉ា។ ជាមួយគ្នានេះដែរ សមាជិកនាវិកពីរនាក់នៅលើទូក បានរងរបួស ដោយម្នាក់ដោយសារគ្រាប់កាំភ្លើង និងម្នាក់ទៀតដោយសារឆក់ខ្សែភ្លើង។

គួរបញ្ជាក់ថាការដោះលែងអ្នកនេសាទថៃ ធ្វើឡើងមុនកិច្ចប្រជុំកំពូលរបស់ប្រទេសថៃ នៃគំនិតផ្តួចផ្តើមឈូងសមុទ្រ Bengal សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចពហុវិស័យ (BIMSTEC) ចាប់ពីថ្ងៃទី ២-៤ ខែមេសា។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញការយកចិត្តទុកដាក់ការទូតយ៉ាងសំខាន់ ជាពិសេសទាក់ទងនឹងថាតើឧត្តមសេនីយឯក Min Aung Hlaing (មីន អ៊ុងលាំង)មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងចូលរួមដែរឬយ៉ាងណា៕

(រូបភាព៖ Bangkok Post)

(រូបភាព៖ The Nation)

អត្ថបទ​៖ ប៊ុន សុភាព

The post មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​ appeared first on Kampuchea Thmey Daily.

ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងនៅរស់៦នាក់និងប្រគល់សាកសព៦នាក់បន្ថែមទៀត
ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅរស់ចំនួនប្រាំមួយនាក់នៅថ្ងៃសៅរ៍ ហើយនឹងប្រគល់សាកសព៤នាក់ទៀតនៅថ្ងៃព្រហស្បតិ៍ ដែលជាការពន្លឿនដោះលែងដ៏គួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៥។

(រូបភាព៖ AP)

អ្នកទាំងប្រាំមួយគឺជាចំណាប់ខ្មាំងនៅរស់ចុងក្រោយដែលនឹងត្រូវដោះលែងក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។

យោងតាមសេចក្តីប្រកាសរបស់មេដឹកនាំក្រុមហាម៉ាសលោក Khalil al-Hayya កាលពីថ្ងៃអង្គារ, សពដែលនឹងប្រគល់រួមមានទាំង «គ្រួសារ Bibas» ដែលមានក្មេងប្រុសពីរនាក់និងម្តាយរបស់ពួកគេផងដែរ។ អ៊ីស្រាអែលបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពី Shiri Bibas និងកូនប្រុសរបស់នាង Kfirអាយុ៩ខែជាចំណាប់ខ្មាំងក្មេងជាងគេ និង Ariel ដែលក្រុមហាម៉ាសបានអះអាងថាត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ប្តីនិងជាឪពុកលោក Yarden Bibas ត្រូវបានចាប់ពង្រត់ដោយឡែកពីគ្នា ហើយត្រូវបានដោះលែងក្នុងខែនេះ។ អ៊ីស្រាអែល​មិន​បាន​បញ្ជាក់​ពី​ការ​ស្លាប់​របស់​ពួក​គេ​ទេ ហើយ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​សាធារណជន​កុំ​ឱ្យ​ចែកចាយ «រូបថត ឈ្មោះ និង​ពាក្យ​ចចាមអារ៉ាម»។

ចំណែកចំណាប់ខ្មាំងទាំងប្រាំមួយនាក់ដែលគ្រោងនឹងដោះលែងគឺមាន Eliya Cohen អាយុ២៧ឆ្នាំ, Omer Shem Tov អាយុ២២ឆ្នាំ, Omer Wenkert អាយុ២៣ឆ្នាំ ត្រូវបានចាប់ពង្រត់ពីមហោស្រពតន្ត្រី។ Hisham Al-Sayed អាយុ ៣៦ឆ្នាំ និង Avera Mengistuអាយុ ៣៩ឆ្នាំ អ្នកទាំងពីរត្រូវបានឃុំខ្លួនចាប់តាំងពីមុនការវាយប្រហារថ្ងៃទី ៧ ខែតុលា ឯTal Shoham ត្រូវបានចាប់ចេញពីសហគមន៍ Kibbutz Beeri ។

(រូបភាព៖ CNN)

ការដោះលែងអ្នកទាំងប្រាំមួយក្នុងសប្តាហ៍នេះ នឹងបង្ហាញពីការបង្កើនល្បឿននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានអំពាវនាវឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងបីនាក់នៅថ្ងៃសៅរ៍ ហើយបីនាក់ទៀតនឹងត្រូវបានដោះលែងមួយសប្តាហ៍ក្រោយមក។ អ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងបន្តដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ទៀត។

គួរបញ្ជាក់ថាដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងនេះ អំពាវនាវឱ្យក្រុមហាម៉ាសដោះលែងជាបណ្តើរៗ ចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៣ នាក់ ដែលក្នុងនោះ៨ បានស្លាប់។ រហូតមកដល់ពេលនេះ ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ១៩ នាក់ត្រូវបានដោះលែងក្នុងដំណាក់កាលបច្ចុប្បន្ន រួមទាំងកម្មករកសិករថៃ ៥ នាក់ដែលត្រូវបានចាប់ពង្រត់។ ដំណាក់កាលបច្ចុប្បន្ននៃបទឈប់បាញ់បន្តរហូតដល់ដើមខែមីនា ហើយការ​ពិភាក្សា​លើ​ដំណាក់​កាល​ទី​ពីរ​នឹង​ចាប់​ផ្តើម​នៅ​ដើម​ខែមីនា​៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងនៅរស់៦នាក់និងប្រគល់សាកសព៦នាក់បន្ថែមទៀត appeared first on Kampuchea Thmey Daily.

របប​យោធា​មីយ៉ាន់ម៉ា​ដោះលែង​អ្នក​ទោស​រាប់​ពាន់​នាក់អាច​​រួម​មានអ្នកនេសាទថៃ​ផង
មេដឹកនាំរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ាដោះលែងអ្នក​ទោស​​ជាប់​ឃុំ​​​​​ចំនួន​ច្រើន​រហូត​ដល់ ៥៨៦៤នាក់ រួមទាំងជនបរទេសចំនួន១៨០នាក់ ក្នុងថ្ងៃប្រារព្ធខួបលើកទី៧៧​​នៃ​​ទិវា​ឯករាជ្យ​​​ ដែលមីយ៉ាន់​ម៉ា​​ទទួល​​បាន​ពីការគ្រប់គ្រង​របស់​​ប្រទេស​អង់គ្លេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី​៤ខែធ្នូនេះ។

(រូបភាព៖ AP)

យោងការ​ផ្សាយ​របស់​ទូរទស្សន៍រដ្ឋ MRTV របបយោធាបានបញ្ជាឱ្យដោះលែង ដោយហេតុផលមនុស្សធម៌ និងមេត្តាធម៌ ហើយនឹងកាត់បន្ថយការកាត់ទោសមួយជីវិតរបស់អ្នកទោស១៤៤​នាក់មកត្រឹម​១៥ឆ្នាំវិញ​។ ប៉ុន្តែព័ត៌មានលម្អិតពីការកាត់ទោសនិងសញ្ជាតិរបស់អ្នកទោសបរទេសដែលត្រូវបានកំណត់ឱ្យនិរទេសនៅពេលដោះលែងនោះ មិនត្រូវបានប្រកាសឲ្យដឹងនោះទេ។

ទោះយ៉ាងណាបើតាមទីភ្នាក់ងារសារព័ត៌មាន Associated Press បាននិយាយថា ជនបរទេសដែលត្រូវដោះលែងអាចរួមមានអ្នកនេសាទថៃ​៤នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងទ័ពជើងទឹកមីយ៉ាន់ម៉ាកាលពីចុងខែវិច្ឆិកា បន្ទាប់ពីទូកល្បាតមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារលើនាវានេសាទថៃនៅក្នុងដែនទឹកជិតព្រំដែនសមុទ្រ Andaman ខណៈនាយក​រដ្ឋមន្ត្រី​ថៃ​ធ្លាប់បាន​និយាយ​​ដោយ​​រំពឹង​ថា ​អ្នក​ទាំង​បួន​នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យនេះ។

គួររម្លឹកថា មីយ៉ាន់ម៉ាតែងតែផ្តល់ការលើកលែងទោសដល់មនុស្សរាប់ពាន់នាក់ ដើម្បីរំលឹកថ្ងៃបុណ្យ ឬពិធីបុណ្យព្រះពុទ្ធសាសនា។ កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាល​យោធា​ក៏បាន​ប្រកាស​ដោះលែង​អ្នក​ទោស​ជាង​៩០០០នាក់ ដើម្បី​ប្រារព្ធ​ពិធី​ឯករាជ្យនេះផងដែរ។

(រូបភាព៖ AP)

ក្នុង​ចំណោម​អ្នក​ដែល​នៅ​តែ​ជាប់​ពន្ធនាគារ​មាន​អតីត​មេដឹកនាំ​ប្រទេស​គឺ​អ្នក​ឈ្នះ​រង្វាន់​ណូបែល​លោកស្រី Aung San Suu Kyi អាយុ៧៩ឆ្នាំ​ដែល​ជាអ្នក​នយោបាយ​ដ៏លេចធ្លោរ​មួយរួប​។ ស្រ្តី​រូបនេះកំពុងជាប់ពន្ធនាគាររយៈពេល២៧ ឆ្នាំ​ពី​បទ​ចោទប្រកាន់ព្រហ្មទណ្ឌចំនួន១៤​ករណី​ដែលធ្វើឡើងដោយយោធារបស់លោកស្រី រាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ បើទោះបីលោកស្រីបានបដិសេធ​រាល់​ការ​ចោទ​ប្រកាន់នេះក៏ដោយ។

ពិធី​បុណ្យ​ឯករាជ្យ​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី Naypyidaw របស់​មីយ៉ាន់ម៉ា ហើយ​មាន​តំណាង​រដ្ឋាភិបាល និង​យោធា​ចំនួន ៥០០ នាក់​ចូលរួម។ សុន្ទរកថា​របស់​ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា នាយ​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing ដែល​មិន​មាន​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ត្រូវ​បាន​ថ្លែង​ជំនួសដោយ​ឧបនាយក​រដ្ឋមន្ត្រី និង​ឧត្តមសេនីយ៍​កងទ័ព Soe Win។ នៅក្នុងសុន្ទរកថា លោកបានអំពាវនាវដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលបានប្រឆាំងនឹងការគ្រប់គ្រងរបស់យោធារយៈពេល ៤ ឆ្នាំចុងក្រោយនេះ ឱ្យទម្លាក់អាវុធរបស់ពួកគេ និង ដោះស្រាយបញ្ហានយោបាយតាមរយៈមធ្យោបាយសន្តិវិធី។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ ដោយសារយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ហើយបានបង្ក្រាបយ៉ាងហិង្សាលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលនាំឱ្យមានការបះបោរប្រដាប់អាវុធទូទាំងប្រទេសដែលបានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងប្រឆាំងនឹងយោធានៅលើសមរភូមិ៕

(រូបភាព៖ AP)

(រូបភាព៖ AP)​ លោក Min Aung Hlaing មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា

អត្ថបទ៖ ប៊ុន សុភាព

The post របប​យោធា​មីយ៉ាន់ម៉ា​ដោះលែង​អ្នក​ទោស​រាប់​ពាន់​នាក់អាច​​រួម​មានអ្នកនេសាទថៃ​ផង appeared first on Kampuchea Thmey Daily.

លោក Maduro បញ្ជា​​ឲ្យ​ដោះលែងមនុស្សជាង​១០០នាក់ ដែលត្រូវ​ចោទ​អំឡុងការបោះឆ្នោត
រដ្ឋាភិបាលរបស់ប្រធានាធិបតីវ៉េណេស៊ុយ​​អេឡា លោក Nicolas Maduro បានដោះលែងមនុស្ស​១០៣នាក់ ដែលជាប់ពន្ធនាគារ អំឡុងការ​តវ៉ា​​​នៅពេល​របោះឆ្នោតកាលពីខែកក្កដា ខណៈក្រុមប្រឆាំងចោទប្រកាន់ថា លោក Maduro បានលួចសន្លឹកឆ្នោត​នាពេល​នោះ​។

(រូបភាព៖ AP)

សារ​ព័ត៌មាន Aljazeera ​បាន​ផ្សាយ​ថា​ លោករដ្ឋមន្ត្រីសន្តិសុខជាតិ លោក Diosdado Cabello បានប្រកាសពីការ​ដោះ​លែងអ្នកទោសនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរកាលពីថ្ងៃព្រហស្បតិ៍ថា លោក Maduro បានណែនាំរដ្ឋាភិបាលឱ្យពិនិត្យឡើងវិញ «ករណីទាំងអស់ទាក់ទងនឹងអំពើហិង្សានិងឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងក្រប​ខ័ណ្ឌ​នៃការបោះឆ្នោត»។

អ្នកទោស១០៣នាក់ត្រូវបានដោះលែងក្នុងអំឡុងពេល​៧២ម៉ោងចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍។ ចំណែកអ្នកទោសចំនួន​២២៥នាក់ផ្សេងទៀតក៏ត្រូវបានដោះលែង​ដែរ ប៉ុន្តែតម្រូវឱ្យពួកគេបង្ហាញខ្លួននៅចំពោះមុខតុលាការរៀងរាល់ ៣០ ថ្ងៃម្តង។ នេះបើយោងតាមការិយាល័យអគ្គមេធាវី​តំណាង​ពួក​គេ​​។

គួរបញ្ជាក់ថា ប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោតថ្ងៃទី ២៨​ខែកក្កដា អាជ្ញាធរបោះឆ្នោតវេណេស៊ុយអេឡាបានប្រកាសថាលោក Maduro ជាអ្នកឈ្នះឆ្នោតអាណត្តិទី៣ បើទោះបីជាការស្ទង់មតិមុនការបោះឆ្នោតដែលបង្ហាញថាគាត់តាមពីក្រោយមេដឹកនាំបក្សប្រឆាំងលោក Edmundo Gonzalez ។

ប៉ុន្តែអ្នករិះគន់ថាមន្ត្រីនៅក្នុងតំបន់សំខាន់ៗមួយចំនួនបានបដិសេធមិនបញ្ចេញតារាងសន្លឹកឆ្នោតដែលជាផ្នែកស្តង់ដារនៃដំណើរការបោះឆ្នោតនៅវ៉េណេស៊ុយអេឡា។ ហើយ​រដ្ឋាភិបាល​បាន​ឆ្លើយតប​នឹង​ការ​បង្រ្កាប​យ៉ាង​តឹងរ៉ឹង​ទាំង​បាតុករ និង​សមាជិក​បក្ស​ប្រឆាំង។ យ៉ាងហោចណាស់មនុស្ស ២៨ នាក់បានស្លាប់ និងជិត ២០០ នាក់បានរងរបួស ខណៈដែលកងកម្លាំងសន្តិសុខបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាទូទាំងប្រទេស។ ក្នុងនោះតួលេខ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា​មនុស្ស​ប្រហែល ២ ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post លោក Maduro បញ្ជា​​ឲ្យ​ដោះលែងមនុស្សជាង​១០០នាក់ ដែលត្រូវ​ចោទ​អំឡុងការបោះឆ្នោត appeared first on Kampuchea Thmey Daily.