Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងនៅរស់៦នាក់និងប្រគល់សាកសព៦នាក់បន្ថែមទៀត

បានផុស

នៅ

ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅរស់ចំនួនប្រាំមួយនាក់នៅថ្ងៃសៅរ៍ ហើយនឹងប្រគល់សាកសព៤នាក់ទៀតនៅថ្ងៃព្រហស្បតិ៍ ដែលជាការពន្លឿនដោះលែងដ៏គួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ AP)

អ្នកទាំងប្រាំមួយគឺជាចំណាប់ខ្មាំងនៅរស់ចុងក្រោយដែលនឹងត្រូវដោះលែងក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។

យោងតាមសេចក្តីប្រកាសរបស់មេដឹកនាំក្រុមហាម៉ាសលោក Khalil al-Hayya កាលពីថ្ងៃអង្គារ, សពដែលនឹងប្រគល់រួមមានទាំង «គ្រួសារ Bibas» ដែលមានក្មេងប្រុសពីរនាក់និងម្តាយរបស់ពួកគេផងដែរ។ អ៊ីស្រាអែលបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពី Shiri Bibas និងកូនប្រុសរបស់នាង Kfirអាយុ៩ខែជាចំណាប់ខ្មាំងក្មេងជាងគេ និង Ariel ដែលក្រុមហាម៉ាសបានអះអាងថាត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ប្តីនិងជាឪពុកលោក Yarden Bibas ត្រូវបានចាប់ពង្រត់ដោយឡែកពីគ្នា ហើយត្រូវបានដោះលែងក្នុងខែនេះ។ អ៊ីស្រាអែល​មិន​បាន​បញ្ជាក់​ពី​ការ​ស្លាប់​របស់​ពួក​គេ​ទេ ហើយ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​សាធារណជន​កុំ​ឱ្យ​ចែកចាយ «រូបថត ឈ្មោះ និង​ពាក្យ​ចចាមអារ៉ាម»។

ចំណែកចំណាប់ខ្មាំងទាំងប្រាំមួយនាក់ដែលគ្រោងនឹងដោះលែងគឺមាន Eliya Cohen អាយុ២៧ឆ្នាំ, Omer Shem Tov អាយុ២២ឆ្នាំ, Omer Wenkert អាយុ២៣ឆ្នាំ ត្រូវបានចាប់ពង្រត់ពីមហោស្រពតន្ត្រី។ Hisham Al-Sayed អាយុ ៣៦ឆ្នាំ និង Avera Mengistuអាយុ ៣៩ឆ្នាំ អ្នកទាំងពីរត្រូវបានឃុំខ្លួនចាប់តាំងពីមុនការវាយប្រហារថ្ងៃទី ៧ ខែតុលា ឯTal Shoham ត្រូវបានចាប់ចេញពីសហគមន៍ Kibbutz Beeri ។

(រូបភាព៖ CNN)

ការដោះលែងអ្នកទាំងប្រាំមួយក្នុងសប្តាហ៍នេះ នឹងបង្ហាញពីការបង្កើនល្បឿននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានអំពាវនាវឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងបីនាក់នៅថ្ងៃសៅរ៍ ហើយបីនាក់ទៀតនឹងត្រូវបានដោះលែងមួយសប្តាហ៍ក្រោយមក។ អ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងបន្តដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ទៀត។

គួរបញ្ជាក់ថាដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងនេះ អំពាវនាវឱ្យក្រុមហាម៉ាសដោះលែងជាបណ្តើរៗ ចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៣ នាក់ ដែលក្នុងនោះ៨ បានស្លាប់។ រហូតមកដល់ពេលនេះ ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ១៩ នាក់ត្រូវបានដោះលែងក្នុងដំណាក់កាលបច្ចុប្បន្ន រួមទាំងកម្មករកសិករថៃ ៥ នាក់ដែលត្រូវបានចាប់ពង្រត់។ ដំណាក់កាលបច្ចុប្បន្ននៃបទឈប់បាញ់បន្តរហូតដល់ដើមខែមីនា ហើយការ​ពិភាក្សា​លើ​ដំណាក់​កាល​ទី​ពីរ​នឹង​ចាប់​ផ្តើម​នៅ​ដើម​ខែមីនា​៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម