ព័ត៌មានអន្ដរជាតិ
ក្រោយឡើងជាប្រធានាធិបតីមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ដោះលែងអ្នកទោសជាង ៤ពាន់នាក់
ប្រធានាធិបតីថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានអនុម័តការលើកលែងទោសដល់អ្នកជាប់ឃុំចំនួន ៤ ៣៣៥ នាក់ ដែលជាការសម្រេចលើកទីបីក្នុងរយៈពេល ៦ខែកន្លងមក។ នេះបើយោងតាមទូរទស្សន៍រដ្ឋ MRTV រាយការណ៍នៅថ្ងៃសុក្រនិងចុះផ្សាយបន្តដោយភ្នាក់ងារសារព័ត៌មានរ៉យទ័រថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ។
ការលើកលែងទោសចំពោះអ្នកជាប់ឃុំក្នុងប្រទេសមីយ៉ាន់ម៉ាជាធម្មតាធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរទិវាឯករាជ្យរបស់ខ្លួននៅខែមករា និងថ្ងៃចូលឆ្នាំថ្មីក្នុងខែមេសា។

ទូរទស្សន៍ MRTV លើកឡើងថា ក្នុងចំណោមអ្នកទោស ៤ ៣៣៥ នាក់ត្រូវបានដោះលែង មានជនបរទេសចំនួន ១៧៩ នាក់នឹងត្រូវនិរទេសចេញពីប្រទេសមីយ៉ាន់ម៉ា។
ការរាយការណ៍ខាងលើក៏បានលើកឡើងពីការបន្ថយទោសប្រហារជីវិតមកត្រឹមជាប់ទោសអស់មួយជីវិត ការជាប់ពន្ធនាគារអស់មួយជីវិត មកត្រឹម ៤០ ឆ្នាំ និងការកាត់បន្ថយទោសមួយភាគ ៦ សម្រាប់អ្នកទោសផ្សេងទៀត ដោយមិនបានពន្យល់លម្អិតឡើយ។
ចំណែកសមាគមជំនួយអ្នកទោសនយោបាយដែលជាក្រុមសិទ្ធិមនុស្សនិយាយថា៖ « មនុស្សជាង ៣០ ០០០ នាក់ត្រូវបានឃុំខ្លួនពីបទចោទប្រកាន់ខាងនយោបាយ ចាប់តាំងពីការដឹកនាំដោយអតីតរបបយោធាមីយ៉ាន់ម៉ា ដែលមានលោក Min Aung Hlaing ជាអ្នកដឹកនាំ ធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតក្នុងឆ្នាំ ២០២១ មក»។
គួរបញ្ជាក់ថា អតីតរបបយោធាមីយ៉ាន់ម៉ានិយាយកាលពីខែវិច្ឆិកាថាខ្លួននឹងលើកលែងទោសឬទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងមនុស្ស ៨ ៦៦៥នាក់ ចំណែកកាលពីខែមករាប្រកាសថាអ្នកទោសជាង ៦ ០០០នាក់ នឹងត្រូវបានដោះលែងក្នុងឱកាសបុណ្យឯករាជ្យជាតិ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


