ព័ត៌មានអន្ដរជាតិ
វ៉េណេស៊ុយអេឡាដោះលែងអ្នកទោសនយោបាយជាង១០០នាក់ទៀត ក្រោយចាប់ម៉ាឌូរ៉ូ៣សប្តាហ៍
អាជ្ញាធរប្រទេសវ៉េណេស៊ុយអេឡា បានដោះលែងមនុស្សជាង១០០នាក់ ដែលជាអ្នកទោសនយោបាយ។ នេះយោងតាមក្រុមសិទ្ធិមនុស្ស រួមទាំងមេធាវីដែលត្រូវបានជាប់ពន្ធនាគារក្នុងឆ្នាំ ២០២៤ បន្ទាប់ពីពួកគេបានទៅសួរសុខទុក្ខកូនក្តី នៅឯមន្ទីរឃុំឃាំង។

យោងតាម Al Jazeera, មន្ត្រីមន្ទីរឃុំឃាំង Foro Penal ដែលមានមូលដ្ឋាននៅទីក្រុងការ៉ាកាស [Caracas] បានឱ្យដឹងថា អ្នកទោសយ៉ាងហោចណាស់១០៤នាក់ត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យ ហើយចំនួនអ្នកទោសដែលគ្រោងដោះលែងអាចកើនឡើងបន្តទៀត។
លោក Tejeda ដែលជាមេធាវី និងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានគេឃើញវត្តមានចុងក្រោយរបស់លោកនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅពេលដែលមេធាវីរូបនេះ បានទៅមើលមណ្ឌលឃុំឃាំងក្នុងរដ្ឋការ៉ាបូបូ [ Carabobo] ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ដល់អ្នកទោសនយោបាយ។ នេះបើយោងតាមអង្គការក្រៅរដ្ឋាភិបាល។
ចំណែក លោក Gonzalo Himiob អនុប្រធានមន្ទីរឃុំឃាំង Foro Penal បាននិយាយថា ចំនួននៃការចេញផ្សាយគឺ «មិនទាន់ច្បាស់លាស់» ហើយអាចកើនឡើង។
ប្រធានាធិបតីបណ្តោះអាសន្នវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានសន្យាថានឹងដោះលែងអ្នកទោសដែលត្រូវបានឃុំខ្លួនក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ [Nicolas Maduro] នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោកស្រី បន្ទាប់ពីការចាប់ខ្លួនរបស់អតីតមេដឹកនាំ លោកម៉ាឌូរ៉ូ ដោយកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកកាលពីដើមខែនេះ។
មិនតែប៉ុណ្ណោះ លោកស្រី Rodriguez បាននិយាយថា ចំណាត់ការដោះលែងអ្នកទោសរាប់រយនាក់ ដែលភាគច្រើនត្រូវបានចាប់នៅក្នុងការបង្រ្កាបលើការប្រឆាំង បន្ទាប់ពីការបដិសេធរបស់លោក ម៉ាឌូរ៉ូ ក្នុងការទទួលយកការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដោយបានចាប់ផ្តើមនៃ «ពេលវេលានយោបាយថ្មី» ដែលអនុញ្ញាតឱ្យមានភាពចម្រុះផ្នែកនយោបាយ និងអ្នកប្រកួតប្រជែងច្រើន។
យ៉ាងណា មន្ទីរឃុំឃាំង Foro Penal បានឱ្យដឹងថាមានអ្នកទោសនយោបាយចំនួន ៧៧៧ នាក់ នៅក្នុងពន្ធនាគារប្រទេសវ៉េណេស៊ុយអេឡាគិតត្រឹមថ្ងៃទី១៩ ខែមករា៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


