Connect with us

ព័ត៌មានអន្ដរជាតិ

វ៉េណេស៊ុយ​អេឡា ដោះ​លែងអ្នកប្រឆាំង​ជាន់​ខ្ពស់​ ចំនួន​​​ ​២រូប​​ និង​មេធាវី​ម្នាក់​​

បានផុស

នៅ

អង្គការសិទ្ធិមនុស្ស​ និង​ក្រុម​គ្រួសាររបស់​គណបក្ស​​​ប្រឆាំងឱ្យ​ដឹង​ថា ប្រទេស​​​វ៉េ​ណេ​ស៊ុយ​អេឡា ​បានដោះលែងអ្នក​ទោស​នយោបាយ ដែល​មក​ពី​បក្ស​ប្រឆាំង​​ចំនួន​ពីរ​រូប​ និង​មេធាវី​ដ៏​ល្បី​ម្នាក់ពីពន្ធនាគារ​ កាល​ពី​ថ្ងៃ​អាទិត្យ។​ នេះ​ជា​ការ​ដោះ​លែង​កម្រិត​ខ្ពស់​ចុង​ក្រោយ​បំផុត​ របស់​​រដ្ឋាភិបាល​​ ធ្វើ​ឡើង​នៅ​​ទីក្រុងការ៉ាកាស​។

លោក​ Juan Pablo Guanipa និង លោកស្រី Maria Corina Machado។ រូបភាព៖ បណ្តាញសង្គម X លោក ស្រី​ Machado។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការចុះ​ផ្សាយរ៉យទ័រ នៅ​ថ្ងៃទី​៩ ខែ​កុម្ភៈ ឱ្យ​ដឹង​ថា​ក្រោម​សម្ពាធ​កាន់​តែខ្លាំង​ពី​សហរដ្ឋអាមេរិក​ ប្រទេស​វ៉េណេ​ស៊ុយ​អេឡា​បាន​ដោះ​លែង​អ្នក​ទោសនយោបាយ​ ប្រហែល​ ៣៥​នាក់ កាល​ពី​ថ្ងៃ​អាទិត្យ និង​កំពុង​ផ្ទៀង​ផ្ទាត់​ពី​ករណី​បន្ថែម​ទៀត​។ នេះ​បើ​តាម​អង្គ​ការ​សិទ្ធិ​មនុស្ស​ Foro Penal ។​

អង្គការសិទ្ធិមនុស្ស​​ Foro Penal ​បាន​បញ្ជាក់​លើក​​មុន​ថា​អ្នក​ទោស​នយោបាយ​ ៣៨៣ នាក់​ត្រូវ​បាន​ដោះលែង​ចាប់​តាំង​ពី​ រដ្ឋាភិ​បាលវ៉េណេស៊ុយអេឡា​បាន​ប្រកាស​នៅថ្ងៃទី ៨ ខែមករា​ ថាខ្លួន​នឹង​ចាប់​ផ្តើម​ដោះ​លែង​អ្នក​ទោស​ទាំង​នោះ​ឱ្យ​មាន​សេរី​ភាព​វិញ​។

គួរ​បញ្ជាក់​ថា អ្នក​ទោស​នយោបាយបក្ស​​ប្រឆាំងមាន​ លោក​ Juan Pablo Guanipa និង Freddy Superlano រួម​ទាំងលោក​​​មេ​ធាវី Perkins Rocha ផងដែរ។

លើស​ពី​នេះ លោក Guanipa, Rocha និង លោក Superlano គឺជា​មិត្ត​ជិត​ស្និទ្ធ​របស់​អ្នក​ឈ្នះ​រង្វាន់​ណូ​បែល​សន្តិភាព​ របស់​មេដឹកនាំខាង​​ប្រឆាំង លោក​ស្រី Maria Corina Machado ។

លោក Rocha ដែលជាមេធាវី​របស់ចលនា​ប្រឆាំង Vente Venezuela ត្រូវ​បាន​ឃុំខ្លួន​ក្នុងខែសីហា ឆ្នាំ ២០២៤ ពីបទ​ភេរវ​កម្ម និង​ការ​ចោទ​ប្រកាន់​ដែល​ពាក់ព័ន្ធផ្សេង​ទៀត​។

​គួរ​ឱ្យ​ដឹង​ថា អ្នក​​ប្រឆាំង និងក្រុម​សិទ្ធិមនុស្ស​របស់ប្រទេសវ៉េណេ​ស៊ុយ​អេឡា បានតស៊ូ​មតិ​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ថា រដ្ឋា​ភិបាល​សង្គម​និយម​របស់​ប្រទេស​នេះ ប្រើ​សិទ្ធិ​ការ​ឃុំ​ខ្លួន​របស់​ពួក​គេ​ ដើម្បី​លុប​បំបាត់​ការ​ប្រឆាំង​។

យ៉ាងណា​រដ្ឋាភិបាល អតីត​មេដឹក​នាំវ៉េណេ​ស៊ុយ​អេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ​​បដិសេធ​​ថា​មិន​បាន​ចាប់​​អ្នក​​ទោស​​នយោបាយ​នោះ​ទេ​ ហើយ​លើក​ឡើង​ថា​ អ្នក​​ជាប់​​ទោស​​​ទាំង​​នោះ​​បាន​​ប្រព្រឹត្ត​​បទ​​ឧក្រិដ្ឋ​។ ក្រុម​មន្ត្រី​បានឱ្យ​ដឹង​ថា មនុស្ស​ជិត​ ៩០០ នាក់ ត្រូវ​បាន​ដោះ​លែង ​ប៉ុន្តែ​ពួកគេមិន​ច្បាស់ពី​ពេល​វេលា​ឡើយ​។ ចំណែក​រដ្ឋា​ភិបាល​​មិន​​បាន​​ផ្តល់​​បញ្ជី​​ផ្លូវ​ការ​​ណាមួយ​នៃ​​ចំនួន​​អ្នក​​ទោស​​ប៉ុន្មាន​​នាក់​ ​ដែល​​​ត្រូវ​​ដោះ​លែង ឬ​​បង្ហាញ​​អត្តសញ្ញាណ​​របស់​​ពួក​គេ​នោះ​​ទេ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម