ការបង្រៀនកូនៗ Archives - Kampuchea Thmey Daily

ជាឪពុកម្ដាយ ត្រូវធ្វើបែបណា នៅពេលដែលកូននិយាយកុហក
ការនិយាយកុហក បានកើតឡើងជាទូទៅហើយក្នុងសង្គមបច្ចុប្បន្ននេះ។ មិនថាតែក្មេងៗ សូម្បី មនុស្សធំក៏មានទម្លាប់និយាយកុហក រហូតក្មេង​យក​តម្រាប់​តាម។

ប៉ុន្តែ​តើ​យើងយល់យ៉ាងណា និង​គួរ​ធ្វើ​យ៉ាង​ណា​ ពេល​កូន​និយាយ​កុហក? តើ​ដោះស្រាយ​ និង​បង្រៀន​ក្មេងៗដោយ​របៀប​ណា​ទើប​រក​មូលហេតុ​ពិត​ឃើញ?

ហេតុអ្វី​បានជាក្មេងៗកុហក កុមារតូចៗ ជាធម្មតានៅអាយុក្រោម ៦ ឆ្នាំ ច្រើនដង ពួកគេនៅតែ​មិន​អាច​បែងចែក​យ៉ាង​ច្បាស់ ​រវាង​ការ​ស្រមើលស្រមៃ និងការពិត។ ការកុហក អាចជាការបង្ហាញនៃការស្រមើលស្រមៃ។ ចំពោះ​កុមារដែលមានអាយុច្រើនគួរសម ការកុហក​ អាចត្រូវ​បាន​ប្រើប្រាស់​ដើម្បីចៀសវាង​បញ្ហា​មួយ​ចំនួន។

ហេតុផល​ទូទៅ​ដូចជា៖

-ការ​ភ័យខ្លាចនៃការ​ផ្ដន្ទាទោស
-ចៀសវាងអ្វីដែល​មិនចង់ធ្វើ ដូចជា​កិច្ចការ​ផ្ទះ ការ​សម្អាត
-មិន​ចង់ឲ្យ​ឪពុកម្ដាយ​ខកចិត្ត​​​ ទើប​កុហក
-មាន​អារម្មណ៍​មិនសប្បាយចិត្ត ជាមួយនឹងអ្វីមួយនៅក្នុងជីវិត
-ចង់ឲ្យនរណាម្នាក់​​យកចិត្តទុកដាក់ ​មកលើគេ។

អ្វីដែលត្រូវធ្វើ​ នៅពេលក្មេងនិយាយកុហក កុំដាក់ទោសដោយ​ហឹង្សា ការ​ដាក់​ទណ្ឌកម្ម​ បាន​ជះឥទ្ធិពល​ដល់​ពួកគេ​មិន​សូវ​និយាយ​ការពិត។ ជំនួស​ឲ្យ​ហិង្សា​ សូម​ស្វែងរក​មូលហេតុ​នៃ​បញ្ហា។ ​ក្នុងនាម​ជា​ឪពុកម្ដាយ​ ឬ​អាណាព្យាបាល ​អ្នក​ត្រូវ​ដឹងពី​មូលហេតុ​ដែលកុមារ​និយាយ​ពាក្យ​កុហក ​មក​កាន់​អ្នក​សិន។​ ដូច្នេះ​ ត្រូវ​ធ្វើ​ឲ្យ​កុមារ​មាន​អារម្មណ៍​​ស្រួល​ក្នុងការនិយាយជាមួយ។ ស្ដាប់​ដោយ​ប្រុងប្រយ័ត្ន​ ចំពោះ​បញ្ហា ហើយ​បង្រៀន​ពួកគេ​ឲ្យ​ស្គាល់​ពី​ផលវិបាកនៃការកុហក។ ជាឧទាហរណ៍ កូនរបស់អ្នកប្រហែល​ជា​ត្រូវ​ផ្ដល់​សំណង​ដោយការធ្វើការងារផ្ទះ​ ដែល​សមស្រប​នឹង​អាយុ​របស់​ពួកគេ។

ម៉្យាងអ្នកក៏អាចបង្រៀន និង​ពន្យល់​ពី​គុណវិបត្តិ​នៃ​ការនិយាយកុហករបស់ក្មេងបានដែរ។ ទន្ទឹមនោះ ការ​សរសើរ​ អាចបង្កើត​គំនិត​ល្អ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់ ពេល​កូន​ជ្រើស​រើស​និយាយ​ការ​ពិត។

ត្រូវចងចាំថា ការនិយាយកុហក​របស់​កុមារ​ម្នាក់​ៗ អាច​ជា​ហេតុផល​ខុសៗគ្នានៅក្នុងការបកស្រាយ​អ្វីមួយ។ ជាពិសេស​ក្នុង​នាម​ជា​ឪពុកម្ដាយ ​ត្រូវ​សិក្សា​និង​ស្វែងយល់​ឲ្យច្បាស់​ពី​បញ្ហា ​ចៀសវាង​ឲ្យ​កុមារ​មាន​ការ​ភិតភ័យ​ និង​តក់ស្លុត​ឡើងមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជំនាញសង្គមទាំង ៥ ឪពុកម្ដាយគួរ បង្រៀនកូនៗឲ្យចេះចាំ

ចុចអាន៖ហេតុអ្វីបានជាកុមារ​ ប្រើពាក្យអាសអាភាស នៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត?

The post ជាឪពុកម្ដាយ ត្រូវធ្វើបែបណា នៅពេលដែលកូននិយាយកុហក appeared first on Kampuchea Thmey Daily.

តើការអប់រំកូនដោយប្រើដៃជើង ពិតជាមាន ប្រសិទ្ធភាព?
ការ​វាយ​កូន​ ដោយសម្អាងថា ដើម្បីឲ្យកូនល្អ គឺ​ជា​ប្រធាន​បទ​មួយ​ដែល​ត្រូវ​បាន​លើក​មក​វែក​ញែក​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ចំណោម​គ្នា​យើង​ដែល​ជា​ម៉ាក់​ប៉ា​គេ។ អ្នក​ជំនាញ​ភាគ​ច្រើន​ណែនាំ​មិន​ឲ្យ​ប្រើ​ការ​ដាក់​ទណ្ឌកម្ម​លើ​រាងកាយ​កូន​ទេ ប៉ុន្តែ​ម៉ាក់​ប៉ា​មួយ​ចំនួន​ជឿ​ថា ការ​អប់រំ​កូន​ដោយ​ការ​វាយ ឬ​ប្រើ​ដៃ​ជើង គឺ​ជា​យុទ្ធសាស្ត្រ​វិន័យ​ ពត់លត់​ដំ​​កូន​ឲ្យ​ត្រង់​ដ៏​មាន​ប្រសិទ្ធភាព។

ម៉ាក់​ប៉ា​អាច​ពឹង​ផ្អែក​ទៅ​លើ​ការ​វាយ ឬ​ប្រើ​ហិង្សា​ដើម្បី​កែ​លម្អ​បញ្ហា​អាកប្ប​កិរិយា​មិន​ស្ដាប់​បង្គាប់ ឬ​ច្រឡើសបើស​របស់​កូន​ដោយ​មិន​ទាន់​ព្យាយាម​ប្រើ​វិធីសាស្ត្រ​ផ្សេង​សម្រាប់​ដាក់​វិន័យ​លើ​កូន។ ចុះ​ការ​អប់​រំ​កូន​ដោយ​ប្រើ​ហិង្សា​ពិត​ជា​អាក្រក់​ដូច​ដែល​អ្នក​ជំនាញ​ជា​ច្រើន​លើក​ឡើង​មែន​ឬ​អត់?

យោង​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​អះ​អាង​ថា ការ​អប់​រំ​កូន​ដោយ​ការ​ដាក់​ទណ្ឌកម្ម​លើ​រាងកាយ​អាច​មាន​ប្រសិទ្ធភាព​បាន​មួយ​រយៈ​ពេល​ខ្លី ដើម្បី​បញ្ឈប់​កាយវិការ​មិន​សមរម្យ​របស់​ក្មេង ព្រោះ​ក្មេង​ៗ​ខ្លាច​ឈឺ​ពេល​ម៉ាក់​ប៉ា​វាយ​ម្ដងៗ។ ប៉ុន្តែ បើ​គិត​ពី​ផល​ប៉ះពាល់​រយៈ​ពេល​វែង​វិញ គឺ​ការ​ប្រើ​ដៃ​ជើង​កាន់​តែ​ធ្វើ​ឲ្យ​កុមារ​ឆេវឆាវ មាន​របួស​រាងកាយ ចរិត​កោង​កាច និង​អាច​ប្រឈម​កើត​បញ្ហា​ផ្លូវ​ចិត្ត​ផង​ដែរ។

ម៉្យាង​វិញ​ទៀត ការ​អប់​រំ​កូន​ដោយ​ការ​ដាក់​ទណ្ឌ​កម្ម​លើ​រាងកាយ នឹង បង្រៀន​ក្មេង​ៗ​ថា ការប្រើហិង្សា​មិន​មែន​ជា​បញ្ហា​ទេ​សម្រាប់​មនុស្ស​ដែល​មាន​មាឌ​ធំ​ជាង​ខ្លួន ឬ​មាន​កម្លាំង​ខ្លាំង​ជាង​ខ្លួន​ ឬ​ប្រើ​ហិង្សា​លើ​មនុស្ស​ទន់​ខ្សោយ​ដែល​ពួក​គេ​មិន​ចូល​ចិត្ត។ ការ​អប់​រំ​កូន​ដោយ​ប្រើ​ហិង្សា​ក៏​បង្កើន​ភាព​អាម៉ាស់ និង​បំបាក់​ទឹក​ចិត្ត​កូន​ជា​ជាង​ជួយ​រក​ដំណោះ​ស្រាយ​សម​ស្រប​នៃ​ដើម​ចម​របស់​បញ្ហា។ លើស​ពី​នេះ ពេលកូន​កាន់​តែ​វិវត្ត​ចូល​វ័យ​ជំទង់ ការ​ប្រើ​ដៃ​ប្រើ​ជើង​ដើម្បី​អប់​រំ​កូន​កាន់​តែ​លែង​មាន​ប្រសិទ្ធភាព និង​អាច​ក្លាយ​ជា​គំរូ​អាក្រក់​ក្នុង​ការ​ចិញ្ចឹម​កូន​ទៀតផង​។

ក្នុង​ការ​ចិញ្ចឹមកូន​ម្នាក់ៗ​ឲ្យ​ធំ​ពេញ​វ័យ​ពិត​ជា​មិន​ស្រួល​ដូច​បក​ចេក​មែន ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​តែ​មាន​ភាព​អត់​ធ្មត់​ខ្លាំង និង​ត្រូវ​ស្វែង​រក​តិចនិក​ដាក់​វិន័យ​កូន​ត្រឹម​ត្រូវ​ដែល​ស័ក្ដិសម​សម្រាប់​ក្រុម​គ្រួសារ​ដោយ​មិន​បង្ក​ហិង្សា​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន

ចុចអាន៖ចង់ឲ្យកូនក្លាយជាអ្នកពូកែរកស៊ី មកដឹងគន្លឹះ បង្រៀនប៉ុន្មានក្បាច់នេះ

The post តើការអប់រំកូនដោយប្រើដៃជើង ពិតជាមាន ប្រសិទ្ធភាព? appeared first on Kampuchea Thmey Daily.

ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន
ការស្រឡាញ់កូនមិនស្មើគ្នា តែងតែកើតមានក្នុងរង្វង់គ្រួសារ។ ប៉ាម៉ាក់អាចស្រឡាញ់កូនណាមួយជាងគេ ដោយសារ​ភាពវៃឆ្លាត ភាពរួសរាយ ឬចេះស្ដាប់​បង្គាប់​ជា​ដើម​។ ជួនកាល​ប៉ាម៉ាក់​អាចលំអៀងលើកូនម្នាក់ ហើយមិនសូវយកចិត្តទុកដាក់លើកូនផ្សេងទៀតទេ។ តើការស្រឡាញ់កូនមិនស្មើគ្នាជះឥទ្ធិពលអ្វីខ្លះដល់កូន? ប៉ាម៉ាក់គួរធ្វើបែបម៉េច? តើ​អាច​ប៉ះ​ពាល់​ការ​លូត​លាស់​របស់​កូន​បែប​ណា?​

១. កូន​អាចក្លាយជាក្មេង​ខូច ឬទំនើង

ជាទូទៅ ដោយសារប៉ាម៉ាក់ស្រឡាញ់ខ្លាំង ​អូនតូចអាចបញ្ចេញ​អារម្មណ៍​មិនល្អបាន​គ្រប់ពេល ទារកាដូ ឬរបស់របរបានច្រើន។ លើសពីនេះទៅទៀត អូនតូចតែងតែ​បាន​ចិត្ត ហើយគិតថាខ្លួន​អាចបំពានច្បាប់ទម្លាប់​គ្រួសារ​បាន ឬទារអ្វីក៏បាន។ កត្តាទាំងនេះអាច​ប៉ះពាល់​ដល់សមត្ថភាពរបស់អូនតូចក្នុងការរក្សាទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន រួមទាំងអ្នកផ្ទះ មិត្តរួមថ្នាក់ ​មិត្តរួមការងារ ឬជីវិតគូនៅថ្ងៃអនាគត។

២. ជំរុញ​ការ​ប្រជែង​គ្នា​រវាង​បងប្អូន​បង្កើត

អូនតូច​ដែល​ប៉ាម៉ាក់មិន​សូវ​ស្រឡាញ់អាចច្រណែន និងមានចិត្តប្រកួតប្រជែង​ជាមួយ​បង​ប្អូនដែលប៉ាម៉ាក់ស្រឡាញ់ខ្លាំងដើម្បីទទួលបានការសរសើរ​ និងការស្រឡាញ់ពីប៉ាម៉ាក់។ យូរៗទៅ​អាអូន​អាចលែងស្រឡាញ់បង ឬប្អូន ឬមិនសូវមានមនោសញ្ចេតនាជាមួយបងប្អូនឯង។

៣. ប៉ះពាល់ផ្លូវចិត្តកូន

អាអូននឹងមិនអាចបំភ្លេចបានទេថា ខ្លួន​មិនទទួលបានភាពស្មើគ្នា ឬភាព​យុត្តិធម៌​ពី​ប៉ាម៉ាក់ ហើយក៏កើតចិត្តស្អប់ មិនពេញចិត្ត ឬគុំកួននឹងប៉ាម៉ាក់ ឬបងប្អូន។ ម្យ៉ាងទៀត អាអូនអាចនឹងបញ្ចេញអាកប្បកិរិយាមិន​សមរម្យនៅក្នុងសាលា ឬជាមួយបង ឬប្អូន​ដែល​ប៉ាម៉ាក់ស្រឡាញ់ខ្លាំង។

ការខ្វះក្តីស្រឡាញ់ និងភាពយកចិត្តទុកដាក់នឹង​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង​​ក្នុង​ជីវិត​របស់​អាអូន និងអាចបណ្តាល​ឱ្យ​កូន​​មានជំងឺបាក់ទឹក​ចិត្ត​នៅពេលធំឡើង។

៤. រារាំងទេពកោសល្យកូន

តាមការសិក្សាបានឱ្យដឹងថា កុមារដែលមានសុខភាពផ្លូវចិត្តល្អ​នឹងចង់បង្ហាញ​ទេព​កោសល្យ​របស់គេ ហើយរៀនឆាប់ចេះ។ ដូច្នេះប៉ាម៉ាក់ត្រូវតែឧស្សាហ៍លើកសរសើរ​កូន​គ្រប់គ្នា កុំលើកទឹកចិត្ត ឬសរសើរតែកូនម្នាក់។

នៅពេលប៉ាម៉ាក់សរសើរកូនណាម្នាក់ថាពូកែខ្លាំងជាងគេក្នុងចំណោមកូនទាំងអស់នឹងបណ្តាលកូនដែលប៉ាម៉ាក់មិនសូវស្រឡាញ់លាក់ ឬមិនបញ្ចេញទេពកោសល្យ​របស់​គេ​ទេ ព្រោះគិតថាធ្វើមិនល្អដូចបង ឬប្អូន ឬដោយសារខ្វះការគាំទ្រពីប៉ាម៉ាក់ ហើយ​ចាប់​ផ្តើម​សង្ស័យពីសមត្ថភាពខ្លួនឯង ហើយ​យូរៗទៅ​ទេពកោសល្យ​របស់កូន​នឹងត្រូវកប់​ទុក​ចោល។

៥. កូនខ្វះជំនឿចិត្តលើខ្លួនឯង

អារម្មណ៍ ​ឬ​ការ​យល់​ឃើញ​ថា​ជា​កូនដែល​ប៉ាម៉ាក់មិន​សូវ​ចូលចិត្ត ឬស្រឡាញ់​អាច​បណ្តាលឱ្យអាអូនមិនឱ្យតម្លៃខ្លួនឯង។ ឧទាហរណ៍ ការ​និយាយថា​កូន​ម្នាក់នេះឆ្លាត និងពូកែជាងគេ​ក្នុង​ចំណោម​កូន​ទាំងអស់អាច​បណ្តាលឱ្យកូនផ្សេងទៀត ជាពិសេស​កូន​ដែលរៀនខ្សោយជាងគិតថាខ្លួនអន់ ឬមិនពូកែ។ ពេលធំឡើង អាអូនអាចខ្វះ​ជំនឿ​ចិត្ត​លើខ្លួនឯង និងមិនអាចបំពេញ​ការងារបានល្អក្នុងជីវិត។

ការស្រឡាញ់កូនមិនស្មើគ្នាអាចប៉ះពាល់ដល់ផ្លូវចិត្ត និងការអភិវឌ្ឍរបស់កូន។ ប៉ុន្តែ​មិន​អាចទៅរួចទេដែលប៉ាម៉ាក់ស្រឡាញ់កូនស្មើៗគ្នា ដូច្នេះដើម្បីបង្ការបញ្ហា ប៉ាម៉ាក់​គួរ​ចៀសវាង​ការរើសអើង ហើយ​ត្រូវផ្តល់ភាពស្មើគ្នា និងព្យាយាមរក្សាភាព​យុត្តិធម៌តាម​ដែល​អាច​ធ្វើ​ទៅបាន ព្រោះកូនៗទាំងអស់ត្រូវការការ​យកចិត្តទុកដាក់ និងក្តីស្រឡាញ់ស្មើៗ​គ្នា​ពី​ប៉ាម៉ាក់។ ឧទាហរណ៍ បើមិន​មែន​ក្នុងឱកាសខួបកំណើតទេ ហើយប៉ាម៉ាក់ចង់ទិញអាវ​ថ្មីឱ្យកូន ប៉ាម៉ាក់ត្រូវទិញឱ្យកូនស្មើៗគ្នា និងមានតម្លៃប្រហាក់ប្រហែលគ្នា ទើបកូនមិនតូចចិត្ត ឬច្រណែនគ្នា៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ប្រើពាក្យអវិជ្ជមាន ប៉ះពាល់ការលូតលាស់កូនច្រើនយ៉ាង ម៉ាក់ប៉ាគួរដឹង

ចុចអាន៖ទម្លាប់ប្រើហិង្សា ឬដាក់ទណ្ឌកម្ម អាចបំផ្លាញ ផ្លូវចិត្តកូន

The post ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន appeared first on Kampuchea Thmey Daily.

ហេតុផល ៦ យ៉ាង ម៉ាក់ប៉ាគួរឲ្យកូនតូចៗរៀនហែលទឹក
បើម៉ាក់ប៉ាចង់ឲ្យកូនហាត់ប្រាណ ម៉ាក់ប៉ា​គួរ​ពិចារណា​កីឡា​ហែលទឹក​ ព្រោះក្មេងៗ​ចូល​ចិត្តលេងទឹកណាស់។ ការហែលទឹកមិនត្រឹមតែជាកីឡាដែលសប្បាយទេ ថែមទាំង​ធ្វើឱ្យក្មេងៗមានសុខភាពល្អ និងជួយឱ្យក្មេងៗអភិវឌ្ឍផ្នែកផ្សេង​ៗទៀតជាច្រើន។ ខាង​ក្រោម​នេះជាហេតុផលទាំង ៦ ដែលកូនតូចៗគួររៀនហែលទឹក។

១. ហែលទឹកជួយការពារការលង់ទឹក

យោងតាម​របាយការណ៍អត្រា​មរណភាព​កុមារ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​ នៅ​ប្រទេស​កម្ពុជាការលង់ទឹក គឺជា​បុព្វហេតុ​ចម្បង​នៃ​ការស្លាប់​របស់​កុមារ​បន្ទាប់​ពី​ទារក​។ ការចេះ​ហែលទឹករួមទាំងការមានចំណេះដឹងអំពីរបៀបមាន​សុវត្ថិភាព​នៅក្នុងទឹកអាចកាត់បន្ថយហានិភ័យនៃការលង់ទឹករបស់ក្មេងៗបាន។

២. ហែលទឹកជាកីឡាដែលមានផលប៉ះពាល់ទាប

ហែលទឹកគឺជាកីឡាដែលមានផលប៉ះពាល់ទាប បើប្រៀបធៀប​ទៅនឹងកីឡាពេញ​និយម​​ផ្សេង​ទៀត​ដូចជា បាល់បោះ បាល់ទាត់ វាយសី…។ យោងតាមសាកលវិទ្យាល័យ Bucknell រាងកាយនឹងអណ្តែត ៩០ % នៅ​ពេល​ដែល​ស្ថិតនៅក្នុងទឹក​ជម្រៅ​ត្រឹមក ដូច្នេះកូនៗនឹងមិនដួល ប៉ះទង្គិច របួសជង្គង់ គ្រេចកជើង របួសស្មា គ្រេចកដៃ ឬឈឺសន្លាក់ដូចកីឡានៅលើគោកឡើយ។

៣. ហែលទឹកជាការហាត់ប្រាណពេញរាងកាយ

ការហែលទឹកជួយបង្កើនកម្លាំង ភាពបត់បែន ភាពអត់ធន និងធ្វើឱ្យរាងកាយ​មាន​តុល្យភាព។ វាគឺជាលំហាត់ប្រាណបេះដូង និងសួត ព្រោះវាជួយបង្កើន​ការស៊ូទ្រាំ​ដង្ហើម និងជួយបង្កើនប្រសិទ្ធភាពរាងកាយក្នុងការប្រើអុកស៊ីសែន។ ឯសាច់ដុំដៃ ជើង និងខ្នងក៏ត្រូវបានប្រើក្នុងពេលដំណាលគ្នាដែរ ដែលជួយដុតបំផ្លាញកាឡូរី។ ការ​ហែល​​ទឹក​ស័ក្ដិសម​បំផុតសម្រាប់កុមារធាត់។

៤. ការហែលទឹកជួយក្មេងៗអភិវឌ្ឍលឿន

ការរៀនហែលទឹកតាំងពីក្មេងជួយអភិវឌ្ឍប្រាជ្ញាក្មេងៗ។ សាស្ត្រាចារ្យ Robyn Jorgensen ​អ្នកដឹកនាំស្រាវជ្រាវលើគម្រោងដែលសិក្សារយៈពេល ៤ ឆ្នាំលើកុមារជាង ៧ ០០០ នាក់បង្ហាញថា “កុមារដែល​ហែលទឹកមានការយល់ដឹងខ្ពស់​ជាងកុមារក្នុង​វ័យ​ស្របាលគ្នាដែលមិនហែលទឹក ៦ ទៅ ១៥ ខែ លើជំនាញយល់ដឹង ការដោះស្រាយ​ចំណោទគណិតវិទ្យា ការរាប់ ការរៀនភាសា និងការធ្វើតាមការណែនាំ។

៥. ការហែលទឹកជួយបង្កើនទំនុកចិត្តដល់ក្មេងៗ

ការហែលទឹកផ្តល់ឱកាសឱ្យក្មេងតូចៗប្រកួតប្រជែងលក្ខណៈមិត្តភាព និងទទួល​បាន​រង្វាន់ដែលជួយកុមារឱ្យមានទំនុកចិត្តលើ និងជឿជាក់​លើសមត្ថភាព​របស់​ខ្លួនឯង។ យោងតាមការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា កុមារដែលហែល​ទឹកតាំង​ពីក្មេង​អាចសម្របខ្លួនបានលឿនក្នុងបរិស្ថានថ្មី មានសមត្ថភាព មានភាពជឿជាក់លើខ្លួនឯង និងឯករាជ្យជាងក្មេងៗក្នុងវ័យស្រករគ្នាដែលមិនហែលទឹក។

៦. ការហែលទឹកផ្តល់ឱកាសឱ្យកូនតូចៗរាប់អានមិត្តថ្មី

អាងហែលទឹកក៏ជាកន្លែងដ៏ល្អសម្រាប់កូនតូចៗជួបមិត្តភ័ក្តថ្មីៗក្រៅពីមិត្តភ័ក្តជិតខាងផ្ទះ និងក្នុងថ្នាក់រៀនដែលផ្តល់ឱ្យពួកគេនូវបទពិសោធន៍កាន់​តែទូលំទូលាយនិងរង្វង់​សង្គមធំទូលាយ។

ក្មេងតូចៗគួររៀនហែលទឹកនៅអាយុ ៤ ឆ្នាំព្រោះនៅអាយុនេះអាអូនអាច​សម្រប​សម្រួល​ចលនាដើម្បីហែល និងធាក់ទឹក​ដែលជាជំនាញ​សំខាន់ក្នុងការហែលទឹក​ និង​រៀនជំនាញមូលដ្ឋានដូចជា ការបណ្តែតខ្លួនលើទឹកជាដើម៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចង់ឲ្យកូនក្លាយជាអ្នកពូកែរកស៊ី មកដឹងគន្លឹះ បង្រៀនប៉ុន្មានក្បាច់នេះ

ចុចអាន៖ដាក់វិន័យឲ្យកូន មានផលល្អទៅថ្ងៃក្រោយ ឪពុកម្ដាយមួយចំនួនគួរដឹង

The post ហេតុផល ៦ យ៉ាង ម៉ាក់ប៉ាគួរឲ្យកូនតូចៗរៀនហែលទឹក appeared first on Kampuchea Thmey Daily.

ចង់ឲ្យកូនក្លាយជាអ្នកពូកែរកស៊ី មកដឹងគន្លឹះ បង្រៀនប៉ុន្មានក្បាច់នេះ
ម៉ាក់ប៉ា​ទូទៅ​តែង​មាន​ក្ដី​ស្រមៃ ចង់​ឲ្យ​កូន​ដែល​ខ្លួន​បីបាច់​តាំង​ពី​តូច មាន​របរ ឬ​ជំនាញ​ទៅ​ជា​អ្វី​មួយ មិនថា ពេទ្យ គ្រូបង្រៀន មេធាវី ឬអ្នករកស៊ី ជាដើម។ ដើម្បី​ក្លាយ​ជា​សហគ្រិន ឬ​អ្នក​ជំនួញ មិនមែន​ជា​រឿង​ងាយ​ដែល​មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​ធ្វើ​បាន​ទេ ព្រោះ​ដើម្បី​ឈាន​ដល់​ជោគជ័យ សហគ្រិន​គ្រប់រូប​តែង​ប្រឈម​ឧបសគ្គ​ជា​ច្រើន និង​យក​ឈ្នះភាព​លំបាក​ឲ្យ​ទាល់តែ​បាន។

ប៉ុន្តែ ចំណុច​មួយ​សហគ្រិន​ភាគច្រើន​មាន​ដូចគ្នា គឺ​ធំដឹង​ក្តី​ក្នុង​មជ្ឈដ្ឋាន​សមរម្យ​មួយ អាច​ជួយ​បង្កើត​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត និង​មាន​ភាព​ជា​អ្នក​ដឹកនាំ។ អត្ថបទ “Hello គ្រូពេទ្យ” នឹង​បង្ហើប​ទម្លាប់ខ្លះៗ​នៃ​សហគ្រិន​វ័យក្មេង គួរ​ប៉ាម៉ាក់​យក​ទៅ​​បង្រៀន​កូនៗ​ដើម្បី​ឈាន​ដល់​អនាគត​ត្រចះ​ត្រចង់។

១- រៀនគិតខ្លួនឯង៖ យុគ​សម័យ​នេះ​ជា​សម័យ​បច្ចេកវិទ្យា ព័ត៌មាន​ចំណេះដឹង​គ្រប់​យ៉ាង​ស្ថិត​នៅ​ចុង​ម្រាមដៃ​របស់​យើង​ប៉ុណ្ណោះ ម៉្លោះហើយ​គួរ​បង្រៀនកូនៗ​ចេះ​សួរ​នាំ “ហេតុអ្វី?” “ម៉េច​បាន​ចឹង?” ឲ្យ​បាន​ច្រើន និង​ឲ្យ​គេព្យាយាម​រក​ចម្លើយ​ដោយ​ខ្លួន​ឯង។ បើ​ទោះបី​ជា​កូន​យើង​អាច​រង​សម្ពាធ​បន្តិច​មែន តែ​សំណួរ​នោះ​នឹង​នាំពួក​គេ​ទៅ​រក​ចម្លើយ​ដោយ​ខ្លួនឯង និង​អាច​ដោះស្រាយ​បញ្ហា​បាន​ដោយ​មាន​ការ​ជួយ​បន្តិច​បន្តួច​ពី​យើង។

២- ហ៊ានសម្រេចចិត្ត៖ សហគ្រិន​ម្នាក់ៗ​សុទ្ធ​តែ​អាច​បង្ហាញ​ភាព​ជឿជាក់ និង​ឯករាជ្យ​របស់​ខ្លួន ចំណុច​ទាំង​២នេះ គឺ​ជារឿង​ដែល​យើង​អាច​បង្រៀន​កូនៗ​ពី​វ័យ​ក្មេង​ទៅ តាម​រយៈ​ការឲ្យ​គេ​រើស​សម្លៀក​បំពាក់ និង​របស់​លេង​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់។ ក្នុងកាលៈទេសៈ​កូន​មិន​អាច​សម្រេចចិត្ត​ដោយសារ​ជម្រើស​ច្រើន​ពេក យើង​ក៏​អាច​កំណត់​ជម្រើស​ឲ្យ​កូន​ដូចគ្នា។ ឬ​ការ​សម្រេចចិត្ត​សាមញ្ញៗ តើ​កូនឯង​ចង់​ទៅ​លេង​ទោង​នៅ​សួន ឬ​ទៅ​មើល​កុន (រើសតែមួយ)។

៣- បណ្តុះគំនិតរឹងមាំ៖ គ្រប់​សហគ្រិន​សុទ្ធ​តែ​ប្រថុយ​គ្រោះថ្នាក់ ភាព​បរាជ័យ ប៉ុន្តែ​អ្វី​កត្តា​សំខាន់ គឺ​ជឿជាក់​ក្នុងការ​ប្រឈម​ជាមួយ​លទ្ធផល បើទោះ​ជា​លទ្ធផល​វិជ្ជមាន ឬ​អវិជ្ជមាន​ក៏​ដោយ។ ទាន់​ពេល​កូន​យើង​នៅ​ក្មេង អនុញ្ញាត​ឲ្យ​សាកល្បង​សមត្ថភាព និង​ភាព​ភ័យខ្លាច​របស់​គេ បើកូន​មិន​គោរព​វិន័យ យើង​ត្រូវ​ណែនាំ​​កូន​ឲ្យ​ដឹង​ពី​លទ្ធផល​កើត​ឡើង​ក្រោយ​ទង្វើ​គ្រប់​យ៉ាង តែ​ចាំ​ថា​អាច​ជា​ទង្វើ​នៃ​ការ​ប្រថុយ​ប្រថាន​សម្រាប់​កូន​ដូចគ្នា។

៤- បំផុសគំនិតលើកទឹកចិត្ត៖ ក្មេងៗ​ធម្មតា​ពោរពេញ​ដោយ​គំនិត​ប្លែកថ្មី បើចឹង​យើង​គួរ​តែទុក​ពេល​សម្រាប់​កូនៗ​មាន​ឱកាស​បង្ហាញ​​គំនិត​ទាំង​នោះ។ បង្រៀន​កូន​ចេះ​មាន​ការ​ស្រមើ​ស្រមៃ ក៏​អាច​ជួយ​កូន​ចេះ​ដោះស្រាយ​បញ្ហា​បាន​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។

៥- ស្គាល់ភាពបរាជ័យ៖ ក្នុង​នាម​ជា​ប៉ាម៉ាក់ ត្រូវ​បង្រៀន​កូន​ឲ្យ​ស្គាល់​ភាព​បរាជ័យ ស្វែង​យល់ និង​ព្យាយាម​ម្តង​ទៀត។ ទាំងនេះ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សហគ្រិន ជាពិសេស​ពេល​ដែល​ក្មេង​មាន​កំហុស ត្រូវ​គិតថា​ជា​ឱកាស​ដើម្បី​រៀន ហើយ​កុំ​​ស្តី​បន្ទោស​ពួកគេ​ឲ្យ​សោះ ពិគ្រោះ​ជាមួយ​កូន​រក​ជំហាន​បន្ទាប់​ត្រូវ​ធ្វើ។ គន្លឹះ​ល្អ​សម្រាប់​លើក​ទឹកចិត្ត សរសើរ​ទោះ​មុន ឬ​ក្រោយ​យើង​ផ្តល់​យោបល់​ណាមួយ​ទៅ​កូន ធ្វើ​បែបនេះ​ឲ្យកូន​មាន​គំនិត​វិជ្ជមាន។

៦- ចេះដោះស្រាយបញ្ហាខ្លួនឯង៖ បើយើង​ចង់​ឲ្យ​កូន​ក្លាយ​ជា​សហគ្រិន​ក្នុង​ថ្ងៃ​អនាគត ត្រូវ​ចាប់ផ្តើម​ពី​បញ្ហា​ដែល​ក្មេងៗ​ជួបប្រទះ​ប្រចាំថ្ងៃ​ជា​មុន ផ្តល់​ឱកាស​ឲ្យ​អូនអូន​ដោះស្រាយ​បញ្ហា​ខ្លួន​ឯង មិន​ត្រូវ​ចូល​ខ្លួន​ទៅ​ដោះស្រាយ មុន​កូន​ត្រូវការ​ជំនួយ​នោះ​ទេ។ បើ​ប៉ាម៉ាក់​ចង់​ជួយ​ពួកគេ​ពី​ក្រោយ ត្រូវ​បង្រៀន​ហេតុផល​វិធី​វែកញែក​រក​បញ្ហា ប្រមូល​គំនិត​ជា​ដំណោះស្រាយ ប្រាប់​ពី​ផល​វិបាក និង​គុណ​ប្រយោជន៍ រួច​ទុក​ឲ្យ​កូន​ជ្រើស​យក​ដំណោះស្រាយ​ណាមួយ​គេគិតថា​ល្អ​បំផុត។

៧- ស្គាល់ស្ថានភាពសង្គម៖ បង្រៀន​កូន​ពី​ក្បួន​ច្បាប់​ក្នុង​សង្គម​ជាអ្វី សម្រាប់​សហគ្រិន គួរ​មាន។ អនុញ្ញាត​ឲ្យ​សួរ​នាំរឿងរ៉ាវ​កំពុង​កើត​ឡើង​ជុំវិញខ្លួន ឲ្យកូនដឹង​ថា​អ្វីគួរ​ផ្លាស់ប្ដូរ អ្វី​អាច​ប្រសើរ​ជាង​នេះ? ឲ្យ​ឧទាហរណ៍ ឬ​ពី​ស្ថានភាព​ជាក់​ស្ដែង ពី​ក្រុមហ៊ុន ឬ​​របរល្អៗ​មួយ​ចំនួន បើ​មាន​ពេល​នៅ​ជាមួយ​គេ។ អ្វីដែល​គេ​គួរដឹង គឺ​ម៉េច​បាន​ក្រុមហ៊ុន/របរ​ហ្នឹង​ល្អ? ចុះ​ចំណុច​អត់ល្អ ធៀប​នឹង​ដៃគូ​ប្រកួត​ប្រជែង (ក្រុមហ៊ុន/របរស្រដៀង) ផ្សេង…ជាដើម។

៨- ស្គាល់និងចេះរកលុយ៖ ជា​អ្នក​ជំនួញ ឬ​ថៅកែ​ទៅ​ថ្ងៃក្រោយ ចៀស​មិន​ផុត​ពី​ការ​ប្រើប្រាស់ និង​បង្វិល​លុយ។ អ្វី​ដែល​គួរ​ធ្វើ ត្រូវ​បង្វឹក​ការ​គិត​របស់​កូន ឲ្យ​ស្ដាប់ ឮ​ច្រើនដង​ពី​សារៈសំខាន់​នៃ​ការ​ប្រើប្រាស់​លុយ​ក្នុង​ជំនួញ ស្គាល់​ពីអ្វី​ដែល​ចាំបាច់ (មិន​ចេះ​តែ​ទាមទារ​តាម​ចង់) ថ្លឹង​ថ្លែង​ឲ្យ​ស្គាល់​ចំណេញ​ខាត…។ល។ ប៉ាម៉ាក់​ត្រូវ​ជំរុញចិត្ត​កូនស្វែង​រកវិធី​រក​លុយ​ខ្លួនឯង​ពី​លើ​ប្រាក់​ប្រចាំថ្ងៃ​គេ​ទទួល​បាន​ពី​យើង ដូចជា ចាប់ផ្តើម​ពី​ការងារ​ក្នុង​ផ្ទះ​ធម្មតា​ដែល​ពួកគេ​មិន​ដែល​ធ្វើ ហើយ​នៅពេល​កូនៗ​អាចជួយ​យើង​បាន​តិចតួច រង្វាន់​គួរ​តែ​មាន​ជា​លើក​ទឹកចិត្ត។

កូនមាន​អាយុ​ច្រើន​បន្តិច​អាច​ធ្វើការ​ក្នុង​គម្រោង​ផ្សេងៗជា​ផ្នែក​មួយ​ជួយ​អភិវឌ្ឍ​ជំនាញ​ពួកគេ​ផង​ដែរ ហើយ​ក្មេង​ជំទង់​ចេះ​ច្រើន​ភាសា​វិញ គួរ​តែ​ជំរុញ​ឲ្យ​ចេះ​រក​ប្រាក់ ដូចជា បកប្រែ បង្រៀន​ក្មេង​តូចៗ​ជា​ដើម ព្រោះ​ចំណូល​ពួកគេ​ទទួល​បាន គឺជា​បទ​ពិសោធ​បង្រៀន​ក្មេងៗ​​ខិតខំ​​ប្រឈមភាព​លំបាក​ក្នុង​ការងារ។

អ្នកមាន​យោបល់ ឬ​គំនិត​អី​ផ្សេង​ទៀត​អត់?

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន​៖គន្លឹះ ៥ យ៉ាង ជួយឲ្យមានកូនតាមចិត្តចង់បាន

ចុចអាន៖បើក្មេងក្ដៅខ្លួនដល់កម្រិតនេះហើយ ត្រូវនាំកូនទៅជួបពេទ្យឲ្យលឿន

The post ចង់ឲ្យកូនក្លាយជាអ្នកពូកែរកស៊ី មកដឹងគន្លឹះ បង្រៀនប៉ុន្មានក្បាច់នេះ appeared first on Kampuchea Thmey Daily.