KPT+
ជំនាញសង្គមទាំង ៥ ឪពុកម្ដាយគួរ បង្រៀនកូនៗឲ្យចេះចាំ
ជំនាញសង្គមបង្រៀនឱ្យកុមារឱ្យចេះទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន និងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃ។ ជាពិសេស កុមារដែលមានជំនាញសង្គមល្អងាយនឹងជោគជ័យក្នុងការសិក្សាណាស់។ អ៊ឹចឹងម៉ាក់ប៉ាគួរបង្រៀនជំនាញសង្គមអ្វីខ្លះដល់កូនៗ?
ជំនាញសង្គមមិនត្រឹមតែជួយឱ្យអាអូនជោគជ័យក្នុងការសិក្សារទេ ថែមទាំងជួយឱ្យអាអូនមានទំនុកចិត្តលើខ្លួនឯងទៀតផង។ ខាងក្រោមនេះជាជំនាញសង្គមសំខាន់ៗទាំង ៥ ដែលកុមារគួរចេះ។

១. សុជីវធម៌
កុមារដែលចេះសុជីវធម៌ តែងតែត្រូវបានអ្នកនៅជុំវិញខ្លួនស្រឡាញ់ ចូលចិត្ត និងរាប់អាន ហើយអាចចូលរួមក្នុងសង្គមគ្រប់កាលៈទេសៈ មិនថាចូលរួមពិធីបុណ្យទាន ទៅញ៉ាំអីនៅខាងក្រៅ ទៅរៀន ឬចូលបណ្ណល័យ។
ការមានសុជីវធម៌ធ្វើឱ្យអាអូនងាយចុះសម្រុង និងបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ។ ម៉ាក់ប៉ាអាចបង្រៀនឱ្យអាអូននិយាយពាក្យសុជីវធម៌ដូចជា “ចាស” “បាទ” “អរគុណ” “ជួយ” “សូម”, ឬ “សូមទោស” ជាដើម។
២. ការចែករំលែក
ការចែករំលែកគឺជារឿងពិបាកសម្រាប់កុមារ ព្រោះអាអូនផ្តោតលើតម្រូវការផ្ទាល់ខ្លួន ជាជាងតម្រូវការរបស់អ្នកដទៃ។ ម្យ៉ាងទៀត អ្វីដែលជា “កម្មសិទ្ធិ” របស់អាអូន គឺមិនងាយនឹងឱ្យ ឬចែករំលែកជាមួយអ្នកដទៃទេ។
ទោះបីជាយ៉ាងណាក៏ដោយ ការបង្រៀនកុមារឱ្យចេះចែករំលែកនំ ឬប្រដាប់លេងជាមួយអ្នកដទៃ ឬមិត្តភ័ក្តធ្វើឱ្យអាអូនចេះយកចិត្តទុកដាក់ជាមួយអ្នកនៅជុំវិញខ្លួន មានមិត្តភ័ក្តច្រើន អាចថែរក្សាចំណងមិត្តភាព មានគេចូលចិត្ត និងស្រឡាញ់ច្រើនដែលធ្វើឱ្យអាអូនមានអារម្មណ៍ល្អចំពោះខ្លួនឯង។
យ៉ាងណាមិញ ម៉ាក់ប៉ាមិនគួរបង្ខំអាអូនឱ្យចែករំលែករបស់ជាមួយអ្នកដទៃទេ ប្រសិនបើអាអូនមិនព្រម។ ម៉ាក់ប៉ាគួរព្យាយាមលួង និងនិយាយហេតុផលប្រាប់អាអូន។
ពេលម៉ាក់ប៉ាឃើញអាអូនចេះចែករំលែកនំ ឬរបស់លេងជាមួយបងប្អូន ឬមិត្តភក្តិ ម៉ាក់ប៉ាត្រូវពោលពាក្យសរសើរដើម្បីជាការលើកទឹកចិត្តកូន។
៣. ជំនាញស្តាប់
ការប្រាស្រ័យទាក់ទងគ្នាមានសារៈសំខាន់សម្រាប់ការបង្កើតទំនាក់ទំនងសង្គមណាស់ ហើយការស្តាប់គឺជាផ្នែកសំខាន់នៃការប្រាស្រ័យទាក់ទងគ្នា។
ម៉ាក់ប៉ាអាចបង្រៀនជំនាញស្តាប់ដល់អាអូនដោយបង្រៀនអាអូនយកចិត្តទុកដាក់ស្តាប់ឱ្យយល់ពីព័ត៌មានដែលអ្នកដទៃកំពុងនិយាយ និងចេះរង់ចាំដល់វេនខ្លួននិយាយ និងកុំកាត់សម្តីអ្នកដទៃ។
៤. ការធ្វើតាមការណែនាំ
កុមារត្រូវរៀនធ្វើតាមការណែនាំដើម្បីអាចធ្វើកិច្ចការសាលា កិច្ចការផ្ទះ ប្រឡង ឬលេងជាមួយមិត្តភក្តិ។ កុមារដែលអាចធ្វើតាមការណែនាំបានមានសមត្ថភាពក្នុងការស្តាប់ យល់ពីអ្វីដែលគេចង់ឱ្យធ្វើ និងធ្វើតាមទាន់ពេល។
ក្មេងតូចៗងាយនឹងបែកអារម្មណ៍ ប្រញាប់ប្រញាល់ ឬឆាប់ភ្លេចណាស់ ដូច្នេះពេលបង្រៀនអូនតូចឱ្យធ្វើតាមការណែនាំ ម៉ាក់ប៉ាត្រូវប្រាប់អាអូនម្តងមួយៗ ចៀសវាងប្រាប់ការណែនាំច្រើនក្នុងពេលតែមួយ។
ឧទាហណ៍ ម៉ាក់ប៉ាអាចប្រាប់អាអូនឱ្យបិទទូរទស្សន៍សិន ចាំប្រាប់អាអូនឱ្យបិទកង្ហារ និងចុងក្រោយឱ្យអាអូនយកតេឡេទូរទស្សន៍ទៅទុកលើតុ។
ម៉ាក់ប៉ាអាចបង្រៀនអាអូនឱ្យធ្វើតាមការណែនាំដោយលើកឧទាហរណ៍ តាមដានការវិឌ្ឍនរបស់កូន និងលើកកំហុសរបស់អាអូនមកបង្រៀនវិញ។

៥. ការសហការ
ការចេះសហការជាមួយអ្នកដទៃ គឺជាគន្លឹះនៃភាពជោគជ័យក្នុងរាល់កិច្ចការងារ។ ការចេះសហការអាចធ្វើឱ្យអាអូនទទួលបានការគោរពពីសមាជិកក្រុម រៀនចេះដោះស្រាយបញ្ហា អនុវត្តជំនាញទំនាក់ទំនង ជំនាញស្តាប់ ចេះចែករំលែក ចេះជួយ និងចេះទទួលយកយោបល់អ្នកដទៃ។
ម៉ាក់ប៉ាអាចបង្រៀនអាអូនឱ្យអាអូនសហការជាមួយបង ប្អូន ឬមិត្តភក្តិដើម្បីផាត់គំនូរមួយផ្ទាំងឱ្យរួច។
ជំនាញសង្គមអាចជួយឱ្យអាអូនជោគជ័យក្នុងជីវិតនៅពេលអនាគត។ កាលណាអាអូនមានជំនាញសង្គមកាន់តែខ្លាំង អាអូននឹងមានទំនាក់ទំនងច្រើនក្នុងសង្គម។ ដូច្នេះ ម៉ាក់ប៉ាគួរបង្រៀន និងឱ្យកូនអនុវត្តជំនាញសង្គមរាល់ថ្ងៃតាមរយៈសកម្មភាពប្រចាំថ្ងៃ និងធ្វើគំរូឱ្យអាអូនមើល៕
ចុចអាន៖ប្រើពាក្យអវិជ្ជមាន ប៉ះពាល់ការលូតលាស់កូនច្រើនយ៉ាង ម៉ាក់ប៉ាគួរដឹង
ចុចអាន៖ប៉ាម៉ាក់អាចបំពានផ្លូវចិត្តកូន ដោយមិនដឹងខ្លួន បើមានទម្លាប់បែបនេះ
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


