Connect with us

KPT+

គន្លឹះ ៥ យ៉ាង ជួយឲ្យមានកូនតាមចិត្តចង់បាន

បានផុស

នៅ

មួយ​ក្នុង​ចំណោម​ផែន​ការ​ជីវិត​ជា​ប្តី​ប្រពន្ធ គឺ​ចង់​បាន​កូន​​ចំ​ពេល​​វេលា​​សមរម្យ​មួយ​ដែល​ខ្លួន​កំណត់ ប៉ុន្តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​អាច​មាន​កូន​តាម​ផែនការ​គ្រោង​ទុក​បាន។ ពិចារណា ៥​ ចំណុច​របស់​ “Hello គ្រូពេទ្យ” ក្រែង​សម​បំណង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- រៀបចំផែនការ

មាន​កត្តា​ជាច្រើន​ទាក់ទង​នឹង​ការ​បង្កើន​ឱកាស​មានផ្ទៃ​ពោះ ក្នុង​នោះ​ដូចជា៖

– ញ៉ាំ​អាហារ​មាន​ជីវជាតិ​ខ្ពស់ (ត្រូវ​ដឹង​ពី​ប្រភេទ​ចំណី​គួរ​ញ៉ាំ និង​ចៀស​វាង)។ គន្លឹះ​នេះ​អាច​សាក​សួរ​ពី​គ្រូពេទ្យបាន។
– រក្សា​ទម្ងន់​ឲ្យបាន​ត្រឹមត្រូវ​
– ហាត់​ប្រាណ​ទៀង​ទាត់ (ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ពី​វិធី​ហាត់​ប្រាណ​មុន​ពេល​ និង​អំឡុង​ពេល​ពពោះ)
– បញ្ឈប់​ទម្លាប់​អាក្រក់​ទាំងអស់​ ដូចជា ផឹក​ស្រា ជក់បារី ប្រើ​គ្រឿង​ញៀន ​ជា​ដើម
– គួរ​ចៀសវាង​ភេសជ្ជៈ ឬ​អាហារ​មាន​ជាតិ​កាហ្វេ​អ៊ីន ព្យាយាម​កាត់​បន្ថយ​មក​នៅ​ត្រឹម ២០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ឬ​បើ​​កាត់​ផ្ដាច់​ទាំងស្រុង ​កាន់តែ​ល្អ។

២- ស្វែងយល់ពីវដ្តរដូវ និងថ្ងៃបញ្ចេញអូវុល

ដឹង​ច្បាស់​ពី​ថ្ងៃ​បញ្ចេញ​អូវុល (មេ​ជីវិត​ញី) របស់​យើង​ ធ្វើឲ្យ​ឱកាស​មាន​ផ្ទៃ​ពោះ​កាន់​តែ​ខ្ពស់​ ព្រោះ​ជា​រៀង​រាល់​ខែ​ មេ​ជីវិត​ញី​បញ្ចេញ​តែ​ម្តង​ប៉ុណ្ណោះ ហើយ​វា​មាន​រយៈ​ពេល​ចន្លោះ​ពី ២ ​ទៅ ៣ ថ្ងៃ។ ត្រូវ​ដឹង​ច្បាស់​ថ្ងៃ​ណា​ដែល​អូវុល​របស់​យើង​បញ្ចេញ ព្រោះ​ឱកាស​មានផ្ទៃ​ពោះ​អាច​កើ​ត​មាន​ក្នុង​រយៈ​ពេល​ ៥ ថ្ងៃ​មុន​អូវុល​បញ្ចេញ។

៣- ដឹងពេលវេលាសមរម្យរួមភេទ

រួមភេទ​ត្រឹមត្រូវ​តាម​ពេល​វេលា​ ក៏​ជា​ឱកាស​នាំឲ្យ​មាន​ផ្ទៃពោះ​ក្នុង​កម្រិត​ខ្ពស់។ មានន័យ​ថា អំឡុង ​៣ ថ្ងៃ​ដំបូង​មុន​អូវុល​ផ្ទុះ​បែក ព្រោះ​មេ​ជីវិត​បុរស​អាច​រស់​នៅ​ក្នុង​រាង​កាយ​​មនុស្ស​ស្រី​ត្រឹម​រយៈ​ពេល​ពី ​៣ ទៅ​ ៦ ថ្ងៃ​ប៉ុណ្ណោះ អ៊ីចឹង​ហើយ​អំឡុង​គភ៌​អាច​កកើត​ឡើង គឺ​មាន​ចន្លោះ​ពី ​៣-៦ ថ្ងៃ​ដូចគ្នា។

បើ​មិន​ច្បាស់​ថា អូវុល​ផ្ទុះ​ចេញ​ថ្ងៃណា គួរ​រួម​ភេទ​រាល់ថ្ងៃ ដើម្បី​ឲ្យ​មាន​វត្តមាន​​មេជីវិត​បុរស​ពេល​អូវុល​ផ្ទុះ​បែក។​

៤- បង្កើនគុណភាពមេជីវិតបុរស

គុណ​ភាព​មេ​ជីវិត​បុរស​ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​បង្ក​កំណើត ព្រោះ​បើ​មេ​ជីវិត​មនុស្ស​ប្រុស​មាន​សុខ​ភាព​ល្អ រឹងមាំ​ នោះ​អាច​រស់​បាន​ក្នុង​ខ្លួន​មនុស្ស​ស្រី​យូរ​ជាង​នេះ។ គុណ​ភាព​មេ​ជីវិត​បុរស​អាច​កើន​បាន​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ប្រចាំថ្ងៃ​មួយ​ចំនួន​រួមមាន៖

– ឈប់​​​ផឹក​​​ស្រា (​​ផឹក​​​ស្រា​​​រាល់​ថ្ងៃ អាច​​​ធ្វើ​​​ឲ្យ​កម្រិត​​​អ័រម៉ូនភេទឈ្មោល តេស្តូស្តេរ៉ូន ក្នុង​ឈាម ទាំង​ចំនួន​ និង​គុណភាព​មេជីវិត​​បុរស​ធ្លាក់​ចុះ។
– ចៀស​វាង​​ជក់​បារី ឬ​​គ្រឿង​ញៀន ព្រោះ​អាច​បណ្ដាល​ឲ្យ​មេ​ជីវិត​ចុះ​​​ខ្សោយ ឬ​ក៏​មាន​ភាព​មិន​ប្រក្រតី។
– រក្សា​ទម្ងន់​បាន​ល្អ កុំ​ឲ្យ​ឡើង​ចុះ ក៏​ជួយ​ឲ្យ​គុណភាព​មេ​ជីវិត​ល្អ​ប្រសើរ​ដែរ។
– ញ៉ាំសារធាតុ​ចិញ្ចឹម​សំខាន់ៗ​ក្នុង​កម្រិត​សម​ស្រប ដូច​ជា ជាតិ​ស័ង្កសី កាល់ស្យូម វីតាមីន C វីតាមីន D និង វីតាមីន B9 (អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ថា អាហារ បន្លែ ផ្លែឈើ​ណា​មាន​ជាតិ​ទាំង​នេះ)។
– ចៀស​វាង​ងូតទឹក​ក្តៅ ឬ​សូណា ព្រោះ​អាច​សម្លាប់​​​​មេ​ជីវិត​ទាំង​នោះ​បាន។

គុណភាព​មេ​ជីវិត​បុរស​នឹង​កាន់​តែ​ល្អ ហើយ​រឹង​មាំ ប្រសិន​បើ​យើង​អាច​ធ្វើ​តាម​ការ​រៀប​រាប់​ខាង​លើ។ ការ​រៀប​ចំ​បា​ន​ល្អ ​មិន​ដែល​អត់​ប្រយោជន៍​ទេ ប្រសិន​យើង​ពិត​ជា​ព្យាយាម​មែន យើង​ច្បាស់​ជា​អាច​កែ​ទម្លាប់​អាក្រក់​ទាំ​ង​នោះ​ចេញ​បាន​​ឱកាស​នៃ​ការ​មាន​អាអូន​កាន់​តែ​ខ្ពស់​ជា​លំដាប់។

៥- ពិគ្រោះជាមួយពេទ្យជំនាញ

មុន​សម្រេច​ចិត្ត​មាន​ផ្ទៃពោះ​ ត្រូវ​ប្រាកដ​ថា​សុខភាព​របស់​យើង​គឺ​បរិបូរ ពោរ​ពេញ​ដោយ​ថាមពល ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​រឹងមាំ ក៏​ជួយ​ជំរុញ​ឱកាស​បង្ក​កំណើត​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ ដូច្នេះ​ជំហាន​ដំបូង យើង​ត្រូវ​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​គ្រូ​ពេទ្យ​ជំនាញជាមុន ពិនិត្យ​សុខភាព​មុន​ពេល​ចាប់​ផ្តើម​ពពោះ ស្វែង​យល់​ពី​ចំណេះ​ដឹង​​សំខាន់ៗ​ពាក់​ព័ន្ធ​ការ​មាន​ផ្ទៃ​ពោះ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖កំហុសឆ្គងតូចៗ ជាទូទៅឪពុកម្ដាយតែងបង្រៀនកូនឲ្យក្លាយជាក្មេងអំនួត និងពិបាកចុះចូលសង្គម

ចុចអាន៖អ្នកចូលចិត្តញ៉ឹង ឬផ្ទាត់ស្លឹកត្រចៀកកូន ប្រយ័ត្នស្ដាយក្រោយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ប៉ាគីស្ថាន ​ចោទ​ ឥណ្ឌា​ ​សម្លាប់ពលរដ្ឋខ្លួន​ក្រៅ​ប្រព័ន្ធ​តុលាការ​

ព័ត៌មានជាតិ១៧ នាទី មុន

លោក លី ធុជ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ២៧ នាទី មុន

ម្ចាស់ដី​ស្របច្បាប់​ស្នើ​អាជ្ញាធរស្រុកកណ្តាលស្ទឹង​បង្ក្រាប​ក្រុម​អណាធិបតេយ្យ​ចាប់​ដី​សង់​រោង​លើ​ដីមាន​ម្ចាស់

KPT+៤១ នាទី មុន

មិនបាច់ទៅចាក់បង្គា ចាប់សត្វសមុទ្រឯណាឆ្ងាយទេ តែជាង ១០គ.ម ពីក្រុងកែប កម្សាន្តបានពេញមួយរាត្រី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

អៀរឡង់ រកឃើញគ្រោងឆ្អឹងមនុស្សអាយុកាល ២,៥០០ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម