KPT+
ដាក់វិន័យឲ្យកូន មានផលល្អទៅថ្ងៃក្រោយ ឪពុកម្ដាយមួយចំនួនគួរដឹង
គ្មានក្មេងណាដែលចូលចិត្តឲ្យឪពុកម្ដាយតឹងរ៉ឹងដាក់ខ្លួនទេ ប៉ុន្តែជាជម្រើសល្អ ទៅថ្ងៃក្រោយ ព្រោះគេទម្លាប់រស់នៅ ដោយហាត់ពត់លត់ដំ តាំងពីក្មេង ទៅតាមគន្លង ដែលយើងដៅ។ បើម៉ាក់ប៉ាមានវិន័យ និងលក្ខខណ្ឌជាមួយកូនៗ ហើយជាការល្អ ប៉ុន្តែបើមិនទាន់មានវិញ គួរពិចារណាឡើងវិញ ថាតើគួរកំណត់ របៀបបង្ហាត់បង្រៀនកូនដោយវិធីណាទើបជាការល្អ។ “Hello គ្រូពេទ្យ” សូមលើកយកចំណុចវិជ្ជមានមួយចំនួន តាមរយៈការដាក់កំហិត ក្នុងការចិញ្ចឹមបីបាច់កូន ដែលយើងគួរពិចារណាដូចខាងក្រោម។

១- រៀនពូកែ៖ ការស្រាវជ្រាវបានបង្ហាញថាភាគច្រើនក្មេងដែលរៀនពូកែ និងបន្តការសិក្សាបានខ្ពស់ ជាក្មេងដែលមានម៉ាក់ប៉ាមានវិន័យខ្ជាប់ខ្ជួនក្នុងការអប់រំពួកគេ។ ទម្លាប់ និងការព្រមទទួលយកវិន័យមកគោរពតាំងពីក្មេង ជាចំណែកធំមួយ ធ្វើឲ្យគេខំប្រឹងរៀន រហូតជាសិស្សពូកែ ឬកាន់តែពូកែ។
២- ទំនុកចិត្តលើខ្លួនឯង៖ ការតម្រែតម្រង់កូនចៅ ឲ្យរស់នៅក្រោមទំនួលខុសត្រូវ និងមានហេតុផល រាល់ការសម្រេចចិត្ត ឬបំពេញការងារអ្វីមួយ កូនៗតែងតែមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯងខ្ពស់ (ប៉ុន្តែមិនអំនួត)។ រាល់ការខិតខំប្រឹងប្រែង ចេះវាយតម្លៃលើស្ថានភាព មុនសម្រេចចិត្តធ្វើអ្វីមួយ ជាកត្តាសំខាន់ដែលអាចធ្វើឲ្យគេជោគជ័យលើកិច្ចការ មិនថាតូចធំទៅថ្ងៃក្រោយ។ ទោះជាកូន មានទម្លាប់ រៀនផ្ដល់ក្ដីសង្ឃឹម និងទំនុកចិត្តលើខ្លួនឯងក៏ដោយ យើងជាម៉ាក់ប៉ាត្រូវតែនៅក្បែរ ចាំប្រឹក្សា ឲ្យយោបល់ ឬលើកទឹកចិត្តកូន ទើបគេមិនងាយចុះចាញ់ភាពលំបាកទាំងឡាយ។
៣- ចេះគ្រប់គ្រងខ្លួនឯង៖ ក្មេងអាចគ្រប់គ្រងអត្តចរិត និងទង្វើរបស់ខ្លួនបានដោយសារពួកគេធំឡើងជាមួយវិន័យ និងព្រំដែនច្បាស់លាស់។ បែបនេះគេនឹងមិនងាយត្រូវបានមិត្តភក្ត្រអូសទាញ ឬប្រព្រឹត្តរឿងមិនល្អណាមួយឡើយ។ ការបង្រៀនកូនពីវិន័យទាំងពីវ័យក្មេង ពេលធំឡើងគេនឹងចេះគ្រប់គ្រងខ្លួនឯងដោយឯកឯង។

៤- ឯករាជ្យ និងទំនួលខុសត្រូវ៖ ការដែលមានឯករាជ្យលើខ្លួនឯង អាចល្អជាងក្មេងដទៃ ព្រោះរាល់ពេលធ្វើអី ស្រែករកជំនួយគ្រប់ពេល។ គេចេះគិតមុនគូរ ចេះយោគយល់គ្នាជាមួយក្មេងដទៃពេលមានជម្លោះ។ មួយវិញទៀតពេលដែលធំដឹងក្តី គេនឹងអាចរស់ដោយខ្លួនឯង ចេះរកថវិកាផ្គត់ផ្គង់ខ្លួនឯងនិងសន្សំទៅថ្ងៃអនាគត។ ពេលនោះកូនយើងនឹងដឹងពីផលលំបាក មិនខ្ជះខ្ជាយ ហើយយល់ដឹងពីបញ្ហា ឬការប្រើប្រាស់ហិរញ្ញវត្ថុ ដោយវៃឆ្លាតក៏អាចថាបាន។
តើវិន័យបែបណា ដែលម៉ាក់ប៉ាដទៃដាក់ឲ្យកូន? ប្រសិទ្ធភាពយ៉ាងម៉េចដែរ?
ចុចអាន៖ចង់ឲ្យកូនក្លាយជាអ្នកពូកែរកស៊ី មកដឹងគន្លឹះ បង្រៀនប៉ុន្មានក្បាច់នេះ
ចុចអាន៖ជាឪពុកម្ដាយ គួរចែកឲ្យដាច់ភាពខុសគ្នា រវាងក្មេងជំទង់ និង ជិតជំទង់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


