ចង់ឲ្យកូនក្លាយជាអ្នកពូកែរកស៊ី មកដឹងគន្លឹះ បង្រៀនប៉ុន្មានក្បាច់នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ចង់ឲ្យកូនក្លាយជាអ្នកពូកែរកស៊ី មកដឹងគន្លឹះ បង្រៀនប៉ុន្មានក្បាច់នេះ

បានផុស

នៅ

ម៉ាក់ប៉ា​ទូទៅ​តែង​មាន​ក្ដី​ស្រមៃ ចង់​ឲ្យ​កូន​ដែល​ខ្លួន​បីបាច់​តាំង​ពី​តូច មាន​របរ ឬ​ជំនាញ​ទៅ​ជា​អ្វី​មួយ មិនថា ពេទ្យ គ្រូបង្រៀន មេធាវី ឬអ្នករកស៊ី ជាដើម។ ដើម្បី​ក្លាយ​ជា​សហគ្រិន ឬ​អ្នក​ជំនួញ មិនមែន​ជា​រឿង​ងាយ​ដែល​មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​ធ្វើ​បាន​ទេ ព្រោះ​ដើម្បី​ឈាន​ដល់​ជោគជ័យ សហគ្រិន​គ្រប់រូប​តែង​ប្រឈម​ឧបសគ្គ​ជា​ច្រើន និង​យក​ឈ្នះភាព​លំបាក​ឲ្យ​ទាល់តែ​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ ចំណុច​មួយ​សហគ្រិន​ភាគច្រើន​មាន​ដូចគ្នា គឺ​ធំដឹង​ក្តី​ក្នុង​មជ្ឈដ្ឋាន​សមរម្យ​មួយ អាច​ជួយ​បង្កើត​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត និង​មាន​ភាព​ជា​អ្នក​ដឹកនាំ។ អត្ថបទ “Hello គ្រូពេទ្យ” នឹង​បង្ហើប​ទម្លាប់ខ្លះៗ​នៃ​សហគ្រិន​វ័យក្មេង គួរ​ប៉ាម៉ាក់​យក​ទៅ​​បង្រៀន​កូនៗ​ដើម្បី​ឈាន​ដល់​អនាគត​ត្រចះ​ត្រចង់។

១- រៀនគិតខ្លួនឯង៖ យុគ​សម័យ​នេះ​ជា​សម័យ​បច្ចេកវិទ្យា ព័ត៌មាន​ចំណេះដឹង​គ្រប់​យ៉ាង​ស្ថិត​នៅ​ចុង​ម្រាមដៃ​របស់​យើង​ប៉ុណ្ណោះ ម៉្លោះហើយ​គួរ​បង្រៀនកូនៗ​ចេះ​សួរ​នាំ “ហេតុអ្វី?” “ម៉េច​បាន​ចឹង?” ឲ្យ​បាន​ច្រើន និង​ឲ្យ​គេព្យាយាម​រក​ចម្លើយ​ដោយ​ខ្លួន​ឯង។ បើ​ទោះបី​ជា​កូន​យើង​អាច​រង​សម្ពាធ​បន្តិច​មែន តែ​សំណួរ​នោះ​នឹង​នាំពួក​គេ​ទៅ​រក​ចម្លើយ​ដោយ​ខ្លួនឯង និង​អាច​ដោះស្រាយ​បញ្ហា​បាន​ដោយ​មាន​ការ​ជួយ​បន្តិច​បន្តួច​ពី​យើង។

២- ហ៊ានសម្រេចចិត្ត៖ សហគ្រិន​ម្នាក់ៗ​សុទ្ធ​តែ​អាច​បង្ហាញ​ភាព​ជឿជាក់ និង​ឯករាជ្យ​របស់​ខ្លួន ចំណុច​ទាំង​២នេះ គឺ​ជារឿង​ដែល​យើង​អាច​បង្រៀន​កូនៗ​ពី​វ័យ​ក្មេង​ទៅ តាម​រយៈ​ការឲ្យ​គេ​រើស​សម្លៀក​បំពាក់ និង​របស់​លេង​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់។ ក្នុងកាលៈទេសៈ​កូន​មិន​អាច​សម្រេចចិត្ត​ដោយសារ​ជម្រើស​ច្រើន​ពេក យើង​ក៏​អាច​កំណត់​ជម្រើស​ឲ្យ​កូន​ដូចគ្នា។ ឬ​ការ​សម្រេចចិត្ត​សាមញ្ញៗ តើ​កូនឯង​ចង់​ទៅ​លេង​ទោង​នៅ​សួន ឬ​ទៅ​មើល​កុន (រើសតែមួយ)។

៣- បណ្តុះគំនិតរឹងមាំ៖ គ្រប់​សហគ្រិន​សុទ្ធ​តែ​ប្រថុយ​គ្រោះថ្នាក់ ភាព​បរាជ័យ ប៉ុន្តែ​អ្វី​កត្តា​សំខាន់ គឺ​ជឿជាក់​ក្នុងការ​ប្រឈម​ជាមួយ​លទ្ធផល បើទោះ​ជា​លទ្ធផល​វិជ្ជមាន ឬ​អវិជ្ជមាន​ក៏​ដោយ។ ទាន់​ពេល​កូន​យើង​នៅ​ក្មេង អនុញ្ញាត​ឲ្យ​សាកល្បង​សមត្ថភាព និង​ភាព​ភ័យខ្លាច​របស់​គេ បើកូន​មិន​គោរព​វិន័យ យើង​ត្រូវ​ណែនាំ​​កូន​ឲ្យ​ដឹង​ពី​លទ្ធផល​កើត​ឡើង​ក្រោយ​ទង្វើ​គ្រប់​យ៉ាង តែ​ចាំ​ថា​អាច​ជា​ទង្វើ​នៃ​ការ​ប្រថុយ​ប្រថាន​សម្រាប់​កូន​ដូចគ្នា។

៤- បំផុសគំនិតលើកទឹកចិត្ត៖ ក្មេងៗ​ធម្មតា​ពោរពេញ​ដោយ​គំនិត​ប្លែកថ្មី បើចឹង​យើង​គួរ​តែទុក​ពេល​សម្រាប់​កូនៗ​មាន​ឱកាស​បង្ហាញ​​គំនិត​ទាំង​នោះ។ បង្រៀន​កូន​ចេះ​មាន​ការ​ស្រមើ​ស្រមៃ ក៏​អាច​ជួយ​កូន​ចេះ​ដោះស្រាយ​បញ្ហា​បាន​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។

៥- ស្គាល់ភាពបរាជ័យ៖ ក្នុង​នាម​ជា​ប៉ាម៉ាក់ ត្រូវ​បង្រៀន​កូន​ឲ្យ​ស្គាល់​ភាព​បរាជ័យ ស្វែង​យល់ និង​ព្យាយាម​ម្តង​ទៀត។ ទាំងនេះ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សហគ្រិន ជាពិសេស​ពេល​ដែល​ក្មេង​មាន​កំហុស ត្រូវ​គិតថា​ជា​ឱកាស​ដើម្បី​រៀន ហើយ​កុំ​​ស្តី​បន្ទោស​ពួកគេ​ឲ្យ​សោះ ពិគ្រោះ​ជាមួយ​កូន​រក​ជំហាន​បន្ទាប់​ត្រូវ​ធ្វើ។ គន្លឹះ​ល្អ​សម្រាប់​លើក​ទឹកចិត្ត សរសើរ​ទោះ​មុន ឬ​ក្រោយ​យើង​ផ្តល់​យោបល់​ណាមួយ​ទៅ​កូន ធ្វើ​បែបនេះ​ឲ្យកូន​មាន​គំនិត​វិជ្ជមាន។

៦- ចេះដោះស្រាយបញ្ហាខ្លួនឯង៖ បើយើង​ចង់​ឲ្យ​កូន​ក្លាយ​ជា​សហគ្រិន​ក្នុង​ថ្ងៃ​អនាគត ត្រូវ​ចាប់ផ្តើម​ពី​បញ្ហា​ដែល​ក្មេងៗ​ជួបប្រទះ​ប្រចាំថ្ងៃ​ជា​មុន ផ្តល់​ឱកាស​ឲ្យ​អូនអូន​ដោះស្រាយ​បញ្ហា​ខ្លួន​ឯង មិន​ត្រូវ​ចូល​ខ្លួន​ទៅ​ដោះស្រាយ មុន​កូន​ត្រូវការ​ជំនួយ​នោះ​ទេ។ បើ​ប៉ាម៉ាក់​ចង់​ជួយ​ពួកគេ​ពី​ក្រោយ ត្រូវ​បង្រៀន​ហេតុផល​វិធី​វែកញែក​រក​បញ្ហា ប្រមូល​គំនិត​ជា​ដំណោះស្រាយ ប្រាប់​ពី​ផល​វិបាក និង​គុណ​ប្រយោជន៍ រួច​ទុក​ឲ្យ​កូន​ជ្រើស​យក​ដំណោះស្រាយ​ណាមួយ​គេគិតថា​ល្អ​បំផុត។

៧- ស្គាល់ស្ថានភាពសង្គម៖ បង្រៀន​កូន​ពី​ក្បួន​ច្បាប់​ក្នុង​សង្គម​ជាអ្វី សម្រាប់​សហគ្រិន គួរ​មាន។ អនុញ្ញាត​ឲ្យ​សួរ​នាំរឿងរ៉ាវ​កំពុង​កើត​ឡើង​ជុំវិញខ្លួន ឲ្យកូនដឹង​ថា​អ្វីគួរ​ផ្លាស់ប្ដូរ អ្វី​អាច​ប្រសើរ​ជាង​នេះ? ឲ្យ​ឧទាហរណ៍ ឬ​ពី​ស្ថានភាព​ជាក់​ស្ដែង ពី​ក្រុមហ៊ុន ឬ​​របរល្អៗ​មួយ​ចំនួន បើ​មាន​ពេល​នៅ​ជាមួយ​គេ។ អ្វីដែល​គេ​គួរដឹង គឺ​ម៉េច​បាន​ក្រុមហ៊ុន/របរ​ហ្នឹង​ល្អ? ចុះ​ចំណុច​អត់ល្អ ធៀប​នឹង​ដៃគូ​ប្រកួត​ប្រជែង (ក្រុមហ៊ុន/របរស្រដៀង) ផ្សេង…ជាដើម។

៨- ស្គាល់និងចេះរកលុយ៖ ជា​អ្នក​ជំនួញ ឬ​ថៅកែ​ទៅ​ថ្ងៃក្រោយ ចៀស​មិន​ផុត​ពី​ការ​ប្រើប្រាស់ និង​បង្វិល​លុយ។ អ្វី​ដែល​គួរ​ធ្វើ ត្រូវ​បង្វឹក​ការ​គិត​របស់​កូន ឲ្យ​ស្ដាប់ ឮ​ច្រើនដង​ពី​សារៈសំខាន់​នៃ​ការ​ប្រើប្រាស់​លុយ​ក្នុង​ជំនួញ ស្គាល់​ពីអ្វី​ដែល​ចាំបាច់ (មិន​ចេះ​តែ​ទាមទារ​តាម​ចង់) ថ្លឹង​ថ្លែង​ឲ្យ​ស្គាល់​ចំណេញ​ខាត…។ល។ ប៉ាម៉ាក់​ត្រូវ​ជំរុញចិត្ត​កូនស្វែង​រកវិធី​រក​លុយ​ខ្លួនឯង​ពី​លើ​ប្រាក់​ប្រចាំថ្ងៃ​គេ​ទទួល​បាន​ពី​យើង ដូចជា ចាប់ផ្តើម​ពី​ការងារ​ក្នុង​ផ្ទះ​ធម្មតា​ដែល​ពួកគេ​មិន​ដែល​ធ្វើ ហើយ​នៅពេល​កូនៗ​អាចជួយ​យើង​បាន​តិចតួច រង្វាន់​គួរ​តែ​មាន​ជា​លើក​ទឹកចិត្ត។

កូនមាន​អាយុ​ច្រើន​បន្តិច​អាច​ធ្វើការ​ក្នុង​គម្រោង​ផ្សេងៗជា​ផ្នែក​មួយ​ជួយ​អភិវឌ្ឍ​ជំនាញ​ពួកគេ​ផង​ដែរ ហើយ​ក្មេង​ជំទង់​ចេះ​ច្រើន​ភាសា​វិញ គួរ​តែ​ជំរុញ​ឲ្យ​ចេះ​រក​ប្រាក់ ដូចជា បកប្រែ បង្រៀន​ក្មេង​តូចៗ​ជា​ដើម ព្រោះ​ចំណូល​ពួកគេ​ទទួល​បាន គឺជា​បទ​ពិសោធ​បង្រៀន​ក្មេងៗ​​ខិតខំ​​ប្រឈមភាព​លំបាក​ក្នុង​ការងារ។

អ្នកមាន​យោបល់ ឬ​គំនិត​អី​ផ្សេង​ទៀត​អត់?

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន​៖គន្លឹះ ៥ យ៉ាង ជួយឲ្យមានកូនតាមចិត្តចង់បាន

ចុចអាន៖បើក្មេងក្ដៅខ្លួនដល់កម្រិតនេះហើយ ត្រូវនាំកូនទៅជួបពេទ្យឲ្យលឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services