KPT+
ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន
ការស្រឡាញ់កូនមិនស្មើគ្នា តែងតែកើតមានក្នុងរង្វង់គ្រួសារ។ ប៉ាម៉ាក់អាចស្រឡាញ់កូនណាមួយជាងគេ ដោយសារភាពវៃឆ្លាត ភាពរួសរាយ ឬចេះស្ដាប់បង្គាប់ជាដើម។ ជួនកាលប៉ាម៉ាក់អាចលំអៀងលើកូនម្នាក់ ហើយមិនសូវយកចិត្តទុកដាក់លើកូនផ្សេងទៀតទេ។ តើការស្រឡាញ់កូនមិនស្មើគ្នាជះឥទ្ធិពលអ្វីខ្លះដល់កូន? ប៉ាម៉ាក់គួរធ្វើបែបម៉េច? តើអាចប៉ះពាល់ការលូតលាស់របស់កូនបែបណា?

១. កូនអាចក្លាយជាក្មេងខូច ឬទំនើង
ជាទូទៅ ដោយសារប៉ាម៉ាក់ស្រឡាញ់ខ្លាំង អូនតូចអាចបញ្ចេញអារម្មណ៍មិនល្អបានគ្រប់ពេល ទារកាដូ ឬរបស់របរបានច្រើន។ លើសពីនេះទៅទៀត អូនតូចតែងតែបានចិត្ត ហើយគិតថាខ្លួនអាចបំពានច្បាប់ទម្លាប់គ្រួសារបាន ឬទារអ្វីក៏បាន។ កត្តាទាំងនេះអាចប៉ះពាល់ដល់សមត្ថភាពរបស់អូនតូចក្នុងការរក្សាទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន រួមទាំងអ្នកផ្ទះ មិត្តរួមថ្នាក់ មិត្តរួមការងារ ឬជីវិតគូនៅថ្ងៃអនាគត។
២. ជំរុញការប្រជែងគ្នារវាងបងប្អូនបង្កើត
អូនតូចដែលប៉ាម៉ាក់មិនសូវស្រឡាញ់អាចច្រណែន និងមានចិត្តប្រកួតប្រជែងជាមួយបងប្អូនដែលប៉ាម៉ាក់ស្រឡាញ់ខ្លាំងដើម្បីទទួលបានការសរសើរ និងការស្រឡាញ់ពីប៉ាម៉ាក់។ យូរៗទៅអាអូនអាចលែងស្រឡាញ់បង ឬប្អូន ឬមិនសូវមានមនោសញ្ចេតនាជាមួយបងប្អូនឯង។
៣. ប៉ះពាល់ផ្លូវចិត្តកូន
អាអូននឹងមិនអាចបំភ្លេចបានទេថា ខ្លួនមិនទទួលបានភាពស្មើគ្នា ឬភាពយុត្តិធម៌ពីប៉ាម៉ាក់ ហើយក៏កើតចិត្តស្អប់ មិនពេញចិត្ត ឬគុំកួននឹងប៉ាម៉ាក់ ឬបងប្អូន។ ម្យ៉ាងទៀត អាអូនអាចនឹងបញ្ចេញអាកប្បកិរិយាមិនសមរម្យនៅក្នុងសាលា ឬជាមួយបង ឬប្អូនដែលប៉ាម៉ាក់ស្រឡាញ់ខ្លាំង។
ការខ្វះក្តីស្រឡាញ់ និងភាពយកចិត្តទុកដាក់នឹងបន្សល់ទុកនូវចន្លោះប្រហោងក្នុងជីវិតរបស់អាអូន និងអាចបណ្តាលឱ្យកូនមានជំងឺបាក់ទឹកចិត្តនៅពេលធំឡើង។
៤. រារាំងទេពកោសល្យកូន
តាមការសិក្សាបានឱ្យដឹងថា កុមារដែលមានសុខភាពផ្លូវចិត្តល្អនឹងចង់បង្ហាញទេពកោសល្យរបស់គេ ហើយរៀនឆាប់ចេះ។ ដូច្នេះប៉ាម៉ាក់ត្រូវតែឧស្សាហ៍លើកសរសើរកូនគ្រប់គ្នា កុំលើកទឹកចិត្ត ឬសរសើរតែកូនម្នាក់។
នៅពេលប៉ាម៉ាក់សរសើរកូនណាម្នាក់ថាពូកែខ្លាំងជាងគេក្នុងចំណោមកូនទាំងអស់នឹងបណ្តាលកូនដែលប៉ាម៉ាក់មិនសូវស្រឡាញ់លាក់ ឬមិនបញ្ចេញទេពកោសល្យរបស់គេទេ ព្រោះគិតថាធ្វើមិនល្អដូចបង ឬប្អូន ឬដោយសារខ្វះការគាំទ្រពីប៉ាម៉ាក់ ហើយចាប់ផ្តើមសង្ស័យពីសមត្ថភាពខ្លួនឯង ហើយយូរៗទៅទេពកោសល្យរបស់កូននឹងត្រូវកប់ទុកចោល។

៥. កូនខ្វះជំនឿចិត្តលើខ្លួនឯង
អារម្មណ៍ ឬការយល់ឃើញថាជាកូនដែលប៉ាម៉ាក់មិនសូវចូលចិត្ត ឬស្រឡាញ់អាចបណ្តាលឱ្យអាអូនមិនឱ្យតម្លៃខ្លួនឯង។ ឧទាហរណ៍ ការនិយាយថាកូនម្នាក់នេះឆ្លាត និងពូកែជាងគេក្នុងចំណោមកូនទាំងអស់អាចបណ្តាលឱ្យកូនផ្សេងទៀត ជាពិសេសកូនដែលរៀនខ្សោយជាងគិតថាខ្លួនអន់ ឬមិនពូកែ។ ពេលធំឡើង អាអូនអាចខ្វះជំនឿចិត្តលើខ្លួនឯង និងមិនអាចបំពេញការងារបានល្អក្នុងជីវិត។
ការស្រឡាញ់កូនមិនស្មើគ្នាអាចប៉ះពាល់ដល់ផ្លូវចិត្ត និងការអភិវឌ្ឍរបស់កូន។ ប៉ុន្តែមិនអាចទៅរួចទេដែលប៉ាម៉ាក់ស្រឡាញ់កូនស្មើៗគ្នា ដូច្នេះដើម្បីបង្ការបញ្ហា ប៉ាម៉ាក់គួរចៀសវាងការរើសអើង ហើយត្រូវផ្តល់ភាពស្មើគ្នា និងព្យាយាមរក្សាភាពយុត្តិធម៌តាមដែលអាចធ្វើទៅបាន ព្រោះកូនៗទាំងអស់ត្រូវការការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ស្មើៗគ្នាពីប៉ាម៉ាក់។ ឧទាហរណ៍ បើមិនមែនក្នុងឱកាសខួបកំណើតទេ ហើយប៉ាម៉ាក់ចង់ទិញអាវថ្មីឱ្យកូន ប៉ាម៉ាក់ត្រូវទិញឱ្យកូនស្មើៗគ្នា និងមានតម្លៃប្រហាក់ប្រហែលគ្នា ទើបកូនមិនតូចចិត្ត ឬច្រណែនគ្នា៕
ចុចអាន៖ប្រើពាក្យអវិជ្ជមាន ប៉ះពាល់ការលូតលាស់កូនច្រើនយ៉ាង ម៉ាក់ប៉ាគួរដឹង
ចុចអាន៖ទម្លាប់ប្រើហិង្សា ឬដាក់ទណ្ឌកម្ម អាចបំផ្លាញ ផ្លូវចិត្តកូន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


