ការបោះឆ្នោតព្រឹទ្ធសភា ២០២៤ Archives - Kampuchea Thmey Daily

ព្រឹទ្ធសភាសិក្សាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដើម្បីឱ្យសមាជិករបស់ខ្លួនកាន់តែសកម្មជាមួយអង្គបោះឆ្នោត
ព្រឹទ្ធសភា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងពិនិត្យលទ្ធភាពធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បីជំរុញសកម្មភាពការងាររបស់សមាជិកព្រឹទ្ធសភាឱ្យកាន់តែមានភាពខ្លាំងក្លាថែមទៀតជាមួយអង្គបោះឆ្នោត។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទៅកាន់បណ្ដាមេដឹកនាំគណបក្សសម្ព័ន្ធភាពទាំង២៨។

បើតាមអ្នកនាំពាក្យគណបក្សប្រជាជន លោក ជា ធីរិទ្ធ ក្នុងពេលដឹកនាំកិច្ចប្រជុំបណ្ដាប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅកាន់បណ្ដាមេដឹកនាំគណបក្សទាំងនោះ ថា គណបក្សប្រជាជនកម្ពុជា កំពុងពិនិត្យសិក្សាស្រាវជ្រាវលើការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាពេលខាងមុខ។ ការណ៍នេះ គណបក្សប្រជាជនកម្ពុជា ក៏ត្រូវការមតិយោបល់ ដែលជាធាតុចូលបន្ថែមពីបណ្ដាបក្សសម្ព័ន្ធភាពដែរ ដើម្បីឈានដល់ការធ្វើវិសោធនកម្មច្បាប់នេះប្រកបដោយភាពត្រឹមត្រូវ។

ប៉ុន្តែយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនទាន់អាចបញ្ជាក់លម្អិតថា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ នឹងត្រូវធ្វើវិសោធនកម្មលើចំណុចណាមួយនៅឡើយនោះទេ។

លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នាថ្ងៃទីសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ លោក ជា ធីរិទ្ធ បានបញ្ជាក់ដូច្នេះថា«មកដល់ពេលនេះ ច្បាប់កំពុងតែធ្វើការសិក្សាពីការវិសោធនកម្មនៅឡើយទេ យើងមិនទាន់ថាតើមាត្រាណាគួរកែប្រែនោះទេ»។

តាមលោក ជា ធីរិទ្ធ គោលដៅចម្បងនៃការគ្រោងធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីជំរុញយ៉ាងណាឱ្យសមាជិកព្រឹទ្ធសភា មានគណនេយ្យភាពជាមួយអង្គបោះឆ្នោត គឺក្រុមប្រឹក្សាឃុំសង្កាត់។ លោក សង្កត់ធ្ងន់ពីការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមិនចង់ឱ្យសមាជិកព្រឹទ្ធសភាទំនេរពេកនោះទេ ពោលព្រឹទ្ធសភា ក្នុងអាណត្តិដឹកនាំរបស់សម្ដេចតេជោ ជាប្រធាននេះ គឺត្រូវតែធ្វើការដោយសកម្ម។

សម្ដេចតេជោ មានប្រសាសន៍ថា «ត្រូវតែរកការងារធ្វើ មិនអាចរង់ចាំការងាររត់មករកយើងទេ»។ លោក ជា ធីរិទ្ធ បន្ថែមឱ្យដឹងដូច្នេះ។

ជាការរំលឹក ក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន នៅវិមានសន្តិភាព កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញបំណងចង់ឱ្យមានការបោះឆ្នោតព្រឹទ្ធសភា មានទម្រង់ដូចទៅនឹងការបោះឆ្នោតរដ្ឋសភា ដោយសម្ដេច ណែនាំឱ្យសិក្សាផ្លាស់ប្តូរពីការបោះឆ្នោតតាមភូមិភាគទៅជាសមាមាត្រតាមមណ្ឌលរាជធានីខេត្តទាំង២៥ ជំនួសវិញ។

ព្រឹទ្ធសភា នីតិកាលទី៥ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមានសមាជិកចំនួន ៦២រូប ដែលសមាជិក ៥៨រូបត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយ៥៥រូបពីគណបក្សប្រជាជនកម្ពុជា និង៣រូបពីគណបក្សឆន្ទៈខ្មែរ។ ដោយឡែក សមាជិក២រូប ត្រូវបានជ្រើសរើសដោយព្រះមហាក្សត្រ និង២រូបទៀត ជ្រើសដោយរដ្ឋសភា។

ព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានបន្តនិរន្តរភាពពង្រឹងបន្ថែមឧត្តមានុភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមមុខងារទាំង៣ គឺនីតិកម្ម តាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។

បន្ថែមពីភារកិច្ចស្នូលខាងលើ ព្រឹទ្ធសភា នីតិកាលទី៥ បានផ្តោតជាអាទិភាពចម្បង២ គឺការលើកកម្ពស់ការទូតសភា និងការប្រាស្រ័យ ទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត។

ជាការចាប់អារម្មណ៍ ដើមនីតិកាលទី៥ នៃព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដួចផ្ដើមធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដែលមាន១៧ជំពូក ចែកចេញជា ៨៩ប្រការ ចែងលម្អិតអំពីនីតិវិធីនៃសម័យប្រជុំ និងសកម្មភាពផ្សេងៗនៃព្រឹទ្ធសភា ព្រមទាំងរចនាសម្ព័ន្ធ និងយន្តការនានាព្រឹទ្ធសភា និងវិធានផ្ទៃក្នុងមួយចំនួន៕

ដោយ៖ ធឿន វ៉ាន់សុង

The post ព្រឹទ្ធសភាសិក្សាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដើម្បីឱ្យសមាជិករបស់ខ្លួនកាន់តែសកម្មជាមួយអង្គបោះឆ្នោត appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតព្រឹទ្ធសភា ដែលបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងសាទរចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលសម្ដេច បានគូសបញ្ជាក់ថា តាមរយៈលទ្ធផលដ៏ជោគជ័យនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវភាពចាស់ទុំផ្នែកនយោបាយនៅកម្ពុជា។​

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី៦ នៅព្រឹកថ្ងៃទី១៥ ខែមីនា​ ឆ្នាំ ២០២៤នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានគណបក្សចំនួន៤ ចូលរួមប្រកួតប្រជែង និងមានអង្គបោះឆ្នោតរហូតដល់ ៩៩.៨៦ភាគរយ បានប្រព្រឹត្តទៅដោយជោគជ័យ។ សម្ដេចធិបតី គូសបញ្ជាក់ថា តាមរយៈលទ្ធផលនេះ បានបង្ហាញអំពីភាពចាស់ទុំផ្នែកនយោបាយ និងវឌ្ឍនភាពនៃការវិវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងការអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ ២០២៤នេះ ហើយសម្ដេច បានវាយតម្លៃខ្ពស់ និងអរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដែលបានសហការ និងចូលរួមញ៉ាំងឱ្យបរិយាកាសជាតិដ៏សំខាន់នេះ ប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ អហឹង្សា ត្រឹមត្រូវ និងតម្លាភាព។

យោងតាមលទ្ធផលផ្លូវការ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានទទួលជោគជ័យដោយគ្រប់គ្រងអាសនៈស្ទើរតែទាំងស្រុងនៅក្នុងព្រឹទ្ធសភា។

ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបាន៣អាសនៈ។ ដោយឡែក គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះ មិនទទួលបានអាសនៈនោះទេ។

គួរជម្រាបថា ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក៦២រូប ក្នុងនោះមាន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន និង៥៨រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះ ឆ្នោតអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង៕

The post នាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតព្រឹទ្ធសភា ដែលបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ appeared first on Kampuchea Thmey Daily.

សមាគមយុវជនខ្មែរមហានគរ សាទរចំពោះគណ បក្សប្រជាជន ដែលទទួលបានសំឡេងឆ្នោតគាំទ្រ លើសលប់ក្នុងការបោះឆ្នោតព្រឹទ្ធសភា
សមាគមយុវជនខ្មែរមហានគរ អបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រដ៏ច្រើនលើសលប់ ខណៈដំណើរការបោះឆ្នោត បិទបញ្ចប់ដោយភាពរលូន គ្មានអំពើហិង្សា និងអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងយុត្តិធម៌។

តាមលទ្ធផលបឋម ដែលបង្ហាញដោយគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ក្នុងសំឡេងឆ្នោតសរុបចំនួន១០ ០៥២សំឡេង ដែលនឹងអាចទទួលបានអាសនៈចំនួន៥៥អាសនៈ។

ជុំវិញលទ្ធផលនេះ សមាគមយុវជនខ្មែរមហានគរ បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការសាទរចំពោះលទ្ធផលនេះ ជាពិសេសសាទរចំពោះគណបក្សប្រជាជនកម្ពុជា​ ដែលបានទទួលជោគជ័យសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២។ សេចក្ដីថ្លែងការណ៍ បានកត់សម្គាល់ថា ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដែលមានសមាជិកសមាជិការដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោតនេះ គឺបានអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដោយបានរៀបចំការបោះឆ្នោតសកល និងអសកលជាទៀងទាត់ស្រប តាមច្បាប់ជាធរមាន ខណៈសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។

សមាគមយុវជនខ្មែរមហានគរ ដែលបណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានា បានបង្ហាញក្ដីជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច តេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី នឹងដឹកនាំនាវាកម្ពុជាទៅកាន់ភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ នឹងសម្រេចបាននូវគោលដៅកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាពិសេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនទៀត ប្រទេសកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ មានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ និងឥតឈប់ឈរ៕

The post សមាគមយុវជនខ្មែរមហានគរ សាទរចំពោះគណ បក្សប្រជាជន ដែលទទួលបានសំឡេងឆ្នោតគាំទ្រ លើសលប់ក្នុងការបោះឆ្នោតព្រឹទ្ធសភា appeared first on Kampuchea Thmey Daily.

ក្រុមយុវជនសង្គមស៊ីវិល ថា ការបោះឆ្នោតព្រឹទ្ធសភា បានប្រព្រឹត្តទៅរលូន សេរី យុត្ដិធម៌ ប្រជាធិបតេយ្យ
ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអបអរសាទរចំពោះដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺដំណើរការដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី និងយុត្ដិធម៌។

តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរៀបចំឱ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយរលូន មានសុខសុវត្ថិភាព ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា។

ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានកត់សម្គាល់ថា ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា ដែលជាការបោះឆ្នោតអសកល មានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង ជាអង្គបោះឆ្នោត គឺបានអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា ដោយបានរៀបចំការបោះឆ្នោត សកល និងអសកលជាទៀងទាត់ ស្របតាមច្បាប់ជាធរមាន។

ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បានរំលេចអំពីតម្លៃនៃសុខសន្តិភាព ដែលគឺជាមូលដ្ឋានគ្រឹះ ធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។

ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានគូសបញ្ជាក់ថា ខ្លួនបានតាមដ្ឋានយ៉ាងយកចិត្តទុកដាក់ទាំងបោះឆ្នោតសកល និងអសកលនៅកម្ពុជា ជាពិសេសចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ គឺកាន់តែរីកចម្រើនជាលំដាប់ និងប្រកបដោយវឌ្ឍនភាព ក្នុងនោះបានបង្ហាញឱ្យជាសាធារណៈជន ជាតិនិងអន្តរជាតិ កាន់តែឃើញពីតម្លៃនៃការរៀបចំការបោះឆ្នោតនៅកម្ពុជា៕

The post ក្រុមយុវជនសង្គមស៊ីវិល ថា ការបោះឆ្នោតព្រឹទ្ធសភា បានប្រព្រឹត្តទៅរលូន សេរី យុត្ដិធម៌ ប្រជាធិបតេយ្យ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ៖ ការខ្វែងគំនិតគ្នា នឹងនាំអង្គបោះ ឆ្នោតបក្សប្រឆាំង ងាកមកបោះឆ្នោតឱ្យគណបក្សប្រជាជន
ដោយសារក្រុមបក្សប្រឆាំងមានការខ្វែងគំនិតគ្នា ក្នុងការទាញយកអង្គបោះឆ្នោតរៀងៗខ្លួននោះ នឹងនាំឱ្យអង្គបោះឆ្នោតបក្សប្រឆាំងមួយចំនួនងាកមកបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ តាមរយៈនេះ គណបក្សប្រជាជន រំពឹងថា នឹងទទួលបានអាសនៈព្រឹទ្ធសភាលើសពី៥០​អាសនៈ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់ «កម្ពុជាថ្មី» ថា តាមតួលេខនៃអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា (CPP) មានជាង១ម៉ឺននាក់។ ដូច្នេះ ផ្អែកលើតួលេខនេះ គណបក្សប្រជាជនកម្ពុជា នឹងអាចទទួលបានអាសនៈនៅក្នុងព្រឹទ្ធសភាប្រមាណ ៥០អាសនៈ។ ប៉ុន្តែ ផ្អែកតាមសភាពការណ៍នយោបាយថ្មីៗចុងក្រោយ ដែលក្រុមបក្សប្រឆាំង កំពុងមានការខ្វែងទស្សនៈគ្នា ជាពិសេសការ​ប្រទាញប្រទង់​សំឡេងគ្នានោះ ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ អះអាងថា នឹងអាចមានអង្គបោះឆ្នោតបន្ថែមទៀតមួយចំនួនរបស់បក្សប្រឆាំង ងាកមកបោះឆ្នោតឱ្យ CPP ដែលអាចឱ្យកើនអាសនៈឡើងដល់ជាង៥០ នៃអាសនៈព្រឹទ្ធសភាទាំងមូល។

ក្នុងនីតិកាលទី៥នេះ ព្រឹទ្ធសភាមានអាសនៈ​សរុបចំនួន៦២ ដែលក្នុងនោះ ​២អាសនៈត្រូវជ្រើសតាំង​ដោយព្រះមហាក្សត្រ ២អាសនៈ ត្រូវបានជ្រើសតាំង​ដោយរដ្ឋសភា តាមការបោះឆ្នោតសំឡេងភាគច្រើន និងចំនួន ៥៨អាសនៈទៀត តាមរយៈការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត ជាអង្គបោះឆ្នោត។ ដូច្នេះ ក្ដីរំពឹងទុករបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងទទួលបានអាសនៈលើសពី៥០នោះ គឺស្ទើរតែគ្របដណ្ដប់លើអាសនៈព្រឹទ្ធសភាទាំងស្រុងទៅហើយ។

គួរជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលមានគណបក្សនយោបាយចំនួន៤ បានចុះឈ្មោះ និងដាក់បេក្ខជនចូលរួមប្រកួតប្រជែងដណ្ដើមកៅអីសមាជិកព្រឹទ្ធសភា រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។ គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ដែលមានប្រភពពីគណបក្សភ្លើងទៀនតែមួយ គឺកំពុងតែដណ្ដើមអង្គបោះឆ្នោតគ្នា៕

The post អ្នកនាំពាក្យ៖ ការខ្វែងគំនិតគ្នា នឹងនាំអង្គបោះ ឆ្នោតបក្សប្រឆាំង ងាកមកបោះឆ្នោតឱ្យគណបក្សប្រជាជន appeared first on Kampuchea Thmey Daily.

ប្រធានក្រុមយុវជនសង្គមស៊ីវិល៖ទង្វើគំរាមកំហែងអង្គបោះឆ្នោត ជាការំលោភលើការសម្ងាត់នៃការបោះឆ្នោត
ប្រធានក្រុមយុវជនសង្គមស៊ីវិល លើកឡើងថា សកម្មភាពគំរាមកំហែងដល់អង្គបោះឆ្នោតពីសំណាក់ថ្នាក់ដឹកនាំគណ បក្សភ្លើងទៀន មុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតមកដល់ គឺជាការរំលោភលើការសម្ងាត់នៃដំណើរការបោះឆ្នោត។

ការលើកឡើងរបស់លោក ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង ១៦ផែន និងជាប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បែបនេះ ដោយហេតុថា គណបក្សភ្លើងទៀន ដែលមិនមានឈ្មោះក្នុងបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ បាននិងកំពុងធ្វើសកម្មភាពបង្គាប់បញ្ជាដល់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងរបស់ខ្លួន ឱ្យទៅបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ ខណៈដែលគណបក្សកម្លាំងជាតិ​ ក៏កំពុងដណ្ដើម យកសំឡេងគាំទ្រ និងប្រាប់ក្រុមប្រឹក្សាឃុំសង្កាត់បក្សភ្លើទៀន ទៅបោះឆ្នោតឱ្យខ្លួនផងដែរ។

បើតាមលោក ហេង សំណាង ទង្វើគំរាមកំហែងលើអង្គបោះឆ្នោត ឬបង្គាប់បញ្ជាឱ្យបោះឆ្នោតគណបក្សនេះ ឬគណបក្សនោះ គឺបានសបញ្ជាក់ថា ជាការំលោភលើសិទ្ធិក្នុងការសម្រេចចិត្តរបស់អង្គបោះឆ្នោត រំលោភលើការសម្ងាត់នៃបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ជាដើម។ ដូច្នេះ តាមការយល់ឃើញរបស់លោក ហេង សំណាង បើគណបក្សភ្លើងទៀន គ្មានបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា ហើយក៏គ្មានគណបក្សជាតំណាងខ្លួន គួរតែអង្គបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំ សង្កាត់នៃបក្សភ្លើងទៀន ធ្វើពហិការ មិនទៅចូលរួមបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ខាងមុខនេះ ដើម្បីកុំឱ្យរងការចោទប្រកាន់លាបពណ៌ពីថ្នាក់ដឹកនាំខ្លួន។

ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ ចាត់ទុកថា សកម្មភាពគំរាមកំហែងរបស់គណបក្សនេះ  ជាទង្វើមិនគប្បី និងផ្ទុយពីគោលការណ៍នៃច្បាប់ និងរំលោភបំពានដល់សិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលធានាដោយរដ្ឋធម្មនុញ្ញនៃកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងៗទៀត។

ជាមួយគ្នានេះ លោក ក៏បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយម ដែលតែង តែយកសមាជិករបស់ខ្លួនមកចូលរួមធ្វើអំពើខុសច្បាប់ ដែលជាចរិកនយោយបាយមិនបានហុចផលដល់សង្គមជាតិ៕

The post ប្រធានក្រុមយុវជនសង្គមស៊ីវិល៖ទង្វើគំរាមកំហែងអង្គបោះឆ្នោត ជាការំលោភលើការសម្ងាត់នៃការបោះឆ្នោត appeared first on Kampuchea Thmey Daily.

បក្សហ្វ៊ុនស៊ិនប៉ិច ខកចិត្តចំពោះបក្សនយោបាយមួយដែលកំពុងគំរាមកំហែងដល់ឆន្ទៈរបស់អង្គបោះឆ្នោត
គណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច បានសម្ដែងការខកចិត្តចំពោះគណបក្សមួយដែលកំពុងដើរឆ្ងាយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយបែរជាមកធ្វើសកម្មភាពគំរាមកំហែងដល់សិទ្ធិសេរីភាព និងឆន្ទៈរបស់អង្គបោះឆ្នោតទៅវិញ។

ការដែលគណបក្សហ្វ៊ុនស៊ិនប៉ិចបង្ហាញការខកចិត្តបែបនេះ គឺបន្ទាប់ពីមានគណបក្សនយោបាយមួយ បាននិងកំពុងធ្វើសកម្មភាពគំរាមកំហែង បង្គាប់បញ្ជាឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ដែលជាអង្គបោះឆ្នោត ទៅបោះឆ្នោតឱ្យគណបក្សនេះ ឬគណបក្សនោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ខាងមុខនេះ។ ទង្វើគំរាមកំហែងដល់អង្គបោះឆ្នោតនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ ក៏ដូចជាគណបក្សនយោបាយជាច្រើន រួមទាំងមជ្ឈដ្ឋានសាធារណៈទូទៅ ចេញមកថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះទង្វើបែបនេះ។

គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សមួយបានចូលរួមក្នុងការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាល ទី៥ ឆ្នាំ២០២៤ បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយសម្តែងការខកចិត្តយ៉ាងខ្លាំងដែលបានឃើញ គណបក្សមួយចំនួន ងាកចេញពីគោលការណ៍ប្រជាធិបតេយ្យ ដោយប្រើប្រាស់ការបំភិតបំភ័យ ការគំរាមកំហែង គាបសង្កត់សិទ្ធិ និងសេរីភាពក្នុងការបោះឆ្នោតតាមឆន្ទៈរបស់អង្គបោះឆ្នោត។

គណបក្សហ៊្វុនស៊ិនប៉ិច បានចាត់ទុកថា សកម្មភាពបែបនេះមិនត្រឹមតែធ្វើឱ្យខូចដល់ក្រមសីលធម៌នៃលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចដល់ខ្លឹមសារនៃដំណើរការបោះឆ្នោតដោយយុត្តិធម៌ ក្បត់តម្លៃមូលដ្ឋាននៃប្រព័ន្ធពហុបក្ស និងឧត្តមគតិនៃអភិបាលកិច្ចប្រជាធិបតេយ្យពិតប្រាកដ។ គណបក្សរាជានិយមនេះ សង្កត់ធ្ងន់ថា គណបក្សនយោបាយ ត្រូវចៀសវាងការប្រព្រឹត្តិខុសច្បាប់ និងគេចវេះពីគោលការណ៍ណែនាំផ្សេងៗសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៕

The post បក្សហ្វ៊ុនស៊ិនប៉ិច ខកចិត្តចំពោះបក្សនយោបាយមួយដែលកំពុងគំរាមកំហែងដល់ឆន្ទៈរបស់អង្គបោះឆ្នោត appeared first on Kampuchea Thmey Daily.

បេក្ខជនសមាជិកព្រឹទ្ធសភា ស្នើក្រុមប្រឹក្សាឃុំនៃស្រុកកណ្ដាលស្ទឹង ទៅបោះឆ្នោតឱ្យបក្សប្រជាជនកម្ពុជា
បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល លោក ម៉ម ប៊ុននាង បានស្នើដល់ក្រុមប្រឹក្សាឃុំ នៃស្រុកកណ្ដាលស្ទឹង ទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោត។

ការស្នើបែបនេះរបស់លោក ម៉ម ប៊ុននាង គ្រាដែលលោកបានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំអន្លង់រមៀត ក្រុមប្រឹក្សាឃុំបារគូ និងក្រុមប្រឹក្សាឃុំគោកត្រប់ នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភាក្នុងមុខតំណែងបច្ចុប្បន្ន និងជាប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល បានអញ្ជើញក្រុមប្រឹក្សាឃុំទាំងអស់ឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោត។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង ក៏បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំទាំងអស់ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ និងពិនិត្យឯកសារពាក់ព័ន្ធនឹងកាបោះឆ្នោតឱ្យបានគ្រប់គ្រាន់។ ក្នុងករណីមានបញ្ហាសុខភាព ឬមានការខុសឆ្គងឯកសារណាមួយ ត្រូវរួសរាន់រាយការណ៍ ដើម្បីមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ គណបក្សនយោបាយចំនួន៤ បានចុះឈ្មោះ និងដាក់បេក្ខជនចូលរួមប្រកួតប្រជែងដណ្ដើមកៅអីសមាជិកព្រឹទ្ធសភានេះ ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន បានបន្តឈរឈ្មោះ និងដាក់បេក្ខជនសម្រាប់ការបោះឆ្នោតនេះនៅទូទាំង ៨ភូមិភាគ៕

The post បេក្ខជនសមាជិកព្រឹទ្ធសភា ស្នើក្រុមប្រឹក្សាឃុំនៃស្រុកកណ្ដាលស្ទឹង ទៅបោះឆ្នោតឱ្យបក្សប្រជាជនកម្ពុជា appeared first on Kampuchea Thmey Daily.