នយោបាយ
អ្នកនាំពាក្យ៖ ការខ្វែងគំនិតគ្នា នឹងនាំអង្គបោះ ឆ្នោតបក្សប្រឆាំង ងាកមកបោះឆ្នោតឱ្យគណបក្សប្រជាជន
ដោយសារក្រុមបក្សប្រឆាំងមានការខ្វែងគំនិតគ្នា ក្នុងការទាញយកអង្គបោះឆ្នោតរៀងៗខ្លួននោះ នឹងនាំឱ្យអង្គបោះឆ្នោតបក្សប្រឆាំងមួយចំនួនងាកមកបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ តាមរយៈនេះ គណបក្សប្រជាជន រំពឹងថា នឹងទទួលបានអាសនៈព្រឹទ្ធសភាលើសពី៥០អាសនៈ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់ «កម្ពុជាថ្មី» ថា តាមតួលេខនៃអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា (CPP) មានជាង១ម៉ឺននាក់។ ដូច្នេះ ផ្អែកលើតួលេខនេះ គណបក្សប្រជាជនកម្ពុជា នឹងអាចទទួលបានអាសនៈនៅក្នុងព្រឹទ្ធសភាប្រមាណ ៥០អាសនៈ។ ប៉ុន្តែ ផ្អែកតាមសភាពការណ៍នយោបាយថ្មីៗចុងក្រោយ ដែលក្រុមបក្សប្រឆាំង កំពុងមានការខ្វែងទស្សនៈគ្នា ជាពិសេសការប្រទាញប្រទង់សំឡេងគ្នានោះ ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ អះអាងថា នឹងអាចមានអង្គបោះឆ្នោតបន្ថែមទៀតមួយចំនួនរបស់បក្សប្រឆាំង ងាកមកបោះឆ្នោតឱ្យ CPP ដែលអាចឱ្យកើនអាសនៈឡើងដល់ជាង៥០ នៃអាសនៈព្រឹទ្ធសភាទាំងមូល។

ក្នុងនីតិកាលទី៥នេះ ព្រឹទ្ធសភាមានអាសនៈសរុបចំនួន៦២ ដែលក្នុងនោះ ២អាសនៈត្រូវជ្រើសតាំងដោយព្រះមហាក្សត្រ ២អាសនៈ ត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមការបោះឆ្នោតសំឡេងភាគច្រើន និងចំនួន ៥៨អាសនៈទៀត តាមរយៈការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត ជាអង្គបោះឆ្នោត។ ដូច្នេះ ក្ដីរំពឹងទុករបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងទទួលបានអាសនៈលើសពី៥០នោះ គឺស្ទើរតែគ្របដណ្ដប់លើអាសនៈព្រឹទ្ធសភាទាំងស្រុងទៅហើយ។
គួរជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលមានគណបក្សនយោបាយចំនួន៤ បានចុះឈ្មោះ និងដាក់បេក្ខជនចូលរួមប្រកួតប្រជែងដណ្ដើមកៅអីសមាជិកព្រឹទ្ធសភា រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។ គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ដែលមានប្រភពពីគណបក្សភ្លើងទៀនតែមួយ គឺកំពុងតែដណ្ដើមអង្គបោះឆ្នោតគ្នា៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


