ព័ត៌មានជាតិ
បេក្ខជនសមាជិកព្រឹទ្ធសភា ស្នើក្រុមប្រឹក្សាឃុំនៃស្រុកកណ្ដាលស្ទឹង ទៅបោះឆ្នោតឱ្យបក្សប្រជាជនកម្ពុជា
បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល លោក ម៉ម ប៊ុននាង បានស្នើដល់ក្រុមប្រឹក្សាឃុំ នៃស្រុកកណ្ដាលស្ទឹង ទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោត។

ការស្នើបែបនេះរបស់លោក ម៉ម ប៊ុននាង គ្រាដែលលោកបានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំអន្លង់រមៀត ក្រុមប្រឹក្សាឃុំបារគូ និងក្រុមប្រឹក្សាឃុំគោកត្រប់ នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភាក្នុងមុខតំណែងបច្ចុប្បន្ន និងជាប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល បានអញ្ជើញក្រុមប្រឹក្សាឃុំទាំងអស់ឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោត។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង ក៏បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំទាំងអស់ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ និងពិនិត្យឯកសារពាក់ព័ន្ធនឹងកាបោះឆ្នោតឱ្យបានគ្រប់គ្រាន់។ ក្នុងករណីមានបញ្ហាសុខភាព ឬមានការខុសឆ្គងឯកសារណាមួយ ត្រូវរួសរាន់រាយការណ៍ ដើម្បីមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ គណបក្សនយោបាយចំនួន៤ បានចុះឈ្មោះ និងដាក់បេក្ខជនចូលរួមប្រកួតប្រជែងដណ្ដើមកៅអីសមាជិកព្រឹទ្ធសភានេះ ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន បានបន្តឈរឈ្មោះ និងដាក់បេក្ខជនសម្រាប់ការបោះឆ្នោតនេះនៅទូទាំង ៨ភូមិភាគ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


