កាហ្វេវៀតណាម Archives - Kampuchea Thmey Daily

វៀតណាមរឹបអូសកាហ្វេក្លែងក្លាយរាប់តោន ធ្វើពីសណ្ដែកសៀង
ប៉ូលិសវៀតណាម​​រឹបអូសកាហ្វេក្លែងក្លាយរាប់តោន ដែល​ធ្វើពីសណ្ដែកសៀង ក្រោយប៉ូលិសបាន​បើកការស៊ើបអង្កេតព្រហ្មទណ្ឌ និងវាយឆ្មក់នៅឃ្លាំងមួយកន្លែងកាលពីដើមសប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ក្រសួងសន្តិសុខសាធារណៈវៀតណាម បាន​និយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងសេចក្ដីថ្លែងការណ៍ថា ​ប៉ូលិសបាន​រឹបអូសផលិតផល​កាហ្វេក្លែងក្លាយ ៤,១ តោន និងវត្ថុធាតុដើម ៣ តោន អំឡុងការវាយឆ្មក់នៅឃ្លាំងមួយ​ក្នុងខេត្តខ្ពង់រាប​ភាគកណ្ដាល Lam Dong។ ​

ក្រសួងបាន​គូសបញ្ជាក់ថា ម្ចាស់ឃ្លាំង ឈ្មោះ Luong Viet Kiem ​បានសារភាពចំពោះប៉ូលិសថា ក្រុមហ៊ុនរបស់លោកបានលាយសណ្តែកសៀង និងសារធាតុបន្ថែមរសជាតិជាមួយគ្រាប់កាហ្វេ ដើម្បីផលិតកាហ្វេកិនសម្រាប់ទីផ្សារក្នុងស្រុក។​

ប៉ូលិសវៀតណាម​បានឱ្យដឹង​ថា ការឆ្មក់ចូលឃ្លាំងដដែល​ ​បាន​ធ្វើឡើងក្រោយ​ពួកគេ កាលពីថ្ងៃអង្គារ បាន​ឆែកឆេរ​ឡានដឹកទំនិញមួយគ្រឿងដែលដឹកកាហ្វេកិនចំនួន ១ ០៥៦ បាវ ​ក្នុង​ទម្ងន់ ៥២៨​ គីឡូក្រាម ​ដោយ​គ្មានឯកសារភ្ជាប់មកជាមួយ។ ឥឡូវនេះ ការស៊ើបអង្កេតបន្ថែមទៀតកំពុងដំណើរការ។

លោក Nguyen Quang Tho ដែលជា​អ្នកលក់កាហ្វេវៀតណាមម្នាក់ នៅខេត្ត Dak Lak ដែលនៅជាប់ខេត្ត Lam Dong ដែរ បាន​និយាយប្រាប់រ៉យទ័រយ៉ាងដូច្នេះថា៖ «ផលិតផលកាហ្វេក្លែងក្លាយ មិនមែនជារឿងកម្រនោះទេ ហើយវាអាចផលិតពីសណ្តែកសៀង ឬពោត ឬ​ទាំង២តែម្ដង»។​

លោក Tho បានបន្តថា៖ «សណ្តែកសៀង និងពោតអាចបរិភោគបាន និងមានតម្លៃថោកជាងគ្រាប់កាហ្វេពិត ប៉ុន្តែអ្នកណាទៅដឹង ថាវាមានសុវត្ថិភាព​សម្រាប់សុខភាពឬអត់ ពេលផឹកផលិតផលកាហ្វេក្លែងក្លាយទាំងនេះ​?»។​

គួរគូសបញ្ជាក់ថា កសិករវៀតណាម​នៅតំបន់ខ្ពង់រាបកណ្តាល បច្ចុប្បន្នលក់គ្រាប់កាហ្វេក្នុងតម្លៃប្រហែល ៣,៨៦ ដុល្លារ/គីឡូក្រាម ដែលវាខ្ពស់ជាងតម្លៃសណ្តែកសៀងប្រហែល ៣ ដង។

នៅឆ្នាំ ២០១៨​ ប៉ូលិសនៅតំបន់ខ្ពង់រាបកណ្តាល បានចាប់ខ្លួនមនុស្ស ៥ នាក់ដែលសង្ស័យថាបានប្រើប្រាស់សារធាតុគីមីពីថ្មពិល​ ដើម្បីជ្រលក់​​កាកសំណល់កាហ្វេ ​ហើយ​លក់ល្បាយនេះជាម្រេចខ្មៅ។

គួរគូសបញ្ជាក់ថា វៀតណាមគឺជាប្រទេសផលិតកាហ្វេប្រភេទ Robusta ធំជាងគេបំផុតរបស់ពិភពលោក ដែលមានរសជាតិល្វីង និងត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងកាហ្វេ​ឆុង។ តំបន់ខ្ពង់រាបកណ្តាលគឺជាតំបន់ដាំដុះកាហ្វេសំខាន់របស់ប្រទេស។ យោងតាមទិន្នន័យគយរបស់រដ្ឋាភិបាល វៀតណាមបាននាំចេញកាហ្វេចំនួន ១,៦ លានតោន​ ក្នុងតម្លៃ ៨,៩ ប៊ីលានដុល្លារកាលពីឆ្នាំមុន កើនឡើង ១៨,៣% ​គិតជា​បរិមាណ និង ៥៨,៨% ​គិតជាតម្លៃ៕

The post វៀតណាមរឹបអូសកាហ្វេក្លែងក្លាយរាប់តោន ធ្វើពីសណ្ដែកសៀង appeared first on Kampuchea Thmey Daily.

វៀតណាម​រំពឹងកើបចំណូលលើស​ ៨ ប៊ីលាន​ដុល្លារ ពីការនាំចេញកាហ្វេឆ្នាំនេះ
សមាគមកាហ្វេ-កាកាវវៀតណាម (Vicofa) បានបង្ហាញទំនុកចិត្តថា ប្រាក់ចំណូលពីការនាំចេញកាហ្វេរបស់់ប្រទេស អាចកើន​លើសពី ៨ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ ២០២៥ ដែលលឿនជាងគោលដៅដើមឆ្នាំ ២០៣០។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ការព្យាករណ៍នេះគឺផ្អែកលើកត្តាសំខាន់ៗចំនួន៣៖ ការកែលម្អគុណភាពផលិតផល ​កំណើននៃសមាមាត្រ​​នៃផលិតផលកែច្នៃយ៉ាងស៊ីជម្រៅ និងការពង្រីកទីផ្សារដោយផ្អែកលើការធ្វើផែនការយុទ្ធសាស្ត្ររយៈពេលវែង។

ក្រសួងកសិកម្ម និងបរិស្ថានបានរាយការណ៍ថា ​ចន្លោះពីខែមករា ដល់ខែតុលា វៀតណាមបានលក់កាហ្វេចំនួន ១,៣ លាន​តោន ​ទៅក្រៅប្រទេសក្នុងតម្លៃ ៧,៤១ ប៊ីលាន​ដុល្លារ ​ដោយ​កើនឡើង ៦១,៨% ដែលនេះជាកំណើនតម្លៃប្រចាំឆ្នាំខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ ​

តម្លៃនាំចេញជាមធ្យមវិញ បាន​កើនដល់ ៥ ៦៥៣ ដុល្លារ/តោន ដោយ​កើនឡើង ៤២,៥% ធៀបនឹង​រយៈពេលដូចគ្នាឆ្នាំមុន។​

Vicofa បានកត់សម្គាល់ថា មុនឆ្នាំ ២០២០ តម្លៃកាហ្វេបាន​ចុះទាបខ្លាំង ដែលធ្វើឱ្យ​កសិករកាត់បន្ថយដីដាំ​កាហ្វេរបស់ពួកគេ ដែលបណ្ដាលឱ្យការផ្គត់ផ្គង់ធ្លាក់ចុះ។ ​

ក្នុងពេលជាមួយគ្នានេះ ​ក្រុមហ៊ុនកាហ្វេ​វៀតណាម​បានបង្កើនការវិនិយោគលើខ្សែច្រវ៉ាក់ផលិតកម្ម​​ប្រកបដោយចីរភាព ដើម្បីកែលម្អគុណភាពស្របតាមស្តង់ដារអន្តរជាតិ។ ​ស្របពេលដែល​ការផ្គត់ផ្គង់​សកល​​ថយចុះ ​ហើយ​តម្រូវការបន្តកើនឡើង តម្លៃកាហ្វេបាន​ហក់ឡើងកប់ពពក ដែលជំរុញឱ្យប្រាក់ចំណូលពីការនាំចេញរបស់​វៀតណាម​ ឈានដល់កម្រិតកំណត់ត្រា​។

The post វៀតណាម​រំពឹងកើបចំណូលលើស​ ៨ ប៊ីលាន​ដុល្លារ ពីការនាំចេញកាហ្វេឆ្នាំនេះ appeared first on Kampuchea Thmey Daily.

តម្លៃនាំចេញកាហ្វេវៀតណាម​កើនខ្លាំង ជិត ៧ ប៊ីលាន​ដុល្លារ ត្រឹម ៩ ខែដើមឆ្នាំ
ការនាំចេញកាហ្វេរបស់វៀតណាម បាន​កើនឡើងខ្លាំងគិតជាតម្លៃ ដល់ប្រមាណ ៦,៩៨ ប៊ីលាន​ដុល្លារ ក្នុងបរិមាណ ១,២៣ លាន​តោន ត្រឹមរយៈពេល​ ៩ ខែដើមឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃព្រហស្បតិ៍។ ​

នាយកដ្ឋាននាំចេញ-នាំចូលវៀតណាម បាន​និយាយថា ​ដោយសារតម្លៃកាហ្វេសកលកើនឡើងខ្លាំង តម្លៃការនាំចេញកាហ្វេវៀតណាម​បាន​កើនឡើង ៦១ ភាគរយ ទៅតាមនោះដែរ​ ចន្លោះពីខែមករា ដល់ខែកញ្ញា ធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញកាហ្វេ​គ្រាប់ Robusta រួមចំណែកច្រើន​ជាងគេក្នុងតម្លៃនាំចេញប្រមាណ ៤,៩ ប៊ីលាន​ដុល្លារ ហើយបន្ទាប់មកគឺកាហ្វេកែច្នៃ និងកាហ្វេគ្រាប់ អារ៉ាប៊ីកា។

តម្លៃកាហ្វេបាន​កើនដល់កំណត់ត្រាខ្ពស់បំផុត​នៅដើមឆ្នាំ មុនធ្លាក់ចុះទៅកម្រិតប្រហាក់ប្រហែលកាលពីឆ្នាំមុននៅខែឧសភា និងកក្កដា។ ប៉ុន្តែក្រោយ​មក បាន​ហក់ឡើងវិញ​នៅខែសីហា និងខែកញ្ញា។ អ្នកជំនាញបាន​លើកឡើងថា កំណើននេះរួមចំណែកដោយ​ការធ្លាក់ចុះនៃប្រាក់ដុល្លារ និង​ការរំខានផ្នែក​ផ្គត់ផ្គង់ពីប្រេស៊ីល និងឥណ្ឌូណេស៊ី ដោយ​សារតែបាតុភូតអាកាសធាតុ អែល នីណូ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

សមាគមកាហ្វេ និងកាកាវវៀតណាម បាននិយាយថា ​សហរដ្ឋអាមេរិកបានដាក់ពន្ធ ៥០ ភាគរយ​ លើទំនិញប្រេស៊ីល ដែលធ្វើឲ្យកាហ្វេពីប្រទេស​នេះ​មានតម្លៃថ្លៃជាងនៅសហរដ្ឋអាមេរិក។ ប៉ុន្តែនេះជាឱកាសដ៏សំខាន់សម្រាប់កាហ្វេវៀតណាមក្នុងការពង្រីកទីផ្សារ​នៅអាមេរិក​ ដែលជា​ប្រទេសនាំចូលធំជាងគេបំផុត​មួយរបស់ពិភពលោក៕

The post តម្លៃនាំចេញកាហ្វេវៀតណាម​កើនខ្លាំង ជិត ៧ ប៊ីលាន​ដុល្លារ ត្រឹម ៩ ខែដើមឆ្នាំ appeared first on Kampuchea Thmey Daily.

៨ ខែដើមឆ្នាំ វៀតណាមកើបចំណូលជាង ៦ ប៊ីលាន​ដុល្លារ ពីការនាំចេញកាហ្វេ
ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា ត្រឹមតែរយៈពេល ៨ ខែដើមឆ្នាំ ឧស្សាហកម្មកាហ្វេរបស់វៀតណាម​បាន​កើបចំណូលប្រមាណ ៦,៤២​ ប៊ីលាន​ដុល្លារ ពីការនាំចេញកាហ្វេ ១,២ លានតោន។​ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ទិន្នន័យនេះបង្ហាញពីកំណើន​ ៨,៧ ភាគរយ គិតជាបរិមាណ និង ៥៩,១ ភាគរយ បើគិតពីតម្លៃ ធៀប​នឹង​រយៈពេល​ដូចគ្នាកាលពីឆ្នាំមុន។

ក្រោមអត្រាកំណើននេះ ការនាំចេញកាហ្វេសម្រាប់ឆ្នាំដាំដុះ ២០២៤-២៥ អាចកើនដល់ ៨ ប៊ីលាន​ដុល្លារ ដោយ​លើសកំណត់ត្រាខ្ពស់បំផុត​ ៥,៦ ប៊ីលានដុល្លារ នៅឆ្នាំមុន។

អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម លើកឡើងថា វាបណ្ដាលមកពីកំណើនតម្លៃសកល។ ប៉ុន្តែក្នុងនោះ វាក៏រួចចំណែកផងដែរ ដោយយុទ្ធសាស្ត្រធ្វើឱ្យប្រសើរឡើងនូវគុណភាពវៀតណាម​ ដែល​បំពេញតាមស្ដង់ដារអន្តរជាតិ ដែលអាច​ឱ្យ​វៀតណាម​លក់កាហ្វេបាន​ថ្លៃ។

តម្លៃនាំ​ចេញ​ជា​មធ្យម​ឈរ​នៅ​ ៥ ៥៨០ ដុល្លារ​/​តោន កើន​ឡើង ៤៦,៤ ភាគរយ ​ធៀប​នឹង​ឆ្នាំ​មុន។ អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ នៅតែជាអតិថិជន​កំពូល៕

The post ៨ ខែដើមឆ្នាំ វៀតណាមកើបចំណូលជាង ៦ ប៊ីលាន​ដុល្លារ ពីការនាំចេញកាហ្វេ appeared first on Kampuchea Thmey Daily.

វៀតណាមនាំចេញកាហ្វេជាង ៥ ប៊ីលាន​ដុល្លារ ត្រឹមឆមាសទី១
តម្លៃនៃការនាំចេញកាហ្វេវៀតណាមបាន​កើនឡើងខ្ពស់កប់ពពកដល់ជាង ៥ ប៊ីលាន​ដុល្លារ នៅឆមាសទី ១ ដើមឆ្នាំ ដោយសារតែតម្រូវការសកលរឹងមាំ ខណៈការផ្គត់ផ្គង់មាន​កម្រិតដោយសារតែបញ្ហាអាកាសធាតុ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ទិន្នន័យពី​ក្រសួងកសិកម្ម និងបរិស្ថាន (MAE) បាន​បង្ហាញថា វៀតណាមបាននាំចេញកាហ្វេប្រមាណ ៩៥៣ ៩០០ តោន ក្នុងតម្លៃ ៥,៤៥ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៥។ ចំនួន​នេះ បង្ហាញពីកំណើនប្រមាណ ៥,៣ ភាគរយ គិតជាបរិមាណ ហើយរហូតដល់ ៦៧,៥ ភាគរយ បើគិតជាតម្លៃ ធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ នៅតែជាប្រទេសនាំចូលកាហ្វេរបស់វៀតណាមកំពូល ខណៈក្រសួងកសិកម្មវៀតណាម​រំពឹង​ថា ការនាំចេញ​កាហ្វេពេញមួយឆ្នាំ ២០២៥ នឹង​កើនឡើងដល់ប្រមាណ ៧,៥ ប៊ីលាន​ដុល្លារ ដោយ​កើនឡើងជិត ៣០ ភាគរយ​ ធៀបឆ្នាំមុន។

គួរគូសបញ្ជាក់ថា តម្លៃនាំចេញកាហ្វេសកលបាន​កើនឡើងនាពេលកន្លងមក ដោយសារតែតម្រូវការរឹងមាំ ខណៈការផ្គត់ផ្គង់មាន​កម្រិត​ដោយសារតែគ្រោះរាំងស្ងួត ដែល​ប៉ះពាល់ដល់ផលិតកម្មកាហ្វេក្នុងប្រទេសដាំធំៗរួមទាំងវៀតណាម និងប្រេស៊ីលជាដើម​។ យ៉ាងណាមិញ ផលិតកម្មនាឆ្នាំនេះ រំពឹងថានឹងងើបឡើងវិញ៕

The post វៀតណាមនាំចេញកាហ្វេជាង ៥ ប៊ីលាន​ដុល្លារ ត្រឹមឆមាសទី១ appeared first on Kampuchea Thmey Daily.

ចំណូលពីការនាំចេញកាហ្វេវៀតណាម កើនខ្លាំងជាង ៤ ប៊ីលាន​ដុល្លារ ត្រឹម៥ខែ
​នាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ ២០២៥ វៀតណាមបាននាំចេញកាហ្វេជាង ៧៣៦ ០០០ តោន ក្នុងតម្លៃ ៤,២ ប៊ីលាន​ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។ ​

មែនទែនទៅ បរិមាណក្នុងរយៈពេល ៥ ខែដដែល បាន​ធ្លាក់ចុះ ៥,៥ ភាគរយ ធៀប​នឹងរយៈពេលដូចគ្នា ប៉ុន្តែតម្លៃវិញ បាន​កើនឡើងកប់ពពកដល់ប្រមាណ ៥៤ ភាគរយ ដោយសារតែកំណើនតម្លៃលក់ជាមធ្យម។

កំណើនតម្លៃនេះ ត្រូវបាន​អ្នកជំនាញគូសភ្ជាប់ទៅនឹងការព្រួយបារម្ភពីការផ្គត់ផ្គង់ ដោយសារតែបញ្ហាធាតុអាកាសនៅក្នុងប្រទេសដាំដុះធំៗ រួមទាំងប្រេស៊ីល និងវៀតណាម ខណៈស្ដុកកាហ្វេរបស់ពិភព​លោកក៏មាន​កំណត់ ស្របពេលដែលតម្រូវការក៏រឹងមាំ៕

The post ចំណូលពីការនាំចេញកាហ្វេវៀតណាម កើនខ្លាំងជាង ៤ ប៊ីលាន​ដុល្លារ ត្រឹម៥ខែ appeared first on Kampuchea Thmey Daily.

តម្លៃកាហ្វេវៀតណាមកើនឡើង ចំពេលផលិតផលធ្លាក់ចុះ
តម្លៃកាហ្វេវៀតណាមនៅតំបន់ខ្ពង់រាបភាគកណ្ដាល​ បាន​កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់គិតត្រឹមថ្ងៃទី ២៥ មេសា នៅពេល​ដែល​ទិន្នផលផលិតកម្មធ្លាក់ចុះ ជំរុញដោយ​បញ្ហាប្រឈមផ្សេងៗរួមទាំង​ការធ្លាក់ចុះ​នៃទិន្នផលកាហ្វេ។ នេះបើតាម​ការចុះផ្សាយរបស់​កាសែត Viet Nam News។

កាហ្វេក្នុងតំបន់ដដែល ត្រូវបាន​លក់នៅតម្លៃ ១៣០ ០០០ – ១៣០ ៥០០ ដុង/គីឡូក្រាម (ជិត ៥ ដុល្លារ)។

ការឡើងថ្លៃនេះ កើតឡើងចំពេលដែលឧស្សាហកម្មកាហ្វេវៀតណាម កំពុងប្រឈមមុខនឹងសម្ពាធជាច្រើនពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។ បញ្ហាប្រឈមសំខាន់មួយក្នុងចំណោមនោះ គឺការដាក់ចេញនូវបទប្បញ្ញត្តិប្រឆាំងការកាប់បំផ្លាញព្រៃឈើថ្មីរបស់សហភាពអឺរ៉ុប (EUDR) ដែលមានផលប៉ះពាល់យ៉ាងខ្លាំង សម្រាប់ការនាំចេញកាហ្វេ ជាពិសេសសម្រាប់ប្រទេសដូចជាវៀតណាម។

វៀតណាម ដែលពឹងផ្អែកខ្លាំងលើកសិករខ្នាតតូចសម្រាប់ផលិតកម្មកាហ្វេ កំពុងជួបការលំបាកកាន់តែខ្លាំងឡើងៗ ក្នុងការបំពេញតម្រូវការតឹងរ៉ឹងដែលកំណត់ដោយ EUDR។ បទប្បញ្ញត្តិទាំងនេះ រួមជាមួយនឹងការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ និងតម្រូវការតាមដាន បានដាក់សម្ពាធយ៉ាងខ្លាំងលើឧស្សាហកម្មកាហ្វេរបស់ប្រទេស ឱ្យ​អនុលោមតាមស្តង់ដារបរិស្ថាន និងផលិតកម្មខ្ពស់ជាងនេះ។

លើសពីនេះ ទិន្នផលកាហ្វេរបស់វៀតណាម​បាន​រងផលប៉ះពាល់មួយតង់ទៀត ដោយលក្ខខណ្ឌអាកាសធាតុមិនល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលនាំឱ្យមានការធ្លាក់ចុះនៃទិន្នផល​។ តំបន់ដាំកាហ្វេជាច្រើន ក៏ត្រូវបានបំប្លែងទៅជាដំណាំផ្សេងទៀត ឬជាទីក្រុង ដែលកាត់បន្ថយការផ្គត់ផ្គង់ដែលមាន។

ជាធម្មតា កាហ្វេ​អាច​រក្សាទុក​ក្នុង​ឃ្លាំង​ក្នុង​ចន្លោះ​ពី ២ ទៅ ៣ ឆ្នាំ ដោយ​មិន​បាត់បង់​គុណភាព​ឡើយ។ យ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃទិន្នផលដោយសារបញ្ហា​ប្រឈមបច្ចុប្បន្ន​ កំពុងរួមចំណែកដល់កំណើន​តម្លៃកាហ្វេ។ នៅលើទីផ្សារពិភពលោក តម្លៃកាហ្វេ Robusta មាននិន្នាការកើនឡើងនៅលើផ្សារហ៊ុនទីក្រុងឡុងដ៍ ដោយតម្លៃកើនឡើងចន្លោះពី ៥៨-៧៨ ដុល្លារ ដល់ចន្លោះពី ៥ ១៥០-៥ ៤១១ ដុល្លារ/តោន៕

The post តម្លៃកាហ្វេវៀតណាមកើនឡើង ចំពេលផលិតផលធ្លាក់ចុះ appeared first on Kampuchea Thmey Daily.

វៀតណាមកើបចំណូល ៨០០ លានដុល្លារ ពីការនាំចេញកាហ្វេនៅខែមករា
សមាគមកាហ្វេ-កាកាវវៀតណាមបានឱ្យដឹងថា វៀតណាមបាននាំចេញកាហ្វេចំនួន ១,៥៤ សែនតោន ដោយ​កើបចំណូល​ប្រមាណ ៧៩៩,៥ លាន​ដុល្លារ នៅខែ​មករា។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត VnExpress។

ក្នុង​ចំណោម​សរុប​នេះ ការ​នាំ​ចេញ​កាហ្វេ​បៃតង​មាន​ចំនួន ១៣៧ ៥៦៨ តោន រក​ចំណូល​បាន ៦៩៤,៩ លាន​ដុល្លារ ដែល​នេះ​បង្ហាញ​ពីការធ្លាក់ចុះនៃ​បរិមាណ ៣៨,២ ភាគរយ ប៉ុន្តែកើនឡើង​នៃតម្លៃ ៨,៨ ភាគរយ ធៀប​នឹ​ងរយៈពេល​ដូចគ្នាកាល​ពីឆ្នាំ​មុន​។ ​ការនាំចេញកាហ្វេកែច្នៃវិញ បានឈានដល់ ១៧ ០៦៧ តោន គិតជាប្រាក់ប្រមាណ​ ១០៤,៦ លាន​ដុល្លារ។

អ្នកជំនាញលើកឡើងថា​ តម្លៃកាហ្វេកើនឡើង ចំពេល​ដែល​តម្រូវការសកលរឹង​មាំ ខណៈ​ការផ្គត់ផ្គង់​ធ្លាក់ចុះ​ដោយសារតែ​បញ្ហា​អាកាសធាតុ។ នៅឆ្នាំ ២០២៤ វៀតណាមបាននាំចេញកាហ្វេចំនួន ១,៣៥ លាន​តោន ជាមួយ​នឹង​ប្រាក់ចំណូល ៥,៦២ ប៊ីលាន​ដុល្លារ ខណៈតម្លៃនាំចេញ​ជាមធ្យម​ឈានដល់​កម្រិតខ្ពស់​បំផុតក្នុងកំណត់ត្រា ៤ ១៧៨ ដុល្លារ/តោន​។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម​ បានកំណត់ទិសដៅផលិតកម្មកាហ្វេចំនួន ១,៩៨ លាន​តោនឆ្នាំនេះ​ ដែល​ជាគោលដៅខ្ពស់ជាង​ឆ្នាំមុន​តិចតួច​ ខណៈក្រសួងកសិកម្មសហរដ្ឋអាមេរិកបានព្យាករពីកំណើននៃការប្រើប្រាស់កាហ្វេសម្រាប់ឆ្នាំដាំដុះ ២០២៤-២០២៥៕

The post វៀតណាមកើបចំណូល ៨០០ លានដុល្លារ ពីការនាំចេញកាហ្វេនៅខែមករា appeared first on Kampuchea Thmey Daily.