Connect with us

ព័ត៌មានអន្ដរជាតិ

៨ ខែដើមឆ្នាំ វៀតណាមកើបចំណូលជាង ៦ ប៊ីលាន​ដុល្លារ ពីការនាំចេញកាហ្វេ

បានផុស

នៅ

ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា ត្រឹមតែរយៈពេល ៨ ខែដើមឆ្នាំ ឧស្សាហកម្មកាហ្វេរបស់វៀតណាម​បាន​កើបចំណូលប្រមាណ ៦,៤២​ ប៊ីលាន​ដុល្លារ ពីការនាំចេញកាហ្វេ ១,២ លានតោន។​ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យនេះបង្ហាញពីកំណើន​ ៨,៧ ភាគរយ គិតជាបរិមាណ និង ៥៩,១ ភាគរយ បើគិតពីតម្លៃ ធៀប​នឹង​រយៈពេល​ដូចគ្នាកាលពីឆ្នាំមុន។

ក្រោមអត្រាកំណើននេះ ការនាំចេញកាហ្វេសម្រាប់ឆ្នាំដាំដុះ ២០២៤-២៥ អាចកើនដល់ ៨ ប៊ីលាន​ដុល្លារ ដោយ​លើសកំណត់ត្រាខ្ពស់បំផុត​ ៥,៦ ប៊ីលានដុល្លារ នៅឆ្នាំមុន។

អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម លើកឡើងថា វាបណ្ដាលមកពីកំណើនតម្លៃសកល។ ប៉ុន្តែក្នុងនោះ វាក៏រួចចំណែកផងដែរ ដោយយុទ្ធសាស្ត្រធ្វើឱ្យប្រសើរឡើងនូវគុណភាពវៀតណាម​ ដែល​បំពេញតាមស្ដង់ដារអន្តរជាតិ ដែលអាច​ឱ្យ​វៀតណាម​លក់កាហ្វេបាន​ថ្លៃ។

តម្លៃនាំ​ចេញ​ជា​មធ្យម​ឈរ​នៅ​ ៥ ៥៨០ ដុល្លារ​/​តោន កើន​ឡើង ៤៦,៤ ភាគរយ ​ធៀប​នឹង​ឆ្នាំ​មុន។ អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ នៅតែជាអតិថិជន​កំពូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម