ព័ត៌មានអន្ដរជាតិ
វៀតណាមរឹបអូសកាហ្វេក្លែងក្លាយរាប់តោន ធ្វើពីសណ្ដែកសៀង
ប៉ូលិសវៀតណាមរឹបអូសកាហ្វេក្លែងក្លាយរាប់តោន ដែលធ្វើពីសណ្ដែកសៀង ក្រោយប៉ូលិសបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌ និងវាយឆ្មក់នៅឃ្លាំងមួយកន្លែងកាលពីដើមសប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងសន្តិសុខសាធារណៈវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងសេចក្ដីថ្លែងការណ៍ថា ប៉ូលិសបានរឹបអូសផលិតផលកាហ្វេក្លែងក្លាយ ៤,១ តោន និងវត្ថុធាតុដើម ៣ តោន អំឡុងការវាយឆ្មក់នៅឃ្លាំងមួយក្នុងខេត្តខ្ពង់រាបភាគកណ្ដាល Lam Dong។
ក្រសួងបានគូសបញ្ជាក់ថា ម្ចាស់ឃ្លាំង ឈ្មោះ Luong Viet Kiem បានសារភាពចំពោះប៉ូលិសថា ក្រុមហ៊ុនរបស់លោកបានលាយសណ្តែកសៀង និងសារធាតុបន្ថែមរសជាតិជាមួយគ្រាប់កាហ្វេ ដើម្បីផលិតកាហ្វេកិនសម្រាប់ទីផ្សារក្នុងស្រុក។
ប៉ូលិសវៀតណាមបានឱ្យដឹងថា ការឆ្មក់ចូលឃ្លាំងដដែល បានធ្វើឡើងក្រោយពួកគេ កាលពីថ្ងៃអង្គារ បានឆែកឆេរឡានដឹកទំនិញមួយគ្រឿងដែលដឹកកាហ្វេកិនចំនួន ១ ០៥៦ បាវ ក្នុងទម្ងន់ ៥២៨ គីឡូក្រាម ដោយគ្មានឯកសារភ្ជាប់មកជាមួយ។ ឥឡូវនេះ ការស៊ើបអង្កេតបន្ថែមទៀតកំពុងដំណើរការ។
លោក Nguyen Quang Tho ដែលជាអ្នកលក់កាហ្វេវៀតណាមម្នាក់ នៅខេត្ត Dak Lak ដែលនៅជាប់ខេត្ត Lam Dong ដែរ បាននិយាយប្រាប់រ៉យទ័រយ៉ាងដូច្នេះថា៖ «ផលិតផលកាហ្វេក្លែងក្លាយ មិនមែនជារឿងកម្រនោះទេ ហើយវាអាចផលិតពីសណ្តែកសៀង ឬពោត ឬទាំង២តែម្ដង»។
លោក Tho បានបន្តថា៖ «សណ្តែកសៀង និងពោតអាចបរិភោគបាន និងមានតម្លៃថោកជាងគ្រាប់កាហ្វេពិត ប៉ុន្តែអ្នកណាទៅដឹង ថាវាមានសុវត្ថិភាពសម្រាប់សុខភាពឬអត់ ពេលផឹកផលិតផលកាហ្វេក្លែងក្លាយទាំងនេះ?»។
គួរគូសបញ្ជាក់ថា កសិករវៀតណាមនៅតំបន់ខ្ពង់រាបកណ្តាល បច្ចុប្បន្នលក់គ្រាប់កាហ្វេក្នុងតម្លៃប្រហែល ៣,៨៦ ដុល្លារ/គីឡូក្រាម ដែលវាខ្ពស់ជាងតម្លៃសណ្តែកសៀងប្រហែល ៣ ដង។
នៅឆ្នាំ ២០១៨ ប៉ូលិសនៅតំបន់ខ្ពង់រាបកណ្តាល បានចាប់ខ្លួនមនុស្ស ៥ នាក់ដែលសង្ស័យថាបានប្រើប្រាស់សារធាតុគីមីពីថ្មពិល ដើម្បីជ្រលក់កាកសំណល់កាហ្វេ ហើយលក់ល្បាយនេះជាម្រេចខ្មៅ។
គួរគូសបញ្ជាក់ថា វៀតណាមគឺជាប្រទេសផលិតកាហ្វេប្រភេទ Robusta ធំជាងគេបំផុតរបស់ពិភពលោក ដែលមានរសជាតិល្វីង និងត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងកាហ្វេឆុង។ តំបន់ខ្ពង់រាបកណ្តាលគឺជាតំបន់ដាំដុះកាហ្វេសំខាន់របស់ប្រទេស។ យោងតាមទិន្នន័យគយរបស់រដ្ឋាភិបាល វៀតណាមបាននាំចេញកាហ្វេចំនួន ១,៦ លានតោន ក្នុងតម្លៃ ៨,៩ ប៊ីលានដុល្លារកាលពីឆ្នាំមុន កើនឡើង ១៨,៣% គិតជាបរិមាណ និង ៥៨,៨% គិតជាតម្លៃ៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


