Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមនាំចេញកាហ្វេជាង ៥ ប៊ីលាន​ដុល្លារ ត្រឹមឆមាសទី១

បានផុស

នៅ

តម្លៃនៃការនាំចេញកាហ្វេវៀតណាមបាន​កើនឡើងខ្ពស់កប់ពពកដល់ជាង ៥ ប៊ីលាន​ដុល្លារ នៅឆមាសទី ១ ដើមឆ្នាំ ដោយសារតែតម្រូវការសកលរឹងមាំ ខណៈការផ្គត់ផ្គង់មាន​កម្រិតដោយសារតែបញ្ហាអាកាសធាតុ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យពី​ក្រសួងកសិកម្ម និងបរិស្ថាន (MAE) បាន​បង្ហាញថា វៀតណាមបាននាំចេញកាហ្វេប្រមាណ ៩៥៣ ៩០០ តោន ក្នុងតម្លៃ ៥,៤៥ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៥។ ចំនួន​នេះ បង្ហាញពីកំណើនប្រមាណ ៥,៣ ភាគរយ គិតជាបរិមាណ ហើយរហូតដល់ ៦៧,៥ ភាគរយ បើគិតជាតម្លៃ ធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ នៅតែជាប្រទេសនាំចូលកាហ្វេរបស់វៀតណាមកំពូល ខណៈក្រសួងកសិកម្មវៀតណាម​រំពឹង​ថា ការនាំចេញ​កាហ្វេពេញមួយឆ្នាំ ២០២៥ នឹង​កើនឡើងដល់ប្រមាណ ៧,៥ ប៊ីលាន​ដុល្លារ ដោយ​កើនឡើងជិត ៣០ ភាគរយ​ ធៀបឆ្នាំមុន។

គួរគូសបញ្ជាក់ថា តម្លៃនាំចេញកាហ្វេសកលបាន​កើនឡើងនាពេលកន្លងមក ដោយសារតែតម្រូវការរឹងមាំ ខណៈការផ្គត់ផ្គង់មាន​កម្រិត​ដោយសារតែគ្រោះរាំងស្ងួត ដែល​ប៉ះពាល់ដល់ផលិតកម្មកាហ្វេក្នុងប្រទេសដាំធំៗរួមទាំងវៀតណាម និងប្រេស៊ីលជាដើម​។ យ៉ាងណាមិញ ផលិតកម្មនាឆ្នាំនេះ រំពឹងថានឹងងើបឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម