Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមកើបចំណូល ៨០០ លានដុល្លារ ពីការនាំចេញកាហ្វេនៅខែមករា

បានផុស

នៅ

សមាគមកាហ្វេ-កាកាវវៀតណាមបានឱ្យដឹងថា វៀតណាមបាននាំចេញកាហ្វេចំនួន ១,៥៤ សែនតោន ដោយ​កើបចំណូល​ប្រមាណ ៧៩៩,៥ លាន​ដុល្លារ នៅខែ​មករា។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ចំណោម​សរុប​នេះ ការ​នាំ​ចេញ​កាហ្វេ​បៃតង​មាន​ចំនួន ១៣៧ ៥៦៨ តោន រក​ចំណូល​បាន ៦៩៤,៩ លាន​ដុល្លារ ដែល​នេះ​បង្ហាញ​ពីការធ្លាក់ចុះនៃ​បរិមាណ ៣៨,២ ភាគរយ ប៉ុន្តែកើនឡើង​នៃតម្លៃ ៨,៨ ភាគរយ ធៀប​នឹ​ងរយៈពេល​ដូចគ្នាកាល​ពីឆ្នាំ​មុន​។ ​ការនាំចេញកាហ្វេកែច្នៃវិញ បានឈានដល់ ១៧ ០៦៧ តោន គិតជាប្រាក់ប្រមាណ​ ១០៤,៦ លាន​ដុល្លារ។

អ្នកជំនាញលើកឡើងថា​ តម្លៃកាហ្វេកើនឡើង ចំពេល​ដែល​តម្រូវការសកលរឹង​មាំ ខណៈ​ការផ្គត់ផ្គង់​ធ្លាក់ចុះ​ដោយសារតែ​បញ្ហា​អាកាសធាតុ។ នៅឆ្នាំ ២០២៤ វៀតណាមបាននាំចេញកាហ្វេចំនួន ១,៣៥ លាន​តោន ជាមួយ​នឹង​ប្រាក់ចំណូល ៥,៦២ ប៊ីលាន​ដុល្លារ ខណៈតម្លៃនាំចេញ​ជាមធ្យម​ឈានដល់​កម្រិតខ្ពស់​បំផុតក្នុងកំណត់ត្រា ៤ ១៧៨ ដុល្លារ/តោន​។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម​ បានកំណត់ទិសដៅផលិតកម្មកាហ្វេចំនួន ១,៩៨ លាន​តោនឆ្នាំនេះ​ ដែល​ជាគោលដៅខ្ពស់ជាង​ឆ្នាំមុន​តិចតួច​ ខណៈក្រសួងកសិកម្មសហរដ្ឋអាមេរិកបានព្យាករពីកំណើននៃការប្រើប្រាស់កាហ្វេសម្រាប់ឆ្នាំដាំដុះ ២០២៤-២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម