ព័ត៌មានអន្ដរជាតិ
ចំណូលពីការនាំចេញកាហ្វេវៀតណាម កើនខ្លាំងជាង ៤ ប៊ីលានដុល្លារ ត្រឹម៥ខែ
នាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ ២០២៥ វៀតណាមបាននាំចេញកាហ្វេជាង ៧៣៦ ០០០ តោន ក្នុងតម្លៃ ៤,២ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

មែនទែនទៅ បរិមាណក្នុងរយៈពេល ៥ ខែដដែល បានធ្លាក់ចុះ ៥,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ប៉ុន្តែតម្លៃវិញ បានកើនឡើងកប់ពពកដល់ប្រមាណ ៥៤ ភាគរយ ដោយសារតែកំណើនតម្លៃលក់ជាមធ្យម។
កំណើនតម្លៃនេះ ត្រូវបានអ្នកជំនាញគូសភ្ជាប់ទៅនឹងការព្រួយបារម្ភពីការផ្គត់ផ្គង់ ដោយសារតែបញ្ហាធាតុអាកាសនៅក្នុងប្រទេសដាំដុះធំៗ រួមទាំងប្រេស៊ីល និងវៀតណាម ខណៈស្ដុកកាហ្វេរបស់ពិភពលោកក៏មានកំណត់ ស្របពេលដែលតម្រូវការក៏រឹងមាំ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


