កិច្ចគាំពារសង្គម Archives - Kampuchea Thmey Daily

កម្ពុជាបោះជំហានទៅមុខលើការធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារ តាមរយៈការដាក់ឱ្យដំណើរការ ផតថល IDPoor លើថ្នាលឌីជីថលគាំពារសង្គម
បណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ការដាក់ឱ្យដំណើរការផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា(ផតថល IDPoor លើថ្នាលឌីជីថល DSPP) ជាការបោះជំហានដ៏សំខាន់មួយ ក្នុងដំណើរការបន្តធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារសង្គមតាមបែបឌីជីថល។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការផតថលអត្ត សញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ លោក  ចន ណារិទ្ធ បានឱ្យដឹងថា ផតថល IDPoor នេះ ត្រូវបានអភិវឌ្ឍន៍ឡើងជាមុខងារស្នូលមួយ នៅលើថ្នាលឌីជីថល DSPP ដែលបានចាប់ផ្តើមអនុវត្តជាដំណាក់កាល និងកំពុងបន្តពង្រីក វិសាលភាពទូទាំងប្រទេស ដើម្បីធានាឱ្យមានប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យ ដែលមានភាពសុក្រឹត, សង្គតិភាព, និងអាចធ្វើអន្តរប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីរួម។

លោកបន្តថា តាមរយៈសមត្ថភាពរបស់ថ្នាលឌីជីថល DSPP, ផតថល IDPoor អាចប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលទំនើបដែលមានស្រាប់ រួមមានមុខងារស្វែងរកអត្តសញ្ញាណរហ័ស (Fast Search) ដែលអាចស្វែងរកអត្តសញ្ញាណអ្នកទទួលផល តាមរយៈលេខសម្គាល់ខ្លួនមួយណាក៏បាន តួយ៉ាងដូចជាអត្តសញ្ញាណប័ណ្ណ, បណ្ណសមធម៌, បណ្ណសម្គាល់ជនមានពិការភាព, បណ្ណ ប.ស.ស. ឬគ្រាន់តែស្កេនខ្ចៅដៃ និងថតផ្ទៃមុខ, មុខងារចាប់យកតួអក្សរចេញពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបំពេញទិន្នន័យដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, និងការធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធពាក់ព័ន្ធផ្សេងទៀត ព្រមទាំងការបង្កើតលេខសម្គាល់គាំពារសង្គមតែមួយគត់ (Unique SPID) សម្រាប់ពលរដ្ឋគោលដៅ និងបានបំពាក់នូវមុខងារផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណ ជាមួយប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណកម្មប្រជាជន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដើម្បីបង្កើនសុក្រឹត្យភាព តម្លាភាពនៃការចុះបញ្ជី និងការកំណត់ អត្តសញ្ញាណក្រុមគោលដៅ បានជាក់ លាក់ជាងមុន។ ការប្រើប្រាស់ផតថលនេះ នឹងកាន់តែផ្ដល់ភាពងាយស្រួលដល់ រដ្ឋបាលថ្នាក់ ក្រោមជាតិ ជាពិសេស មន្ត្រីអនុវត្តកម្មវិធីនៅឃុំ-សង្កាត់ ក្នុងការកំណត់, ពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នកម្មព័ត៌មានគ្រួសារគោលដៅ និងសមាជិក តាមរយៈថ្នាលឌីជីថលតែមួយ ដែលមានលក្ខណៈស្តង់ដា, សាមញ្ញក្នុងការប្រើប្រាស់ និងអាចធ្វើអន្តរប្រតិបត្តិការ ជាមួយប្រព័ន្ធផ្សេងៗបាន។

រដ្ឋមន្ត្រីក្រសួងផែនការ លោក ប៊ិន ត្រឈៃ បានគាំទ្រចំពោះការធ្វើទំនើបកម្មនេះ ដោយបានថ្លែងថា ការធ្វើទំនើបកម្ម និងសុខដុមនីយកម្មនេះ នឹងរួមចំណែកជាកាតាលិករដ៏សំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការអនុវត្ត ក្រប ខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤ -២០៣៥ ដែលរាជរដ្ឋាភិ បាល បានប្រកាសដាក់ឱ្យអនុវត្ត កាលពីខែកុម្ភៈ ឆ្នាំ ២០២៥។

លោក បានបន្តថា សមិទ្ធផលនាពេលនេះ គឺជាភស្តុតាងច្បាស់លាស់នៃកិច្ច សហការអន្តរស្ថាប័ន ប្រកប ដោយសាមគ្គីភាព និងចក្ខុវិស័យរួម ក្នុងការលើក កម្ពស់ប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យកាន់តែទំនើប ប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។គួរកត់សម្គាល់ថា ទិន្នន័យគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូ លាយ ក្នុងវិស័យសុខាភិបាល, កម្មវិធីជាតិជំនួយសង្គម, កម្មវិធីឧបត្ថម្ភសាច់ប្រាក់, ការឆ្លើយតបគ្រោះអាសន្ន, និងកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្សនានា។ ការណ៍នេះបញ្ជាក់ថា IDPoor មិនត្រឹមតែជាមូលដ្ឋានទិន្នន័យមួយប៉ុណ្ណោះទេ ប៉ុន្តែជាហេដ្ឋារចនា សម្ព័ន្ធទិន្នន័យសង្គមដ៏ចាំបាច់ ដែលគាំទ្រដល់ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងតម្លាភាពខ្ពស់។  គិតត្រឹមដំណាច់

គិតត្រឹមដំណាច់ឆ្នាំ២០២៥កន្លងទៅនេះ, កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅសរុបចំនួនប្រមាណ ៤,៨៤ លាននាក់ ឬស្មើនឹងប្រមាណ២៨ភាគរយ នៃពលរដ្ឋសរុប ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជថវិការដ្ឋចំនួនប្រមាណជាង១.០២៧ប៊ីលានរៀល ឬស្មើនឹង ២៥៧លានដុល្លារអាម៉េរិក ដើម្បីអនុវត្តកម្មវិធីមួយចំនួនរួមមាន៖ ១. កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលក្រសោបនូវកម្មវិធីជាតិជំនួយសង្គមចំនួន៤រួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង); ២. កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍;  ៣. កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ; ៤.កម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានទៅក្រុងរុនតាឯក តេជោសែន និងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ខេត្តសៀមរាប; ៥.មូលនិធិសមធម៌សុខាភិបាល; និង៦. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រី៕

The post កម្ពុជាបោះជំហានទៅមុខលើការធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារ តាមរយៈការដាក់ឱ្យដំណើរការ ផតថល IDPoor លើថ្នាលឌីជីថលគាំពារសង្គម appeared first on Kampuchea Thmey Daily.

មេACU៖​ការភ្ជាប់ប្រព័ន្ធគាំពារសង្គម ទៅនឹងការប្រឆាំងអំពើពុករលួយ គឺមិនមានជាជម្រើសទេ តែជាកាតព្វកិច្ច
ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លើកឡើងថា ការភ្ជាប់ប្រព័ន្ធគាំពារសង្គម ទៅនឹងការប្រឆាំងអំពើពុករលួយ គឺមិនមានជាជម្រើសទេ តែជាកាតព្វកិច្ច។ ត្រង់ន័យនេះ លោក បានអំពាវនាវឱ្យមានការធានានូវគណនេយ្យភាព និងតម្លាភាពចំពោះប្រព័ន្ធគាំពារសង្គម ក្នុងស្មារតីរួមគ្នាបម្រើពលរដ្ឋដោយស្មោះត្រង់ និងប្រសិទ្ធភាព។ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថ្លែងបែបនេះ ធ្វើក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីគណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបន្តថា ប្រព័ន្ធគាំពារសង្គមអាចដំណើរការបានកាន់តែប្រសើរ លុះត្រាតែមានតម្លាភាព និងគណនេយ្យភាព។ តម្លាភាព និងគណនេយ្យភាព ជាសសរស្តម្ភដ៏សំខាន់២ នៃអភិបាលកិច្ចល្អ ហើយមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា តែមានអត្ថន័យដាច់ពីគ្នា។

លោក បានសង្កត់ធ្ងន់ថា៖ «មានគណនេយ្យភាព តែគ្មានតម្លាភាព គឺពិបាកនឹងរកភស្តុតាង ដើម្បីដាក់បន្ទុកលើអ្នកធ្វើខុស។ មានតម្លាភាព តែគ្មានគណនេយ្យភាព នោះគ្រាន់តែបានដឹងថា គេម្នាក់នោះ ឬច្រើនគ្នានោះ បានធ្វើខុស តែមិនអាចធ្វើអ្វីគេបាន។ ដូច្នេះ បើមានទាំងគណនេយ្យភាព និងតម្លាភាពព្រមគ្នា យន្តការនេះ ត្រូវបានមហាជន សាធារណជនមានទំនុកចិត្ត អាចទប់ស្កាត់អំពើពុករលួយ អាចកាត់បន្ថយឱកាសប្រើអំណាចខុសច្បាប់ ខុសគោលដៅ និងអាចបង្កើនប្រសិទ្ធភាពនៃការងារ»។

ទេសរដ្ឋមន្ត្រី ឱម យិនទៀង បន្តថា ការងារក្នុងប្រព័ន្ធគាំពារសង្គម ដែលក្នុងនោះមានថវិកា និងអត្ថប្រយោជន៍នានា ត្រូវទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការពិតប្រាកដ ដោយគ្មានការលេចធ្លាយនៃអំពើទុច្ចរិត។ ក្នុងន័យនេះ ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់គណនេយ្យភាព តម្លាភាព ចំពោះប្រព័ន្ធគាំពារសង្គម តាមស្មារតី «យើងទាំងអស់គ្នាប្តេជ្ញាចិត្តសហការគ្នា ដើម្បីកសាងប្រព័ន្ធដែលបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រសិទ្ធភាព»។

បើតាមលោក ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុនជាង២ដង បន្ទាប់ការគ្របដណ្តប់ពលរដ្ឋបានកើនឡើង ពីចំនួនត្រឹមតែ៣,៣លាននាក់ កាលពីឆ្នាំ២០១៧ រហូតដល់ជាង៧,៩លាននាក់ ក្នុងឆ្នាំ២០២៥ ដោយក្នុងនោះរបបសន្តិសុខសង្គម បាននិងកំពុងគ្របដណ្តប់ពលរដ្ឋ សរុបប្រមាណ៣,៩លាននាក់។

លោក ចន ណារិទ្ធ បានបន្តថា គិតត្រឹមដំណាច់ ឆ្នាំ២០២៥កន្លងទៅនេះ, កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅសរុបចំនួនប្រមាណ៤,៨៤លាននាក់ ឬស្មើនឹងប្រមាណ២៨ភាគរយ នៃពលរដ្ឋសរុប ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជថវិការដ្ឋចំនួនប្រមាណជាង១.០២៧ប៊ីលានរៀល ឬស្មើនឹង២៥៧លានដុល្លារអាម៉េរិក ដើម្បីអនុវត្តកម្មវិធីធំចំនួន៦។

បើតាមលោក ចន ណារិទ្ធ ដដែល សម្រាប់ជ្រុងនៃការអនុវត្តរបបសន្តិសុខសង្គម, គិតត្រឹមឆ្នាំ២០២៥ បានគ្របដណ្តប់ពលរដ្ឋប្រមាណ៣,៥លាននាក់ ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជថវិកាជាតិប្រ មាណ១.៧០០ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៤២៥លានដុល្លារអាម៉េរិក បន្ថែមលើថវិកាភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស. ដើម្បីអនុវត្តរបបសន្តិសុខសង្គមចំនួន៣ ធំៗ៕

The post មេACU៖​ការភ្ជាប់ប្រព័ន្ធគាំពារសង្គម ទៅនឹងការប្រឆាំងអំពើពុករលួយ គឺមិនមានជាជម្រើសទេ តែជាកាតព្វកិច្ច appeared first on Kampuchea Thmey Daily.

ឈ្វេងយល់ពីភាពខុសគ្នា រវាងបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ
បណ្ណសមធម៌ (បណ្ណក្រីក្រ) ជាបណ្ណផ្លូវការដែលផ្ដល់ជូនគ្រួសារក្រីក្រកម្រិត១ និងកម្រិត២ កំណត់អត្តសញ្ញាណដោយក្រុមការងារឃុំ សង្កាត់ដែលប្រើប្រាស់យន្ដការ និងកម្រងសំណួរសម្រាប់វាយតម្លៃ។ ដោយឡែក បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ជាបណ្ណផ្លូវការ ដែលត្រូវបានផ្ដល់ជូនគ្រួសាររស់នៅក្បែរបន្ទាត់ក្រីក្រ និងងាយធ្លាក់ទៅក្នុងភាពក្រីក្រ កំណត់អត្ដសញ្ញាណដោយប្រើប្រាស់យន្ដការកំណត់អត្ដសញ្ញាណគ្រួសារក្រីក្រខាងលើ។

តាមប្រភពពីគាំពារសង្គមកម្ពុជា បណ្ណទាំងពីរនេះ ចេញដោយក្រសួងផែនការ ផ្អែកលើលទ្ធផលនៃការវាយតម្លៃរបស់ក្រុមការងារឃុំ-សង្កាត់ ហើយបច្ចុប្បន្ន បណ្ណទាំងនេះ មានសុពលភាព ៣ឆ្នាំ និងផ្ដល់អត្ថប្រយោជន៍ ដូចខាងក្រោម៖

១. បណ្ណសមធម៌ ៖ សេវាថែទាំសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ (ពេទ្យរដ្ឋ)។ ប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (កម្មវិធី TVET) ព្រមទាំងអន្តរាគមន៍ជំនួយសង្គមផ្សេងទៀត។

២. បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ រួមមានសេវាថែទាំសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ (ពេទ្យរដ្ឋ)។ ព្រមទាំងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (កម្មវិធី TVET)។

បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ត្រូវបានផ្ដល់ជូនតែគ្រួសារងាយរងហានិភ័យ ឬគ្រួសាររស់នៅក្បែរបន្ទាត់ក្រីក្រ និងងាយធ្លាក់ទៅក្នុងភាពក្រីក្រ ដែលត្រូវបានអនុវត្តការកំណត់អត្តសញ្ញាណដោយក្រុមការងារឃុំ សង្កាត់ តាមរយៈយន្ដការ និងកម្រងសំណួរដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់អត្ដសញ្ញាណគ្រួសារក្រីក្រ៕

The post ឈ្វេងយល់ពីភាពខុសគ្នា រវាងបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ appeared first on Kampuchea Thmey Daily.

សិស្សានុសិស្សប្រមាណ៣០ម៉ឺននាក់ បាន និងកំពុងទទួលបានអាហារពេលព្រឹក តាមរយៈប្រព័ន្ធគាំពារសង្គម
គិតត្រឹមដើមឆ្នាំ២០២៦នេះ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បាន និងកំពុងអនុវត្តតាមសាលារៀនគោលដៅចំនួន ១ ១១៤ ក្នុងតំបន់មានភាពងាយរងគ្រោះ និងអសន្តិសុខស្បៀង នៃខេត្តចំនួន១០ ដោយមានសិស្សានុសិស្សទទួលផលសរុបប្រមាណ ៣០ម៉ឺននាក់។ នេះបើតាមការឱ្យដឹងដោយអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធ នៅថ្ងៃទី២៨ ខែមករា។

តាមលោក ចន ណារិទ្ធ កម្មវិធីនេះអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសាលារៀនគោលដៅចំនួន ៨១៦ ដោយប្រើប្រាស់ថវិកាជាតិ ចំណែកសាលារៀនគោលដៅចំនួន ២៩៨ ផ្សេងទៀត កំពុងអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)។   កម្មវិធីនេះ កំពុងត្រូវបានអនុវត្តតាមបណ្ដាខេត្តចំនួន ១០ រួមមាន ខេត្តសៀមរាប, កំពង់ធំ, ព្រះវិហារ, បាត់ដំបង, ស្ទឹងត្រែង, បន្ទាយមានជ័យ, កំពង់ចាម, កំពង់ឆ្នាំង, ពោធិ៍សាត់, និងឧត្តរមានជ័យ។

លោក ចន ណារិទ្ធ បន្តថា កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ត្រូវបានចាប់អនុវត្តចាប់តាំងពីឆ្នាំ១៩៩៩មក ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្ដល់អាហារចម្អិនក្ដៅៗ មានជីវជាតិដល់សិស្សនៅតាមសាលាបឋមសិក្សាសាធារណៈ (សាលារដ្ឋ) ក្នុងតំបន់ដែលមានអសន្តិសុខស្បៀង មានភាពក្រីក្រច្រើន និងភាពងាយរងគ្រោះខ្ពស់។ កម្មវិធីនេះ បានចូលរួមលើកកម្ពស់កម្រិតអាហារូបត្ថម្ភ, បង្កើនអត្រាចុះឈ្មោះចូលរៀន, ជំរុញសិស្សានុសិស្សឱ្យមករៀនបានទៀងទាត់, កាត់បន្ថយការបោះបង់ការសិក្សា ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ច និងសមធម៌នៅក្នុងសហគមន៍ ផងដែរ។

ស្របតាមយុទ្ធសាស្ត្ររួមនៃការផ្ទេរ-ទទួល ឆ្ពោះទៅកាន់កម្មវិធីជាតិផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍, ការទទួលយកសាលាដែលអនុវត្តកម្មវិធីនេះពីដៃគូអភិវឌ្ឍន៍មានកំណើនជារៀងរាល់ឆ្នាំ ដើម្បីប្រែក្លាយកម្មវិធីនេះជាកម្មវិធីជាតិដែលអនុវត្តទាំងស្រុងដោយក្រសួងអប់រំយុវជន និងកីឡា នៅត្រឹមឆ្នាំ២០២៨៕

The post សិស្សានុសិស្សប្រមាណ៣០ម៉ឺននាក់ បាន និងកំពុងទទួលបានអាហារពេលព្រឹក តាមរយៈប្រព័ន្ធគាំពារសង្គម appeared first on Kampuchea Thmey Daily.

ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ មកពីគ្រួសារក្រីក្រមានបណ្ណសមធម៌ក្នុងភូមិសាស្រ្តមានជម្លោះព្រំដែននៅតែបន្តទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ
អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បណ្ឌិត ចន ណារិទ្ធ ឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ នេះ ថា ក្នុងអំឡុងមានជម្លោះប្រដាប់អាវុធដែលបណ្ដាលមកពីការឈ្លានពានរបស់ថៃនេះ, រាជរដ្ឋាភិបាលបានកែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងធានាបន្តផ្តល់អត្ថប្រយោជន៍ពីកម្មវិធីជូនក្រុមគោលដៅ សំដៅជួយរក្សាលំនឹងជីវភាពរបស់ពួកគាត់។

បើតាមលោក ចន ណារិទ្ធ ការកែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីនេះ នឹងអនុញ្ញាតឱ្យស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ ក្នុងភូមិសាស្រ្តដែលមានជម្លោះព្រំដែន នៅតែបន្តទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដោយលើកលែងការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាព ទាំងមុនពេលសម្រាល, ពេលសម្រាល, និងក្រោយពេលសម្រាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។

លោក ចន ណារិទ្ធ ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៩ មក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទៅមូលដ្ឋានសុខាភិបាលសាធារណៈចាប់តាំងពីមុនសម្រាល ពេលសម្រាល និង ក្រោយសម្រាលរហូតកូនមានអាយុ ២ ឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បន្ថែមថា ដោយឡែកក្នុងអំឡុងដែលកម្ពុជារងការឈ្លានពានពីប្រទេសថៃពេលនេះ បានធ្វើឱ្យរងផងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ ជាពិសេសសិទ្ធិក្នុងការការទទួលបានការគាំពារសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ, ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា មានភាពចាំបាច់ក្នុងការ កែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងធានាបន្តផ្តល់អត្ថប្រយោជន៍ពីកម្មវិធីជូនក្រុមគោលដៅ សំដៅជួយរក្សាលំនឹងជីវភាព ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជាដែលរងការឈ្លានពានពីប្រទេសថៃ នាពេលនេះ៕

The post ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ មកពីគ្រួសារក្រីក្រមានបណ្ណសមធម៌ក្នុងភូមិសាស្រ្តមានជម្លោះព្រំដែននៅតែបន្តទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ appeared first on Kampuchea Thmey Daily.

មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បាននិងកំពុងយកចិត្តទុកដាក់ផ្ដល់សេវាសុខាភិបាលជូនគ្រួសារយោធិន និងជនភៀសសឹកជិត៣រយនាក់​
មូលនិធិគន្ធបុប្ផាកម្ពុជាបានឱ្យ ដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ថា ស្រ្តីមានផ្ទៃពោះ និងកុមារនៃគ្រួសារជនភៀសសឹក និងគ្រួសារវីរកងកម្លាំងកម្ពុជាជិត៣រយនាក់ បាន និងកំពុងទទួលបានការថែទាំ និងយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។  តាមរបាយការណ៍គិតត្រឹមថ្ងៃទី១៦ ខែធ្នូ  ស្រ្តីមានផ្ទៃពោះ និងកុមារមកពីគ្រួសារភៀសសឹក និងគ្រួសារយោធិនទប់ស្កាត់ការឈ្លានពានរបស់ថៃចំនួន ២៩៥ នាក់ ក្នុងនោះមានស្រ្តីមានផ្ទៃពោះជិតសម្រាល និង សម្រាលរួចចំនួន៨៧ នាក់ និងកុមារជាង២រយនាក់កំពុងទទួលបានការយកចិត្តទុកដាក់។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប សាស្រ្តាចារ្យ យ៉ៃ ចន្ទនា ឱ្យដឹងថា សមាជិកគ្រួសារភៀសសឹក និងគ្រួសារវីរកងកម្លាំងកម្ពុជា មកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ភាគច្រើនមកទទួលពិនិត្យផ្ទៃពោះ និងសម្រាល និងកុមារមកទទួលការវះកាត់ ព្យាបាល និងជំងឺទូទៅ ប៉ុន្តែជំងឺទាំងនោះមិនទាន់ចេញជាសញ្ញានៃជំងឺរាតត្បាតណាមួយឡើយ។ លោកប្រធានមន្ទីរពេទ្យបានបន្តថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផានឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីពិនិត្យ និងព្យាបាល ព្រមទាំងផ្តល់ភាពកក់ក្តៅ ដល់ទារក និងកុមារទាំងអស់ ជាពិសេសគ្រួសារភៀសសឹក និងគ្រួសារវីរកងកម្លាំង។

ក្នុងស្មារតីខ្មែរជួយខ្មែរ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ចន ណារិទ្ធ អំពាវនាវដល់ពលរដ្ឋដែលជាសមាជិកគ្រួសារកំពុងភៀសសឹក និងគ្រួសារវីរកងកម្លាំងកម្ពុជា ជាស្រ្តីមានផ្ទៃពោះ និងកុមារដែលកំពុងមានតម្រូវការពិនិត្យ ព្យាបាល និងសម្រាល ទៅទទួលការព្យាបាល ពិនិត្យជំងឺនានា នៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទទួលបានសេវាដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព គ្មានការរើសអើង។

បណ្ឌិត ចន ណារិទ្ធ ក៏បានថ្កោលទោសដាច់អហង្ការចំពោះការឈ្លានពានវាយប្រហាររបស់ប្រទេសថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើយន្តហោះ អាវុធធុនធ្ងន់ និងផ្សែងពុល ចូលក្នុងភូមិសាស្រ្តរបស់ពលរដ្ឋ ដែលបណ្តាលឱ្យស្លាប់ជនស្លូតត្រង់ ជាពិសេសស្រ្តី និងទារក ផងដែរ ដែលជាទង្វើឈ្លានពានកម្ពុជាយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន។

រដ្ឋលេខាធិការក៏បានដឹកនាំក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា និងអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម រួមនិងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ បរិច្ចាគឈាម ដើម្បីត្រៀមជូនវីរកងកម្លាំងជួរមុខដ៏ក្លាហានកម្ពុជា ដែលកំពុងការពារបូរណភាពដែនដីនៃអធិបតេយ្យកម្ពុជាផងដែរ៕

The post មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បាននិងកំពុងយកចិត្តទុកដាក់ផ្ដល់សេវាសុខាភិបាលជូនគ្រួសារយោធិន និងជនភៀសសឹកជិត៣រយនាក់​ appeared first on Kampuchea Thmey Daily.

រាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមដើម្បីជួយជំរុញពលរដ្ឋក្រីក្រឱ្យចាកចេញពីភាពក្រីក្រ
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តនូវ «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ»ក្នុងគោលបំណងកសាងសមត្ថភាព និង ភាពធន់ ព្រមទាំង លើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ  ដែលជាការបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងដំណើរនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយឈរលើអភិក្រម ៖ «ពង្រឹងប្រព័ន្ធ ដើម្បីពង្រីកការគ្របដណ្តប់», និង ឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់», សំដៅបន្តអភិវឌ្ឍមូលធនមនុស្ស, លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ, និង កាត់បន្ថយភាពក្រីក្រ ព្រមទាំង កសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមលោក ចន ណារិទ្ធ ឱ្យដឹងថា កម្មវិធីគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រត្រូវបានគិតគូរនឹងរៀបចំយ៉ាងយកចិត្តទុកដាក់ចាប់តាំងពីឆ្នាំ២០១៦មក លើវិធីសាស្ត្រដើម្បីជំរុញការចាកចេញពីភាពក្រីក្រ តាមរយៈប្រព័ន្ធគាំពារសង្គម ត្រូវបានចាប់ផ្តើមគិតគូរ និងសិក្សាស្រាវជ្រាវជាលើកដំបូង នៅកម្ពុជា។ លុះដល់ឆ្នាំ២០២០ បន្ទាប់ពីការសិក្សា, រាជរដ្ឋាភិបាលបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចាប់ផ្តើមអនុវត្តគម្រោងសាកល្បងកិច្ចគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ ដោយមានកិច្ចសហការពីក្រសួង-ស្ថាប័ន, អាជ្ញាធរថ្នាក់ក្រោមជាតិ, និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សម្រាប់គ្រួសារចំនួន ២ ៤១៤ គ្រួសារ។ គម្រោងសាកល្បងនេះបានបិទបញ្ចប់កាលពីឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ ដោយបានជំរុញការចាកចេញពីភាពក្រីក្រ នៅតំបន់គោលដៅខាងលើ ដែលការវាយតម្លៃបានបង្ហាញថា អត្រាភាពក្រីក្ររបស់គ្រួសារទទួលបានអន្តរាគមន៍ បានធ្លាក់ចុះប្រមាណ ១៨,៨%, ខណៈដែលប្រាក់ចំណូលមានការកើនឡើងប្រមាណ ៣៨,៦% និងចំណាយប្រចាំថ្ងៃក្នុងសមាជិកម្នាក់ៗ មានការកើនឡើងចំនួន ១៣% ធៀបនឹងគ្រួសារមិនទទួលបានអន្តរាគមន៍។

លោក ចន ណារិទ្ធ អះអាងថា ផ្អែកលើលទ្ធផលវិជ្ជមានក្រុមប្រឹក្សាជាតិគាំពារសង្គមបានប្រែក្លាយគម្រោងសាកល្បង ឱ្យទៅជាកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបានសម្រេចចាប់ផ្តើមដាក់ឱ្យអនុវត្តក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ ចាប់ពីឆ្នាំ ២០២៦ ជាមួយគ្រួសារគោលដៅសរុបចំនួន ៥ ០០០ គ្រួសារ និងបន្តពង្រីកវិសាលភាពជាជំហានៗ ដោយមានគោលដៅ ជំរុញគ្រួសារគោលដៅសរុបប្រមាណ ២០ម៉ឺន គ្រួសារឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ សម្រាប់រយៈពេល ១០ ឆ្នាំ, ពោលគឺចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣៦។

បើតាមបណ្ឌិត ចន ណារិទ្ធ តាមរយៈកម្មវិធីនេះ គ្រួសារនីមួយៗនឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នា ចំនួន ៤ សំខាន់ៗ សម្រាប់រយៈពេល ២៤ ខែ រួមមាន៖ ទី១). ការបណ្តុះបណ្តាល និងបង្វឹកអំពីការបង្កើតមុខរបរ និងបំណិនជីវិត។ ទី២). ការឧបត្ថម្ភសាច់ប្រាក់សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាល និងបង្វឹក។ ទី៣). ការផ្តល់ប្រាក់ដើមទុនសម្រាប់ទិញទ្រព្យសកម្ម និងទី៤). ការចុះសួរសុខទុក្ខ និងបង្វឹកតាមខ្នងផ្ទះ (Home visit and coaching)។

ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គបណ្ឌិត្យសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមថ្លែងថា រាជរដ្ឋាភិបាល បានរៀបចំដាក់ឲ្យអនុវត្ត នូវ «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ»នេះឡើង ក្នុងគោលបំណងកសាងសមត្ថភាព និង ភាពធន់ ព្រមទាំង លើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ ។ កម្មវិធីជាតិនេះ នឹងក្លាយជាគន្លងថ្មីមួយ សម្រាប់គ្រួសារគោលដៅ ក្នុងដំណើរឆ្ពោះទៅការចាកចេញពីភាពក្រីក្រ ជាជំហានៗ និង ប្រកបដោយចីរភាព ព្រមទាំង ចូលរួមចំណែកក្នុងការលើកកម្ពស់ និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ស្របតាម ចក្ខុវិស័យដ៏ពិសិដ្ឋ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី, នោះគឺ៖ «ការបង្រៀនពលរដ្ឋ ស្ទូចត្រី, បន្ថែមលើការផ្តល់ត្រី ដល់ពួកគាត់» ។លោកឧបនាយករដ្ឋមន្ត្រី

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថាកម្មវិធីជាតិ ដែលត្រូវប្រកាសដាក់ឲ្យអនុវត្តនេះមានគោលដៅ ចម្បង ចំនួន ៤ គឺទី១). ផ្តល់ការគាំទ្រផ្នែកជំនួយសង្គម ប្រកបដោយប្រសិទ្ធភាព ដោយរួមបញ្ចូលការ-  បណ្តុះបណ្តាល និង ការបង្វឹកជំនាញ និង បំណិនជីវិត, ព្រមទាំង ជំនាញទុននានា។ ទី២). បង្កើនសមត្ថភាព និង ភាពធន់ របស់គ្រួសារក្រីក្រ ក្នុងការគ្រប់គ្រងហានិភ័យផ្សេងៗ រួមទាំងហានិភ័យពីការប្រែប្រួលអាកាសធាតុ។ ទី៣). ជំរុញការទទួលបានឱកាសទីផ្សារសម្រាប់គ្រួសារក្រីក្រ រួមទាំងការតភ្ជាប់ កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ជាមួយកម្មវិធីគាំពារសង្គមដទៃទៀតដែលមានស្រាប់ និង អនុវត្តការបញ្ចូនបន្ត ទៅសេវាបំពេញបន្ថែមផ្សេងទៀត; និងទី៤).	ពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធ, ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការ- អនុវត្តកម្មវិធីនានា ក្នុងប្រព័ន្ធគាំពារសង្គម ។

លោកឧបនាយករដ្ឋមន្ត្រីថា ការដាក់ឲ្យអនុវត្ត នូវ «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» នាពេលនេះ ក៏សរបញ្ជាក់ច្បាស់ អំពីការប្តេជ្ញាចិត្តថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមនុស្ស, ការលើកកម្ពស់ជីវភាពពលរដ្ឋ, ការកាត់បន្ថយភាពក្រីក្រ, រួមទាំងការកសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈប្រព័ន្ធគាំពារសង្គម៕

The post រាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមដើម្បីជួយជំរុញពលរដ្ឋក្រីក្រឱ្យចាកចេញពីភាពក្រីក្រ appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់ប្រាប់ពលរដ្ឋមានបណ្ណក្រីក្រថា កុំក្រែងចិត្តនឹងប្រើសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ព្រោះរដ្ឋជាអ្នករ៉ាប់រ៉ងទាំងអស់ហើយ
លោក  ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លើកឡើងថា រាល់សមាជិករស់នៅក្នុងគ្រួសារក្រីក្រ ក៏ដូចជាសមាជិករស់នៅក្នុងគ្រួសារងាយរងហានិភ័យ សូមកុំព្រួយប្រារម្ភពីការចំណាយថវិកាលើការព្យាបាលតាមមន្ទីរពេទ្យរដ្ឋ ព្រោះរាជរដ្ឋាភិបាល ជាអ្នកចំណាយរ៉ាប់រងទាំងអស់។ លោកថ្លែងបែបនេះ  ក្នុងពេលធ្វើបាឋកថា ស្តីពី“ការពង្រឹងប្រព័ន្ធគាំពារសង្គម៖ អាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” នាព្រឹកថ្ងៃទី៥ ខែធ្នូ នៅសាលាភូមិន្ទរដ្ឋបាល។

លោក សង្កត់ធ្ងន់ដូច្នេះ៖« នៅពេលដែលមានបណ្ណក្រីក្រ ឥឡូវនេះពង្រីកមកដល់មានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យដែរ នៅពេលទៅមូលដ្ឋានសុខាភិបាលសាធារណៈ ទទួលការព្យាបាលដោយមិនចាំបាច់បង់ប្រាក់ផ្ទាល់ខ្លួនទេ គឺរដ្ឋបង់ប្រាក់ជំនួស។(…) មូលនិធិសមធម៌សុខាភិបាល មិនមែនមន្ទីរពេទ្យអត់យកលុយទេ មន្ទីរពេទ្យយកលុយ ប៉ុន្តែអ្នកដែលកាន់បណ្ណហ្នឹងទៅគាត់មិនចាំបាច់បង់លុយខ្លួនឯងទេ ព្រោះមន្ទីរពេទ្យនឹងផ្ញើវិកយបត្រមកប្រតិបត្តិករដែលនឹងបង់លុយត្រឡប់ទៅមន្ទីរពេទ្យជំនួសពលរដ្ឋ ហើយជាការបង់លុយជាក់ស្ដែងមិនមែនកាត់កងទេ។…។ កុំខ្លាច កុំគិតថាមានបណ្ណហ្នឹងទៅសុំគ្រូពេទ្យផ្ដល់សេវាឥតគិតថ្លៃ ខ្លាចចិត្តគេ ព្រោះរដ្ឋបង់ថ្លៃឱ្យទៅមន្ទីរពេទ្យពេញតែម្ដងជំនួសពលរដ្ឋ។  »។

លោក ចន ណារិទ្ធ ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកគោលនយោបាយអាទិភាព ៦ចំណុច អនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ រួមមាន៖ កម្មវិធីទី១- ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។ កម្មវិធីទី២- កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ។

កម្មវិធីទី៣- ការធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ, និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន។ កម្មវិធីទី៤- ដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។ កម្មវិធីទី៥- ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិកម្មសំខាន់ៗក្នុងកម្រិតសមរម្យ និងកម្មវិធីទី៦- ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស៕

The post មន្ត្រីជាន់ខ្ពស់ប្រាប់ពលរដ្ឋមានបណ្ណក្រីក្រថា កុំក្រែងចិត្តនឹងប្រើសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ព្រោះរដ្ឋជាអ្នករ៉ាប់រ៉ងទាំងអស់ហើយ appeared first on Kampuchea Thmey Daily.