ព័ត៌មានជាតិ
ឈ្វេងយល់ពីភាពខុសគ្នា រវាងបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ
បណ្ណសមធម៌ (បណ្ណក្រីក្រ) ជាបណ្ណផ្លូវការដែលផ្ដល់ជូនគ្រួសារក្រីក្រកម្រិត១ និងកម្រិត២ កំណត់អត្តសញ្ញាណដោយក្រុមការងារឃុំ សង្កាត់ដែលប្រើប្រាស់យន្ដការ និងកម្រងសំណួរសម្រាប់វាយតម្លៃ។ ដោយឡែក បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ជាបណ្ណផ្លូវការ ដែលត្រូវបានផ្ដល់ជូនគ្រួសាររស់នៅក្បែរបន្ទាត់ក្រីក្រ និងងាយធ្លាក់ទៅក្នុងភាពក្រីក្រ កំណត់អត្ដសញ្ញាណដោយប្រើប្រាស់យន្ដការកំណត់អត្ដសញ្ញាណគ្រួសារក្រីក្រខាងលើ។

តាមប្រភពពីគាំពារសង្គមកម្ពុជា បណ្ណទាំងពីរនេះ ចេញដោយក្រសួងផែនការ ផ្អែកលើលទ្ធផលនៃការវាយតម្លៃរបស់ក្រុមការងារឃុំ-សង្កាត់ ហើយបច្ចុប្បន្ន បណ្ណទាំងនេះ មានសុពលភាព ៣ឆ្នាំ និងផ្ដល់អត្ថប្រយោជន៍ ដូចខាងក្រោម៖
១. បណ្ណសមធម៌ ៖ សេវាថែទាំសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ (ពេទ្យរដ្ឋ)។ ប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (កម្មវិធី TVET) ព្រមទាំងអន្តរាគមន៍ជំនួយសង្គមផ្សេងទៀត។

២. បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ រួមមានសេវាថែទាំសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ (ពេទ្យរដ្ឋ)។ ព្រមទាំងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (កម្មវិធី TVET)។
បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ត្រូវបានផ្ដល់ជូនតែគ្រួសារងាយរងហានិភ័យ ឬគ្រួសាររស់នៅក្បែរបន្ទាត់ក្រីក្រ និងងាយធ្លាក់ទៅក្នុងភាពក្រីក្រ ដែលត្រូវបានអនុវត្តការកំណត់អត្តសញ្ញាណដោយក្រុមការងារឃុំ សង្កាត់ តាមរយៈយន្ដការ និងកម្រងសំណួរដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់អត្ដសញ្ញាណគ្រួសារក្រីក្រ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


