កិច្ចប្រជុំកំពូលអាស៊ាន Archives - Kampuchea Thmey Daily

កម្ពុជាថាអាស៊ានត្រូវការឯកភាពគ្នា ដើម្បីដោះស្រាយវិបត្តិថាមពលក្នុងតំបន់
មន្រ្តីការទូតជាន់ខ្ពស់របស់កម្ពុជា បាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ​កាលពីថ្ងៃពុធ ទី៦ ឧសភា​ ថា ​អាស៊ានត្រូវការឯកភាពគ្នា​ និងកិច្ចសហប្រតិបត្តិការឱ្យ​ខ្លាំងជាងមុន ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពល​របស់​តំបន់ ប៉ុន្តែជម្លោះក្នុង​ប្លុក​ ដូចជា សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា និងបញ្ហាព្រំដែនរវាងថៃ-កម្ពុជា អាចរារាំងកិច្ចខិតខំរួមគ្នា​នេះ។

ការថ្លែងប្រាប់យ៉ាងដូច្នេះ ធ្វើឡើង ១ ថ្ងៃមុនការបើកកិច្ចប្រជុំកំពូលអាស៊ានថ្ងៃ ៧-៨ ឧសភា នៅកោះ​សេប៊ូ ប្រទេសហ្វីលីពីន ដែល​ចូលរួម​ដោយ​មេដឹកនាំ និងរដ្ឋមន្រ្តីការបរទេស និងសេដ្ឋកិច្ចពីរដ្ឋជាសមាជិកអាស៊ានទាំង ១១ ប្រទេស លើកលែងតែមីយ៉ាន់ម៉ា។

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បាន​ប្រាប់រ៉យទ័រថា ក្រោយជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ​និង​បង្កការបិទច្រក សមុទ្រហ័រមូហ្ស ដែលផ្លូវដឹកប្រេង ១/៥ នៃតម្រូវការសកល ប្រទេសជាច្រើននៅតំបន់អាស៊ាន បាន​ប្រឈមមុខ​នឹង​បញ្ហាផ្គត់ផ្គង់ថាមពល ​ហើយ​ត្រូវស្វែងរកប្រភពប្រេងជំនួសពីមជ្ឈិមបូព៌ា។

លោក គង់ ភោគ បាន​បន្តថា អាស៊ានកំពុងព្យាយាមជំរុញ «កិច្ចព្រមព្រៀងសន្តិសុខប្រេងឥន្ធនៈអាស៊ាន» ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ​ការពារការផ្គត់ផ្គង់ប្រេងរបស់ប្រទេសជា​សមាជិក។

នាពេលកន្លងមក រដ្ឋាភិបាលជាច្រើន​ក្នុងតំបន់បាន​ចាត់វិធានការ​កំណត់ការប្រើប្រាស់ប្រេងឥន្ធនៈ សន្សំសំចៃថាមពល ឬទប់ស្កាត់ការស្តុកទុកមិនលក់ដើម្បីចំណេញពេលក្រោយ​ ខណៈ​រដ្ឋាភិបាលមួយចំនួនបានទប់ស្កាត់ការនាំចេញប្រេង និងបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីធានាបាននូវការ​ផ្គត់ផ្គង់។

យ៉ាងណាមិញ មន្រ្តីការទូតកម្ពុជាដដែលបាន​ថ្លែងថា ជម្លោះជាច្រើននៅអាស៊ាន អាចបង្វែរអារម្មណ៍ពីកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបក្នុងជំហរ​រួមគ្នាចំពោះបញ្ហាសកល ប្រសិន​បើ​មិន​ដោះស្រាយវាទេ ដូចជាជម្លោះព្រំដែនកម្ពុជា-ថៃ ​និងសង្គ្រាមស៊ីវិល​នៅ​មីយ៉ាន់ម៉ាជាដើម​។

លោក គង់ ភោគ ថ្លែងយ៉ាងដូច្នេះថា៖ «​កាល​ណាយើងអាចដោះស្រាយបញ្ហាទាំងអស់​នេះបានកាន់តែឆាប់ ខ្ញុំគិតថាវាជួយបង្កើនសមត្ថភាពរបស់យើង និងផ្តល់ឱ្យយើងនូវពេលវេលាកាន់តែច្រើន ដើម្បីគិតអំពីអ្វីដែលយើងអាចធ្វើបានកាន់តែច្រើន»។ លោកបន្តទៀតថា៖ «ការទុកឱ្យ​ស្ថានការណ៍អូសបន្លាយបែបនេះ មិនមែនជាផលប្រយោជន៍របស់យើងគ្រប់គ្នានោះទេ»។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានថ្ងៃទី ៧-៨ ឧសភា នេះ ធ្វើឡើងក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់ អនាគតរួមគ្នា» ដោយ​ផ្ដោតលើការធានាសន្តិសុខថាមពលក្នុងតំបន់​ និង​ស្ថិរភាពសន្តិសុខស្បៀងក្នុងបរិបទនៃជម្លោះមជ្ឈិមបូព៌ា និងការពិភាក្សាគ្នាលើ​បញ្ហាតំបន់ និងអន្តរជាតិ ដូចជាភាពតានតឹងព្រំដែនកម្ពុជា-ថៃ សង្រ្គាមស៊ីវិលមីយ៉ាន់ម៉ា និងជម្លោះសមុទ្រចិនខាងត្បូងជាដើម៕

The post កម្ពុជាថាអាស៊ានត្រូវការឯកភាពគ្នា ដើម្បីដោះស្រាយវិបត្តិថាមពលក្នុងតំបន់ appeared first on Kampuchea Thmey Daily.

វិបត្តិថាមពលក្លាយជាប្រធានបទស្នូល ខណៈមេដឹកនាំអាស៊ានចាប់ផ្តើមកិច្ចប្រជុំកំពូល
វិបត្តិថាមពល និងការរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ បានក្លាយជាប្រធានបទស្នូលក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកោះសេប៊ូ ប្រទេសហ្វីលីពីនចន្លោះពីថ្ងៃទី ៧-៨ ឧសភា​ ខណៈប្រទេស​ជាសមាជិករបស់ប្លុក កំពុងបារម្ភពីផលប៉ះពាល់នៃវិបត្តិនៅមជ្ឈិមបូព៌ាលើសេដ្ឋកិច្ច និងសន្តិសុខស្បៀងអាហារ​របស់តំបន់​។ នេះ​បើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

កិច្ចប្រជុំកំពូលថ្ងៃព្រហស្បតិ៍-សុក្រនេះ រៀបចំឡើងដោយ​មាន​ការចូលរួមពីមេដឹកនាំ និងរដ្ឋមន្រ្តីការបរទេស និងសេដ្ឋកិច្ចពីរដ្ឋជាសមាជិកអាស៊ានទាំង ១១ ប្រទេស លើកលែងតែមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីសន្តិសុខថាមពល និងស្បៀងអាហារ សម្រាប់ប្រជាជនជិត ៧០០ លាននាក់ក្នុងតំបន់ ដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឥន្ធនៈ​ ជាពិសេសពីមជ្ឈិមបូព៌ាដែលកំពុង​ជាប់​ក្នុងជម្លោះភូមិសាស្រ្តនយោបាយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma. Theresa Lazaro បានថ្លែងយ៉ាងដូច្នេះថា៖ «វិបត្តិដែលកំពុងបន្តកើតមាននៅមជ្ឈិមបូព៌ា និងផលវិបាកដ៏ធំធេងរបស់វា រួមទាំងការរំខានដល់លំហូរថាមពល ផ្លូវពាណិជ្ជកម្ម ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់អាហារ និងសុខុមាលភាពរបស់ប្រជាជនយើង ​បាន​រំឭក​យើងថា បញ្ហា​ក្រៅតំបន់​របស់យើង អាចមានផលប៉ះពាល់ភ្លាមៗ និងធ្ងន់ធ្ងរ​ទៅលើអាស៊ាន»។

លោកស្រីបាន​បន្តថា៖ ​«អាស៊ានត្រូវពង្រឹងការសម្របសម្រួលវិបត្តិ និងការត្រៀមខ្លួនជាស្រេចរបស់ស្ថាប័នរបស់យើង​ក្នុងគ្រាមានវិបត្តិ»។

អ្នកវិភាគនិយាយថា បញ្ហាថាមពលអាចក្លាយជាអាទិភាពធំជាងបញ្ហាផ្សេងៗរបស់អាស៊ាន ដូចជា វិបត្តិនៅមីយ៉ាន់ម៉ា និងជម្លោះព្រំដែនរវាងថៃ និងកម្ពុជា។ មែនទែនទៅ កិច្ចប្រជុំកំពូលក្រោមមូលបទ « ដំណើរឆ្ពោះទៅកាន់ អនាគតរួមគ្នា» ដដែល​ ក៏នឹងពិភាក្សាពីវិបត្តិនៅមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ​ ប៉ុន្តែអ្នកវិភាគមើលឃើញថា វាពិបាកនឹង​មាន​វឌ្ឍនភាព​ជាដុំកំភួនលើបញ្ហាទាំងនេះ។

ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា វិបត្តិផ្គត់ផ្គង់ថាមពលកំពុងប៉ះពាល់ដល់គ្រប់ប្រទេសអាស៊ានទាំងមូល និងអាចជំរុញឱ្យ​អាស៊ានចាត់វិធានការជាក់ស្តែង ​លើសពីការថ្លែងការណ៍នយោបាយ​។ អ្នកវិភាគបន្តទៀតថា វិបត្តិនេះក៏កំពុងបង្កើនការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ឱ្យ​កាន់តែខ្លាំងនៅអាស៊ីអាគ្នេយ៍ផងដែរ​ ដោយចិនត្រូវបានមើលថា ជាដៃគូមានស្ថិរភាពជាងក្នុងការផ្គត់ផ្គង់ថាមពល និងវត្ថុធាតុដើម​សម្រាប់តំបន់៕

The post វិបត្តិថាមពលក្លាយជាប្រធានបទស្នូល ខណៈមេដឹកនាំអាស៊ានចាប់ផ្តើមកិច្ចប្រជុំកំពូល appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី៖​ ក្នុងកិច្ចប្រជុំអាស៊ាន សម្ដេចធិបតីធ្វើសកម្មភាពដូចរត់ម៉ារ៉ាតុងការទូត ដើម្បីបម្រើប្រយោជន៍ជាតិ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បណ្ឌិត សូ ណារ៉ូ ថ្លែងថា សម្ដេចធិបតី បានបំពេញការងារដ៏មមាញឹកលើវិស័យការទូតនៅក្នុងកិច្ចប្រជុំអាស៊ានលើទឹកដីម៉ាឡេស៊ី ដូចរត់ម៉ារ៉ាតុងការទូត ក្នុងគោលដៅដើម្បីស្វែងរកឧត្ដមប្រយោជន៍ជូនកម្ពុជា ហើយសម្ដេចកាន់តែមានថាមពលខ្លាំង ក្នុងការបម្រើជាតិក្រោយពីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ រដ្ឋមន្ត្រី សូ ណារ៉ូ ថ្លែងដូច្នេះ នាល្ងាចថ្ងៃទី២៨ ខែតុលា ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅម៉ាឡេស៊ី។

ថ្លែងចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូ ណារ៉ូ ឱ្យដឹងពីសកម្មភាពសម្ដេច ហ៊ុន ម៉ាណែត នៅម៉ាឡេស៊ីដូច្នេះ ៖« ជារួមមិនដល់រយៈពេល៤ថ្ងៃទេ(…) សម្ដេចធិ​បតី បានធ្វើសកម្មភាពយ៉ាងពេញទំហឹងដូចរត់ម៉ារ៉ាតុងការទូត គ្មានពេលទំនេរ ដើម្បីបំពេញបេសកកម្មបម្រើជាតិ លើវិស័យការទូត ក្នុងនោះសម្តេចចូលរួម១៨អង្គប្រជុំ/ពិធី និងជួបថ្នាក់ដឹកនាំបណ្តាប្រទេសនានា១៥នាក់ ដែលមានសរុបទាំងអស់៣៣អង្គប្រជុំ/ជំនួប»។

បណ្ឌិត សូ ណារ៉ូ ឱ្យដឹងបន្ថែមថា សម្ដេច ហ៊ុន ម៉ាណែត កាន់តែមានកម្លាំងចិត្តធ្វើការខ្លាំងបន្ថែមទៀតបន្ទាប់ពីបានចុះហត្ថលេខាលើសេ​ចក្ដីថ្លែងការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៦ ខែតុលា នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងក្នុងសេចក្ដីប្រកាសព័ត៌មានថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបំពេញបេសកកម្មដ៏មមាញឹកក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅលើទឹកដីម៉ាឡេស៊ី ដោយបានទទួលជោគជ័យយ៉ាងធំធេង ទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច ជាពិសេសគឺ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចុះហត្ថលេខាជាប្រវត្តិសាស្ត្រជាមួយ សមភាគីថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ខណៈដែលពិភពលោកកំពុងប្រឈមទៅនឹងការងើបឡើងវិញ នៃជម្លោះនានា និងអស្ថិរភាព អាស៊ាននៅតែបន្តឈរជាតំបន់នៃសន្តិភាព ដែលគាំទ្រដល់ការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា មធ្យោបាយសន្តិវិធីជាជាងការបង្ខិតបង្ខំ  និងការប្រកាន់យកច្បាប់អន្តរជាតិជាជាងសកម្មភាពឯកតោភាគី ដោយបដិសេធការគំរាមកំហែង ឬការប្រើប្រាស់កងកម្លាំងហើយប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។

ចំណែកនៅក្នុងជំនួបជាមួយថ្នាក់ដឹកនានា សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះការជួយគាំទ្របទឈប់បាញ់ និងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ឡើងវិញអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តទៅតាមវិស័យអាទិភាពនានាដែលផ្ដល់ប្រយោជន៍រួមដល់ទំនាក់ទំនងរវាងគ្នា និងបញ្ជាក់ពីការប្ដេជ្ញាចិត្តដ៏មុះមុតលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងរីកសាយភាព និងជាបទល្មើសសកល៕

ដោយ៖ ង៉ិល​ ណារ៉ាត់

The post រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី៖​ ក្នុងកិច្ចប្រជុំអាស៊ាន  សម្ដេចធិបតីធ្វើសកម្មភាពដូចរត់ម៉ារ៉ាតុងការទូត ដើម្បីបម្រើប្រយោជន៍ជាតិ appeared first on Kampuchea Thmey Daily.

សភាពាណិជ្ជកម្មកម្ពុជានឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅប្រទេសឡាវ
ប្រធានសភាពាណិជ្ជកម្មកម្ពុជា​អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅប្រទេសឡាវនៅថ្ងៃស្អែកនេះ សំដៅ​ជំរុញ​ការវិនិយោគ និងលំហូរពាណិជ្ជកម្មនៃបណ្តាសមាជិកអាស៊ានកាន់តែមានកំណើន និងទូលំទូលាយ។

​ការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជាក៏ជាការអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤ ដែលផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ ១)គោលជំហរបស់អាស៊ាននៅក្នុង ភូមិសាស្ត្រនយោបាយសាកល ២) ការលើកកម្ពស់តំណភ្ជាប់សេដ្ឋកិច្ចនិងភាពធន់នឹងវិបត្តិ ៣) តួនាទីរបស់អាស៊ានក្នុង សេដ្ឋកិច្ចសាកល និង ៤) ទិដ្ឋភាពអនាគតអាស៊ាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

កិច្ចប្រជុំកំពូលធុរកិច្ចនិងវនិយោគ អាស៊ាននេះ នឹងមានការ​ចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដៃគូអាស៊ាន និងធុរជនមកពីអាស៊ាន និង ទូទាំងពិភពលោក។ ជាមួយគ្នានេះដែរ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងអញ្ជើញចូលរួម ពិធីជប់លៀងពានរង្វាន់ ធុរកិច្ចអាស៊ានឆ្នាំ២០២៤ ដែលធ្វើឡើងដើម្បីទទួលស្គាល់ និងប្រគល់ពានរង្វាន់ដល់ក្រុមហ៊ុនមកពីប្រទេសអាស៊ានទាំង ដប់ ដែលបានរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ចនិងការអភិវឌ្ឍអាស៊ាន។ ក្រៅពីនេះ គណៈប្រតិភូសភា ពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកម្មវិធីធុរកិច្ចផ្សេងទៀតរួមមាន៖ វេធិកាឡូជីស្ទិកអាស៊ាន និង ជំនួបពិភាក្សាធុរកិច្ច ជាមួយភាគីពាក់ព័ន្ធផ្សេងទៀត។

អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា រួមនិង សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹង​ចូលរួម ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំ អាស៊ាននិងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។

​«ជំនួបនេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងដាក់ជូនរាយការណ៍អនុសាសន៍របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ជូនថ្នាក់ដឹកនាំអាស៊ាន ពិនិត្យ និងផ្តល់ជាដំណោះស្រាយចំពោះសំណូមពរនានារបស់វិស័យឯកជន»។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា។

​អ្នកឧកញ៉ា គិត ម៉េង រួមនិងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងជួបពិភាក្សាការងារជាមួយ ឡូត វ៉ាយហ្សេ (Lord Vaizey) ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន ដែល លោក ផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង ក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន ក្នុងការជំរុញទំនាក់ធុរកិច្ចនិងវិនិយោគរវាង ចក្រភពអង់គ្លេស និងកម្ពុជា៕

The post សភាពាណិជ្ជកម្មកម្ពុជានឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅប្រទេសឡាវ appeared first on Kampuchea Thmey Daily.

អវត្តមានមេដឹកនាំថៃ នាំឱ្យសម្ដេច ហ៊ុន ម៉ាណែត ក្លាយជាមេដឹកនាំតែម្នាក់គត់ដែលទើបចូលរួមកិច្ចប្រជុំអាស៊ានជាលើកទី១
អវត្តមានរបស់លោក សេតថា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ​ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ បានធ្វើឱ្យ សម្ដេចធិបតី ហ៊ុន ម៉ាណែត  ក្លាយជាមេដឹកនាំតែម្នាក់គត់ ដែលទើបតែបានឈានជើងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នេះ ជាលើកដំបូងបង្អស់ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាផ្លូវការ។

លោក សេតថា ដែលទទួលបានការបោះឆ្នោតទុកចិត្តពីសភាថៃឱ្យធ្វើជានាយករដ្ឋមន្ត្រីថៃក្នុងថ្ងៃទី២២ ខែសីហា ដំណាលគ្នានឹងសម្ដេចធិបតី ហ៊ុន ម៉ាណែត មិនបានទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ឡើយ។ ចំពោះមូលហេតុដែលលោក សេត ថា ​មិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នេះ គឺដោយសារតែរដ្ឋាភិបាលរបស់លោក សេត ថា ដែលទើបជាប់ឆ្នោតថ្មីរូបនេះ មិនទាន់បានស្បថចូលកាន់តំណែងនៅចំពោះព្រះភក្រ្តព្រះមហាក្សត្រ និងធ្វើសេចក្ដីថ្លែងការណ៍ពីគោលនយោបាយទៅកាន់សភានៅឡើយទេ។

អវត្តមាន លោក សេត ថា នេះហើយ គឺបានធ្វើឲ្យសម្ដេចធិបតីហ៊ុន ម៉ាណែត ក្លាយជាមេដឹកនាំអាស៊ានតែម្នាក់គត់ ដែលទើបតែបានចូលរួមកិច្ចប្រជុំនេះជាលើកទីមួយ។ ការណ៍ដែលសម្ដេចធិបតី អាចបានចូលរួមកិច្ចប្រជុំដ៏ធំនេះ គឺព្រោះតែសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការតែងតាំង និងស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជាជាផ្លូវការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

ដោយឡែក ចំពោះវត្តមានមេដឹកនាំប្រទេសក្នុងតំបន់អាស៊ាន ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើសពី២ដង រួមមាន  លោក ហ្វឺឌីណាន់ ម៉ាកុស ប្រធានាធិបតីហ្វីលីពីន លោក វូ វ៉ាន់ធឿង ប្រធានាធិបតីវៀតណាម លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី  លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រះចៅស៊ុងតង់ព្រុយណេ ហាជី ហាស់សាណាល់ ប៊ុយគីយ៉ាស់ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្រាប់មេដឹកនាំប្រទេសមីយ៉ាន់ម៉ា លោក​មីន អុងឡាំង វិញ គឺមិនដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ។

សូមរំលេចថា កិច្ចប្រជុំកំពូលអាស៊ាន តែងតែធ្វើឡើងចំនួន២ដងក្នុងមួយឆ្នាំ។ ជាក់ស្ដែង នៅក្នុងឆ្នាំនេះ ឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានប្ដូរវេន ត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងលើកទី៤៣។ កិច្ចប្រជុំកំពូលលើកទី៤២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ខែឧសភា ដល់ថ្ងៃទី​​១១ ខែឧសភាឆ្នាំ២០២៣ ហើយកិច្ចប្រជុំលើកទី៤៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

ជាការកត់សម្គាល់ កិច្ចប្រជុំដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជា មាននាយករដ្ឋមន្ត្រីកម្ពុជាពីររូបផ្សេងគ្នា បានចូលរួមក្នុងកិច្ចប្រជុំ ដោយកាលពីកិច្ចប្រជុំលើកទី៤២ នាថ្ងៃទី១០-១១ខែឧសភា សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាយករដ្ឋមន្ត្រីកម្ពុជា ជាអ្នកចូលរួមប្រជុំ ចំណែក កិច្ចប្រជុំកំពូលលើកទី៤៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាយករដ្ឋមន្ត្រីកម្ពុជាជាអ្នកចូលរួមប្រជុំវិញម្ដង៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

The post អវត្តមានមេដឹកនាំថៃ នាំឱ្យសម្ដេច ហ៊ុន ម៉ាណែត ក្លាយជាមេដឹកនាំតែម្នាក់គត់ដែលទើបចូលរួមកិច្ចប្រជុំអាស៊ានជាលើកទី១ appeared first on Kampuchea Thmey Daily.

លោក Modi នឹងទៅ ហ្សាការតា ប្រជុំអាស៊ាន សិន ទើបវិលទៅបើក G20 នៅ ញូវដែលី វិញ
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី២០ នៅថ្ងៃព្រហស្បតិ៍ទី៧ខែកញ្ញា។ នេះបើតាមការបញ្ជាក់ពីលេខាធិការនៃក្រសួងការបរទេសឥណ្ឌា លោក Saurabh Kumar។

លោកបានប្រាប់សន្និសីទសារព័ត៌មានពិសេសមួយថា “តបតាមការអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោកនាយករដ្ឋមន្រ្តី Narendra Modi នឹងទៅទីក្រុងហ្សាការតា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៩ដែលគ្រោងធ្វើនៅថ្ងៃទី៧ខែកញ្ញា”។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi (រូបថត៖ ET)

ពេលវេលានៃព្រឹត្តិការណ៍អាស៊ាននេះ ត្រូវបានប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo រៀបចំជាថ្មី ដើម្បីជួយសម្រួលដល់ការវិលត្រលប់របស់លោក Modi ទៅកាន់ប្រទេសឥណ្ឌាវិញនៅល្ងាចថ្ងៃនោះ មុនពេលកិច្ចប្រជុំកំពូលមេដឹកនាំ G20 នៅទីក្រុងញូវដែលី។

លោក Kumar បានគូសបញ្ជាក់ថា “គោលនយោបាយ Act East និងសន្តិសុខដែនសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក” របស់ឥណ្ឌា នឹងក្លាយជាការផ្តោតសំខាន់ ក្នុងអំឡុងដំណើររបស់នាយករដ្ឋមន្ត្រីទៅកាន់ទីក្រុងហ្សាការតា។

ទន្ទឹមនោះ លោក Kumar បានកត់សម្គាល់ពីអព្យាក្រឹតភាពរបស់អាស៊ាន នៅក្នុងគោលនយោបាយ Act East របស់ទីក្រុង ញូវដែលី ក្រោមការដឹកនាំរបស់លោក Modi។ លោក​បន្ត​ថា “​កិច្ចប្រជុំ​កំពូលនេះ ​នឹងលាតត្រដាងឲ្យឃើញច្បាស់ៗអំពី​វឌ្ឍនភាព ​នៃ​ទំនាក់ទំនង​ឥណ្ឌា​-​អាស៊ាន​ និង​បង្ហាញ​ទិសដៅ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​”។

គួរបញ្ជាក់ថា នេះក៏នឹងក្លាយជាកិច្ចប្រជុំកំពូលលើកដំបូងផងដែរ ចាប់តាំងពីទំនាក់ទំនងរបស់ឥណ្ឌាជាមួយប្លុកអាស៊ីអាគ្នេយ៍ ត្រូវបានលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំមុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មេដឹកនាំអាស៊ីអាគ្នេយ៍ យល់ព្រមបង្កើតយន្តការត្រយកា (Troika) ដើម្បីដោះស្រាយវិបត្តិ មីយ៉ាន់ម៉ា

The post លោក Modi នឹងទៅ ហ្សាការតា ប្រជុំអាស៊ាន សិន ទើបវិលទៅបើក G20 នៅ ញូវដែលី វិញ appeared first on Kampuchea Thmey Daily.

មេដឹកនាំអាស៊ីអាគ្នេយ៍ យល់ព្រមបង្កើតយន្តការត្រយកា (Troika) ដើម្បីដោះស្រាយវិបត្តិ មីយ៉ាន់ម៉ា
មេដឹកនាំអាស៊ីអាគ្នេយ៍ បានយល់ព្រមបង្កើត យន្តការត្រយកា (Troika) ដែលរួមមានអតីតប្រធានអាស៊ាន ប្រធានបច្ចុប្បន្ន និងប្រធាននាពេលខាងមុខ ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

មេដឹកនាំអាស៊ាន (រូបថត៖ អាស៊ាន)

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ទី៥ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi និយាយថា បណ្តាមេដឹកនាំ បានរំលឹកឡើងវិញពីតម្រូវការដើម្បីបញ្ឈប់អំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា ហើយយល់ព្រមបង្កើតយន្តការត្រយកា ដែលនឹងអនុញ្ញាតឲ្យអតីតប្រធានអាស៊ាន ប្រធានបច្ចុប្បន្ន និងប្រធាននាពេលអនាគត រួមគ្នាដោះស្រាយវិបត្តិនិងរិះរកវិធីជាបន្តបន្ទាប់។

លោកស្រីបន្តថា “ព្រោះ​អ្នក​រាល់​គ្នា​យល់ហើយ​ ​ស្ថានភាព​មិន​អាច​ផ្លាស់​ប្តូរ​ក្នុង​រយៈពេលត្រឹមតែមួយ​ឆ្នាំ​ទេ ហើយដោយសារតែការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជួយប្រជាជនមីយ៉ាន់ម៉ា, ការអនុវត្តយន្តការត្រយកា រវាងប្រធានអាស៊ានទាំង៣ពេលនេះ គឺជារឿងចាំបាច់ណាស់”។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi (រូបថត៖ BAY ISMOYO)

លោកស្រី Marsudi បន្ថែមថា មេដឹកនាំអាស៊ាន ក៏បានពិនិត្យឡើងវិញ លើការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆ័ន្ទ ៥ ចំណុច ដែលចេញដាក់តាំងតែពីខែមេសា ឆ្នាំ២០២១ មកម្ល៉េះផងដែរ ហើយសម្រេចចិត្តថា វាគួរតែនៅជាឯកសារយោងដ៏សំខាន់ ដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែរឬក៏អត់ ។

គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់បានស្លាប់ និងជម្លៀសខ្លួនចេញពីខាងក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធា ដណ្តើមយកអំណាចក្នុងរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អ៊ុងសាន ស៊ូជី នៅខែកុម្ភៈ ឆ្នាំ២០២១ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ហ្វីលីពីន ប្រកាសត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២៦ ជំនួស មីយ៉ាន់ម៉ា

The post មេដឹកនាំអាស៊ីអាគ្នេយ៍ យល់ព្រមបង្កើតយន្តការត្រយកា (Troika) ដើម្បីដោះស្រាយវិបត្តិ មីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.

លោក Yoon៖ កូរ៉េខាងត្បូងនិងអាស៊ីអាគ្នេយ៍ត្រូវតែរួមកម្លាំងគ្នា ដើម្បីទប់ទល់ កូរ៉េខាងជើង
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយនៅថ្ងៃអង្គារទី៥ខែកញ្ញាថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ត្រូវតែរួមកម្លាំងគ្នា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol

បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់រួចហើយ លោក Yoon នឹងជួបជាមួយសមភាគី មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃពុធ មុនពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា១៨ប្រទេស នៅថ្ងៃបន្ទាប់ ។

ក្នុងបទសម្ភាសជាមួយកាសែតឥណ្ឌូណេស៊ី Kompas លោក Yoon និយាយថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង បានបង្កការគំរាមកំហែងដោយផ្ទាល់និងអត្ថិភាព មិនត្រឹមតែចំពោះកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះសម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៍របស់ខ្លួនផងដែរ។

លោកបន្តថា ក្នុងពេលវេលាបែបនេះ សាធារណរដ្ឋកូរ៉េនិងអាស៊ាន ត្រូវតែរួមកម្លាំងគ្នាដើម្បីឆ្លើយតបម៉ឺងម៉ាត់ និងសហការជិតស្និទ្ធ លើការលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ​សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូង ត្រូវតែពង្រឹងបន្ថែមទៀត ដូច្នេះ សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ នឹងអាចចាក់ឫសយ៉ាងរឹងមាំនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សមាជិកអាស៊ាន និងកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលលោក Yoon និយាយថា នឹងគូសបញ្ជាក់ពីការជំរុញរបស់មេដឹកនាំនានា សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី សន្តិភាព និងវិបុលភាព៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ថ្ងៃបើកកិច្ចប្រជុំកំពូល ឥណ្ឌូណេស៊ី ព្រមាន អាស៊ាន កុំធ្វើជាសង្វៀនប្រកួត ប្រជែងរបស់មហាអំណាច

The post លោក Yoon៖ កូរ៉េខាងត្បូងនិងអាស៊ីអាគ្នេយ៍ត្រូវតែរួមកម្លាំងគ្នា ដើម្បីទប់ទល់ កូរ៉េខាងជើង  appeared first on Kampuchea Thmey Daily.