នយោបាយ
អវត្តមានមេដឹកនាំថៃ នាំឱ្យសម្ដេច ហ៊ុន ម៉ាណែត ក្លាយជាមេដឹកនាំតែម្នាក់គត់ដែលទើបចូលរួមកិច្ចប្រជុំអាស៊ានជាលើកទី១
អវត្តមានរបស់លោក សេតថា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ បានធ្វើឱ្យ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្លាយជាមេដឹកនាំតែម្នាក់គត់ ដែលទើបតែបានឈានជើងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នេះ ជាលើកដំបូងបង្អស់ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាផ្លូវការ។

លោក សេតថា ដែលទទួលបានការបោះឆ្នោតទុកចិត្តពីសភាថៃឱ្យធ្វើជានាយករដ្ឋមន្ត្រីថៃក្នុងថ្ងៃទី២២ ខែសីហា ដំណាលគ្នានឹងសម្ដេចធិបតី ហ៊ុន ម៉ាណែត មិនបានទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ឡើយ។ ចំពោះមូលហេតុដែលលោក សេត ថា មិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នេះ គឺដោយសារតែរដ្ឋាភិបាលរបស់លោក សេត ថា ដែលទើបជាប់ឆ្នោតថ្មីរូបនេះ មិនទាន់បានស្បថចូលកាន់តំណែងនៅចំពោះព្រះភក្រ្តព្រះមហាក្សត្រ និងធ្វើសេចក្ដីថ្លែងការណ៍ពីគោលនយោបាយទៅកាន់សភានៅឡើយទេ។
អវត្តមាន លោក សេត ថា នេះហើយ គឺបានធ្វើឲ្យសម្ដេចធិបតីហ៊ុន ម៉ាណែត ក្លាយជាមេដឹកនាំអាស៊ានតែម្នាក់គត់ ដែលទើបតែបានចូលរួមកិច្ចប្រជុំនេះជាលើកទីមួយ។ ការណ៍ដែលសម្ដេចធិបតី អាចបានចូលរួមកិច្ចប្រជុំដ៏ធំនេះ គឺព្រោះតែសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការតែងតាំង និងស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជាជាផ្លូវការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

ដោយឡែក ចំពោះវត្តមានមេដឹកនាំប្រទេសក្នុងតំបន់អាស៊ាន ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើសពី២ដង រួមមាន លោក ហ្វឺឌីណាន់ ម៉ាកុស ប្រធានាធិបតីហ្វីលីពីន លោក វូ វ៉ាន់ធឿង ប្រធានាធិបតីវៀតណាម លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រះចៅស៊ុងតង់ព្រុយណេ ហាជី ហាស់សាណាល់ ប៊ុយគីយ៉ាស់ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្រាប់មេដឹកនាំប្រទេសមីយ៉ាន់ម៉ា លោកមីន អុងឡាំង វិញ គឺមិនដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ។

សូមរំលេចថា កិច្ចប្រជុំកំពូលអាស៊ាន តែងតែធ្វើឡើងចំនួន២ដងក្នុងមួយឆ្នាំ។ ជាក់ស្ដែង នៅក្នុងឆ្នាំនេះ ឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានប្ដូរវេន ត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងលើកទី៤៣។ កិច្ចប្រជុំកំពូលលើកទី៤២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ខែឧសភា ដល់ថ្ងៃទី១១ ខែឧសភាឆ្នាំ២០២៣ ហើយកិច្ចប្រជុំលើកទី៤៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

ជាការកត់សម្គាល់ កិច្ចប្រជុំដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជា មាននាយករដ្ឋមន្ត្រីកម្ពុជាពីររូបផ្សេងគ្នា បានចូលរួមក្នុងកិច្ចប្រជុំ ដោយកាលពីកិច្ចប្រជុំលើកទី៤២ នាថ្ងៃទី១០-១១ខែឧសភា សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាយករដ្ឋមន្ត្រីកម្ពុជា ជាអ្នកចូលរួមប្រជុំ ចំណែក កិច្ចប្រជុំកំពូលលើកទី៤៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាយករដ្ឋមន្ត្រីកម្ពុជាជាអ្នកចូលរួមប្រជុំវិញម្ដង៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


