Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃបើកកិច្ចប្រជុំកំពូល ឥណ្ឌូណេស៊ី ព្រមាន អាស៊ាន កុំធ្វើជាសង្វៀនប្រកួត​ប្រជែងរបស់មហាអំណាច

បានផុស

នៅ

ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃអង្គារនេះបានចេញការព្រមានទៅដល់អាស៊ានពីហានិភ័យនៃការធ្លាក់ចូលទៅក្នុងសង្វៀនសម្រាប់ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ខណៈបណ្ដាមេដឹកនាំកំពុងជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បានអំពាវនាវឲ្យប្លុកមួយនេះបង្កើតយុទ្ធសាស្ត្ររយៈពេលវែង និងបំពេញតាមការចង់បានរបស់ប្រជាជនផងដែរ ។

ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះបានបញ្ជាក់ទៀតថា “អាស៊ានបានព្រមព្រៀងគ្នានឹងមិនធ្វើជាកូនអុករបស់មហាអំណាចណាមួយឡើយ ។ ដូចនេះសូមកុំបង្វែរនាវារបស់យើងទៅកាន់សង្វៀនសម្រាប់ការប្រកួតប្រជែងដែលបង្កការបំផ្លិចបំផ្លាញ” ។

លោក Widodo សង្កត់ធ្ងន់ថា “ក្នុងនាមយើងជាមេដឹកនាំត្រូវតែធានាឲ្យបានថា នាវារបស់យើងនឹងបន្តធ្វើដំណើរទៅមុខ ហើយយើងត្រូវតែក្លាយជាអ្នកកាន់ចង្កូតនាវានេះដើម្បីសម្រេចឲ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពជាមួយគ្នា” ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកំពុងរៀបចំឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ខណៈបញ្ហាចាក់ស្រេះចំពោះមុខ និងមិនទាន់មានដំណោះស្រាយចំនួន ៣ ដូចជា ជម្លោះស៊ីវិលដ៏រ៉ាំរ៉ៃរបស់ប្រទេសមីយ៉ាន់ម៉ា ការផ្ទុះភាពតានតឹងជាថ្មីនៅសមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងដ៏យូរអង្វែងរវាងចិន និងសហរដ្ឋអាមេរិក នឹងត្រូវដាក់លើតុដើម្បីយកមកពិភាក្សាដោះស្រាយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

ចុចអាន ៖ រធានាធិបតីប្រទេសមហាអំណាច ៣ រូបនឹងមិនចូលរួមកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅ ឥណ្ឌូណេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម