ព័ត៌មានអន្ដរជាតិ
លោក Modi នឹងទៅ ហ្សាការតា ប្រជុំអាស៊ាន សិន ទើបវិលទៅបើក G20 នៅ ញូវដែលី វិញ
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី២០ នៅថ្ងៃព្រហស្បតិ៍ទី៧ខែកញ្ញា។ នេះបើតាមការបញ្ជាក់ពីលេខាធិការនៃក្រសួងការបរទេសឥណ្ឌា លោក Saurabh Kumar។
លោកបានប្រាប់សន្និសីទសារព័ត៌មានពិសេសមួយថា “តបតាមការអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោកនាយករដ្ឋមន្រ្តី Narendra Modi នឹងទៅទីក្រុងហ្សាការតា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៩ដែលគ្រោងធ្វើនៅថ្ងៃទី៧ខែកញ្ញា”។

ពេលវេលានៃព្រឹត្តិការណ៍អាស៊ាននេះ ត្រូវបានប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo រៀបចំជាថ្មី ដើម្បីជួយសម្រួលដល់ការវិលត្រលប់របស់លោក Modi ទៅកាន់ប្រទេសឥណ្ឌាវិញនៅល្ងាចថ្ងៃនោះ មុនពេលកិច្ចប្រជុំកំពូលមេដឹកនាំ G20 នៅទីក្រុងញូវដែលី។
លោក Kumar បានគូសបញ្ជាក់ថា “គោលនយោបាយ Act East និងសន្តិសុខដែនសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក” របស់ឥណ្ឌា នឹងក្លាយជាការផ្តោតសំខាន់ ក្នុងអំឡុងដំណើររបស់នាយករដ្ឋមន្ត្រីទៅកាន់ទីក្រុងហ្សាការតា។
ទន្ទឹមនោះ លោក Kumar បានកត់សម្គាល់ពីអព្យាក្រឹតភាពរបស់អាស៊ាន នៅក្នុងគោលនយោបាយ Act East របស់ទីក្រុង ញូវដែលី ក្រោមការដឹកនាំរបស់លោក Modi។ លោកបន្តថា “កិច្ចប្រជុំកំពូលនេះ នឹងលាតត្រដាងឲ្យឃើញច្បាស់ៗអំពីវឌ្ឍនភាព នៃទំនាក់ទំនងឥណ្ឌា-អាស៊ាន និងបង្ហាញទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ”។
គួរបញ្ជាក់ថា នេះក៏នឹងក្លាយជាកិច្ចប្រជុំកំពូលលើកដំបូងផងដែរ ចាប់តាំងពីទំនាក់ទំនងរបស់ឥណ្ឌាជាមួយប្លុកអាស៊ីអាគ្នេយ៍ ត្រូវបានលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មេដឹកនាំអាស៊ីអាគ្នេយ៍ យល់ព្រមបង្កើតយន្តការត្រយកា (Troika) ដើម្បីដោះស្រាយវិបត្តិ មីយ៉ាន់ម៉ា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


