ព័ត៌មានជាតិ
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី៖ ក្នុងកិច្ចប្រជុំអាស៊ាន សម្ដេចធិបតីធ្វើសកម្មភាពដូចរត់ម៉ារ៉ាតុងការទូត ដើម្បីបម្រើប្រយោជន៍ជាតិ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បណ្ឌិត សូ ណារ៉ូ ថ្លែងថា សម្ដេចធិបតី បានបំពេញការងារដ៏មមាញឹកលើវិស័យការទូតនៅក្នុងកិច្ចប្រជុំអាស៊ានលើទឹកដីម៉ាឡេស៊ី ដូចរត់ម៉ារ៉ាតុងការទូត ក្នុងគោលដៅដើម្បីស្វែងរកឧត្ដមប្រយោជន៍ជូនកម្ពុជា ហើយសម្ដេចកាន់តែមានថាមពលខ្លាំង ក្នុងការបម្រើជាតិក្រោយពីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ រដ្ឋមន្ត្រី សូ ណារ៉ូ ថ្លែងដូច្នេះ នាល្ងាចថ្ងៃទី២៨ ខែតុលា ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅម៉ាឡេស៊ី។

ថ្លែងចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូ ណារ៉ូ ឱ្យដឹងពីសកម្មភាពសម្ដេច ហ៊ុន ម៉ាណែត នៅម៉ាឡេស៊ីដូច្នេះ ៖« ជារួមមិនដល់រយៈពេល៤ថ្ងៃទេ(…) សម្ដេចធិបតី បានធ្វើសកម្មភាពយ៉ាងពេញទំហឹងដូចរត់ម៉ារ៉ាតុងការទូត គ្មានពេលទំនេរ ដើម្បីបំពេញបេសកកម្មបម្រើជាតិ លើវិស័យការទូត ក្នុងនោះសម្តេចចូលរួម១៨អង្គប្រជុំ/ពិធី និងជួបថ្នាក់ដឹកនាំបណ្តាប្រទេសនានា១៥នាក់ ដែលមានសរុបទាំងអស់៣៣អង្គប្រជុំ/ជំនួប»។

បណ្ឌិត សូ ណារ៉ូ ឱ្យដឹងបន្ថែមថា សម្ដេច ហ៊ុន ម៉ាណែត កាន់តែមានកម្លាំងចិត្តធ្វើការខ្លាំងបន្ថែមទៀតបន្ទាប់ពីបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៦ ខែតុលា នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងក្នុងសេចក្ដីប្រកាសព័ត៌មានថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបំពេញបេសកកម្មដ៏មមាញឹកក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅលើទឹកដីម៉ាឡេស៊ី ដោយបានទទួលជោគជ័យយ៉ាងធំធេង ទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច ជាពិសេសគឺ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចុះហត្ថលេខាជាប្រវត្តិសាស្ត្រជាមួយ សមភាគីថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ខណៈដែលពិភពលោកកំពុងប្រឈមទៅនឹងការងើបឡើងវិញ នៃជម្លោះនានា និងអស្ថិរភាព អាស៊ាននៅតែបន្តឈរជាតំបន់នៃសន្តិភាព ដែលគាំទ្រដល់ការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា មធ្យោបាយសន្តិវិធីជាជាងការបង្ខិតបង្ខំ និងការប្រកាន់យកច្បាប់អន្តរជាតិជាជាងសកម្មភាពឯកតោភាគី ដោយបដិសេធការគំរាមកំហែង ឬការប្រើប្រាស់កងកម្លាំងហើយប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។

ចំណែកនៅក្នុងជំនួបជាមួយថ្នាក់ដឹកនានា សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះការជួយគាំទ្របទឈប់បាញ់ និងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ឡើងវិញអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តទៅតាមវិស័យអាទិភាពនានាដែលផ្ដល់ប្រយោជន៍រួមដល់ទំនាក់ទំនងរវាងគ្នា និងបញ្ជាក់ពីការប្ដេជ្ញាចិត្តដ៏មុះមុតលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងរីកសាយភាព និងជាបទល្មើសសកល៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


