កិច្ចប្រជុំអាយប៉ា Archives - Kampuchea Thmey Daily

ប្រធាន​សភា​ថា​ ប្រជាជន​​គឺ​ជា​ស្នូល​នៃ​ការ​គិត​គូរ​ទាំង​អស់​ដោយ​មិនត្រូវ​​បោះ​បង់​អ្នក​ណា​ម្នាក់​ចោល​ឡើយ
​ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​តួនាទី​របស់​ស្ថាប័ន​នានា​ធ្វើ​ឱ្យ​ការ​ប្ដេជ្ញា​ចិត្ត​ផ្នែក​បរិស្ថាន​ទៅ​ជា​សកម្មភាព​ជាក់​ស្ដែង​។ សម្ដេច​ថា​​ច្បាប់​និង​គោល​នយោបាយ​នានា​ដែល​អនុវត្ត​ដាច់​ខាត​ត្រូវ​យក​ប្រជាជន​ជា​ស្នូល​ ធានា​ការពារ​ជីវភាព​រស់​នៅ គាំទ្រ​សហគមន៍​ងាយ​រងគ្រោះ​បំផុត ដើម្បី​លើក​កម្ពស់​កំណើន​បៃតង ​និង​មិន​បោះបង់​នរណា​ម្នាក់​ចោល​ឡើយ​។

សម្ដេច​លើក​ឡើង​បែប​នេះ​ក្នុង​ជំនួប​មួយ​ជាមួយ​ប្រតិភូ​នៃ​សមាជិក​អាយប៉ា និង​វាគ្មិន​អន្តរជាតិ​ដែល​បាន​ចូល​ជួប​សម្ដែង​ការ​គួរ​សម​ មុន​ពេល​បើក​សន្និសីទ​សភា​ជាតិ​ស្ដីពី​អភិបាល​កិច្ច​អាកាសធាតុ​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋសភា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ​។

ក្នុង​ជំនួប​នោះ​សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ទាញ​ចំណាប់​អារម្មណ៍​លើ​សកម្មភាព​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ដោយ​ថា​គ្រប់​ការ​អនុវត្ត​ទាំង​អស់​គឺ​ដាច់​ខាត​ត្រូវ​យក​ប្រជាជន​ជា​ស្នូល​។ សម្ដេច​បន្ថែម​ថា​សម្រាប់​ស្ថាប័ន​សភា​​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ ការ​​រួម​ចំណែក​ជួយ​ដល់​ពលរដ្ឋ​ គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​រៀបចំ​និង​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ប្រកប​ដោយ​ប្រសិទ្ធភាព ការ​អនុម័ត​និង​តម្រង់​ទិស​កញ្ចប់​ថវិកា​ជាតិ​ឆ្ពោះ​ទៅ​រក​ការ​វិនិយោគ​បៃតង​ ការ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ ការលើកកម្ពស់តម្លាភាពលើការអនុវត្តរបស់រដ្ឋាភិបាល ព្រមទាំង​ការ​កសាង​ទំនុកចិត្ត និងកៀរគរការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន។​​

សម្ដេច​ថា៖ «​សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុមិនអាចជោគជ័យបានឡើយ ប្រសិន​បើ​គ្មានការរួមគ្នារវាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល សហគមន៍មូលដ្ឋាន និង​យុវជន​។ ភាពជាដៃគូដ៏រឹងមាំនេះ គឺជាគន្លឹះក្នុងការប្រែក្លាយច្បាប់ និងគោលនយោបាយនានា ទៅ​ជា​ការ​អនុវត្តជាក់ស្តែង ដោយដាច់ខាតត្រូវយកប្រជាជនជាស្នូល ធានាការការពារជីវភាពរស់នៅ គាំទ្រសហគមន៍ងាយរងគ្រោះបំផុត លើកកម្ពស់កំណើនបៃតង និងមិនបោះបង់នរណា​ម្នាក់​ចោល​ឡើយ»។

​​អនុប្រធានសភាប្រឹក្សាប្រជាជននៃសាធារណរដ្ឋឥណ្ឌូណេស៊ី និង​ជាតំណាង​ឱ្យគណៈ​ប្រតិភូ​អាយប៉ា​ដែល​បាន​ចូល​ជួប​សម្ដេច​សភា​ធិបតី​ព្រឹក​ថ្ងៃ​អង្គារនេះ​លោក Eddy Soeparno បាន​គាំទ្រ​ចំពោះ​ទស្សនវិស័យ​សម្ដេច​ប្រធាន​សភា​ដោយ​ថា​ពេល​នេះ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ាន​ត្រួវ​ទទួល​ស្គាល់​ថា​បញ្ហា​អាកាស​ធាតុ​ក្នុង​តំបន់​នេះ​វា​បាន​ឈាន​ហួស​ពី​ពាក្យ​ថា​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ហើយ។

លោក​ថា៖ «បញ្ហាអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ន បានឈានហួសពីពាក្យ «ការប្រែប្រួលអាកាសធាតុ» ហើយវាបានក្លាយជា «វិបត្តិអាកាសធាតុ» ដ៏ស្រួចស្រាវ ដែលទាមទារឱ្យគ្រប់បណ្តាប្រទេសក្នុងតំបន់អាស៊ានទទួលស្គាល់ការពិត និងដាក់ចេញនូវភារកិច្ចពិសេសរៀងៗខ្លួនដើម្បីជម្នះវិបត្តិនេះ»។

លោក​ Eddy ក៏​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​របស់​សភា​កម្ពុជា​ក្នុង​ការ​រៀបចំ​សន្និសីទ​ស្ដីពី​អភិបាល​កិច្ច​អាកាសធាតុ​នៅ​ថ្ងៃ​នេះ​ដោយ​ថា​ជា​វេទិកា​ដ៏​មាន​តម្លៃ​ក្នុង​ការ​បន្ត​កិច្ច​សន្ទនា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​ទាំង​លើ​ការ​បន្ស៊ាំ​ និង​ការ​កាត់​បន្ថយ​ ឥទ្ធិពល​នៃ​វិបត្តិ​អាកាស​ធាតុ​ជា​សាកល​នេះ​ផងដែរ​។

​​​​សូមជម្រាបថា សន្និសីទសភាជាតិស្តីពីអភិបាលកិច្ចអាកាសធាតុ មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ដៃគូអភិវឌ្ឍន៍ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា និងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ក្រោមកិច្ចសហការរៀបចំ និងឧបត្ថម្ភដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា លេខាធិការដ្ឋានអាយប៉ា និង​មូលនិធិ​ប្រែប្រួល​អាកាសធាតុ (Tara Climate Change) ៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រធាន​សភា​ថា​ ប្រជាជន​​គឺ​ជា​ស្នូល​នៃ​ការ​គិត​គូរ​ទាំង​អស់​ដោយ​មិនត្រូវ​​បោះ​បង់​អ្នក​ណា​ម្នាក់​ចោល​ឡើយ appeared first on Kampuchea Thmey Daily.

បណ្ឌិត ចែម វីឌ្យ៉ា នឹងចាប់ផ្ដើមអាណត្តិជាអគ្គលេខាធិការនៅស្ថាប័នសភាអាស៊ាន នៅដើមឆ្នាំ២០២៦
លោកបណ្ឌិត ចែម វីឌ្យ៉ា នឹងចាប់ផ្តើមអាណត្តិរបស់លោកជាអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) នៅខែមករា ឆ្នាំ២០២៦ សម្រាប់រយៈពេល៣ឆ្នាំ ដែលលោកជាបេក្ខភាព​ពី​កម្ពុជា ដែលអន្តរសភាអាស៊ានសម្រេច​ជ្រើស​តាំងជាអគ្គលេខាធិការ ដោយមហាសន្និបាត​លើក​ទី​៤៦ នៅ​ទី​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី​២០ ខែ​កញ្ញា។

អាណត្តិ​របស់​លោកបណ្ឌិត ចែម វីឌ្យ៉ា គឺជាការជំនួសកៅអី​ពី​លោកស្រី Ar. Siti Rozaimeriyanty Dato Haji Abdul Rahman ដែលជាជនជាតិព្រុយណេ ហើយត្រូវចប់អាណត្តិការងារ ក្រោយលោកស្រីបំពេញតួនាទីនេះ រយៈពេល៣ឆ្នាំ ពីឆ្នាំ២០២២ ដល់២០២៥។

មុនចូលកាន់តំណែងជាផ្លូវការ នៅឆ្នាំក្រោយ អនាគតអគ្គលេខាធិការអាយប៉ា លោកបណ្ឌិត ចែម វីឌ្យ៉ា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញធ្វើទស្សនកិច្ចការងារនៅអគ្គលេខាធិការដ្ឋានអាយប៉ា ដែលមានស្នាក់ការកណ្ដាលនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ ក្នុងនោះ លោកបានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាយប៉ាបច្ចុប្បន្ន ជួបសន្ទនាជាមួយអគ្គរដ្ឋទូតហ្វីលីពីនប្រចាំឥណ្ឌូណេស៊ី និងប្រធានគណៈកម្មាធិការកិច្ចការបទេសនៃសភាឥណ្ឌូណេស៊ី ព្រមទាំងចូលជួបអគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន នៅទីស្នាក់ការកណ្តាលអាស៊ាន។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានស្វាគមន៍និងអបអរសាទរចំពោះលោកបណ្ឌិត ចែម វីឌ្យ៉ា ដែលត្រូវបានជ្រើសតាំងអគ្គលេខាធិការអាយប៉ា ដោយលោកបានបញ្ជាក់ពីការទន្ទឹងរង់ចាំការពង្រឹងកិច្ចសហការរវាងអាស៊ាន និងអាយប៉ា ជាពិសេសក្នុងការគាំទ្រដល់ការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ក៏ដូចជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ជាការកត់សម្គាល់ លោកបណ្ឌិត កៅ គឹមហួន និងលោកបណ្ឌិត ចែម វីឌ្យ៉ា ជាឥស្សរជនខ្មែរ ដែលបានទៅកាន់តំណែងជាន់ខ្ពស់នៅស្ថាប័នអាស៊ាន ពោលគឺតំណែងជាអគ្គលេខាធិការអាស៊ាន និងតំណែងជាអគ្គលេខាធិការអន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា (AIPA)។

អគ្គលេខាធិការអាស៊ាន មានអាណត្តិ៥ឆ្នាំ ខណៈអគ្គលេខាធិការអាយប៉ា មានអាណត្តិ៣ឆ្នាំ។ ក្នុងន័យនេះ ទាំងលោក កៅ គឹមហួន ទាំងលោក ចែម វីឌ្យ៉ា នឹងត្រូវផុតអាណត្តិការងារនៅឆ្នាំ២០២៨ដូចគ្នា ដោយអាណត្តិលោក កៅ គឹមហួន ពីឆ្នាំ២០២៣ ដល់២០២៨ រីឯលោក ចែម វីឌ្យ៉ា នឹងចាប់ផ្ដើមអាណត្តិពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៨។ បច្ចុប្បន្នលោក ចែម វីឌ្យ៉ា កំពុងកាន់ជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ហើយក៏ជាអ្នកការទូតចាស់វស្សា ប្រកបដោយសមត្ថភាព បទពិសោធន៍ និងចំណេះដឹងកម្រិតអន្តរជាតិ ដែលធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជាច្រើន៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post បណ្ឌិត ចែម វីឌ្យ៉ា នឹងចាប់ផ្ដើមអាណត្តិជាអគ្គលេខាធិការនៅស្ថាប័នសភាអាស៊ាន នៅដើមឆ្នាំ២០២៦ appeared first on Kampuchea Thmey Daily.

អាយប៉ាជ្រើសតាំងលោក ចែម វីឌ្យ៉ា ជាអគ្គលេខាធិការផ្លូវការ
អន្តរសភាអាស៊ានហៅកាត់ថា អាយប៉ា បាន​សម្រេច​ជ្រើស​តាំង​លោក ចែម វីឌ្យ៉ា បេក្ខភាព​មក​ពី​កម្ពុជា​ជា​ផ្លូវ​ការ​នៅ​ក្នុងមហាសន្និបាត​លើក​ទី​៤៦ នៅ​ទី​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី​២០ ខែ​កញ្ញា។ លោក​គឺ​ជា​កូន​ខ្មែរ​ទី​២​ដែល​កាន់​ដំណែង​ជាន់​ខ្ពស់​ស្ថាប័ន​អាស៊ានបន្ទាប់ពី​លោក កៅ គឹមហួន ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​អគ្គលេខាឌិការអាស៊ាន​កាលពី​ឆ្នាំ​២០២៣។

រដ្ឋសភា​ជាតិ​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា​នេះបានឱ្យ​ដឹង​ថា​លោក ចែម វីឌ្យ៉ា នឹង​ចាប់​ផ្ដើម​ការ​ងារ​លោក​ចាប់​ពី​ខែ​មករា​ឆ្នាំ២០២៦​ទៅ។

អាណត្តិ​របស់​លោក ចែម វីឌ្យ៉ា នឹង​បន្ត​ពី​លោកស្រី Ar. Siti Rozaimeriyanty Dato Haji Abdul Rahman មាន​រយៈពេល​៣ឆ្នាំ ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ប្រធាន​អន្តរសភាអាស៊ាន និង​ទទួល​យក​ដោយ​មហាសន្និបាត​អាយប៉ា។ ការ​ជ្រើសរើ​ស​អគ្គលេខាធិការ​អាយប៉ាគឺ​ធ្វើឡើងដោយផ្អែកលើលំដាប់អក្សរក្រមនៃប្រទេសសមាជិក។

ផ្ដើមចេញពីមន្ត្រីដែលបម្រើការងារនៅការិយាល័យបកប្រែនៃរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា លោក ចែម វីឌ្យ៉ា បានវិវត្តខ្លួនជាបន្តបន្ទាប់ ពិសេសការងារច្បាប់ ការទូត និងទំនាក់ទំនងអន្តរជាតិ។ នៅអំឡុងឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតជាសកលដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ គឺសភាធម្មនុញ្ញកម្ពុជា ក៏ត្រូវបានបង្កើតឡើង ហើយពេលនោះដែរ លោក​ទទួលបាន​តួនាទី​ជាអគ្គលេខាធិការរងនៃសភាធម្មនុញ្ញកម្ពុជា។ ដល់ខែតុលា ឆ្នាំ១៩៩៣ លោកបានផ្លាស់មកកាន់តួនាទីជាអគ្គលេខាធិការនៃក្រសួងការបរទេស។

បម្រើការនៅក្រសួងការបរទេសនេះ លោក ចែម វីឌ្យ៉ា បានទទួលតួនាទីជាឧត្តមមន្រ្តីអាស៊ានកម្ពុជា ហើយក្រោយមក ដោយផ្អែកលើសមត្ថភាព និងបទពិសោធការងារ លោក ចែម វីឌ្យ៉ា ត្រូវបានចាត់តាំងឱ្យទៅបំពេញបេសកកម្មកនៅក្រៅប្រទេស ក្នុងតួនាទីជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកាណាដា។ បន្តទៅ គឺជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហព័ន្ធអាល្លឺម៉ង់ ស្លូវេនី ឆែក ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី ម៉ាល់តា និងស៊ីប។

នៅឆ្នាំ២០១៦ លោក ចែម វីឌ្យ៉ា ក៏បានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង នៅអង់ឌ័រ ស៊ីប ក្រិក អ៊ីតាលី ម៉ាល់តា ព័រទុយហ្កាល់ ស៊ែប៊ី និងអេស្ប៉ាញ និងតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស មុនមកកាន់តំណែងនៅព្រឹទ្ធសភា ក្នុងនីតិកាលទី៥នេះ តបតាមតម្រូវការចាំបាច់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។ លោក​អាច​ប្រើប្រាស់​ភាសាបរទេស​ចំនួន៥ភាសាគឺ​ អង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ និងអេស្ប៉ាញ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អាយប៉ាជ្រើសតាំងលោក ចែម វីឌ្យ៉ា ជាអគ្គលេខាធិការផ្លូវការ appeared first on Kampuchea Thmey Daily.

ថៃ​ឡាំប៉ាមិនឱ្យអាយប៉ា​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួមលើរឿង​ជម្លោះព្រំដែនជាមួយ​កម្ពុជា
ប្រតិភូ​សភា​កម្ពុជា​ដែលដឹក​នាំ​ដោយ​ប្រធានសភា​កម្ពុជា សម្ដេច​សភាធិបតី ឃួន សុដារី បាន​បង្ហាញ​ការពិត​នៃ​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃទៅ​កាន់​ថ្នាក់​ដឹក​នាំ​សភា​នៅ​តំបន់​អាស៊ាន និង​ដៃគូ បង្កើត​បាន​ជាសំឡេង​គាំទ្រមួយចំពោះ​កម្ពុជា​ ខណៈ​ថៃ​ឡាំ​ប៉ា​មិន​ឱ្យ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួមនោះទេ​។

ប្រធានគណៈកម្មការ​កិច្ច​ការ​បរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​រដ្ឋសភា​លោក សួស យ៉ារ៉ា បាន​ថ្លែង​ក្នុង​វីដេអូ​ពិសេសនៅ​ថ្ងៃទី​១៧ ខែកញ្ញាថា ពេល​នេះ​សំឡេង​ត្រូវ​ការ​សន្ដិភាពរបស់​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​អាស៊ាន និង​ប្រទេស​ជា​មិត្តអាស៊ានបាន​ដឹង​ឮព្រមទាំង​បាន​ឡើង​ថ្លែង​ជា​បន្តបន្ទាប់​ពី​ចំណាប់​អារម្មណ៍​ពួកគេ​លើ​បញ្ហា​ព្រំដែន​កម្ពុជា ហើយ​មាន​តែ​ថៃ​មួយ​ទេ​ដែល​ជំទាស់​មិន​ឱ្យចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​។

លោក​ថា៖ «បណ្ដាប្រទេស​ដែល​ជាសមាជិក​សភា​អាស៊ាន​ឯកឧត្តម​លោក​ជំទាវ​ដែល​ជា​សមាជិក​ផ្សេង​ៗ​លោក​បាន​ថ្លែង​គាំទ្រ​ធ្វើ​មិចឱ្យ​ប្រទេស​ទាំង​ពីរ​រក្សា​បទ​បាញ់​ឱ្យ​បាន​ជា​គោល​ការណ៍​ ហើយ​និងអនុវត្តន៍​បទ​ឈប់បាញ់​ឱ្យ​បាននៅ​តំបន់​។ មិនគួរ​មាន​ព្រឹត្តិការណ៍កើតឡើងដូច​ថ្ងៃ​នេះ​បន្តទៀត​ទេ​! ពួកគេ​នឹង​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ទោះ​បី​ជា​មាន​ការ​ប្រកែក​និង​ជំទាស់​ពី​ប្រតិភូ​ថៃ​ក្នុង​ការ​ចេញ​នូវ​សេចក្ដី​ថ្លែង​ការ​ណ៍រួម​ក៏័ដោយ​»។

បើទោះ​បី​ជា​មិន​អាច​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ក្ដីបើ​តាម​លោក​ សួស យ៉ារ៉ា ថាបញ្ហា​នេះនឹងត្រូវ​សមាជិក​សភាតំបន់​អាស៊ាន​នឹង​បន្ត​យក​ចិត្ត​ទុកដាក់​។

ប្រតិកម្មរបស់​សមាជិក​សភា​អាស៊ានលើ​ថៃ​នេះ​កើតឡើង​ស្រប​ពេល​ដែល​​ទាហាន​ថៃ​បាញ់ចូល​មក​រាយលួស​បន្លា បាញ់​គ្រាប់​ជ័រ និង​ឧស្ម័នបង្ហូរទឹក​ភ្នែកលើ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិព្រៃ​ចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមាន​ជ័យ​កាលពី​ថ្ងៃ១៧ ខែ​កញ្ញាម្សិលមិញផងដែរ។ លោក សួស​ យ៉ារ៉ា ​ថាពេល​នេះ​ភាព​អត់​ធ្មត់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​បញ្ហា​ព្រំដែន​ត្រូវ​បាន​ទទួល​ស្គាល់​នូវ​តម្លៃ​ពិសេស​ ហើយ​អន្តរជាតិ​កំពុង​តែ​ចូលរួម​និង​តាម​ដាន​លើ​ករណីនេះ​ហើយ​។

អ្នក​តាមដាន​ភូមិសាស្ត្រនយោបាយលោកបណ្ឌិត ជ័យ តិច ប្រាប់​កម្ពុជា​ថ្មី​ថាថ្វីត្បិត​តែ​អាស៊ាន​មាន​គោលការណ៍​កុង​សង់ស៊ីស​ដែល​ត្រូវ​ការ​សំឡេង​រួម​ដើម្បីចេញ​សេចក្ដី​ថ្លែង​ការណ៍​ តែ​សកម្មភាពរបស់​ថៃបានបង្ហាញ​ថា​ប្រទេស​នេះ​កំពុង​ខ្លាច​ស្រមោល​ខ្លួន​ឯង និង​ព្យាយាមមិនឱ្យ​អន្តរជាតិ​ដឹង​ឮនោះទេ។

លោកថា៖ «ដូច្នេះ​ពេល​នេះ​អន្តរជាតិ​អាច​មើល​ឃើញ​ហើយ​ថា ​ភាគី​ណា​ជា​អ្នក​គោរព​នូវ​ច្បាប់​អន្តរជាតិគោរព​នូវ​កិច្ច​ព្រមព្រៀង​។ [..] កម្ពុជា​ជា​ប្រទេស​ដែល​គោរព​នូវ​ច្បាប់​អន្តរជាតិ និង​កិច្ច​ព្រមព្រៀង​ហើយ​តែង​តែ​លើ​ក​បញ្ហា​នេះ​ទៅ​ភាគី​ទី៣​ និង​អន្តរជាតិ​ដើម្បី​ចូលរួម​ដោះស្រាយ​ទាំង​អស់​គ្នា​តែ​ថៃ​ផ្ទុយ​ពី​នេះ»។

គួរ​ឱ្យ​ដឹង​ផងដែរ​ ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភាធិបតី ឃួន សុដារី បាន​ដឹក​នាំប្រតិភូ​កម្ពុជា​ទៅ​ចូល​រួម​មហាសន្និបាត​អន្តរសភាអាស៊ាន (អាយប៉ា) លើក​ទី​៤៦ នៅ​ទីក្រុង​គួឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ីចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី២១ ខែ​កញ្ញា​នេះ។ ថ្លែង​ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាសម្ដេច​បាន​ឡើង​ថ្លែង​ដោយ​ជំរុញ​ដល់​អាយប៉ាគួរ​តែ​មាន​ភាពរហ័ស​រហួន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មីៗឱ្យ​មាន​ប្រសិទ្ធភាព ខណៈ​សម្ដេច​ស្នើឱ្យអាយប៉ាដាក់បញ្ជូល ការ​លើក​កម្ពស់​សន្ដិភាព និង​សន្ដិសុខ សាមគ្គី​ភាពទៅក្នុងសេចក្ដី​សម្រេច​របស់​មហាសន្និបាត​ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ថៃ​ឡាំប៉ាមិនឱ្យអាយប៉ា​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួមលើរឿង​ជម្លោះព្រំដែនជាមួយ​កម្ពុជា appeared first on Kampuchea Thmey Daily.

សភាកម្ពុជាដាក់សេចក្ដីព្រាងឱ្យមហាសន្និបាតអាយប៉ាចាប់អារម្មណ៍បញ្ហា​ជម្លោះកម្ពុជា-ថៃ
សភាកម្ពុជាបាន​ដាក់​សេចក្ដី​ព្រាងបន្ថែម​ឱ្យ​មហាសន្និបាតអន្តរសភាអាស៊ាន (​អាយប៉ា) លើកទី​៤៦ ងាក​មក​ចាប់​អារម្មណ៍​បញ្ហា​សន្ដិសុខ​ សាមគ្គីភាព​ ក្នុង​តំបន់​បន្ទាប់ពីថៃ​នៅ​តែ​បង្កបញ្ហា​ជា​បន្តបន្ទាប់​ជា​មួយ​ប្រទេសកម្ពុជា។ សម្ដេចប្រធានសភា​បាន​ថ្លែង​ថា «អាយប៉ាចាំបាច់ត្រូវមានភាពរហ័សរហួន សម្របខ្លួន និងមានគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗទាំងនេះប្រកបដោយប្រសិទ្ធភាព»។

ថ្លែង​ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាយ លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ សម្ដេចសភាធិបតី ឃួន សុដារី បានបញ្ជាក់ពីជំហរនិងឆន្ទៈរបស់កម្ពុជាក្នុងការលើក កម្ពស់សន្តិភាព សុខដុមនីយកម្មនៅក្នុងអាស៊ាន តាមរយៈការដោះស្រាយជម្លោះព្រំដែនកម្ពុជានិងថៃដោយសន្តិវិធី។ សម្ដេច​បាន​លើក​ឡើង​ថា​ កម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឹងម៉ាត់ គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិនានា ដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធីឈរលើយន្តការដែលមានស្រាប់ដើម្បីធ្វើយ៉ាងណាឱ្យស្ថានភាពព្រំដែនកម្ពុជានិងថៃវិលទៅរកភាពប្រក្រតីឡើងវិញ។

សម្ដេច​ថា៖ «សុខសន្តិភាពតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃ ក៏ជាសុខសន្តិភាពរបស់សហគមន៍អាស៊ាន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ក្នុងការកសាងសហគមន៍រួម ប្រកបដោយចីរភាពនិងបរិយាបន្នដោយយកពលរដ្ឋជាស្នូល»។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាលើកទី៤៦ បានប្រារព្ធធ្វើឡើងនៅព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដើម្បីពិភាក្សា អនុម័តកម្មវិធីនិងរបៀបវារៈនៃមហាសន្និបាតលើកទី៤៦ និងសកម្មភាពការងារមួយចំនួនទៀតរបស់លេខាធិការដ្ឋានអាយប៉ា។

សភាកម្ពុជា​បាន​ផ្ដួច​ផ្ដើម​សេចក្ដីព្រាង​សេចក្ដី​សម្រេច​មួយ​ចំនួនសម្រាប់ដាក់ជូនមហាសន្និបាតពិភាក្សាអនុម័តមាន​ដូច​ជា ការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា ការបង្កើតភាពជាដៃគូអាយប៉ា និងការលើកកម្ពស់សុខសន្តិភាព សាមគ្គីភាពនៅក្នុងតំបន់អាស៊ាន។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍ថា៖ «អាយប៉ាចាំបាច់ត្រូវមានភាពរហ័សរហួន សម្របខ្លួន និងមានគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗទាំងនេះប្រកបដោយប្រសិទ្ធភាព»។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដឹក​នាំដោយ​ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី និងជាប្រធានអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ លោក តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul)  ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា រួមមាន ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ វៀតណាម និងឡាវ។

ក្រៅពីការពិភាក្សានិងអនុម័តលើកម្មវិធីនិងរបៀបវារៈមហាសន្និបាតលើកទី៤៦ហើយ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា បានស្តាប់របាយការណ៍សកម្មភាពការងាររបស់អគ្គលេខាធិកាដ្ឋានអាយប៉ាប្រចំាឆ្នាំ២០២៤-ឆ្នាំ២០២៥ និងពិភាក្សានិងអនុម័តផែនការបន្តរបស់អាយប៉ាផងដែរ។

អន្តរសភាអាស៊ាន ហៅកាត់ (អាយប៉ា/AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់ ។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ា រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដើម្បីសម្រេចបានចក្ខុវិស័យសហគមន៍មួយ ដែលយកប្រជាពលរដ្ឋជាស្នូល៕

អត្ថបទដោយ ហ៊ុន សិរិវឌ្ឍន៍

The post សភាកម្ពុជាដាក់សេចក្ដីព្រាងឱ្យមហាសន្និបាតអាយប៉ាចាប់អារម្មណ៍បញ្ហា​ជម្លោះកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

លោក ចែម វីឌ្យ៉ា នឹងក្លាយជា​កូន​ខ្មែរទី២​ដែលកាន់​តួនាទីជាន់ខ្ពស់​ក្នុង​ស្ថាប័នអាស៊ាន
អគ្គលេខាធិការអន្តរសភាអាស៊ាន(អាយប៉ា​)បច្ចុប្បន្នលោកស្រី អាស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ បាន​ឱ្យ​ដឹង​ថាអ្នក​ដែល​ត្រូវ​ជំនួស​លោកស្រីនៅ​ខែ​កញ្ញា​ខាង​មុខ​គឺ​សមាជិក​ព្រឹទ្ធសភា​កម្ពុជាលោក ចែម វីឌ្យ៉ា។ ការលើក​ឡើង​​នេះ​គឺ​នៅ​ក្នុង​ជំនួប​រវាង​លោក​ស្រី និង​សម្ដេច​ប្រធាន​រដ្ឋសភា​កម្ពុជាកាលពី​រសៀល​ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០២៥។

ថ្លែង​ក្នុង​ជំនួប​នៅ​វិមានសភាកម្ពុជា លោកស្រី អាស៊ីទី រ៉ូសាយ បាន​ជម្រាបសម្ដេច​ប្រធាន​សភាកម្ពុជា​ថា អាណត្តិ​របស់​លោក​ស្រីនឹង​ត្រូវ​បញ្ចប់​នា​ខែ​កញ្ញា​ខាង​មុខហើយ​នឹង​ជំនួស​ដោយ​លោក ចែម វីឌ្យ៉ា ដែល​មក​ពី​កម្ពុជា។

លោក ចែម វីឌ្យ៉ា បច្ចុប្បន្នជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភាកម្ពុជា។ លោកត្រូវ​បាន​សម្ដេច​តេជោ ហ៊ុន សែន ជ្រើសរើស ដើម្បី​ស្នើ​សុំ​ការ​គាំទ្រក្នុង​ចំណោម​មេដឹក​នាំ​សភា​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន សម្រាប់​តួនាទី​ជា​អគ្គលេខាធិការ​អាស៊ាន​ពី​ឆ្នាំ​២០២៥​ដល់​ឆ្នាំ២០២៨។ បេក្ខភាព​លោក​នឹង​ត្រូវ​អនុម័តជាផ្លូវការ​ដោយ​មហាសន្និបាត​អាស៊ាន​អាយ​ប៉ានៅ​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ២០២៥​ខាងមុខ នៅប្រទេស​ម៉ាឡេស៊ី។

លោក ចែម វីឌ្យ៉ា នឹង​ក្លាយជាឥស្សរជនខ្មែរទី២ ដែលបានទៅកាន់តំណែងជាន់ខ្ពស់នៅស្ថាប័នអាស៊ាន បន្ទាប់ពីលោក កៅ គឹមហួន ជាឥស្សរជនខ្មែរទី១ ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាអគ្គលេខាធិការអាស៊ាន។

ផ្ដើមចេញពីមន្ត្រីដែលបម្រើការងារនៅការិយាល័យបកប្រែនៃរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា លោក ចែម វីឌ្យ៉ា បានវិវត្តខ្លួនជាបន្តបន្ទាប់ ពិសេសការងារច្បាប់ ការទូត និងទំនាក់ទំនងអន្តរជាតិ។ នៅអំឡុងឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតជាសកលដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ គឺសភាធម្មនុញ្ញកម្ពុជា ក៏ត្រូវបានបង្កើតឡើង ហើយពេលនោះដែរ លោក​ទទួលបាន​តួនាទី​ជាអគ្គលេខាធិការរងនៃសភាធម្មនុញ្ញកម្ពុជា។ ដល់ខែតុលា ឆ្នាំ១៩៩៣ លោកបានផ្លាស់មកកាន់តួនាទីជាអគ្គលេខាធិការនៃក្រសួងការបរទេស។

បម្រើការនៅក្រសួងការបរទេសនេះ លោក ចែម វីឌ្យ៉ា បានទទួលតួនាទីជាឧត្តមមន្រ្តីអាស៊ានកម្ពុជា ហើយក្រោយមក ដោយផ្អែកលើសមត្ថភាព និងបទពិសោធការងារ លោក ចែម វីឌ្យ៉ា ត្រូវបានចាត់តាំងឱ្យទៅបំពេញបេសកកម្មកនៅក្រៅប្រទេស ក្នុងតួនាទីជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកាណាដា។ បន្តទៅ គឺជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហព័ន្ធអាល្លឺម៉ង់ ស្លូវេនី ឆែក ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី ម៉ាល់តា និងស៊ីប។

នៅឆ្នាំ២០១៦ លោក ចែម វីឌ្យ៉ា ក៏បានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង នៅអង់ឌ័រ ស៊ីប ក្រិក អ៊ីតាលី ម៉ាល់តា ព័រទុយហ្កាល់ ស៊ែប៊ី និងអេស្ប៉ាញ និងតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស មុនមកកាន់តំណែងនៅព្រឹទ្ធសភា ក្នុងនីតិកាលទី៥នេះ តបតាមតម្រូវការចាំបាច់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។ លោក​អាច​ប្រើប្រាស់​ភាសាបរទេស​ចំនួន៥ភាសាគឺ​ អង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ និងអេស្ប៉ាញ៕

អត្ថបទដោយ​ ហ៊ុន សិរីវឌ្ឍន៍

The post លោក ចែម វីឌ្យ៉ា នឹងក្លាយជា​កូន​ខ្មែរទី២​ដែលកាន់​តួនាទីជាន់ខ្ពស់​ក្នុង​ស្ថាប័នអាស៊ាន appeared first on Kampuchea Thmey Daily.

ប្រធានសភាជំរុញសមាជិកអាស៊ាន​ការពារ​ប្រព័ន្ធ​របស់​អង្គការសហប្រជាជាតិក្នុង​កិច្ចប្រជុំ AIPA Caucus
ប្រធានសភាកម្ពុជា សម្ដេច​សភាធិបតី ឃួន សុដារី បាន​រម្លឹក​ពី​ភាព​ចាំ​ចាប់​ក្នុងការ​គោរពធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ការពារ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​ដើម្បីធានា​នូវ​សណ្ឋាប់​ធ្នាប់​អន្តរជាតិផ្អែក​លើ​ច្បាប់។ ការលើ​ក​ឡើង​នេះ​ស្របពេល​ដែលកម្ពុជា​បាន​ប្ដឹង​ថៃករណីព្រំដែន៤ចំណុច​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ។

ថ្លែង​​ក្នុងពិធី​បើក​កិច្ច​ប្រជុំកិច្ចប្រជុំអ្នកនយោបាយអាយប៉ាលើកទី១៦  នៅសាលាសន្និសីទសភាព្រឹកថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ២០២៥​នេះ សម្ដេច​សភាធិបតី ឃួន សុដារី បាន​លើក​ឡើង​ថា​ វា​ជា​ការ​ចាំ​បាច់​បំផុត​ដែល​អាស៊ាន​ត្រូវរក្សា​គុណតម្លៃ និង​គោល​ការណ៍​រួម​របស់​ខ្លួន ត្រូវក្លាហាន​ប្រឆាំងនិងឯកតោភាគីនិយមដើម្បី​លើ​កម្ពស់​សន្ដិភាព​ក្នុង​តំបន់។

សម្ដេច​បន្ថែមថា ការ​គោរព​ដល់​ធម្មនុញ្ញអង្គការសហប្រជាជាតិ និង​ការ​ពារប្រព័ន្ធ​អង្គការសហប្រជាជាតិ​ក៏​ជា​រឿង​សំខាន់​ដែរ​ក្នុងពេល​ដែល​ពិភព​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ ការ​បែកខ្ញែក វិវាទអធិបតេយ្យ និង​ជម្លោះប្រដាប់​អាវុធ​ដូច​បច្ចុប្បន្ន​នេះ។

សម្ដេច​ថា៖ «យើងត្រូវរួមគ្នាច្រានចោលនូវ ឯកតោភាគីនិយម ឥរិយាបទអនុត្តរភាព និងការគាំពារនិយម ដែលធ្វើឱ្យអន្តរាយដល់ អភិបាលកិច្ចសកល និងច្បាប់អន្តរជាតិ ជាពិសេសប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ដែល ផ្អែកលើច្បាប់។ យើងត្រូវមានភាពរឹងមាំ និងសេចក្តីក្លាហាន ដើម្បីការពារគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិឱ្យបានខ្ជាប់ខ្ជួន»។

ការ​លើក​ឡើង​របស់ស​ម្ដេច​ប្រធាន​សភា​នៅពេល​នេះ​ស្របពេល​ដែល​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃកំពុងកើន​កម្ដៅ ហើយ​កម្ពុជា​បាន​សម្រេច​យក​បញ្ហា​ប្រាសាទតាមាន់​ធំ តាមាន់​តូច តាក្របី និង​តំបន់​មុំ​បី​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិដើម្បី​ដោះស្រាយ ខណៈថៃប្រកាស​ថា​មិន​ទទួល​ស្គាល់​យុត្តាធិការ​របស់​តុលាការ​ដែល​ជា​ប្រព័ន្ធ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ទេ។

ប្រទេស​ថៃជាប្រទេស​ចុះ​ហត្ថលេខានឹង​ដៃ តែ​លុប​វិញ​នឹង​ជើង ដោយ​បាន​បំពាន​ដល់​អនុស្សារណៈរបស់​ខ្លួន​បាន​ចុះ​ហត្ថលេខាជាមួយ​កម្ពុជាឆ្នាំ២០០០ ដែល​ព្រម​ព្រៀង​ជា​ក្នុង​ការ​ទទួល​យក​សន្ធិសញ្ញាបារាំង​-សៀម​ឆ្នាំ​១៩០៤ និង​១៩០៧ មក​ដោះស្រាយ​ព្រំដែន តែ​ជា​ក់​ស្ដែង​ថៃ​បាន​យក​ផែន​ទី​ដែល​គូស​ដោយ​ខ្លួន​ឯង​មក​ប្រើប្រាស់​ទៅវិញ។

ជាង​១ខែ​ហើយ​ដែលកម្ពុជា​មាន​ភាព​តាន​តឹង​ព្រំដែន​ជាមួយ​គ្នាបន្ទាប់ពី​ថៃ​បាន​លួច​ចូល​ដី​ខ្មែរ​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា និង​បង្ក​រឿង​លើ​ព្រំដែន​ជា​បន្តបន្ទាប់​រហូត​ដល់​បិទ​ព្រំដែន​ដោយ​ខ្លួន​ឯង​កាលពី​ថ្ងៃទី​៧ ខែ​មិថុនា ថែមទៀត ខណៈកម្ពុជា​បាន​ឆ្លើយ​តប​ទៅ​វិញ​ជា​បន្តបន្ទាប់​ទាំង​ផ្លូវ​តុលាការ​អន្តរជាតិ នយោបាយ សេដ្ឋកិច្ច និង​យោធា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រធានសភាជំរុញសមាជិកអាស៊ាន​ការពារ​ប្រព័ន្ធ​របស់​អង្គការសហប្រជាជាតិក្នុង​កិច្ចប្រជុំ AIPA Caucus appeared first on Kampuchea Thmey Daily.

កម្ពុជា​គ្មាន​ជំនួប​ដាច់ដោយឡែកណាជាមួយថៃក្នុងកិច្ចប្រជុំ AIPA Caucus ទេ
នាយខុទ្ទកាល័យ​ប្រធានសភា និងជាអគ្គលេខាធិការ​រងរដ្ឋសភាជាតិ​លោក កែវ ពិសិដ្ឋ បាន​បញ្ជាក់​ថា​ ពុំ​មាន​ជំនួប​ក្រៅ​ផ្លូវ​ការ​ណា​មួយរវាង​អ្នក​នយោបាយ​កម្ពុជា និង​ថៃក្នុង​កិច្ច​ប្រជុំ​ AIPA Caucus ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ​ទេ។

ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០២៥​នៅ​វិមាន​រដ្ឋសភា លោក កែវ ពិសិដ្ឋ បាន​ឱ្យ​ដឹង​ថាក្រៅពីប្រជុំ​ផ្លូវ​ការដើម្បីពិនិត្យ​លើ​វឌ្ឍនភាពនិង​ទិសដៅទៅមុខ​របស់ AIPA Caucus នោះគ្មានទេការ​ជួប​ប្រជុំ​ដាច់ដោយ​ឡែក​ណា​មួយ​ជាមួយភាគី​ថៃ។

លោក​ថា៖ «យើង​គ្មាន​ជំនួប​ក្រៅផ្លូវ​ការ​អីទេ​! យើង​គ្រាន់​តែ​ជជែក​គ្នា​ក្នុង​ក្របខណ្ឌ​គ្រួសារអាស៊ានលើ​ការងារសេចក្ដីសម្រេច​ដែល​បាន​ជជែក​កាលពី​ឆ្នាំមុន​»។

រដ្ឋសភា​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នឹង​កិច្ច​ប្រជុំអ្នកនយោបាយអាយប៉ាលើកទី១៦  ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណៈប្រតិភូសមាជិកអន្តរសភាអាស៊ាន (អាយប៉ា/AIPA) ប្រទេសសង្កេតការណ៍អាយប៉ា និងប្រទេសជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ និងដៃគូអភិវឌ្ឍន៍ សរុបមានចំនួនប្រមាណជិត ៣០០នាក់។ តំណាង​ប្រទេស​ថៃ​គឺ​លោកស្រី ភីយ៉ារ៉ាត់ ធីយ៉ាផារ៉ាត់ (Piyarat TIYAPAIRT ) ដែលជាលេខាធិការគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីទំនាក់ទំនង ទូរគមនាគមន៍ និងសេដ្ឋកិច្ចឌីជីថលនៃ​រដ្ឋសភាថៃ។

ថ្លែង​ក្នុងពិធី​បើក​កិច្ច​ប្រជុំ​ AIPA Caucus ព្រឹក​ថ្ងៃទី១៥ ខែ​កក្កដានេះ សម្ដេច​សភាធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ក្នុង​តំបន់​អាស៊ានកំពុង​ប្រឈម​នឹង​បញ្ហា​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ ការ​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ពហុភាគី​និយម បែក​ខ្ញែក​សេដ្ឋកិច្ច វិវាទ​នៃ​អធិបតេយ្យ និង​ជម្លោះ​ប្រដាប់​អាវុធ​ដែល​ត្រូវ​រកមធ្យោបាយ​រួម​គ្នា​ទប់​ស្កាត់។

សម្ដេច​បន្ថែម​ដោយ​រម្លឹក​នូវ​តម្លៃ​រួម​របស់​អាស៊ាន​ ដោយ​ជំរុញនូវ​ការ​ប្រកាន់​ខ្ជាប់​ធម្មនុញ្ញអាស៊ាន គោរពសន្ធិសញ្ញាមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ និងសេចក្ដីប្រកាសស្ដីពី​តំបន់​សន្ដិភាព សេរីភាព និង​អព្យាក្រឹត​ ព្រមទាំងគោរព​ដល់​អង្គការ​សហប្រជាតិ និង​ការពារ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ជាចាំបាច់ផងដែរ។

សម្ដេច​ថា៖ «វាគឺជាការចាំបាច់បំផុត ដែលអាស៊ានត្រូវរក្សាគុណតម្លៃ និងគោលការណ៍រួមរបស់យើងទាំងអស់នេះ»។

គួរ​ឱ្យ​ដឹង​ផងដែរថាកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ដែល​ធ្វើ​ឡើង​នៅ​កម្ពុជា​ឆ្នាំ​នេះ​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា»។ ការ​រៀប​ចំ​ប្រធាន​បទ​នេះ​គឺ​ក្នុង​ពេល​ដែល​បញ្ហា​ក្នុង​ពិភព​លោក និង​តំបន់​បាន​បង្ក​ផល​ប៉ះពាល់​ជា​ខ្លាំងដល់​ស្ថិរភាព និង​សន្ដិភាព ហើយកម្ពុជា​និង​ថៃ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ព្រំដែន​ជា​មួយ​គ្នា​ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post កម្ពុជា​គ្មាន​ជំនួប​ដាច់ដោយឡែកណាជាមួយថៃក្នុងកិច្ចប្រជុំ AIPA Caucus ទេ appeared first on Kampuchea Thmey Daily.