នយោបាយ
សភាកម្ពុជាដាក់សេចក្ដីព្រាងឱ្យមហាសន្និបាតអាយប៉ាចាប់អារម្មណ៍បញ្ហាជម្លោះកម្ពុជា-ថៃ
សភាកម្ពុជាបានដាក់សេចក្ដីព្រាងបន្ថែមឱ្យមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៦ ងាកមកចាប់អារម្មណ៍បញ្ហាសន្ដិសុខ សាមគ្គីភាព ក្នុងតំបន់បន្ទាប់ពីថៃនៅតែបង្កបញ្ហាជាបន្តបន្ទាប់ជាមួយប្រទេសកម្ពុជា។ សម្ដេចប្រធានសភាបានថ្លែងថា «អាយប៉ាចាំបាច់ត្រូវមានភាពរហ័សរហួន សម្របខ្លួន និងមានគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗទាំងនេះប្រកបដោយប្រសិទ្ធភាព»។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាយ លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ សម្ដេចសភាធិបតី ឃួន សុដារី បានបញ្ជាក់ពីជំហរនិងឆន្ទៈរបស់កម្ពុជាក្នុងការលើក កម្ពស់សន្តិភាព សុខដុមនីយកម្មនៅក្នុងអាស៊ាន តាមរយៈការដោះស្រាយជម្លោះព្រំដែនកម្ពុជានិងថៃដោយសន្តិវិធី។ សម្ដេចបានលើកឡើងថា កម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឹងម៉ាត់ គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិនានា ដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធីឈរលើយន្តការដែលមានស្រាប់ដើម្បីធ្វើយ៉ាងណាឱ្យស្ថានភាពព្រំដែនកម្ពុជានិងថៃវិលទៅរកភាពប្រក្រតីឡើងវិញ។
សម្ដេចថា៖ «សុខសន្តិភាពតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃ ក៏ជាសុខសន្តិភាពរបស់សហគមន៍អាស៊ាន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ក្នុងការកសាងសហគមន៍រួម ប្រកបដោយចីរភាពនិងបរិយាបន្នដោយយកពលរដ្ឋជាស្នូល»។
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាលើកទី៤៦ បានប្រារព្ធធ្វើឡើងនៅព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដើម្បីពិភាក្សា អនុម័តកម្មវិធីនិងរបៀបវារៈនៃមហាសន្និបាតលើកទី៤៦ និងសកម្មភាពការងារមួយចំនួនទៀតរបស់លេខាធិការដ្ឋានអាយប៉ា។

សភាកម្ពុជាបានផ្ដួចផ្ដើមសេចក្ដីព្រាងសេចក្ដីសម្រេចមួយចំនួនសម្រាប់ដាក់ជូនមហាសន្និបាតពិភាក្សាអនុម័តមានដូចជា ការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា ការបង្កើតភាពជាដៃគូអាយប៉ា និងការលើកកម្ពស់សុខសន្តិភាព សាមគ្គីភាពនៅក្នុងតំបន់អាស៊ាន។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍ថា៖ «អាយប៉ាចាំបាច់ត្រូវមានភាពរហ័សរហួន សម្របខ្លួន និងមានគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗទាំងនេះប្រកបដោយប្រសិទ្ធភាព»។
សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដឹកនាំដោយប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី និងជាប្រធានអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ លោក តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា រួមមាន ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ វៀតណាម និងឡាវ។
ក្រៅពីការពិភាក្សានិងអនុម័តលើកម្មវិធីនិងរបៀបវារៈមហាសន្និបាតលើកទី៤៦ហើយ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា បានស្តាប់របាយការណ៍សកម្មភាពការងាររបស់អគ្គលេខាធិកាដ្ឋានអាយប៉ាប្រចំាឆ្នាំ២០២៤-ឆ្នាំ២០២៥ និងពិភាក្សានិងអនុម័តផែនការបន្តរបស់អាយប៉ាផងដែរ។
អន្តរសភាអាស៊ាន ហៅកាត់ (អាយប៉ា/AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់ ។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ា រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដើម្បីសម្រេចបានចក្ខុវិស័យសហគមន៍មួយ ដែលយកប្រជាពលរដ្ឋជាស្នូល៕

អត្ថបទដោយ ហ៊ុន សិរិវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


