ព័ត៌មានជាតិ
អាយប៉ាជ្រើសតាំងលោក ចែម វីឌ្យ៉ា ជាអគ្គលេខាធិការផ្លូវការ
អន្តរសភាអាស៊ានហៅកាត់ថា អាយប៉ា បានសម្រេចជ្រើសតាំងលោក ចែម វីឌ្យ៉ា បេក្ខភាពមកពីកម្ពុជាជាផ្លូវការនៅក្នុងមហាសន្និបាតលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែកញ្ញា។ លោកគឺជាកូនខ្មែរទី២ដែលកាន់ដំណែងជាន់ខ្ពស់ស្ថាប័នអាស៊ានបន្ទាប់ពីលោក កៅ គឹមហួន ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាឌិការអាស៊ានកាលពីឆ្នាំ២០២៣។

រដ្ឋសភាជាតិនៅថ្ងៃទី២១ ខែកញ្ញានេះបានឱ្យដឹងថាលោក ចែម វីឌ្យ៉ា នឹងចាប់ផ្ដើមការងារលោកចាប់ពីខែមករាឆ្នាំ២០២៦ទៅ។
អាណត្តិរបស់លោក ចែម វីឌ្យ៉ា នឹងបន្តពីលោកស្រី Ar. Siti Rozaimeriyanty Dato Haji Abdul Rahman មានរយៈពេល៣ឆ្នាំ ដែលត្រូវបានជ្រើសរើសដោយប្រធានអន្តរសភាអាស៊ាន និងទទួលយកដោយមហាសន្និបាតអាយប៉ា។ ការជ្រើសរើសអគ្គលេខាធិការអាយប៉ាគឺធ្វើឡើងដោយផ្អែកលើលំដាប់អក្សរក្រមនៃប្រទេសសមាជិក។

ផ្ដើមចេញពីមន្ត្រីដែលបម្រើការងារនៅការិយាល័យបកប្រែនៃរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា លោក ចែម វីឌ្យ៉ា បានវិវត្តខ្លួនជាបន្តបន្ទាប់ ពិសេសការងារច្បាប់ ការទូត និងទំនាក់ទំនងអន្តរជាតិ។ នៅអំឡុងឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតជាសកលដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ គឺសភាធម្មនុញ្ញកម្ពុជា ក៏ត្រូវបានបង្កើតឡើង ហើយពេលនោះដែរ លោកទទួលបានតួនាទីជាអគ្គលេខាធិការរងនៃសភាធម្មនុញ្ញកម្ពុជា។ ដល់ខែតុលា ឆ្នាំ១៩៩៣ លោកបានផ្លាស់មកកាន់តួនាទីជាអគ្គលេខាធិការនៃក្រសួងការបរទេស។
បម្រើការនៅក្រសួងការបរទេសនេះ លោក ចែម វីឌ្យ៉ា បានទទួលតួនាទីជាឧត្តមមន្រ្តីអាស៊ានកម្ពុជា ហើយក្រោយមក ដោយផ្អែកលើសមត្ថភាព និងបទពិសោធការងារ លោក ចែម វីឌ្យ៉ា ត្រូវបានចាត់តាំងឱ្យទៅបំពេញបេសកកម្មកនៅក្រៅប្រទេស ក្នុងតួនាទីជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកាណាដា។ បន្តទៅ គឺជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហព័ន្ធអាល្លឺម៉ង់ ស្លូវេនី ឆែក ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី ម៉ាល់តា និងស៊ីប។

នៅឆ្នាំ២០១៦ លោក ចែម វីឌ្យ៉ា ក៏បានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង នៅអង់ឌ័រ ស៊ីប ក្រិក អ៊ីតាលី ម៉ាល់តា ព័រទុយហ្កាល់ ស៊ែប៊ី និងអេស្ប៉ាញ និងតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស មុនមកកាន់តំណែងនៅព្រឹទ្ធសភា ក្នុងនីតិកាលទី៥នេះ តបតាមតម្រូវការចាំបាច់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។ លោកអាចប្រើប្រាស់ភាសាបរទេសចំនួន៥ភាសាគឺ អង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ និងអេស្ប៉ាញ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


