នយោបាយ
ប្រធានសភាជំរុញសមាជិកអាស៊ានការពារប្រព័ន្ធរបស់អង្គការសហប្រជាជាតិក្នុងកិច្ចប្រជុំ AIPA Caucus
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានរម្លឹកពីភាពចាំចាប់ក្នុងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងការពារប្រព័ន្ធអង្គការសហប្រជាជាតិដើម្បីធានានូវសណ្ឋាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ ការលើកឡើងនេះស្របពេលដែលកម្ពុជាបានប្ដឹងថៃករណីព្រំដែន៤ចំណុចទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកិច្ចប្រជុំអ្នកនយោបាយអាយប៉ាលើកទី១៦ នៅសាលាសន្និសីទសភាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងថា វាជាការចាំបាច់បំផុតដែលអាស៊ានត្រូវរក្សាគុណតម្លៃ និងគោលការណ៍រួមរបស់ខ្លួន ត្រូវក្លាហានប្រឆាំងនិងឯកតោភាគីនិយមដើម្បីលើកម្ពស់សន្ដិភាពក្នុងតំបន់។
សម្ដេចបន្ថែមថា ការគោរពដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការពារប្រព័ន្ធអង្គការសហប្រជាជាតិក៏ជារឿងសំខាន់ដែរក្នុងពេលដែលពិភពកំពុងប្រឈមមុខនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការបែកខ្ញែក វិវាទអធិបតេយ្យ និងជម្លោះប្រដាប់អាវុធដូចបច្ចុប្បន្ននេះ។
សម្ដេចថា៖ «យើងត្រូវរួមគ្នាច្រានចោលនូវ ឯកតោភាគីនិយម ឥរិយាបទអនុត្តរភាព និងការគាំពារនិយម ដែលធ្វើឱ្យអន្តរាយដល់ អភិបាលកិច្ចសកល និងច្បាប់អន្តរជាតិ ជាពិសេសប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ដែល ផ្អែកលើច្បាប់។ យើងត្រូវមានភាពរឹងមាំ និងសេចក្តីក្លាហាន ដើម្បីការពារគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិឱ្យបានខ្ជាប់ខ្ជួន»។

ការលើកឡើងរបស់សម្ដេចប្រធានសភានៅពេលនេះស្របពេលដែលបញ្ហាព្រំដែនកម្ពុជា-ថៃកំពុងកើនកម្ដៅ ហើយកម្ពុជាបានសម្រេចយកបញ្ហាប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយ ខណៈថៃប្រកាសថាមិនទទួលស្គាល់យុត្តាធិការរបស់តុលាការដែលជាប្រព័ន្ធរបស់អង្គការសហប្រជាជាតិមួយនេះទេ។
ប្រទេសថៃជាប្រទេសចុះហត្ថលេខានឹងដៃ តែលុបវិញនឹងជើង ដោយបានបំពានដល់អនុស្សារណៈរបស់ខ្លួនបានចុះហត្ថលេខាជាមួយកម្ពុជាឆ្នាំ២០០០ ដែលព្រមព្រៀងជាក្នុងការទទួលយកសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ មកដោះស្រាយព្រំដែន តែជាក់ស្ដែងថៃបានយកផែនទីដែលគូសដោយខ្លួនឯងមកប្រើប្រាស់ទៅវិញ។
ជាង១ខែហើយដែលកម្ពុជាមានភាពតានតឹងព្រំដែនជាមួយគ្នាបន្ទាប់ពីថៃបានលួចចូលដីខ្មែរបាញ់សម្លាប់ទាហានខ្មែរម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា និងបង្ករឿងលើព្រំដែនជាបន្តបន្ទាប់រហូតដល់បិទព្រំដែនដោយខ្លួនឯងកាលពីថ្ងៃទី៧ ខែមិថុនា ថែមទៀត ខណៈកម្ពុជាបានឆ្លើយតបទៅវិញជាបន្តបន្ទាប់ទាំងផ្លូវតុលាការអន្តរជាតិ នយោបាយ សេដ្ឋកិច្ច និងយោធា៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


