កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង Archives - Kampuchea Thmey Daily

ភ្នំពេញ​នឹង​ទទួល​ជំនួយ​កាមេរ៉ា​សម្គាល់​ទម្រង់​មុខ​មនុស្ស​ពី​ចិន​ជិត​៥០០គ្រឿង​ដើម្បី​លើ​កកម្ពស់​សន្តិសុខ
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​ លោក ស សុខា ​បាន​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ចិន​លើ​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​នគរបាល​វៃ​ឆ្លាត ដែល​នឹង​បំពាក់​ប្រព័ន្ធ​ដំណើរ​ការ​ និង​វិភាគ​វីដេអូ នៅ​រាជធានី​ភ្នំពេញ​។ តាម​គម្រោង​នេះ​ចិន​នឹង​ផ្ដល់​កាមេរ៉ា​ដែល​អាច​សម្គាល់​ទម្រង់​មុខ​មនុស្ស និង​ស្លាក​លេខ​យាន​យន្ត​​ ៤៨៧​គ្រឿង​ ដើម្បី​បំពាក់​នៅ​រាជធានី​ភ្នំពេញ​។

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​នៅ​ក្រសួង​មហាផ្ទៃ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៦ រវាង​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក ស សុខា និង​អគ្គលេខាធិការ​នៃ​មជ្ឈមណ្ឌល​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​និង​សមាហរណកម្ម​អនុវត្តន៍​ច្បាប់​មេគង្គ-ឡាន​ឆាង លោក​ យូ ស៊ាវវិន។

​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​គូស​បញ្ជាក់​ថា ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ «នគរបាល​វៃ​ឆ្លាត» នេះ​គឺ​ជា​ការ​អនុវត្ត​ជាក់​ស្ដែង​នៃ​គោលនយោបាយ​សន្តិសុខ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​បាន​នូវ​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ។

គម្រោង​អភិវឌ្ឍន៍​នគរបាល​ឆ្លាត​វៃ​នេះ​នឹង​មក​ជាមួយ​មជ្ឈមណ្ឌល​បញ្ជាការ​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ និង​ឆ្លើយ​តប​ចំពោះ​ស្ថានភាព​អាសន្ន​បាន​ទាន់​ពេល​វេលា​មួយ​ទៀត​ផង​ដែរ​។ ​

​អគ្គលេខាធិការ​នៃ​មជ្ឈមណ្ឌល​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​និង​សមាហរណកម្ម​អនុវត្តន៍​ច្បាប់​មេគង្គ-ឡាន​ឆាង លោក​ យូ ស៊ាវវិន បាន​សន្យា​ថា​ចិន​នឹង​បន្ត​ពង្រីក​វិសាល​ភាព​នៃ​ការ​បំពាក់​កាមេរ៉ា និង​បណ្ដុះ​បណ្ដាល​មន្ត្រី​នគរបាល​កម្ពុជា​លើ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល សំដៅ​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​វិស័យ​សន្តិសុខ​នៅ​កម្ពុជា​បន្ថែម​ទៀត​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក​បណ្ឌិត ប៉ា ច័ន្ទ​រឿន បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ការ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ទំនើប​នេះ​អាច​ជួយ​សម្រួល​ដល់​ការងារ​របស់​នគរបាល​រៀបចំ​សណ្ដាប់ធ្នាប់ កាត់បន្ថយ​បទ​ល្មើស ងាយ​ស្រួល​ស្វែងរក​ជន​សង្ស័យ​ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​លោក​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ ​ទាក់​ទង​សិទ្ធិ​សេរីភាព​ និង​ឯកជន​ភាព​របស់​ប្រជាពលរដ្ឋ ហើយ​ប្រសិន​ជា​​​ការ​គ្រប់គ្រង​ខ្វះ​ចន្លោះ​ណាមួយ​ទិន្នន័យ​ដែល​នគរបាល​មាន​អាច​ធ្លាក់​ទៅ​ជន​ទី​៣​ ដែល​អាច​បង្ក​បញ្ហា​បាន។

លោក​ថា៖ «សម្រាប់​ខ្ញុំ​ៗ​មិន​យល់​ទាស់​ទេ​ចំពោះ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កាមេរ៉ា​ AI ដើម្បី​បង្កើន​កិច្ច​ការងារ​ធានា​សន្តិសុខ​សង្គម ប៉ុន្ដែ​ដូច​ខ្ញុំ​បាន​លើក​អ៊ី​ចឹង​ថា​ឧបករណ៍​អេឡិចត្រូនិក​ AI នេះ​ជា​អាវុធ​មុខ​២​ សំខាន់​យើង​ត្រូវ​បាន​ប្រើប្រាស់​វា​ឱ្យ​បាន​ត្រឹម​ត្រូវ»។

លោក​បាន​ផ្ដល់​អនុសាសន៍​ថា​ ក្នុង​ពេល​ដែល​មាន​រៀបចំ​នេះ​រដ្ឋាភិបាល​គួរ​បង្កើត​ច្បាប់​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ពលរដ្ឋ​ និង​ត្រូវ​ធានា​ពី​តម្លាភាព ​គណនេយ្យភាព​របស់​នគរបាល​ដោយ​មិន​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​គំរាម​កំហែង​ឬ​កៀប​សង្កត់​ដល់​ការ​អនុវត្តន៍​សិទ្ធិ​របស់​ប្រជាជន​នោះ​ទេ​ ជាមួយ​គ្នា​នេះ​ការ​ដាក់​ស្លាក​សញ្ញា​ឱ្យ​ពលរដ្ឋ​ដឹង​ថាមាន​បំពាក់​កាមេរ៉ា​ចាប់​ផ្ទៃ​មុខ​ក៏​សំខាន់​ផង​ដែរ។ អ្វី​ដែល​សំខាន់​នោះ​គឺ​រដ្ឋ​ត្រូវ​ធានា​ថា ​ប្រព័ន្ធ​គ្រប់គ្រង​កាមេរ៉ា​ចាប់​ផ្ទៃ​មុខ និង​ស្លាក​លេខ​យានយន្ត​​នេះ​​មិន​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ពី​បរទេស​ណាមួយ​ឡើយ​ ដើម្បី​ធានា​នូវ​អធិបតេយ្យភាព​ទិន្នន័យ​ និង​សន្តិសុខ​ជាតិ​ទាំង​មូល​ផង​ដែរ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​​​​​​​​​

The post ភ្នំពេញ​នឹង​ទទួល​ជំនួយ​កាមេរ៉ា​សម្គាល់​ទម្រង់​មុខ​មនុស្ស​ពី​ចិន​ជិត​៥០០គ្រឿង​ដើម្បី​លើ​កកម្ពស់​សន្តិសុខ appeared first on Kampuchea Thmey Daily.

កម្ពុជាបន្តទទួលបានមូលនិធិពិសេសពីភាគីចិន ក្រោមគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
រដ្ឋាភិបាលចិន តាមរយៈស្ថានទូតប្រចាំភ្នំពេញ បានបន្តផ្ដល់មូលនិធិពិសេសដល់កម្ពុជាសម្រាប់គម្រោងចំនួន៧ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ មូលនិធិនេះត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនពីន នៅទីស្ដីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។

កិច្ចព្រមព្រៀងកម្ពុជានិងចិនស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦នេះ មានទឹកប្រាក់ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិក។ តាមការឱ្យដឹងដោយក្រសួងការបរទេសកម្ពុជា គម្រោងទាំង៧ ដែលកម្ពុជាទទួលបានពីភាគីចិន រួមមាន ១.សហគ្រាសកសិករផលិតផ្សិតដើម្បីកាត់បន្ថយភាពក្រីក្រនៅខេត្តកណ្តាល ២.ការរួមបញ្ចូលគ្នានៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងចែកចាយទឹកស្អាត ដំណាក់កាលទី២ គម្រោងទី៣គឺជាការពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់តាមរយៈនវានុវត្តន៍សំបកវេចខ្ចប់នៅក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង។

រីឯគម្រោងទី៤ គឺជាគម្រោងលុបបំបាត់ជំងឺរលាកថ្លើម គម្រោងទី៥ គឺផ្ដោតលើឌីជីថលូបនីយកម្មទេសចរណ៍សហគមន៍មេគង្គ-ឡានឆាង ក្នុងការត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវទេសចរចិន និងគម្រោទី៦ គឺជួយការពង្រឹងសមត្ថភាពបច្ចេកវិទ្យាបៃតង និងបរិវត្តកម្មឌីជីថលសម្រាប់វិស្វករក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ ខណៈគម្រោងទី៧ ជាគម្រោងលើកកម្ពស់សមត្ថភាពទិន្នន័យទឹក និងកិច្ចសន្ទនាថ្នាក់តំបន់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។

ក្រសួងការបរទេសចាត់ទុកគម្រោងទាំងនេះនឹងរួមចំណែកដល់ការជំរុញការអភិវឌ្ឍជាតិជាអាទិភាពរបស់កម្ពុជាលើវិស័យផ្សេងៗ រួមមានការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ សុខាភិបាល ទេសចរណ៍ និងបរិវត្តកម្មឌីជីថល។

គួរឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៧ កម្ពុជាទទួលបានការគាំទ្រថវិកាសម្រាប់គម្រោងចំនួន១១៣ ក្រោមមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ការអនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះដោយជោគជ័យ ក្រសួង ថា បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់បណ្ដាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕

The post កម្ពុជាបន្តទទួលបានមូលនិធិពិសេសពីភាគីចិន ក្រោមគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង appeared first on Kampuchea Thmey Daily.

ប្រទេសសមាជិកមហាអនុតំបន់មេគង្គជួបជជែកគ្នានៅភ្នំពេញ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រសួងព័ត៌មានកម្ពុជា បានរៀបចំវេទិកាពិភាក្សាមហាអនុតំបន់មេគង្គសម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលវេទិកានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ វេទិកាពិភាក្សាកម្រិតអនុតំបន់នេះ គឺផ្ដោតលើប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ»។

ក្នុងវេទិកានេះមានការចូលរួមពីតំណាងស្ថានទូតចិន និងស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យគ្រប់ក្រសួងស្ថាប័ន និងរាជធានីខេត្ត ប្រតិបត្តិករក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ជាពិសេសតំណាងមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ រួមមាន៖ ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។

បើតាមលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមករវាងវាគ្មិនមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គពាក់ព័ន្ធនឹងប្រភេទនៃព័ត៌មានក្លែងក្លាយ ដែលបាននិងកំពុងរីករាលដាលនៅក្នុងប្រទេសជាសមាជិក បញ្ហាប្រឈមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ យន្តការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអក្ខរកម្មឌីជីថល ក្នុងចំណោមប្រជាជននៃប្រទេសមហាអនុតំបន់មេគង្គ។ ម្យ៉ាង គឺដើម្បីលើកកកម្ពស់តួនាទីរបស់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក្នុងការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសវិធានការយុទ្ធសាស្ត្រក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងមហាអនុតំបន់មេគង្គ។

លោក បន្តថា វេទិកានេះទទួលបានការគាំទ្រពីមូលនិធិពិសេសក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ពីភាគីចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា និងការសម្របសម្រួលពីក្រសួងការបរទេសកម្ពុជា។

ថ្លែងបើកវេទិកាខាងលើ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា វេទិកានេះ នឹងរួមចំណែកដល់ការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ក៏ដូចជាការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជននៅក្នុងតំបន់ និងសកលលោក តាមរយៈការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ពង្រឹងភាពធន់របស់ប្រជាពលរដ្ឋទៅនឹងភាពរីកចម្រើន យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយទទួលខុសត្រូវខ្ពស់។

លោក បានគូសបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូមេគង្គទាំងអស់ ដើម្បីពង្រឹងសុចរិតភាពព័ត៌មាន លើកកម្ពស់ការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងកសាងភាពធន់ឌីជីថលនៅទូទាំងតំបន់។ ពីវេទិកានេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ចំពោះការគាំទ្រប្រកបដោយទឹកចិត្តសប្បុរស តាមរយៈមូលនិធិពិសេសមេគង្គ-ឡានឆាង ដោយលោក ថា ការគាំទ្ររបស់ចិនមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជំរុញឱ្យយុទ្ធនាការតំបន់នេះប្រព្រឹត្តទៅបានដោយរលូន និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ៕

ដោយ៖ ធឿន វ៉ាន់សុង

The post ប្រទេសសមាជិកមហាអនុតំបន់មេគង្គជួបជជែកគ្នានៅភ្នំពេញ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ appeared first on Kampuchea Thmey Daily.

​ចិនផ្ដល់ថវិកា ១៧ ម៉ឺនដុល្លារ សម្រាប់លើកកម្ពស់ផលិតភាព និង​បរិវត្តកម្មឌីជីថល ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅថ្ងៃទី ៨ ឧសភា ២០២៦ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងថ្មីមួយ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ​ដើម្បីលើកកម្ពស់ផលិតភាព​ និង​ការ​ចាប់​យក​ឌីជីថល ក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និង​មធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ​តាមរយៈការគាំទ្រគោលនយោបាយ ​និង​ការចែករំលែកចំណេះដឹងក្នុងតំបន់។​

ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះបានធ្វើឡើងក្រោមវត្តមានលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

គម្រោងថ្មីនេះទទួលបានការគាំទ្រថវិកាប្រមាណ ១៧០.០០០ ដុល្លារ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាម​រយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់រយៈពេល ១៥ ខែ ដោយផ្តោតលើការជំរុញបរិវត្តកម្មឌីជីថល ក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសសម្រាប់សហគ្រាសដឹកនាំដោយស្ត្រី និងអាជីវកម្មដែលមាននិរន្តរភាពបរិស្ថាន។

លោក ហែម វណ្ណឌី បានរំលេចពីតួនាទីសំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលមិនត្រឹមតែបង្កើតការងារ និងបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតួអង្គស្នូលក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

លោក ហែម វណ្ណឌីបញ្ជាក់ថា៖ “ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងរហ័ស បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ បានក្លាយជាកាតាលីករក្នុងការកំណត់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាភាព​ធន់របស់សេដ្ឋកិច្ចជាតិ និងតំបន់។“

សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណពី ៨៨,៨% ដល់ ៩៩,៩% នៃចំនួនសហគ្រាសទាំងអស់ក្នុងតំបន់អាស៊ាន។ សហគ្រាសជាច្រើនកំពុងប្រឈមនឹងបញ្ហា ដូចជាផលិតភាពនៅមានកម្រិត ជំនាញឌីជីថល ការចាប់​យក​ច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាថ្មីៗ នៅមិនទាន់ទូលំទូលាយ។

លោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី១០ នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

លោក វ៉ាង វិនពីន បន្ថែមថា៖ “រដ្ឋាភិបាលចិនប្តេជ្ញាបន្តធ្វើការជិតស្និទ្ធជាមួយបណ្តាប្រទេសនៃតំបន់មេគង្គ ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជំនាន់ទី២ (LMC 2.0) ប្រកបដោយសាមគ្គីភាព និងបើកចំហដោយ​ឈរលើគោលការណ៍ឈ្នះ-ឈ្នះ នវានុវត្តន៍បៃតង សន្តិភាព និងភាពសុខុដុមរមនា ដើម្បីរួមគ្នាកសាងនូវទសវត្សរ៍មាសថ្មីនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។”

ចាប់តាំងពីឆ្នាំ២០១៧ កម្ពុជាបានទទួលផ្លៃផ្កាជាច្រើនពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ រួមទាំងគម្រោងជាង ១០៦ គម្រោង ដែលទទួលបានថវិកាពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕

The post ​ចិនផ្ដល់ថវិកា ១៧ ម៉ឺនដុល្លារ សម្រាប់លើកកម្ពស់ផលិតភាព និង​បរិវត្តកម្មឌីជីថល ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង appeared first on Kampuchea Thmey Daily.

គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
នៅ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ គម្រោង​លើក​កម្ពស់​សមត្ថភាព​ផលិតកម្ម តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម និង​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស ក្រោម​បរិបទឧស្សាហកម្ម​ជំនាន់ទី៤ នៅប្រទេសកម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹង​ពិធី​ប្រគល់​ពាន​រង្វាន់​នវានុវត្តន៍​សម្រាប់​ការ​អភិវឌ្ឍ​ផលិតផល​ម្ហូបអាហារ​របស់​ក្រុម​និស្សិត។

កម្មវិធីនេះបានធ្វើឡើងក្រោមសហអធិបតីភាព លោក​ ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង លោក​ វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​ព្រះ​រាជាណា​ចក្រកម្ពុជា។ គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​រយៈ​ពេល ១៨ ខែ នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្រោម​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង។

លោក ហែម វណ្ណឌី បាន​លើក​ឡើងថា “គម្រោង​បានផ្តល់ជាលទ្ធផលជាក់ស្តែង ក្នុងការ​លើក​កម្ពស់​សមត្ថភាព​សហគ្រាស​ធុនតូច និង​មធ្យម ជំរុញ​ការ​ចាប់​យក​បច្ចេកវិទ្យាថ្មីៗ បង្កើន​ផលិតភាព និងភាពប្រកួតប្រជែង។ គម្រោង​ក៏​បាន​បង្ហាញ​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស និងការចែករំលែកចំណេះដឹង ក្នុងចំណោម ប្រទេសមេគង្គ-ឡាន​ឆាង​ទាំង​បី ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម និងកាលានុវត្តភាពនៃឧស្សាហកម្ម ៤.០។”

នា​ឱកាស​នោះ​ដែរ​លោក​រដ្ឋមន្ត្រី បាន​លើក​ទឹកចិត្ត​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាញយក​អត្ថប្រយោជន៍​ពី​លទ្ធផល​នៃគម្រោង ដោយ​បន្ថែមថា ខណៈ​ដែល​គម្រោង​ត្រូវ​បានបញ្ចប់ ចំណេះដឹង ភាពជាដៃគូ និងជំនាញដែលបានអភិវឌ្ឍ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នេះ គួរ​ត្រូវ​បាន​បន្ត​អនុវត្ត និង​ពង្រីក​បន្ថែម​ទៀត ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សហគ្រាសធុនតូច និង​មធ្យម សម្រាប់​រយៈពេល​វែងទៅមុខ។

ជា​មួយ​គ្នា​នោះ​ ឯកអគ្គរដ្ឋទូតចិន​ លោក​ វ៉ាង វិនពីន បានកត់សម្គាល់ថា បណ្តាប្រទេស មេគង្គ-ឡានឆាង បានបង្កើន​ការ​ចាប់​យក​បច្ចេកវិទ្យា និងនវានុវត្តន៍កាន់តែច្រើន ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និង​បង្កើន​សមត្ថភាព​ផលិតកម្មរបស់ខ្លួន។

លោក​ វ៉ាង វិនពីន បានលើកឡើងថា ប្រទេសចិនបាន និងកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍​អភិវឌ្ឍន៍ ជំនាញ​បច្ចេកទេស និងធនធានជាមួយបណ្តាប្រទេស មេគង្គ-ឡានឆាង ជួយពង្រឹងសមត្ថភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងត្រួសត្រាយផ្លូវសម្រាប់សមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ និងកំណើនប្រកបដោយចីរភាព។

កម្មវិធីនេះក៏មានការប្រគល់ពានរង្វាន់ជ័យលាភីស្តីពី “ថ្នាលបណ្តុះអាជីវកម្មកម្ពុជា សម្រាប់​ការ​អភិវឌ្ឍ​ផលិតផល​ម្ហូប​អាហារ” ដែលជាសកម្មភាពសំខាន់មួយរបស់គម្រោង ផ្តោត​លើការ​ជំរុញ​នវានុវត្តន៍​ក្នុងការ​កែច្នៃ​ផលិតផល​ម្ហូប​អាហារ​ដោយ​ប្រើប្រាស់​វត្ថុធាតុ​ដើម​ក្នុង​ស្រុក៕

The post គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ត្រូវបានបិទបញ្ចប់ដោយជោគជ័យ appeared first on Kampuchea Thmey Daily.

បិទសិក្ខាសាលាថ្នាក់តំបន់ស្ដីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាដោះស្រាយបញ្ហាមីន
អង្គ​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្ដីពី​សកម្មភាព​មីន​ក្នុង​តំបន់​មេគង្គ-ឡាន​ឆាង ប្រព្រឹត្តទៅ​អស់​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ២៩ ខែ​តុលា ឆ្នាំ ២០២៥ នៅ​សណ្ឋាគារ​អង្គរ​ភែ​លេស​រី​ហ្សត និង ស្ប៉ា ខេត្ត​សៀមរាប ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​ឆ្ពោះ​ទៅ​សម្រេច​បាន​តំបន់​មេគង្គ​-​ឡាន​ឆាង ដែល​មិន​មាន​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ត្រូវ​បាន​បិទ​កាលពី​រសៀល​ម្សិលមិញ ក្រោម​អធិបតីភាព លោក លី បញ្ញា​រិ​ទ្ធិ៍ អគ្គលេខាធិការ​អាជ្ញាធរ​មីន តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ លោក​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី ១ អាជ្ញាធរ​មីន និង​វត្តមាន​របស់​លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី។

អង្គ​សិក្ខា​សាលា​នេះ គឺជា​ផ្នែក​មួយ នៃ​គម្រោង «កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ក្នុង​សកម្មភាព​មីន​» ដែល​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​គោល​បំណង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​ការ​ចែករំលែក​ចំណេះដឹង និង​ជំនាញ ក្នុង​វិស័យ​សកម្មភាព​មីន រវាង​ប្រទេស​នានា​នៅ​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង។

សិក្ខាសាលា​នេះ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​មកពី​អង្គការ​អន្តរជាតិ និង​តំណាង​ស្ថាប័ន​ជាតិ ដែល​បម្រើ​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​សកម្មភាព​មីន​របស់​ប្រទេស​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង រួមមាន ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និង​កម្ពុជា។

លោក លី បញ្ញា​រិទ្ធិ៍ លើក​ឡើង​ថា សិក្ខាសាលា​បាន​ប្រព្រឹត្តទៅ​រយៈពេល ៣ ថ្ងៃ ដោយ​គណៈប្រតិភូ​ចាប់ផ្ដើម​ការ​អញ្ជើញ​ទៅ​ទស្សនកិច្ច​សារមន្ទីរ​តេ​ជោ​សន្តិភាព ដែល​ជា​ផ្នែក​ប្រវត្តិសាស្ត្រ និង​ផ្នែក​មនុស្សធម៌ នៃ​សកម្មភាព​មីន​នៅ​កម្ពុជា។ ការ​ទស្សនកិច្ច​ទៅកាន់​សារមន្ទីរ​សន្តិភាព​តេ​ជោ បាន​រំលឹក​ឲ្យ​ចងចាំ​អំពី​ដំណើរ​ដ៏​វែងឆ្ងាយ និង​ឈឺ​ចាប់​ពី​សង្គ្រាម​ទៅ​សន្តិភាព ជា​ដំណើរ​មួយ​ដែល​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​បាន​ចែករំលែក​គ្នា។ ការ​ទស្សនា​ប្រាសាទអង្គរវត្ត​នៅ​ពេល​រសៀល បាន​ផ្តល់​ឲ្យ​គណៈប្រតិភូ​បាន​ឃើញ​អរិយធម៌​បុរាណ​របស់​កម្ពុជា ដែល​ជា​ភស្តុតាង​រស់រាន​ថា សន្តិភាព និង​វប្បធម៌ អាច​រស់​រួមគ្នា និង​រីកចម្រើន​ទៅ​ជាមួយគ្នា​បាន។

លោក​បាន​បន្ត​ថា សិក្ខាសាលា​បាន​ដំណើរការ​ពិភាក្សា ដោយ​មាន​ការ​ផ្លាស់ប្ដូរ​បច្ចេកទេស និង​ការ​ចែករំលែក​ចំណេះដឹង​ដែល​ផ្ដោត​លើ​ប្រធានបទ​គ្របដណ្ដប់​លើ​វិស័យ​សកម្មភាព​មីន​យ៉ាង​ទូលំ​ទូលាយ រួមមាន ការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន ការ​អប់រំ​អំពី​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ការ​បោសសម្អាត​មីន ការ​គ្រប់គ្រង​ព័ត៌មាន និង​បញ្ហា​បរិស្ថាន​ក្នុង​សកម្មភាព​មីន។

លោក​ក៏បាន​បង្ហាញ​នូវ​ការ​អរគុណ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ផ្តល់​ជំនួយ​ថវិកា​ក្នុង​ការ​រៀបចំ​សន្និសីទ​នេះ នៅ​ក្រោម​ក្របខណ្ឌ នៃ​កិច្ច​សហ​ប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ និង​អរគុណ​ចំពោះ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជួយ​សម្របសម្រួល​ការងារ​សម្រាប់​ព្រឹត្តិការណ៍​នេះ​ផង​ដែរ៕

អត្ថបទ ៖ គឿន វេត

The post បិទសិក្ខាសាលាថ្នាក់តំបន់ស្ដីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាដោះស្រាយបញ្ហាមីន appeared first on Kampuchea Thmey Daily.

កម្ពុជា និងប្រទេសនៅតំបន់មេគង្គ-ឡានឆាង បង្កើនកិច្ចសហការរួមគ្នាដោះស្រាយបញ្ហាមីន
កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលាស្តីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ សិក្ខាសាលា ត្រូវបានរៀបចំឡើងពីថ្ងៃទី​២៧-២៩ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន មានការចូលរួមពីអ្នកជំនាញមកពីអង្គការអន្តរជាតិ និងតំណាងស្ថាប័នជាតិ ដែលបម្រើការងារពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន របស់ប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង រួមមាន ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងរួមទាំងកម្ពុជា។

សិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកចំណេះដឹង និងជំនាញ ក្នុងវិស័យសកម្មភាពមីន រវាងប្រទេសនានានៅក្នុងតំបន់មេគង្គ-ឡានឆាង។

ក្នុងឱកាសនោះ  លោក លី ធុជ ថ្លែងអំណរគុណ ជូនចំពោះគណៈប្រតិភូពីប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង និងភាគីពាក់ព័ន្ធសកម្មភាពមីន ដែលបានចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់នេះ ដែលបានបង្ហាញពីឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ទេសរដ្ឋមន្រ្តី លី ធុជ

លោកបញ្ជាក់ទៀតថា៖« កម្ពុជា រួមទាំងប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលជាទីកត់សម្គាល់ក្នុងសកម្មភាពមីន ក៏ប៉ុន្តែការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែបន្តមានដែលទាមទារឱ្យបង្កើនកិច្ចសហប្រតិបត្តិការតំបន់កាន់តែខ្លាំងក្លា ជាពិសេសតាមរយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងរវាងគ្នានិងគ្នា។ ដរាបណាស្លាកស្នាមសង្គ្រាមមិនទាន់បាត់រសាត់ ការប្តេជ្ញាចិត្តរបស់យើងនៅតែមានជានិច្ច»។

លោក​ក៏បានលើកឡើងពីសារសំខាន់នៃទន្លេមេគង្គ គឺជាប្រភពនៃជីវិត និងជាអត្តសញ្ញាណនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ ហេតុនេះ យើងត្រូវរួមគ្នា ដើម្បីធានាថាតំបន់មេគង្គ-ឡានឆាង មានសុខសន្តិភាព និងសុវត្ថិភាព តាមរយៈការលុបបំបាត់កេរ្តិ៍ដំណែលសង្គ្រាម និងបន្សល់ទុកកេរ្តិ៍ដំណែលក្តីសង្ឃឹមនិងឱកាស។

តំណាងភាគីចិន

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងទូទាំងពិភពលោក។ ក្រៅពីសកម្មភាពមីន ចិនបានចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពទាំងក្នុងតំបន់ និងពិភពលោក៕

The post កម្ពុជា និងប្រទេសនៅតំបន់មេគង្គ-ឡានឆាង បង្កើនកិច្ចសហការរួមគ្នាដោះស្រាយបញ្ហាមីន appeared first on Kampuchea Thmey Daily.

ប្រទេសដៃគូមេគង្គ-ឡានឆាង បានបើកកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួននៅថ្ងៃនេះ ក្នុងប្រទេសចិន
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បណ្ដាប្រទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានចាប់ផ្ដើមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន ក្រោមវត្តមានដឹកនាំរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសកម្ពុជា ឡាវ ថៃ វៀតណាម និងមីយ៉ាន់ម៉ា។

កិច្ចសន្ទនានយោបាយ និងការទូតកម្រិតខ្ពស់នេះ ដើរតួជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គទាំងអស់ ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទីនេះ បានរៀបចំឡើងក្រោមមូលបទ «ទសវត្សរ៍មាស៖ ការប្តេជ្ញាចិត្តខ្ជាប់ខ្ជួន ដើម្បីកសាងសហគមន៍កាន់តែប្រសើរ តាមរយៈសាមគ្គីភាព» ក្នុងគោលដៅប្រទេសសមាជិកមេគង្គអាចរួមគ្នាកសាងតំបន់មួយដ៏រឹងមាំ ប្រកបដោយបរិយាបន្ន និងភាពធន់ ដែលអាចផ្តល់ប្រយោជន៍ដល់ប្រជាជននៅក្នុងអនុតំបន់មេគង្គ។

ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីវាយតម្លៃទៅលើវឌ្ឍនភាព ដែលសម្រេចបានក្រោមផែនការសកម្មភាព ៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងចំណងមិត្តភាពនិងការគាំទ្រទៅវិញទៅមករវាងប្រទេសសមាជិកមេគង្គ-ឡានឆាង ក្នុងស្មារតីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

ចំពោះវត្តមានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយនឹងការចូលរួមកិច្ចប្រជុំខាងលើ ក៏បានទទួលជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសផ្សេងទៀត រាប់ទាំងការជួបជាត្រីភាគីជាមួយលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ ក្រោមការសម្របសម្រួលរៀបចំឡើងដោយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ផងដែរ៕

The post ប្រទេសដៃគូមេគង្គ-ឡានឆាង បានបើកកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួននៅថ្ងៃនេះ ក្នុងប្រទេសចិន appeared first on Kampuchea Thmey Daily.