ព័ត៌មានជាតិ
ប្រទេសដៃគូមេគង្គ-ឡានឆាង បានបើកកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួននៅថ្ងៃនេះ ក្នុងប្រទេសចិន
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បណ្ដាប្រទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានចាប់ផ្ដើមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន ក្រោមវត្តមានដឹកនាំរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសកម្ពុជា ឡាវ ថៃ វៀតណាម និងមីយ៉ាន់ម៉ា។

កិច្ចសន្ទនានយោបាយ និងការទូតកម្រិតខ្ពស់នេះ ដើរតួជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គទាំងអស់ ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទីនេះ បានរៀបចំឡើងក្រោមមូលបទ «ទសវត្សរ៍មាស៖ ការប្តេជ្ញាចិត្តខ្ជាប់ខ្ជួន ដើម្បីកសាងសហគមន៍កាន់តែប្រសើរ តាមរយៈសាមគ្គីភាព» ក្នុងគោលដៅប្រទេសសមាជិកមេគង្គអាចរួមគ្នាកសាងតំបន់មួយដ៏រឹងមាំ ប្រកបដោយបរិយាបន្ន និងភាពធន់ ដែលអាចផ្តល់ប្រយោជន៍ដល់ប្រជាជននៅក្នុងអនុតំបន់មេគង្គ។

ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីវាយតម្លៃទៅលើវឌ្ឍនភាព ដែលសម្រេចបានក្រោមផែនការសកម្មភាព ៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងចំណងមិត្តភាពនិងការគាំទ្រទៅវិញទៅមករវាងប្រទេសសមាជិកមេគង្គ-ឡានឆាង ក្នុងស្មារតីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

ចំពោះវត្តមានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយនឹងការចូលរួមកិច្ចប្រជុំខាងលើ ក៏បានទទួលជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសផ្សេងទៀត រាប់ទាំងការជួបជាត្រីភាគីជាមួយលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ ក្រោមការសម្របសម្រួលរៀបចំឡើងដោយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ផងដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


