សេដ្ឋកិច្ច
ចិនផ្ដល់ថវិកា ១៧ ម៉ឺនដុល្លារ សម្រាប់លើកកម្ពស់ផលិតភាព និងបរិវត្តកម្មឌីជីថល ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅថ្ងៃទី ៨ ឧសភា ២០២៦ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងថ្មីមួយ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីលើកកម្ពស់ផលិតភាព និងការចាប់យកឌីជីថល ក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម តាមរយៈការគាំទ្រគោលនយោបាយ និងការចែករំលែកចំណេះដឹងក្នុងតំបន់។

ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះបានធ្វើឡើងក្រោមវត្តមានលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
គម្រោងថ្មីនេះទទួលបានការគាំទ្រថវិកាប្រមាណ ១៧០.០០០ ដុល្លារ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់រយៈពេល ១៥ ខែ ដោយផ្តោតលើការជំរុញបរិវត្តកម្មឌីជីថល ក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសសម្រាប់សហគ្រាសដឹកនាំដោយស្ត្រី និងអាជីវកម្មដែលមាននិរន្តរភាពបរិស្ថាន។
លោក ហែម វណ្ណឌី បានរំលេចពីតួនាទីសំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលមិនត្រឹមតែបង្កើតការងារ និងបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតួអង្គស្នូលក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
លោក ហែម វណ្ណឌីបញ្ជាក់ថា៖ “ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងរហ័ស បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ បានក្លាយជាកាតាលីករក្នុងការកំណត់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាភាពធន់របស់សេដ្ឋកិច្ចជាតិ និងតំបន់។“
សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណពី ៨៨,៨% ដល់ ៩៩,៩% នៃចំនួនសហគ្រាសទាំងអស់ក្នុងតំបន់អាស៊ាន។ សហគ្រាសជាច្រើនកំពុងប្រឈមនឹងបញ្ហា ដូចជាផលិតភាពនៅមានកម្រិត ជំនាញឌីជីថល ការចាប់យកច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាថ្មីៗ នៅមិនទាន់ទូលំទូលាយ។

លោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី១០ នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។
លោក វ៉ាង វិនពីន បន្ថែមថា៖ “រដ្ឋាភិបាលចិនប្តេជ្ញាបន្តធ្វើការជិតស្និទ្ធជាមួយបណ្តាប្រទេសនៃតំបន់មេគង្គ ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជំនាន់ទី២ (LMC 2.0) ប្រកបដោយសាមគ្គីភាព និងបើកចំហដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ នវានុវត្តន៍បៃតង សន្តិភាព និងភាពសុខុដុមរមនា ដើម្បីរួមគ្នាកសាងនូវទសវត្សរ៍មាសថ្មីនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។”
ចាប់តាំងពីឆ្នាំ២០១៧ កម្ពុជាបានទទួលផ្លៃផ្កាជាច្រើនពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ រួមទាំងគម្រោងជាង ១០៦ គម្រោង ដែលទទួលបានថវិកាពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


