កំណើនសេដ្ឋកិច្ច Archives - Kampuchea Thmey Daily

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៣% នៅឆ្នាំនេះ
មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានបញ្ជាក់នៅថ្ងៃពុធនេះថា សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​ព្យាករថា មានកំណើនយឺត ពោលគឺត្រឹមតែ ៣% ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៦ ដោយបានបន្ថយពី ៤% កាលពីខែមេសាដោយសារតែ​កម្ពុជា​ប្រឈម​នឹងហានិភ័យជាច្រើន​ ដែលកើតចេញពីតម្លៃថាមពល ភាពមិនច្បាស់លាស់ នៃពាណិជ្ជកម្ម​សកល​ ការធ្លាក់ចុះភ្ញៀវទេសចរ ​និងតម្រូវការក្នុងស្រុកថយចុះ។

​មូលនិធិនេះ ​បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ​អនុម័តការគាំទ្រផ្នែកហិរញ្ញវត្ថុតាមគោលដៅ និងពន្លឿន​ការ​ធ្វើកំណែទម្រង់​ ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ។

​ការព្យាករនេះ ​ត្រូវបានធ្វើឡើង ​ក្នុងពេលបញ្ចប់បេសកកម្មប្រឹក្សា Article IV របស់ IMF ដែលដឹក​នាំ​ដោយ​លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម បានចាប់ផ្តើម​ដំណើរការពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា។

​កំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើង ៥,៣%​ ក្នុងឆ្នាំ២០២៥ ​ខណៈឆ្នាំ២០២៤ ​មានកំណើនដល់ទៅ ៦% ដោយកំណើននេះ ​បានកើតឡើងដោយសារតែការនាំចេញ ​ការវិនិយោគដោយផ្ទាល់ពីបរទេស និងការចំណាយ​លើការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែ តម្រូវការក្នុងស្រុក សំណង់ និង​អចលនទ្រព្យ ​នៅតែមានកំណើនយឺតដដែល។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹងថា ​សេដ្ឋកិច្ចកម្ពុជា ​នឹងរើបឡើងវិញ ​ក្នុងឆ្នាំ២០២៧ ​ប៉ុន្តែ ​អង្គភាពនេះ ​បានព្រមានថា​ បញ្ហា​ប្រឈមនៅតែមាន​ ក្នុងនោះរាប់បញ្ចូលទាំងទីផ្សារថាមពល ដែលមានភាពប្រែប្រួលខ្លាំង តម្រូវ​ការ​ខាងក្រៅចុះខ្សោយ​ ផលប៉ះពាល់សេដ្ឋកិច្ចរបស់បាតុភូត El Nino និងការខូចកេរ្តិ៍ឈ្មោះ​ពីស​កម្មភាព​​ទាក់ទងនឹងការឆបោកតាមអនឡាញ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងទំនុក​ចិត្ត​របស់អ្នកវិនិយោគ។

​អតិផរណាត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៥,៦% នៅឆ្នាំ ២០២៦ កើនឡើង ២,៥ ភាគរយ បើធៀបទៅនឹងឆ្នាំមុន ដែលភាគច្រើនត្រូវបានជំរុញដោយថ្លៃថាមពលសកល។ IMF បានកត់សម្គាល់ថា អត្រាប្តូរប្រាក់រៀលដែលមានស្ថេរភាពយ៉ាងទូលំទូលាយរបស់ប្រទេសកម្ពុជានៅតែបន្តដើរតួនាទីដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចប្រាក់ដុល្លារខ្ពស់របស់ខ្លួន។

ដើម្បីទប់ស្កាត់ការធ្លាក់ចុះនេះ IMF បានណែនាំឱ្យប្រើវិធានការសារពើពន្ធបណ្តោះអាសន្នដែលមានគោល​ដៅសម្រាប់គ្រួសារ និងអាជីវកម្មដែលងាយរងគ្រោះ ខណៈដែលរក្សាការគាំទ្រហិរញ្ញវត្ថុរយៈពេលមធ្យម។

មិនត្រឹមតែប៉ុណ្ណោះ IMF បានណែនាំឱ្យបញ្ឈប់ការឧបត្ថម្ភធនលើប្រេងឥន្ធនៈ ដោយចាត់ទុកថា ជាការ​ខាតបង់ និងការដើរថយក្រោយ ហើយបានជំរុញឱ្យមានការកៀរគរចំណូលក្នុងស្រុកឱ្យកាន់តែរឹងមាំតាម​រយៈ​ការអនុលោមកាតព្វកិច្ចបង់ពន្ធឱ្យកាន់តែប្រសើរឡើង អភិបាលកិច្ចលើប្រាក់លើកទឹកចិត្ត និងការពង្រីកមូលដ្ឋានពន្ធ។

IMF ក៏បានបង្ហាញពីភាពងាយរងគ្រោះនៅក្នុងវិស័យហិរញ្ញវត្ថុផងដែរ ជាពិសេសការប៉ះពាល់របស់ធនាគារដោយសារតែវិស័យអចលនទ្រព្យ។ IMF បានអំពាវនាវដល់ធនាគារជាតិនៃកម្ពុជាឱ្យធានាការទទួលស្គាល់ទាន់ពេលវេលានៃទ្រព្យសកម្មដែលប៉ះពាល់ ការផ្តល់ធនធានឱ្យបានគ្រប់គ្រាន់ និងមានក្របខ័ណ្ឌគ្រប់គ្រង​វិបត្តិឱ្យកាន់តែរឹងមាំ។

មូលនិធិរូបិយវត្ថុនេះ បានជំរុញឱ្យកម្ពុជាពន្លឿនកំណែទម្រង់រចនាសម្ព័ន្ធ ខណៈកម្ពុជាកំពុងរៀបចំខ្លួនដើម្បីចេញពីឋានៈក្នុងនាមជាប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត។

ទិសដៅអាទិភាពផ្សេងៗ មានដូចជា ការកែលម្អបរិយាកាសអាជីវកម្ម អភិបាលកិច្ច កម្លាំងពលកម្មជំនាញ ការធ្វើពិពិធកម្មនាំចេញ សន្តិសុខថាមពល ការពង្រីកកកើតឡើងវិញ និងភាពធន់នឹងអាកាសធាតុ៕

The post មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៣% នៅឆ្នាំនេះ appeared first on Kampuchea Thmey Daily.

កម្ពុជា-ចិន​ ប្ដេជ្ញា​ជំរុញ​កំណើន​ពាណិជ្ជកម្មទ្វេភាគី​ ខណៈ​ពិភពលោកកំពុង​ប្រឈម​នឹង​ភាព​មិន​ប្រាកដ​ប្រជា​
​ថ្នាក់ដឹកនាំកម្ពុជា-ចិន ​ប្ដេជ្ញា​ខិតខំ​ជំរុញ​កំណើន​ពាណិជ្ជកម្មរនៅចំពេល​ដែលពិភពលោកកំពុង​ប្រឈមនឹងភាពមិនប្រាកដប្រជាបណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់​អាវុធ ​ការប្រែប្រួលសេដ្ឋកិច្ច ​ក៏ដូចជានិន្នាការអវិជ្ជ​មាននៃការការពារនិយម ​និងភាគីនិយម​ ដែល​ជះ​ឥទ្ធិពលអវិជ្ជមានមកលើពាណិជ្ជកម្ម សេដ្ឋកិច្ច-សង្គម និង​ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ​

លោក ​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និង​រហិញ្ញវត្ថុ នៅថ្ងៃទី ០៣ ខែ​មិថុនា ២០២៦ បានជួបពិភាក្សាការងារជាមួយលោកស្រី Sun Meijun រដ្ឋមន្ត្រី នៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន។​

​​ឧបនាយករដ្ឋមន្ត្រី ​បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលគយនៃ​ ប្រទេស​ទាំងពីរ នាពេលកន្លងមក ​ជាពិសេស ​ការផ្តល់ជំនួយបច្ចេកទេសរបស់រដ្ឋបាលគយចិន ​លើការងារ បច្ចេកទេសគយ កិច្ចសម្រួលពាណិជ្ជកម្ម ការកសាងសមត្ថភាពធនធានមនុស្ស និងអភិវឌ្ឍន៍ស្ថាប័ន គំនិតផ្តួចផ្តើម រដ្ឋបាលគយឆ្លាតវៃ បញ្ញាសិប្បនិម្មិត ដើម្បីជំរុញ ពង្រឹង និងពង្រីកបន្ថែមការ​តភ្ជាប់ក្នុង​តំបន់ សម្រាប់កម្ពុជា ចិន និងសមាជិកអាស៊ាន។​

​លោកស្រីរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីលទ្ធផលនៃ​ “កិច្ចសន្ទនារវាងអគ្គរដ្ឋបាល​គយនៃសា​ធារណរដ្ឋ ប្រជាមានិតចិន​ និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ាន លើកទី ២៤” កាលពីព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៦ ដោយអាស៊ាន និងចិនបានសម្រេចចេញនូវ “សេចក្តីថ្លែងការណ៍រួម”។ ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៦ នេះ, ​អគ្គរដ្ឋបាល​គយចិន​ និងអគ្គនាយកនៃ​រដ្ឋបាលគយ អាស៊ាន ​នឹង​រៀបចំពិធីចុះហត្ថលេខាលើ ​“កិច្ចព្រមព្រៀងការទទួលស្គាល់​ គ្នាទៅវិញ​ទៅ​មកនៃកម្មវិធីប្រតិបត្តិករ សេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO) រវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយចិន” ផងដែរ។​

​លោកអគ្គបណ្ឌិតសភាចារ្យ ​ក៏បានជម្រាបអំពីស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងវិធានការ​បន្ទាន់​ជាអាទិភាពនានា ​ដែលបានរាជរដ្ឋាភិបាលដាក់ចេញថ្មីៗនេះ ​ពាក់ព័ន្ធនឹងការងារគយ​ និង​រដ្ឋាករ​កម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូល ឆ្លើយតបនឹងតម្រូវការ ចាំបាច់ ធានា​ចីរភាព ​និងលំនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាជាដើម។ ​

គិតត្រឹមបំណាច់ ត្រីមាសឆ្នាំ ២០២៦, ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានកំណើនគួរឱ្យកត់សម្គាល់។

លោកស្រីរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនអំពីការខិតខំសម្របសម្រួលនីតិវិធី សម្រាប់ការនាំចូល​ផលិតផល​កសិកម្មពីកម្ពុជាទៅកាន់ទីផ្សារចិន តាមរយៈការជំរុញលើកទឹកចិត្តឱ្យមានការនាំចេញផលិតផលកសិកម្ម ដូចជាចេក និងធុរេនពីកម្ពុជាទៅ​ចិន​ឱ្យបានច្រើនបន្ថែមទៀត និងស្នើឱ្យ​កម្ពុជា ​ពន្លឿនការតភ្ជាប់នូវប្រព័ន្ធបញ្ជរតែមួយ​ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ​ដើមកំណើតទំនិញតាម​ទម្រង់​អេឡិចត្រូនិក និងផ្តល់គាំទ្រនូវកិច្ចសហប្រតិបត្តិការរដ្ឋបាលគយឆ្លាតវៃរបស់ខ្លួន ដើម្បីទទួល​បានលទ្ធផលនិងផល ប្រយោជន៍រួមគ្នា ក្នុងការពន្លឿន​ និង​សម្រួលពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ។

​ចិន​នៅតែ​ជា​ដៃគូ​ដោះដូរ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​កម្ពុជា ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេច​បាន​នូវ​ទឹក​ប្រាក់​ជាង​ ៧ ​ពាន់លានដុល្លារ ​នៅ​ក្នុង​រយៈពេល ៤ ខែ (មករា-មេសា) ២០២៦ ​កើន​ឡើង​ ២៦% ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ នៅឆ្នាំ ២០២៥ ​ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​ចិន​ មានតម្លៃ ​៥៨៣ លាន​ដុល្លារ​ កើន​ឡើង​ ២១,៨% ​ចំណែក​ឯ​ចិន​ នាំចូល​មក​វិញ​មាន​តម្លៃ ​៦,៥៨​ ពាន់​លាន​ដុល្លារ​ កើន​ឡើង​ ២៦,៤%៕

The post កម្ពុជា-ចិន​ ប្ដេជ្ញា​ជំរុញ​កំណើន​ពាណិជ្ជកម្មទ្វេភាគី​ ខណៈ​ពិភពលោកកំពុង​ប្រឈម​នឹង​ភាព​មិន​ប្រាកដ​ប្រជា​ appeared first on Kampuchea Thmey Daily.

កំណើន​សេដ្ឋកិច្ចកម្ពុជា ​នឹង​សម្រេចបានអត្រា ​៥% ​នៅ​ឆ្នាំ ​២០២៧​
កំណើនសេដ្ឋកិច្ចកម្ពុជា ​ត្រូវបានព្យាករថា ​ស្ថិតក្នុងរង្វង់ ៥% ​ក្នុងឆ្នាំ ២០២៧ ​និង​ជាមធ្យម ​៥,៥% ​សម្រាប់ឆ្នាំ ​២០២៨-២០២៩​ ​ក្រោមការរំពឹងទុកនៃការបន្តរក្សាបាននៃចលនការកំណើនរឹងមាំ នៃ​អនុវិស័យ​ផលិតកម្មកាត់ដេរ និងមិនមែនកាត់ដេរ។ ​នេះបើយោងតាមសារាចររបស់រាជរដ្ឋាភិបាល ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការឆ្នាំ ២០២៧-២០២៩។

​វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា មានកំណើន ៧,៣% ក្នុងឆ្នាំ ២០២៧ ក្នុងនោះអនុវិស័យ​កាត់​ដេរ​ នៅតែបន្តមានចលនាកើនឡើង ដែលគាំទ្រដោយនិន្នាការវិជ្ជមាន និងការធ្វើពិពិធកម្ម​នៃការនាំ​ចេញ​ផលិតផលកាត់ដេរ ពោលគឺទាំងទៅលើផលិតផល និងទីផ្សារ។

វិស័យសេវាកម្ម ត្រូវបាន​ព្យាករ​ថា នឹងមានកំណើន ក្នុងអត្រា ៣,៨% ដោយសារការបន្តងើបឡើង​នៃវិស័យបដិសណ្ឋារកិច្ច និង​ម្ហូបអាហារ​ និង​សេវាកម្មទេសចរណ៍។

​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍​នៅថា កម្ពុជាកំពុងប្រឈមនឹងបញ្ហានៃភាពតានតឹងភូមិសាស្ត្រនយោបាយ ការ​បន្ទច់បង្អាក់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ សង្គ្រាម​ពាណិជ្ជកម្ម និងការកើនឡើងថ្លៃប្រេងឥន្ធនៈ ព្រមទាំង​ការ​ប្រែ​ប្រួល​អាកាសធាតុ។​

​ទោះជាយ៉ាងណា​ សម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមាំ។ ជាក់ស្ដែង ទោះបីត្រូវ​ប្រឈម​នឹងភាពមិនប្រាកដប្រជា នឹងការគំរាមកំហែងលើអធិបតេយ្យភាព ក៏សេដ្ឋកិច្ចកម្ពុជា​សម្រេច​បាន​កំណើន ៥,៣% នៅឆ្នាំ ២០២៥ ដែលគាំទ្រដោយវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ និង​លក់ដុំ លក់រាយ៕​

អត្ថបទ៖​ ឡេង ដេត

The post កំណើន​សេដ្ឋកិច្ចកម្ពុជា ​នឹង​សម្រេចបានអត្រា ​៥% ​នៅ​ឆ្នាំ ​២០២៧​ appeared first on Kampuchea Thmey Daily.

សេដ្ឋកិច្ច​កម្ពុជា ​នឹង​សម្រេច​បាន​កំណើន​ ៤,២% ​នៅ​ឆ្នាំ​នេះ​
សេដ្ឋកិច្ចកម្ពុជា​ត្រូវបានវាយតម្លៃថា ​នឹងសម្រេចបាន​នូវអត្រាកំណើន ៤,២% ​នៅក្នុងឆ្នាំ ២០២៦ ​ថមថយបន្តិច​ បើធៀបនឹងឆ្នាំ ២០២៥ ​ដោយសារការទទួលរងនូវ​កម្មវិបាកអវិជ្ជមានផ្ទួនៗ​ដូចជា​ តម្លៃ​ប្រេង​ឥន្ធនៈកើនឡើង​ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ​និងជម្លោះព្រំដែនកម្ពុជា-ថៃ។​

​​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍​នៅ​ថ្ងៃ​ទី​ ១៩ ឧសភា ២០២៦ថា កម្ពុជាកំពុងប្រឈមនឹងបញ្ហានៃភាពតានតឹងភូមិសាស្ត្រនយោបាយ ការ​បន្ទច់បង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ សង្គ្រាម​ពាណិជ្ជកម្ម និងការកើនឡើងថ្លៃប្រេងឥន្ធនៈ ព្រមទាំង​ការ​ប្រែ​ប្រួល​អាកាសធាតុ។​

​លោក អូន ព័ន្ធមុនីរ័ត្ន ​បានលើកឡើងនៅក្នុងពិធី​សម្ពោធសៀភៅ​ស ឆ្នាំ ២០២៧ថា​ សម្ពាធទាំង​នោះ​កំពុង​ជះឥទ្ធិ​ពល​អវិជ្ជមាន​ដល់​កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តខិតខំអភិវឌ្ឍប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។​

​ទោះជាយ៉ាងណា​ សម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមាំ។ ជាក់ស្ដែង ទោះបីត្រូវ​ប្រឈម​នឹងភាពមិនប្រាកដប្រជា នឹងការគំរាមកំហែងលើអធិបតេយ្យភាព ក៏សេដ្ឋកិច្ចកម្ពុជា​សម្រេច​បាន​កំណើន ៥,៣% នៅឆ្នាំ ២០២៥ ដែលគាំទ្រដោយវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ និង​លក់ដុំ លក់រាយ។​

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា៖ «សម្រាប់ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជា ​ត្រូវបានវាយតម្លៃថា ​នឹងសម្រេចបាន​នូវអត្រាកំណើន ៤,២% ថមថយបន្តិច​ បើធៀបនឹងឆ្នាំ ២០២៥ ​ដោយសារការទទួលរងនូវ​កម្មវិបាកអវិជ្ជមានផ្ទួនៗ ​ដូចជា​តម្លៃ​ប្រេង​កើនឡើង​ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា»។

សម្រាប់ឆ្នាំ ២០២៧ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងងើបឡើងសន្សឹមៗ ក្នុងអត្រា ៥% ក្រោមការរំពឹងទុកនៃការបន្តរក្សាបាននៃចលនការកំណើនរឹងមាំ នៃអនុវិស័យផលិតកម្មកាត់ដេរ និងមិនមែនកាត់ដេរ។

ជាមួយគ្នានេះ វិស័យកសិកម្មក៏ចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗ ខណៈការសម្រេចបាននូវលទ្ធផលខាងលើ ជាលទ្ធផលនៃកិច្ចប្រឹងប្រែង និងការកែទម្រង់លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល៕

The post សេដ្ឋកិច្ច​កម្ពុជា ​នឹង​សម្រេច​បាន​កំណើន​ ៤,២% ​នៅ​ឆ្នាំ​នេះ​ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី​ថា​ភាព​ធន់​របស់​​ជាតិ​ធ្វើ​ឱ្យ​ប្រទេស​រក្សា​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នៅ​ឆ្នាំ​នេះ​បន្ត​ទៀត​
នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​ឧបសគ្គ​ ទាំង​កត្តា​ខាង​ក្នុង​ និង​ខាង​ក្រៅ​ក្ដី តែ​កម្ពុជា​នៅ​តែ​បន្ត​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​គួរ​ជា​ទី​មោទនៈ ដែល​​បាន​មក​ពី​​កម្លាំង​មហា​សាមគ្គី​ប្រជាជាតិ​​ខ្មែរ​។

លើក​ឡើង​ក្នុង​សារ​លិខិត​អបអរ​ខួប​១៤០​ នៃ​ទិវា​ពលកម្ម​អន្តរជាតិ១​ឧសភា ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​២៣ ខែ​មេសា ឆ្នាំ​២០២៦​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ឱ្យ​ដឹង​ថា​តាម​ការ​វាយ​តម្លៃ ​​កម្ពុជា​នៅ​តែ​បន្ត​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២៦​នេះ​ ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ជាតិ​ក្នុង​បរិ​ការណ៍​នៃ​ការ​វិវឌ្ឍ​ស្មុគ​ស្មាញ​នៃ​សេដ្ឋកិច្ច​ និង​នយោបាយ​ទាំង​ក្នុង​តំបន់​ និង​សកលលោក​។

សម្ដេច​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ដោយ​បាន​ជំរុញ​ឱ្យ​មាន​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស បន្ត​កើន​ឡើង​ ខណៈ​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​លើក​កម្ពស់​ជីវភាព​របស់​កម្មករ​និយោជិក​ទោះ​បី​ជា​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​សកល​ពោរពេញ​ដោយ​ភាព​មិន​ប្រាកដ​ប្រជា​ និង​រង​សម្ពាធ​ក្ដី​។

សម្ដេច​សរសេរ​ថា៖ «បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​និង​ឧបសគ្គ​ ទាំង​កត្តា​ខាង​ក្នុង​និង​កត្តា​ខាង​ក្រៅ​យ៉ាងណា​ក្ដី តាមរយៈ​កម្លាំង​មហាសាមគ្គី​ប្រជាជាតិ​ដ៏​រឹង​មាំ កម្ពុជា​បាន​និង​កំពុង​បន្ត​បោះ​ជំហាន​ទៅ​មុន​យ៉ាង​ស្វាហាប់​គួរ​ជាទី​មោទនៈ​លើ​មាគ៌ា​នៃ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ ប្រជាធិបតេយ្យ នីតិរដ្ឋ​ និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ដែល​ជា​មនុញ្ញ​ផល​អនុគ្រោះ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ និង​រក្សា​លំនឹង​នៃ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ និង​បងប្អូន​កម្មករ​និយោជិក​»។

បើ​តាម​សម្ដេច​ធិបតី​គិត​ត្រឹម​ឆមាស​ទី១​ ឆ្នាំ​២០២៦​ កម្ពុជា​មាន​រោងចក្រ​ សហគ្រាស ក្រុមហ៊ុន ដំណើរ​ការ​ចំនួន​ ៤៧ ០២៩​សហគ្រាស ដែល​ផ្ដល់​ការងារ​ដល់​កម្មករ​និយោជិក​បាន​ប្រមាណ​ ២,៣លាននាក់​ ជា​មួយ​អត្រា​ប្រាក់​ចំណូល​ជាក់​ស្ដែង​ទាប់​បំផុត​ចន្លោះ​ពី​ ២២៩,៥ ដល់​២៤០,៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

​​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​នេះ​ក៏​បាន​ទស្សន៍ទាយ​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៦​ដែល​មាន​កំណើន ៣.៩ ខណៈ​ឆ្នាំ​២០២៧ មាន​កំណើត​៤.៩ ភាគរយ ដែល​កំណើន​នេះ​ត្រូវ​បាន​ប៉ាន់​ស្មាន​ដោយ​សារ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ភាព​រឹង​មាំ​នៃ​ការ​នាំ​ចេញ​ផលិត​ផល​ឧស្សាហកម្ម​របស់​ប្រទេស​។ ធនាគារ​នេះ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា​ នៅ​២០​ឆ្នាំ​ចុង​ក្រោយ​ក្នុង​តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក​ មាន​តែ​កម្ពុជា និង​វៀតណាម​ប៉ុណ្ណោះ​ដែល​មាន​ការ​កើន​ឡើង​នៃ​ចំណែក​វិស័យ​ឧស្សាហកម្ម​ទៅ​ក្នុង​ GDP របស់​ប្រទេស៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​

The post នាយករដ្ឋមន្ត្រី​ថា​ភាព​ធន់​របស់​​ជាតិ​ធ្វើ​ឱ្យ​ប្រទេស​រក្សា​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នៅ​ឆ្នាំ​នេះ​បន្ត​ទៀត​ appeared first on Kampuchea Thmey Daily.

WB ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នា​ឆ្នាំ​បន្ទាប់​ទទួល​បាន​ពី​ការ​ចូលរួម​របស់​អតីត​កម្មករ​ចំណាក​ស្រុក
​ធនាគារ​ពិភព​លោក​បាន​ធ្វើ​ការ​ទស្សន៍ទាយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​ដែល​អាច​កើន​ឡើង​៤.៩ភាគរយ ចំណាត់ថ្នាក់ទី៤​ក្នុង​ចំណោម​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់​អាស៊ាន​។ ដែល​កំណើន​នេះ​បាន​ដោយ​សារ​ការ​ចូលរួម​របស់​កម្លាំង​ពលកម្ម​ដែល​ចាក​ចេញ​ពី​ប្រទេស​ថៃ​ចូល​មក​ក្នុង​វិស័យ​កម្មន្ត​សាល​កម្ពុជា​។

ក្នុង​របាយការណ៍​ខែ​មេសា ឆ្នាំ​២០២៦​នេះ ដែល​មាន​ចំណង​ជើង​ថា​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក គោលនយោបាយ​ឧស្សាហកម្ម​ក្នុង​យុគសម័យ​ឌីជីថល បាន​សរសេរ​ថា៖ «សេដ្ឋកិច្ច​កម្ពុជា​នឹង​រឹងមាំ​ដល់ ៤,៩ ភាគរយ (ឆ្នាំ​២០២៧) ខណៈ​ដែល​ការ​វិនិយោគ​លើ​វិស័យ​ផលិតកម្ម​ស្រូប​យក​ពលករ​ចំណាក​ស្រុក​ដែល​វិល​ត្រឡប់​មក​ប្រទេស​វិញ»។

ក្នុង​ពេល​ដែល​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​២០២៥ បាន​ធ្វើ​ឱ្យ​​ពលករ​ចំណាក​ស្រុក​កម្ពុជា​ប្រមាណ​៩៧​ម៉ឺន​នាក់ ក្នុង​នោះ​ជាង​៨០​ម៉ឺន​នាក់​ស្ថិត​ក្នុង​វ័យ​កម្លាំង​ពលកម្ម​​បាន​វិល​ត្រលប់​មក​ប្រទេស​កំណើត​វិញ​​​។ ធនាគារ​ពិភព​លោក​ក៏​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នោះ​ដែរ​ថា​ការ​វិល​ត្រលប់​យ៉ាង​គំហុក​នេះ​បាន​ធ្វើ​ឱ្យ​មាន​សម្ពាធ​ទីផ្សារ​ការងារ​ និង​សេវា​សង្គម​មាន​ភាព​តានតឹង។ យ៉ាងណាក្ដី​ធនាគារ​នេះ​ក៏​មើល​ឃើញ​ពី​ផល​វិជ្ជមាន​នៃ​ការ​ត្រលប់​មក​វិញ​នេះ​ផង​ដែរ​ដែល​នាំ​មក​នូវ​ជំនាញ និង​បទ​ពិសោធន៍​ការងារ​ពី​ក្រៅ​មក​ជួយ​បង្កើន​ផលិតភាព​ក្នុង​ស្រុក​។

​​​​​ក្នុង​របាយការណ៍​ធនាគារ​ពិភព​លោក​បាន​ផ្ដល់​ជា​អនុសាសន៍​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច តាម​រយៈ​ការ​បញ្ចុះ​តម្លៃ​ថាមពល និង​ការ​សម្រួល​នីតិវិធី​ធ្វើ​អាជីវកម្ម​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​មក​បង្កើត​រោង​ចក្រ​កាន់​តែ​ច្រើន​សម្រាប់​ទទួល​យក​ពលករ​ដែល​ត្រលប់​មក​វិញ​។

របាយការណ៍​ក្រសួង​ការងារ​ត្រឹម​ត្រី​មាស​ទី១​ ខែ​មីនា ឆ្នាំ​២០២៦ ក្រសួង​ការងារ​​បាន​រៀបចំ​ផ្គូផ្គង​ការងារ​ក្នុង​ប្រព័ន្ធ​បាន​ជាង​៣០​ម៉ឺននាក់ និង​អ្នក​ធ្វើ​ការ​ផ្នែក​ក្រៅ​ប្រព័ន្ធ​បាន​ជាង​៣០ម៉ឺននាក់​ផ្សេង​ទៀត​ ខណៈ​ការងារ​នៅ​សេសសល់​ជា​ច្រើន​ទៀត​សម្រាប់​ពលរដ្ឋ​។

​​​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ស៊ុន មេសា ធ្លាប់​បាន​បញ្ជាក់​ថា ​ក្រសួង​នឹង​បន្ត​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ជូន​ដល់​ពលរដ្ឋ​ជា​បន្ត​ទៀត ព្រមទាំង​បន្ត​ផ្ដល់​​វគ្គ​បណ្ដុះ​បណ្ដាល​បច្ចេកទេស​ដោយ​ឥត​គិត​ថ្លៃ​ ជាពិសេស​គឺ​វគ្គ​រៀន​ដេរ​បាន​លុយ​បាន​ការងារ​ដែល​កំពុង​មាន​ការ​គាំទ្រ​ពី​អតីត​ពលករ​ចំណាក​ស្រុក​ ខណៈ​ក្រសួង​ក៏​កំពុង​ពង្រឹង​ចរចា​បង្កើន​កូតា​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​ដែល​មាន​តម្រូវ​ការ​ពី​កម្ពុជា​ឱ្យ​កើន​ឡើង​បន្ថែម​ទៀត​ផង​ដែរ​។ លោក​ថា​នេះ​ជា​ការ​ខិត​ខំ​បង្កើត​ភាព​ចម្រុះ​នៃ​ការងារ​ជូន​ពលរដ្ឋ​ដែល​ធានា​ថា​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​ទុក​ចោល​ទេ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​

The post WB ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នា​ឆ្នាំ​បន្ទាប់​ទទួល​បាន​ពី​ការ​ចូលរួម​របស់​អតីត​កម្មករ​ចំណាក​ស្រុក appeared first on Kampuchea Thmey Daily.

មន្ត្រី និងអ្នកជំនាញ​អះអាង សេដ្ឋកិច្ច​កម្ពុជា ​នៅ​តែ​រក្សា​នូវ​ភាព​ធន់ ​ទោះបី​ឆ្លងកាត់​វិបត្តិ​ច្រើន​
ឧបនាយករដ្ឋមន្រ្តី ​សុខ ​ចិន្តាសោភា ​មាន​ប្រសាសន៍ថា កម្ពុជានៅតែរក្សាបាននូវ​ភាពធន់ទោះ​បីជា​ឆ្លង​កាត់នូវវិបត្តិជាច្រើនលើក ​ខណៈសេដ្ឋកិច្ចនៅតែមានលំនឹង ​និងមានកំណើន។

​លោកឧបនាយករដ្ឋមន្រ្តី ​បានប្រាប់សារព័ត៌មាន ​នៅថ្ងៃ​ទី ០៩ ​ខែមេសា​ ២០២៦ថា មាន​វិបត្តិច្រើនណាស់​ដែលបានកើតឡើងនៅឆ្នាំ ២០០៨ វិបត្តិហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាមិនស្រុត​ចុះនោះទេ។ នៅឆ្នាំ ​២០២០ ​មានវិបត្តិកូវីដ១៩ ​ដែល​មានការ​ប៉ះពាល់ធ្ងន់ធ្ងរ ដល់វិស័យទេសចរ និងវិស័យ​មួយ​ចំនួន ​ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាមិនស្រុតចុះទេ។​

​លោក​ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ​ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ​មិនមែនចៃដន្យនោះទេ ពោលគឺ​បានមកពីការរៀប​ចំ ​និងការ​ដឹកនាំ​របស់រាជរដ្ឋាភិបាល​មានការគិតគូវែងឆ្ងាយ​ ខណៈកម្ពុជាមានគ្រឹះរឹងមាំ ដោយបញ្ជាក់ថា ​គ្រឹះ​នៃសេដ្ឋកិច្ចកម្ពុជា ​សំដៅ​​ដល់​ផ្នែករឹង ​និង​ផ្នែក​ទន់ ​ដែល​​មាន​វិស័យ​អប់រំ ​វិស័យ​សុខា​ភិបាល​ជាដើម​។​

​លោក​បណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​ យល់​ឃើញ​ថា​ កម្ពុជា​រង​សម្ពាធ​ពី​សង្គ្រាម​ដូចជា ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ​និង​សង្គ្រាម​មជ្ឈិមបូព៌ា និងការដាក់ពន្ធ​បដិការ​របស់​អាមេរិក។​

​លោក​បណ្ឌិត ហុង វណ្ណៈ បន្ថែមថា៖ ​«កម្មវិបាកទាំងអស់ហ្នឹង ​បានជះឥទ្ធិពល​ដល់ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ​ជាពិសេស​ទៅ​លើ​វិស័យ​ដឹក​ដឹក​ជញ្ជូន ​ទៅ​លើ​ថ្លៃ​ដឹក​ជញ្ជូន ​ទៅ​លើ​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ និងដំណើរកម្សានរបស់ទេសចរអន្តរជាតិ ដែលបញ្ហាទាំងអស់​ហ្នឹង​ធ្វើឱ្យ​មានការសម្រេចចិត្តមិនច្បាស់លាស់នៃប្រភេទវិនិយោគិន ទេសចរបរទេស និងការវិនិ​យោគ​ផ្សេងៗ»។

​លោក​បណ្ឌិត ហុង វណ្ណៈ បន្តថា ​បញ្ហាទាំងអស់នោះ ​មិនមែនមានតែកម្ពុជានោះទេ ​ខណៈផល​ប៉ះ​ពាល់​ដល់​កម្ពុជា​លឿន​ជាង​ប្រទេស​ដែល​មាន​អំណាច​ទិញធំ​។

​លោក​បណ្ឌិត ហុង វណ្ណៈ ​បញ្ជាក់ថា៖ «សេដ្ឋកិច្ចកម្ពុជាមានដំណើរការជាប្រក្រតី ​មិនមានព័ត៌​មាន​ណា​ដែលបង្ហាញថា ​យើងមិនមានព័ត៌មានណាមួយដែលបង្ហាញថា ​កម្ពុជា​យើងមានការថមថយ​គួរ​ឱ្យ​កត់សម្គាល់​ទៅ​លើ​វិស័យសំខាន់ជាច្រើន»។​

​ធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB) ​បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើន ៤,៥% នៅក្នុងឆ្នាំ ២០២៦ ប្រសិនបើការរំខាន​ដល់ទីផ្សារ​ទំនិញ​សកល ​ដែលបង្កឡើងដោយ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ​មិនត្រូវបានអូសបន្លាយយូរ។​

​របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ​ខែមេសា ​ឆ្នាំ២០២៦ ​ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាល​​​ម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែល​ទិន្នផល​ឧស្សា​ហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៧,៣% ដោយសារការបញ្ជាទិញ​សម្លៀកបំពាក់ច្រើន​គួរ​សម និងកំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅ​ពីវាយនភណ្ឌ​ ដែលរួម​មានគ្រឿង​បង្គំ​អគ្គិសនី ​សំបកកង់​ និង​គ្រឿង​សង្ហារឹម​៕

អត្ថបទ៖ ឡេង ដេត

The post មន្ត្រី និងអ្នកជំនាញ​អះអាង សេដ្ឋកិច្ច​កម្ពុជា ​នៅ​តែ​រក្សា​នូវ​ភាព​ធន់ ​ទោះបី​ឆ្លងកាត់​វិបត្តិ​ច្រើន​ appeared first on Kampuchea Thmey Daily.

​ADB៖ ​កំណើន​សេដ្ឋកិច្ចកម្ពុជា ​ត្រូវ​បាន​បន្តគាំទ្រ​ដោយ​វិស័យ​ផលិតកម្ម​នាំចេញ​
លោកស្រី Yasmin Siddiqi នាយកប្រចាំប្រទេស​របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB​) មានប្រសាសន៍ថា​ កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​បន្តគាំទ្រ​ដោយ​វិស័យ​ផលិតកម្មសម្រាប់​ការ​នាំចេញ​ ​ទោះបីមាន​សម្ពាធពីខាងក្រៅ។​

​លោកស្រី Yasmin Siddiqi បាន​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ​ហែម វណ្ណឌី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​នៅ​ថ្ងៃ​ទី ​០២ ​ខែ​មេសា ​២០២៦។ ជាជំនួប​ពិភាក្សាភាពជាដៃគូអនាគត ​ដើម្បីពង្រឹង​​ភាពធន់ ​និងផែនការផ្តល់ហិរញ្ញប្បទានដល់កម្ពុជា។​

លោក ​ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើក​ឡើង​ថា៖ “យើងពិតជាអរគុណចំពោះភាពជាដៃគូ និងការបន្ត​គាំទ្រ​របស់​ ADB ដល់​ការអភិវឌ្ឍរបស់​កម្ពុជា ​ជាពិសេស​ដល់​ក្រសួងឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។”

លោករដ្ឋមន្ត្រី​បានលើកឡើងពីសារសំខាន់នៃកម្មវិធីហិរញ្ញប្បទានពហុដំណាក់កាល​ (MFF) ដែលជា​ឧបករណ៍សំខាន់សម្រាប់ជំរុញអាទិភាពជាតិក្នុងរយៈពេលវែង។​

លោក ហែម វណ្ណឌី បានសង្កត់ធ្ងន់លើការពង្រឹងមូលដ្ឋានឧស្សាហកម្ម​ ដើម្បីត្រៀមចាកចេញពី​ក្រុមប្រទេស LDC ​ដោយ​លើកឡើងថា ​ការចាកចេញពី LDC មិនមែន​គ្រាន់តែជា​បង្គោលចរ​ដែល​ត្រូវ​អបអរនោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺការត្រៀមលក្ខណៈ​ដើម្បីចាក​ចេញដោយជោគជ័យ ដែលទាមទារការកសាងសមត្ថភាពជាតិសំខាន់ៗ ពិសេស​លើ​ហេដ្ឋា​​រចនា​សម្ព័ន្ធគុណភាព សមត្ថភាព​នៃឧស្សាហកម្មក្នុងស្រុក និងការផ្ទេរបច្ចេកវិទ្យា ដើម្បីរក្សាភាពប្រកួត​ប្រជែង​រយៈពេលវែង។

លោកស្រី Yasmin Siddiqi បានបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំ និងបានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ក្រសួងឧស្សាហកម្ម ដោយលើកឡើងថា៖ “យើងមានមោទនភាពចំពោះភាពជាដៃគូដ៏រឹងមាំ និងពិសេសនេះ។ ភាពធន់របស់កម្ពុជាកំពុងជម្នះបានលើបញ្ហាប្រឈមជាច្រើនដែលកម្ពុជាមាន។”

លោកស្រីបានបន្ថែមថា បទពិសោធន៍របស់ក្រសួងឧស្សាហកម្ម ក្នុងការអនុវត្តវិធីសាស្ត្រ​កម្មវិធី (Programmatic Approaches) គឺជាគំរូសម្រាប់វិស័យផ្សេងទៀត ខណៈដែល ADB កំពុងឈានដល់ជិតពាក់កណ្ដាលអាណត្តិ នៃកម្មវិធីកិច្ចសហប្រតិបត្តិការប្រចាំប្រទេសរបស់ខ្លួន។

លោកស្រីក៏បានបញ្ជាក់ថា ADB កំពុងពិចារណាយន្តការគាំទ្របន្ថែម រួមទាំងជំនួយមូលនិធិ និងហិរញ្ញប្បទានឆ្លើយតប​នឹង​វិបត្តិ​ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាក​ចេញពីឋានៈជាប្រទេស​ដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ​២០២៩៕

The post ​ADB៖ ​កំណើន​សេដ្ឋកិច្ចកម្ពុជា ​ត្រូវ​បាន​បន្តគាំទ្រ​ដោយ​វិស័យ​ផលិតកម្ម​នាំចេញ​ appeared first on Kampuchea Thmey Daily.