ព័ត៌មានជាតិ
WB ថាកំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំបន្ទាប់ទទួលបានពីការចូលរួមរបស់អតីតកម្មករចំណាកស្រុក
ធនាគារពិភពលោកបានធ្វើការទស្សន៍ទាយកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៧ខាងមុខដែលអាចកើនឡើង៤.៩ភាគរយ ចំណាត់ថ្នាក់ទី៤ក្នុងចំណោមប្រទេសដែលកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ាន។ ដែលកំណើននេះបានដោយសារការចូលរួមរបស់កម្លាំងពលកម្មដែលចាកចេញពីប្រទេសថៃចូលមកក្នុងវិស័យកម្មន្តសាលកម្ពុជា។

ក្នុងរបាយការណ៍ខែមេសា ឆ្នាំ២០២៦នេះ ដែលមានចំណងជើងថាបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វិក គោលនយោបាយឧស្សាហកម្មក្នុងយុគសម័យឌីជីថល បានសរសេរថា៖ «សេដ្ឋកិច្ចកម្ពុជានឹងរឹងមាំដល់ ៤,៩ ភាគរយ (ឆ្នាំ២០២៧) ខណៈដែលការវិនិយោគលើវិស័យផលិតកម្មស្រូបយកពលករចំណាកស្រុកដែលវិលត្រឡប់មកប្រទេសវិញ»។
ក្នុងពេលដែលមានជម្លោះព្រំដែនជាមួយប្រទេសថៃកាលពីឆ្នាំ២០២៥ បានធ្វើឱ្យពលករចំណាកស្រុកកម្ពុជាប្រមាណ៩៧ម៉ឺននាក់ ក្នុងនោះជាង៨០ម៉ឺននាក់ស្ថិតក្នុងវ័យកម្លាំងពលកម្មបានវិលត្រលប់មកប្រទេសកំណើតវិញ។ ធនាគារពិភពលោកក៏បានលើកឡើងក្នុងរបាយការណ៍នោះដែរថាការវិលត្រលប់យ៉ាងគំហុកនេះបានធ្វើឱ្យមានសម្ពាធទីផ្សារការងារ និងសេវាសង្គមមានភាពតានតឹង។ យ៉ាងណាក្ដីធនាគារនេះក៏មើលឃើញពីផលវិជ្ជមាននៃការត្រលប់មកវិញនេះផងដែរដែលនាំមកនូវជំនាញ និងបទពិសោធន៍ការងារពីក្រៅមកជួយបង្កើនផលិតភាពក្នុងស្រុក។

ក្នុងរបាយការណ៍ធនាគារពិភពលោកបានផ្ដល់ជាអនុសាសន៍ដល់រដ្ឋាភិបាលក្នុងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច តាមរយៈការបញ្ចុះតម្លៃថាមពល និងការសម្រួលនីតិវិធីធ្វើអាជីវកម្មដើម្បីទាក់ទាញអ្នកវិនិយោគមកបង្កើតរោងចក្រកាន់តែច្រើនសម្រាប់ទទួលយកពលករដែលត្រលប់មកវិញ។
របាយការណ៍ក្រសួងការងារត្រឹមត្រីមាសទី១ ខែមីនា ឆ្នាំ២០២៦ ក្រសួងការងារបានរៀបចំផ្គូផ្គងការងារក្នុងប្រព័ន្ធបានជាង៣០ម៉ឺននាក់ និងអ្នកធ្វើការផ្នែកក្រៅប្រព័ន្ធបានជាង៣០ម៉ឺននាក់ផ្សេងទៀត ខណៈការងារនៅសេសសល់ជាច្រើនទៀតសម្រាប់ពលរដ្ឋ។

អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា ធ្លាប់បានបញ្ជាក់ថា ក្រសួងនឹងបន្តផ្សព្វផ្សាយពីឱកាសការងារជូនដល់ពលរដ្ឋជាបន្តទៀត ព្រមទាំងបន្តផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដោយឥតគិតថ្លៃ ជាពិសេសគឺវគ្គរៀនដេរបានលុយបានការងារដែលកំពុងមានការគាំទ្រពីអតីតពលករចំណាកស្រុក ខណៈក្រសួងក៏កំពុងពង្រឹងចរចាបង្កើនកូតាបញ្ជូនពលករខ្មែរទៅប្រទេសដែលមានតម្រូវការពីកម្ពុជាឱ្យកើនឡើងបន្ថែមទៀតផងដែរ។ លោកថានេះជាការខិតខំបង្កើតភាពចម្រុះនៃការងារជូនពលរដ្ឋដែលធានាថាគ្មានពលរដ្ឋណាម្នាក់ត្រូវទុកចោលទេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


