ក្រុមតាលីបង់ Archives - Kampuchea Thmey Daily

UN ជំរុញឲ្យក្រុមតាលីបង់ បញ្ឈប់ការចាប់ខ្លួនស្ត្រី រឿង មិនព្រមស្លៀកពាក់ហ៊ីចាប
បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ (UN) ប្រចាំប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី៨ ខែមិថុនា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួន និងឃុំខ្លួនស្ត្រីនៅក្នុងខេត្តភាគខាងលិចមួយ ក្រោមការ​ចោទ​ប្រកាន់ថា «មិនបានអនុវត្តតាមច្បាប់ស្លៀកពាក់» ហើយបានជំរុញ​ឲ្យអាជ្ញាធរតាលីបង់ ប្រព្រឹត្តចំពោះមនុស្សគ្រប់រូបដោយស្មើភាពគ្នា។

រូបភាព៖ REUTERS

បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិប្រចាំអាហ្វហ្គានីស្ថាន (UNAMA) មិនបានបញ្ជាក់ពីចំនួនស្ត្រីពិតប្រាកដដែលរងផលប៉ះពាល់នោះទេ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីសប្តាហ៍មុនថា មានស្ត្រី និងក្មេងស្រីយ៉ាងហោចណាស់ ២១ នាក់ ត្រូវបានឃុំខ្លួននៅក្នុងខេត្ត ហេរ៉ាត (Herat) ក៏ដោយ។ យ៉ាងណា ខាងភាគីតាលីបង់អាហ្វហ្គានីស្ថាន មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មាន Reuters ឡើយ។

ស្ថាប័ន UNAMA បានបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីយប់ថ្ងៃអាទិត្យថា  «UNAMA មានការព្រួយបារម្ភចំពោះការចាប់ខ្លួន និងការឃុំខ្លួនស្ត្រីជាច្រើនលើកនៅក្នុងខេត្ត ហេរ៉ាត ក្រោមការចោទប្រកាន់ថា មិនបានអនុវត្តតាមតម្រូវការនៃការស្លៀកពាក់ ដែលទង្វើនេះបានបង្កើតឲ្យមានការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរអំពីសិទ្ធិមនុស្ស។  យើងសូមរំលឹកដល់អាជ្ញាធរដឹកនាំបច្ចុប្បន្នថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការដើរហើរ ហើយមនុស្សគ្រប់រូប ទាំងស្ត្រី និងបុរស ត្រូវតែមានសមភាពចំពោះមុខច្បាប់»។

របាយការណ៍ស្តីពីការឃុំខ្លួននេះ បានកើតឡើងបន្ទាប់ពីមានបទបញ្ជាផ្ទាល់មាត់មួយរបស់ក្រុមតាលីបង់ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ដោយហាមឃាត់មិនឲ្យស្ត្រីបង្ហាញខ្លួននៅទីសាធារណៈដោយគ្មានការស្លៀកពាក់ដែលអាជ្ញាធរហៅថា «ហ៊ីចាបត្រឹមត្រូវ (proper hijab) » ។

សេចក្តីរាយការណ៍បានបន្តថា បទបញ្ជានោះបានព្រមានថា ស្ត្រីណាដែលខកខានមិនបានអនុវត្តតាមច្បាប់ស្លៀកពាក់ រួមទាំងអ្នកដែលបើកបង្ហាញមុខ ឬការតុបតែងមុខ នឹងត្រូវប្រឈមមុខនឹងវិធានការវិន័យ និងការដាក់ទណ្ឌកម្ម។

គួរបញ្ជាក់ថា ចាប់តាំងពីការដណ្តើមបានអំណាចនៅក្នុងទីក្រុងកាប៊ុល (Kabul) កាលពីឆ្នាំ២០២១ មក ក្រុមតាលីបង់បានដាក់កម្រិតតឹងរ៉ឹងជាច្រើនលើស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសដែលហែកហួរដោយសារសង្គ្រាមមួយនេះ រួមមានការកម្រិតលើការទទួលបានការអប់រំ ការងារ និងកីឡា ដែលទង្វើទាំងនេះបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីឆាកអន្តរជាតិ។

យោងតាមរបាយការណ៍របស់អង្គការ UNICEF ដែលបានចេញផ្សាយកាលពីខែមេសា កន្លងទៅ បានព្រមានថា ប្រទេសអាហ្វហ្គានីស្ថានប្រឈមនឹងហានិភ័យនៃការបាត់បង់គ្រូបង្រៀន និងបុគ្គលិកសុខាភិបាលជាស្ត្រីជាង ២៥,០០០ នាក់ នៅត្រឹមឆ្នាំ២០៣០ ប្រសិនបើការរឹតត្បិតលើការអប់រំរបស់ក្មេងស្រី និងការងាររបស់ស្ត្រី នៅតែបន្តបិទខ្ទប់បែបនេះ។ ផ្ទុយទៅវិញ ក្រុមតាលីបង់តែងតែអះអាងថា ខ្លួនគោរពសិទ្ធិស្ត្រី ដោយផ្អែកទៅតាមការបកស្រាយរបស់ខ្លួន ទៅលើច្បាប់អ៊ីស្លាម ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post UN ជំរុញឲ្យក្រុមតាលីបង់ បញ្ឈប់ការចាប់ខ្លួនស្ត្រី រឿង មិនព្រមស្លៀកពាក់ហ៊ីចាប appeared first on Kampuchea Thmey Daily.

​បទ​ឈប់បាញ់​ឥតន័យ៖ អ៊ីស្រាអែល នៅតែបន្តវាយប្រហារយ៉ាងខ្លាំងក្លា ដោយបង្ខំពលរដ្ឋ លីបង់ ជម្លៀសខ្លួនជាបន្ទាន់
កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា បានបើកការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងប្រទេសលីបង់ ជាពិសេសនៅភាគខាងត្បូង ព្រមទាំងបានព្រមាន​​ប្រជាពលរដ្ឋ​លីបង់​នៅក្នុងទីប្រជុំជនចំនួន ១២ ឲ្យ​រត់ភៀសខ្លួនមុនពេលមានការវាយប្រហារកើតឡើង បើទោះបីជាមានបទឈប់បាញ់កំពុងអនុវត្តនៅក្នុងសង្គ្រាមជាមួយក្រុមហេសបូឡាក៏ដោយ។

រូបភាព៖Reuters

ទីភ្នាក់ងារសារព័ត៌មានជាតិដែលគ្រប់គ្រងដោយរដ្ឋរបស់លីបង់ និងអ្នកថតរូបរបស់ទីភ្នាក់ងារ AFP បានឲ្យ​ដឹង​ថា ការវាយប្រហារនេះ បានកំណត់គោលដៅលើតំបន់ជាច្រើនក្នុងស្រុក Tyre និងខេត្ត Nabatieh នៅភាគខាងត្បូងប្រទេស។

ក្រសួងសុខាភិបាលលីបង់ក៏បានចេញការបញ្ជាក់ថា ការវាយប្រហារលើទីប្រជុំជនដដែលនេះកាលពីមួយថ្ងៃមុន បានបំផ្លាញមជ្ឈមណ្ឌលថែទាំសុខភាពបឋមមួយ ដែលគ្រប់គ្រងដោយគណៈកម្មាធិការសុខភាពអ៊ីស្លាម ដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា។ ជាក់ស្ដែង ការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារលើសង្កាត់ Saray ក្នុងក្រុង Nabatieh ដែលរួមមានហាងទំនិញ វិហារអ៊ីស្លាមចាស់ និងអគារលំនៅឋានប្រពៃណី បានបំផ្លាញផ្នែកភាគច្រើននៃសង្កាត់នោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់ដ្រូនមួយគ្រឿងដែលហោះមកពីប្រទេសលីបង់។ ទន្ទឹមនឹងនោះ ក្រុមហេសបូឡាបានអះអាងដែរថា ខ្លួនបានវាយប្រហារជាច្រើនលើកប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងលីបង់ ក្រៅពីការកំណត់គោលដៅលើប្រព័ន្ធការពារ Iron Dome នៅក្នុងតំបន់ Jal Alam និង Margaliot នៅភាគខាងជើងអ៊ីស្រាអែល។

គួរបញ្ចាក់ដែរថា ក្រុមហេសបូឡាបានទាញលីបង់ឲ្យធ្លាក់ក្នុងសង្គ្រាមមជ្ឈិមបូព៌ាកាលពីថ្ងៃទី ២ ខែមីនា ដោយការបាញ់គ្រាប់រ៉ុកកែតទៅលើអ៊ីស្រាអែល ដើម្បីគាំទ្រដល់ប្រទេសអ៊ីរ៉ង់។ ចាប់តាំងពីការចាប់ផ្តើមនៃបទឈប់បាញ់កាលពីថ្ងៃទី ១៧ ខែមេសាមក អ៊ីស្រាអែលបានបន្តបើកការវាយប្រហារ ធ្វើការកម្ទេចចោល និងចេញបញ្ជាឲ្យជម្លៀសខ្លួននៅភាគខាងត្បូងលីបង់ ដោយនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ។

មិនតែប៉ុណ្ណោះ អ៊ីស្រាអែលក៏បានចេញការព្រមានឲ្យជម្លៀសខ្លួនជាញឹកញាប់សម្រាប់ទីប្រជុំជនរាប់សិប ដែលឈានទៅដល់ទីកន្លែងឆ្ងាយពីព្រំដែន ដែលជាកន្លែងស្នាក់នៅរបស់ប្រជាជនភៀសខ្លួនមកពីតំបន់ផ្សេងទៀត។

យោងតាមអាជ្ញាធរលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់បានសម្លាប់មនុស្សជាង ៣,០០០ នាក់ ចាប់តាំងពីថ្ងៃទី ២ ខែមីនាមក។ ចំណែកឯកងទ័ពអ៊ីស្រាអែលក៏បាននិយាយដែរថា ខ្លួនបានបាត់បង់ទាហាន ២០ នាក់ និងអ្នកម៉ៅការស៊ីវិលម្នាក់នៅភាគខាងត្បូងលីបង់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

មន្ត្រីអ៊ីរ៉ង់ អះអាងថា មេដឹកនាំ​អ៊ីរ៉ង់ Mojtaba Khamenei មិនរងរបួសធ្ងន់ធ្ងរ ដូច​​ពាក្យ​ចចាមអារ៉ាមទេ​​

The post ​បទ​ឈប់បាញ់​ឥតន័យ៖ អ៊ីស្រាអែល នៅតែបន្តវាយប្រហារយ៉ាងខ្លាំងក្លា ដោយបង្ខំពលរដ្ឋ លីបង់ ជម្លៀសខ្លួនជាបន្ទាន់ appeared first on Kampuchea Thmey Daily.

ក្រុមតាលីបង់ ចេញមុខប្រកាសថា នឹងជួយអ៊ីរ៉ង់ បើធ្វើសង្គ្រាមជាមួយអាមេរិក
សង្គ្រាមអាមេរិក-អ៊ីរ៉ង់កំពុងឃើញស្រមោលលឹមៗហើយ បន្ទាប់ពីភាគីទាំងពីរបោះសម្តីដាក់គ្នានិងគំរាមគ្នាទៅវិញទៅមក ឯទីក្រុងវ៉ាស៊ីនតោនក៏បញ្ជូនកងនាវាចម្បាំង ព្រមទាំងបង្កើនកម្លាំងយោធានៅក្នុងតំបន់មជ្ឈិមបូព៌ាថែមទៀតផង។

ក្រុមតាលីបង់ (រូប៖ Reuters)

យ៉ាងណា ពេលនេះ ក្រុមតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន បានចេញមុខប្រកាសថា ខ្លួននឹងជួយអ៊ីរ៉ង់ បើសិនជាសង្គ្រាមជាមួយអាមេរិក ផ្ទុះឡើងមែន។

តាមការផ្សាយរបស់ JERUSALEM POST នៅថ្ងៃចន្ទទី១៦ខែកុម្ភៈ អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid និយាយថា៖ «ក្រុមតាលីបង់ នឹងផ្ដល់ជំនួយនិងជួយជ្រោមជ្រែងដល់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងករណីមានការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិកមកលើប្រទេសនេះ។ ប្រជាជនអាហ្វហ្គានីស្ថាននឹងបង្ហាញក្តីអាណិតអាសូរ និងអាចសហការជាមួយអ៊ីរ៉ង់ ប្រសិនបើមានការស្នើសុំ ប៉ុន្តែវានឹងមិនទាញក្រុមស៊ុននី (តាលីបង់) ឲ្យចូលរួមក្នុងសង្គ្រាមសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិកដោយស្វ័យប្រវត្តិនោះឡើយ»។

អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid (រូប៖ Reuters)

ទោះបែបនេះ តាលីបង់មិនចង់ឲ្យមានជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ឡើយ ហើយចង់ឲ្យបន្តអនុវត្តវិធានការការទូត និងកិច្ចចរចាជាបន្តបន្ទាប់លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់វិញ។

សូមជម្រាបថា ទំនាក់ទំនងរវាង អ៊ីរ៉ង់ និង ក្រុមតាលីបង់ មានលក្ខណៈស្មុគស្មាញ និងបានផ្លាស់ប្តូរយ៉ាងខ្លាំងពីសត្រូវស៊ីសាច់ហុតឈាម មកជាមិត្តដែលមិនសូវទុកចិត្តគ្នា ប៉ុន្តែត្រូវសហការគ្នាដើម្បីផលប្រយោជន៍នយោបាយនិងសន្តិសុខ។

ក្រុមតាលីបង់ (រូប៖ Reuters)

ក្នុងឆ្នាំ១៩៩៨ ទំនាក់ទំនងទាំងពីរបានធ្លាក់ចុះដល់ចំណុចសូន្យ នៅពេលក្រុមតាលីបង់ សម្លាប់អ្នកការទូតអ៊ីរ៉ង់ ៨ នាក់ នៅទីក្រុង Mazar-i-Sharif ដែលស្ទើរតែធ្វើឲ្យប្រទេសទាំងពីរផ្ទុះសង្គ្រាមនឹងគ្នាទៅហើយ។

យ៉ាងណា ចាប់តាំងពីសហរដ្ឋអាមេរិក ចូលឈ្លានពានអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០០១មក ទំនាក់ទំនងក៏បានចាប់ផ្តើមប្រែប្រួល ដោយទាំងអ៊ីរ៉ង់និងតាលីបង់ សុទ្ធតែចង់ឲ្យកងទ័ពអាមេរិកដកចេញពីតំបន់មជ្ឈិមបូព៌ានិងអាស៊ីកណ្តាល ហើយក៏មានរបាយការណ៍ដែរថា អ៊ីរ៉ង់បានផ្តល់ជំនួយយោធាខ្លះៗដល់តាលីបង់ ដើម្បីវាយបកប្រឆាំងនឹងវត្តមានអាមេរិក។

ចាប់តាំងពីតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១ អ៊ីរ៉ង់មិនទាន់ទទួលស្គាល់រដ្ឋាភិបាលតាលីបង់ជាផ្លូវការទេ ប៉ុន្តែបានរក្សាទុកស្ថានទូត និងធ្វើការងារការទូតយ៉ាងជិតស្និទ្ធ៕

អត្ថបទ៖ សុខ សុវណ្ណ

ក្រុមតាលីបង់ និងកងកម្លាំងប៉ាគីស្ថាន បាញ់ប្រហារគ្នា​យ៉ាង​ខ្លាំង​ក្លា​នៅ​ព្រំដែនអាហ្វហ្គានីស្ថាន

The post ក្រុមតាលីបង់ ចេញមុខប្រកាសថា នឹងជួយអ៊ីរ៉ង់ បើធ្វើសង្គ្រាមជាមួយអាមេរិក appeared first on Kampuchea Thmey Daily.

ក្រុមតាលីបង់ និងកងកម្លាំងប៉ាគីស្ថាន បាញ់ប្រហារគ្នា​យ៉ាង​ខ្លាំង​ក្លា​នៅ​ព្រំដែនអាហ្វហ្គានីស្ថាន
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថានកាលពីល្ងាចថ្ងៃសៅរ៍​ទី​១១​ខែ​តុលា ខណៈដែលកងកម្លាំងតាលីបង់ និងប៉ាគីស្ថាន​បានផ្លោងគ្រាប់​ដាក់​គ្នា​នៅ​ក្នុង​ការ​ប៉ះទង្គិចគ្នាឆ្លងព្រំដែនដ៏ធ្ងន់ធ្ងរបំផុតមួយក្នុង​រយៈពេល​ប៉ុន្មានខែថ្មីៗនេះ។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៍មាន Al Jazeera នា​ថ្ងៃ​អាទិត្យ។

បើ​តាមលោក Enayatullah Khwarizmi អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថាន កងកម្លាំងតាលីបង់បានចាប់ផ្តើម«ប្រតិបត្តិការសងសឹកដោយជោគជ័យ» ប្រឆាំងនឹងកងទ័ពប៉ាគីស្ថាន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលគាត់បានពិពណ៌នាថាជាការរំលោភបំពានម្តងហើយម្តងទៀត និងការវាយប្រហារតាមអាកាសលើទឹកដីអាហ្វហ្គានីស្ថាន។

គាត់បាននិយាយនៅលើ​បណ្ដាញ​សង្គម X ថា ប្រតិបត្តិការបានបញ្ចប់នៅ​យប់​ពាក់​​កណ្តាលអធ្រាត្រ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានថ្កោលទោសការវាយប្រហាររបស់អាហ្វហ្គានីស្ថានថាបង្កហេតុ ហើយបានប្តេជ្ញាថា យោធារបស់ទីក្រុងអ៊ីស្លាម៉ាបាដនឹងឆ្លើយតប។

លោក Naqvi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ X ថា «ការបាញ់ដោយកងកម្លាំងអាហ្វហ្គានីស្ថានលើប្រជាជនស៊ីវិល គឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ កងកម្លាំងក្លាហានរបស់ប៉ាគីស្ថានបានផ្តល់ការឆ្លើយតបភ្លាមៗ និងមានប្រសិទ្ធភាព គ្មានការបង្កហេតុណាមួយនឹងត្រូវបានអត់ឱន​ឲ្យ​ទេ»។

វិទ្យុប៉ាគីស្ថានដោយដកស្រង់ប្រភពសន្តិសុខបានរាយការណ៍ថា កងកម្លាំងតាលីបង់បានវាយប្រហារទីតាំងយ៉ាងហោចណាស់​ចំនួន៦​​នៅតាមព្រំដែន ដោយជំរុញ​ឲ្យ​អ្វីដែលខ្លួនពិពណ៌នាថាជា «ការឆ្លើយតបដ៏ខ្លាំងក្លា» ពីកងទ័ពប៉ាគីស្ថាន។ ខ្សែវីដេអូដែលចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញពីការប៉ះទង្គិចគ្នា និងការបាញ់កាំភ្លើងធំភ្លឺ​ឆ្វាច​ពាសពេញមេឃ​ទាំង​យប់ ទោះបីជាវាមិនច្បាស់ថាតើការប៉ះទង្គិចគ្នាបានបញ្ចប់ឬយ៉ាងណា។

ការប្រឈមមុខដាក់គ្នានេះ បានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសដ៏សាហាវទៅលើទីក្រុងកាប៊ុល កាលពីដើមសប្តាហ៍ ដែលក្រុមតាលីបង់បានស្តីបន្ទោសទៅលើប៉ាគីស្ថាន។ ទីក្រុងអ៊ីស្លាម៉ាបាដ មិនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែបានចោទប្រកាន់រដ្ឋាភិបាលតាលីបង់ថា បានផ្តល់ជម្រកដល់ក្រុមយុទ្ធជន Tehrik-i-Taliban Pakistan (TTP) ដែលជាក្រុមបះបោរដែលខ្លួននិយាយថា ប្រតិបត្តិការពីទឹកដីអាហ្វហ្គានីស្ថាន ដោយមានការគាំទ្រពីឥណ្ឌា។

អំពើហិង្សាកាន់តែខ្លាំងឡើងបានធ្វើ​ឲ្យ​មានការភ្ញាក់ផ្អើលក្នុងចំណោមមហាអំណាចក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានជំរុញ​ឲ្យ​ភាគីទាំងពីរ«អនុវត្តការអត់ធ្មត់» ហើយបានព្រមានថា ការបន្តការប្រយុទ្ធគ្នាអាចធ្វើ​ឲ្យ​មានអស្ថិរភាពនៅក្នុងតំបន់ដ៏ធំ។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា «ស្ថិរភាពរវាងប្រទេសជិតខាងទាំងពីររួមចំណែកដល់ស្ថិរភាពក្នុងតំបន់»។

ក្រសួងការបរទេសកាតាបានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងនូវ«ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការប៉ះទង្គិចគ្នានេះ ហើយបានអំពាវនាវ​ឲ្យ​ប្រទេសទាំងពីរ«ផ្តល់អាទិភាពដល់ការសន្ទនា និងការទូត» ដើម្បីជៀសវាងការកើនឡើងបន្ថែមទៀត។

អារ៉ាប៊ីសាអូឌីតក៏បានសម្តែងការព្រួយបារម្ភផងដែរ ដោយជំរុញ​ឲ្យ​ទីក្រុងអ៊ីស្លាម៉ាបាដ និងកាប៊ុលទទួលយក«ការសន្ទនា»។

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយថា «ព្រះរាជាណាចក្រអំពាវនាវ​ឲ្យមានការអត់ធ្មត់ ជៀសវាងការកើនឡើង និងរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ អារ៉ាប៊ីសាអូឌីតគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិដែលមានគោលបំណងលើកកម្ពស់សន្តិភាព និងធានាស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានជាបង​ជា​ប្អូន»៕

ដោយ៖ ឈាង

The post ក្រុមតាលីបង់ និងកងកម្លាំងប៉ាគីស្ថាន បាញ់ប្រហារគ្នា​យ៉ាង​ខ្លាំង​ក្លា​នៅ​ព្រំដែនអាហ្វហ្គានីស្ថាន appeared first on Kampuchea Thmey Daily.

ក្រុមតាលីបង់ ផ្ដាច់​​អ៊ីនធឺណិត និង​ទូរសព្ទ​ឈប់​ឲ្យ​ប្រើ​ទាំងស្រុង​នៅអាហ្វហ្គានីស្ថាន
ក្រុមតាលីបង់​ បានកាត់ផ្ដាច់​បណ្ដាញ​ទំនាក់ទំនងនៅ​ទូទាំង​ប្រទេសអាហ្វហ្គានីស្ថាន ដោយបានបិទទាំងសេវាអ៊ីនធឺណិត និងទូរសព្ទ។ ទីភ្នាក់ងារ​ឃ្លាំមើលអ៊ីនធឺណិត NetBlocks បានរាយការណ៍ថា បណ្ដាញ​ទំនាក់ទំនង​បានធ្លាក់ចុះតិចជាង ១% នៃកម្រិតធម្មតានៅថ្ងៃ​ទី​២៩​ខែកញ្ញា​ឆ្នាំ​២០២៥។ នេះជាលើកដំបូង​ហើយ​ចាប់តាំងពី​តាលីបង់បានឡើងកាន់អំណាចនៅឆ្នាំ​២០២១ ដែលពួកគេបានបិទការទាក់ទង​ទូទាំងប្រទេសយ៉ាងដូច្នេះ។

ក្រុម​យុទ្ធជន​តាលីបង់​ដំឡើង​ទង់ជាតិ​តាលីបង់​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ក្នុង​ក្រុង​កាប៊ុល។ (រូបថត៖ Reuters)

ការបិទ​អ៊ីនធឺណិត និង​ទូរសព្ទ​បានចាប់ផ្តើមដោយពួកតាលីបង់បានបញ្ជា​ឲ្យ​កាត់​ផ្ដាច់​ការតភ្ជាប់​បណ្ដាញ fiber-optic នៅក្នុងខេត្តជាច្រើនពេញមួយខែកញ្ញា។ ការបិទ​ទាំងស្រុងបានកើតឡើងនៅថ្ងៃទី​២៩​ខែកញ្ញា ដោយសសរទូរគមនាគមន៍ត្រូវបានរុះរើជាបណ្តើរៗ។

ក្រុមតាលីបង់ បានបង្ហាញពីភាពត្រឹមត្រូវនៃការរឹតបន្តឹងនេះថាជាវិធានការមួយដើម្បីការពារទង្វើ«អសីលធម៌» ឬ «អំពើ​អបាយមុខ» ដោយលើកឡើងពីការហាមឃាត់​ក្រោម​បញ្ជា​ពីមេដឹកនាំកំពូលរបស់ពួកគេគឺ លោក Hibatullah Akhundzada។

ប្រភព​មន្ត្រីរដ្ឋាភិបាលអនាមិកម្នាក់បានប្រាប់ទីភ្នាក់ងារ AFP ថា ការបិទនឹងមានរយៈពេលយូរ «រហូតដល់មានការជូនដំណឹងបន្ថែម»។ ការកាត់ផ្ដាច់​នេះ បានប៉ះពាល់យ៉ាងខ្លាំងដល់សេវាកម្មសំខាន់ៗ ដែលពឹងផ្អែកលើអ៊ីនធឺណិត ដូចជា ធនាគារ គយ និងពាណិជ្ជកម្ម។ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ ដូចជា AFP និងសារព័ត៌មាន Associated Press ក៏បានបាត់បង់ទំនាក់ទំនងជាមួយការិយាល័យរបស់ពួកគេនៅទីក្រុងកាប៊ុលផងដែរ។

សកម្មភាពនេះ គឺ​គោលនយោបាយគាបសង្កត់​ថ្មី​បំផុត​​​ និង​ជាបន្តបន្ទាប់ដែលអនុវត្តដោយពួកតាលីបង់ចាប់តាំងពីឆ្នាំ​២០២១ ដែលរួមមានការរឹតបន្តឹងធ្ងន់ធ្ងរលើសិទ្ធិស្ត្រី ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល។ ក្រុមតាលីបង់ មានប្រវត្តិនៃការរឹតបន្តឹង​លើ​ការ​ប្រើប្រាស់​អ៊ីនធឺណិត និងការហាមឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ដូចជា TikTok ជាដើម។

ការផ្តាច់​ទាំងស្រុងពីការទំនាក់ទំនងជាសាកលនេះ បានធ្វើ​ឲ្យ​មានការព្រមានជាអន្តរជាតិអំពីសិទ្ធិមនុស្ស សេរីភាពនៃព័ត៌មាន និងការ​ផ្តាច់ខ្លួនបន្ថែមទៀតនៃប្រជាជនអាហ្វហ្គានីស្ថាន៕

ដោយ៖ ឈាង

The post ក្រុមតាលីបង់ ផ្ដាច់​​អ៊ីនធឺណិត និង​ទូរសព្ទ​ឈប់​ឲ្យ​ប្រើ​ទាំងស្រុង​នៅអាហ្វហ្គានីស្ថាន appeared first on Kampuchea Thmey Daily.

រុស្ស៊ី ក្លាយជាប្រទេសទី១លើលោក ដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ អាហ្វហ្គានីស្ថាន
រុស្ស៊ីបានក្លាយជាប្រទេសទី១លើពិភពលោក ដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមនេះឡើងកាន់អំណាចកាលពីខែសីហាឆ្នាំ២០២១ មិនយូរប៉ុន្មានបន្ទាប់ពីការដកទ័ពដ៏ច្របូកច្របល់របស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ CNN។

(រូបថត៖ ក្រសួងការបរទេសរុស្ស៊ី)

ជា​សញ្ញា​នៃ​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​រដ្ឋបាល​តាលីបង់ ក្រសួង​ការបរទេស​រុស្ស៊ី​​ប្រកាស​ថា ខ្លួន​បាន​ទទួល​លិខិត​បញ្ជាក់​ពី​ឯកអគ្គរដ្ឋទូត​អាហ្វហ្គានីស្ថាន​ដែល​ទើប​តែងតាំងលោក Gul Hassan Hassan។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែកក្កដាឆ្នាំ២០២៥, ទីក្រុងមូស្គូជឿថា ការទទួលស្គាល់ជាផ្លូវការរបស់រដ្ឋាភិបាលនៃរដ្ឋឥស្លាមអេមីរ៉ាតអាហ្វហ្គានីស្ថាននេះ នឹងផ្តល់កម្លាំងចលករដល់ការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រកបដោយផលិតភាពរវាងប្រទេសរបស់ទាំងពីរក្នុងវិស័យផ្សេងៗ។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «​យើង​មើល​ឃើញ​នូវ​ទស្សនវិស័យ​សំខាន់​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ដោយ​ការ​សង្កត់ធ្ងន់​លើ​គម្រោង​ក្នុង​វិស័យ​ថាមពល ការដឹកជញ្ជូន កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​។ យើងនឹងបន្តជួយទីក្រុងកាប៊ុល ពង្រឹងសន្តិសុខក្នុងតំបន់និងប្រយុទ្ធប្រឆាំងការគំរាមកំហែងនៃអំពើភេរវកម្ម និងឧក្រិដ្ឋកម្មទាក់ទងគ្រឿងញៀន»។

(រូបថត៖ ក្រសួងការបរទេសរុស្ស៊ី)

ស្របពេលជាមួយគ្នានោះ ​រដ្ឋមន្ត្រី​ការបរទេស​តាលីបង់ លោក Amir Khan Muttaqi បាន​ស្វាគមន៍ការ​សម្រេច​ចិត្ត​នេះ​ថា​ជា «ជំហាន​ប្រវត្តិសាស្ត្រ» និង «ជា​គំរូ​ល្អ​សម្រាប់​ប្រទេស​ដទៃ»។

ចំពោះមូលហេតុនៃការទទួលស្គាល់នេះ ត្រូវគេដឹងថា គឺក្រោយពេលរុស្ស៊ី​ពិចារណា​យុទ្ធសាស្ត្រលើច្រើនចំណុច តួយ៉ាងទីក្រុងមូស្គូ​យល់​ថា ក្រុម​តាលីបង់បានចូលរួមយ៉ាង​សំខាន់បំផុត​សម្រាប់​ការ​រក្សា​ស្ថិរភាព​អាហ្វហ្គានីស្ថាន​ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃអំពើ​ជ្រុលនិយម​នៅតំបន់​អាស៊ីកណ្តាល។

លើសពីនេះ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ធ្លាប់​​ហៅក្រុម​តាលីបង់​ថា​ជា «សម្ព័ន្ធមិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម» ជា​ពិសេស​ប្រឆាំង​នឹង​ក្រុម ISIS-K តែម្តង។ រុស្ស៊ី​ក៏មើល​ឃើញ​សក្ដានុពល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច រួម​ទាំង​ផែនការ​យកអាហ្វហ្គានីស្ថាន​ ធ្វើជា​ច្រក​ឆ្លងកាត់​សម្រាប់​គម្រោង​ថាមពល​ទៅ​អាស៊ីអាគ្នេយ៍ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមតាលីបង់ ហាមលេងអុក ទូទាំងប្រទេសអាហ្វហ្គានីស្ថាន

The post រុស្ស៊ី ក្លាយជាប្រទេសទី១លើលោក ដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ អាហ្វហ្គានីស្ថាន appeared first on Kampuchea Thmey Daily.

ក្រុមតាលីបង់ ហាមលេងអុក ទូទាំងប្រទេសអាហ្វហ្គានីស្ថាន
ក្នុងសេចក្តីប្រកាសកាលពីថ្ងៃអាទិត្យទី១១ខែឧសភាឆ្នាំ២០២៥ រដ្ឋាភិបាលដឹកនាំដោយក្រុមតាលីបង់ បានហាមឃាត់មិនឲ្យមានការលេងអុកឡើយ នៅទូទាំងប្រទេសប៉ាគីស្ថាន។

(រូបថត៖ Global Look Press)

ក្នុងសេចក្តីប្រកាសដែលផ្សាយដោយសារព័ត៌មាន RT, អ្នកនាំពាក្យ​នាយកដ្ឋាន​កីឡានៃរដ្ឋាភិបាលតាលីបង់លោក Atal Mashwani និយាយថា «មានបញ្ហាខាងសាសនាពាក់ព័ន្ធនឹងកីឡាអុក។ កីឡានេះត្រូវបានចាត់ទុកថាជាល្បែងស៊ីសងខុសច្បាប់ ក្រោមច្បាប់សីលធម៌របស់សាសនាឥស្លាម។ ល្បែងអុក នឹងត្រូវហាមឃាត់ទូទាំងប្រទេសរហូតដល់បញ្ហាទាំងអស់ ដោះស្រាយចប់ជាស្ថាពរ»។

អុក គឺជាកីឡាចុងក្រោយបំផុត ដែលជាប់ក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលតាលីបង់ ហាមមិនឲ្យលេង ​បន្ទាប់ពីឆ្នាំមុន ក្រុមនេះក៏ហាមប្រាប់មិនឲ្យមានការប្រកួតកីឡាគុនចម្រុះ MMA ក្នុងលក្ខណៈអាជីពផងដែរ ដោយសំអាងថា កីឡាប្រភេទនេះគឺឃោរឃៅនិងហិង្សាពេក ដែលមិនគោរពច្បាប់ Sharia។

(រូបថត៖ Global Look Press)

សូមជម្រាបថា ក្រុមតាលីបង់ បានវិលមកកាន់អំណាចសាជាថ្មីក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅឆ្នាំ២០២១ ក្រោយការដកទ័ពដ៏ចលាចលរបស់សហរដ្ឋអាមេរិក បន្ទាប់ពីគ្រប់គ្រងសន្តិសុខក្នុងប្រទេសអាស៊ីកណ្តាលមួយនេះ អស់រយៈពេលពីរទសវត្សរ៍។

នៅពេលឡើងកាន់អំណាច ក្រុមតាលីបង់ បានអនុវត្តច្បាប់តឹងរ៉ឹងជាច្រើន ជាពិសេសដាក់កំហិតខ្លាំងតែម្តងលើស្រ្តី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមតាលីបង់ ចេញច្បាប់ហាមស្រីៗនិយាយឮ និងសម្លឹងមើលមនុស្សប្រុស ដែលមិនជាប់សាច់ឈាម

The post ក្រុមតាលីបង់ ហាមលេងអុក ទូទាំងប្រទេសអាហ្វហ្គានីស្ថាន appeared first on Kampuchea Thmey Daily.

ប៉ាគីស្ថាន​សម្លាប់ក្រុមប្រដាប់អាវុធ​១៦​នាក់​​​ក្បែរ​ព្រំដែនជាមួយ​អាហ្វហ្គានីស្ថាន
កងទ័ពប៉ាគីស្ថានបានសម្លាប់ក្រុមប្រដាប់អាវុធ​១៦នាក់ នៅតាមបណ្តោយព្រំដែនភាគខាងលិចជាមួយអាហ្វហ្គានីស្ថាន ខណៈ​ប្រទេសទាំងពីរនេះកំពុងមានភាពតានតឹងជាមួយគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៤ខែមីនានេះ។

(រូបភាព៖ AP)

កងទ័ព​ ​បាន​ឲ្យ​ដឹង​ថា​ ទាហាន​ព្រំដែនប៉ាគីស្ថាន​បាន​សម្លាប់​ក្រុមប្រដាប់អាវុធ​ទាំង​អស់នេះ​នៅ​ក្នុង​ការ​ប្រយុទ្ធ​​គ្នា​មួយ​ក្នុង​អំឡុង​​ពេល​យប់​រវាង​ថ្ងៃ​ទី ២២និង២៣ខែ​មីនា នៅ​ស្រុក Waziristan ខាង​ជើង​ក្នុង​ខេត្ត Khyber Pakhtunkhwa។

រដ្ឋាភិបាល​​ប៉ាគីស្ថានបាននឹងកំពុងស្នើសុំឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានបណ្តោះអាសន្នធានាការគ្រប់គ្រងព្រំដែនប្រកប​ដោយ​ប្រសិទ្ធភាព។ បើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពកាលពីថ្ងៃអាទិត្យ ប៉ាគីស្ថាននឹងបន្តប្រតិបត្តិការរបស់ខ្លួនតាមព្រំដែននិងកម្ចាត់ក្រុមភេរវករដែលចេញពីប្រទេសអាហ្គានីស្ថាន។

ការប៉ះទង្គិចគ្នានេះមិនមែនជាលើកទីមួយនោះទេ កាលពីដើមខែនេះ កងទ័ពប៉ាគីស្ថានក៏បានវាយឆ្មក់កន្លែងលាក់ខ្លួនចំនួនពីរដែលប្រើប្រាស់ដោយក្រុមប្រដាប់អាវុធនៅក្នុងស្រុក Mohmand និង Dera Ismail Khan ក្នុងខេត្ត Khyber Pakhtunkhwa ផងដែរ។

(រូបភាព៖ AP)

ចាប់តាំងអាហ្វហ្គានីស្ថានគ្រប់គ្រងដោយពួកតាលីបង់ ទំនាក់ទំនងរវាងប៉ាគីស្ថាននិងអាហ្គានីស្ថានកាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។

ប៉ាគីស្ថានបានស្តីបន្ទោសមេដឹកនាំតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថានចំពោះការបរាជ័យក្នុងការទប់ស្កាត់សកម្មភាពរបស់ក្រុមតាលីបង់ប៉ាគីស្ថាន ឬ Tehreek-e-Taliban Pakistan (TTP) ដែលជាក្រុមដែលបានផុសឡើងក្នុងឆ្នាំ ២០០៧ ហើយចាប់តាំងពីពេលនោះមកបានធ្វើការវាយប្រហាររាប់រយដងប្រឆាំងនឹងកងទ័ពប៉ាគីស្ថាន។

ក្នុង​ឆ្នាំ ២០២៤ប៉ាគីស្ថាន​មានការ​វាយ​ប្រហារ​ជាង៥០០ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជាង ១៥០០ នាក់​។ រដ្ឋាភិបាលប៉ាគីស្ថានបានចោទប្រកាន់ពលរដ្ឋអាហ្វហ្គានីស្ថានជាញឹកញាប់ថាបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារទាំងនេះ ហើយបានអះអាងថាទីក្រុងកាប៊ុលផ្តល់ជម្រកដល់ TTP ដែលជាការចោទប្រកាន់ដែលក្រុមតាលីបង់អាហ្វហ្គានីស្ថានបដិសេធ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ប៉ាគីស្ថាន​សម្លាប់ក្រុមប្រដាប់អាវុធ​១៦​នាក់​​​ក្បែរ​ព្រំដែនជាមួយ​អាហ្វហ្គានីស្ថាន appeared first on Kampuchea Thmey Daily.