ព័ត៌មានអន្ដរជាតិ
មន្ត្រីអ៊ីរ៉ង់ អះអាងថា មេដឹកនាំអ៊ីរ៉ង់ Mojtaba Khamenei មិនរងរបួសធ្ងន់ធ្ងរ ដូចពាក្យចចាមអារ៉ាមទេ
ទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃច័ន្ទទី១៨ ខែឧសភា ដោយដកស្រង់សម្តីមន្ត្រីក្រសួងសុខាភិបាលម្នាក់ ដែលអះអាងថា «គ្មានអ្វីធ្ងន់ធ្ងរបានកើតឡើង» ចំពោះមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei នោះទេ នៅពេលដែលលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីការផ្ទុះសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក Hossein Kermanpour ប្រធានមជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈ និងព័ត៌មាននៃក្រសួងសុខាភិបាលអ៊ីរ៉ង់ បានអះអាងថា៖ «របួសទាំងនោះមិនមែនជាប្រភេទរបួសដែលធ្វើឲ្យខូចទម្រង់មុខរបស់មេដឹកនាំកំពូល ឬធ្វើឲ្យលោកធ្លាក់ខ្លួនពិការ ឬមួយក៏ឈានដល់ការកាត់អវយវៈនោះទេ។ ជាក់ស្ដែង របួសទាំងនោះត្រូវបានដេរជាច្រើនថ្នេរ ហើយមួយក្នុងចំណោមកន្លែងដែលគ្រូពេទ្យសម្រេចចិត្តដេរភ្លាមៗគឺជើងរបស់គាត់»។
លោក Mojtaba Khamenei បានក្លាយជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បន្ទាប់ពីឪពុករបស់លោក គឺអតីតមេដឹកនាំកំពូល Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃដំបូងនៃការផ្ទុះអាវុធបង្កឡើងដោយសហរដ្ឋអាមេរិក និង អ៊ីស្រាអែល។
យ៉ាងណាមិញ លោកមិនបានបង្ហាញខ្លួនជាសាធារណៈទេ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម កាលពីថ្ងៃទី ២៨ ខែកុម្ភៈ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
ជម្លោះនេះ បានរីករាលដាលយ៉ាងឆាប់រហ័សទៅជាសង្គ្រាមក្នុងតំបន់ដ៏គ្រោះថ្នាក់បំផុតមួយក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ ដែលបានរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz បង្កផលប៉ះពាល់ដល់ទីផ្សារថាមពលសកល និងនាំឲ្យមានការវាយប្រហារដោយកាំជ្រួច និងដ្រូននៅទូទាំងមជ្ឈិមបូព៌ា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
អ៊ីរ៉ង់ តែងតាំង លោក Ghalibaf ឲ្យមើលខុសត្រូវ លើទំនាក់ទំនងជាមួយ ចិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


