ព័ត៌មានអន្ដរជាតិ
UN ជំរុញឲ្យក្រុមតាលីបង់ បញ្ឈប់ការចាប់ខ្លួនស្ត្រី រឿង មិនព្រមស្លៀកពាក់ហ៊ីចាប
បេសកកម្មរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី៨ ខែមិថុនា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួន និងឃុំខ្លួនស្ត្រីនៅក្នុងខេត្តភាគខាងលិចមួយ ក្រោមការចោទប្រកាន់ថា «មិនបានអនុវត្តតាមច្បាប់ស្លៀកពាក់» ហើយបានជំរុញឲ្យអាជ្ញាធរតាលីបង់ ប្រព្រឹត្តចំពោះមនុស្សគ្រប់រូបដោយស្មើភាពគ្នា។

បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិប្រចាំអាហ្វហ្គានីស្ថាន (UNAMA) មិនបានបញ្ជាក់ពីចំនួនស្ត្រីពិតប្រាកដដែលរងផលប៉ះពាល់នោះទេ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីសប្តាហ៍មុនថា មានស្ត្រី និងក្មេងស្រីយ៉ាងហោចណាស់ ២១ នាក់ ត្រូវបានឃុំខ្លួននៅក្នុងខេត្ត ហេរ៉ាត (Herat) ក៏ដោយ។ យ៉ាងណា ខាងភាគីតាលីបង់អាហ្វហ្គានីស្ថាន មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មាន Reuters ឡើយ។
ស្ថាប័ន UNAMA បានបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីយប់ថ្ងៃអាទិត្យថា «UNAMA មានការព្រួយបារម្ភចំពោះការចាប់ខ្លួន និងការឃុំខ្លួនស្ត្រីជាច្រើនលើកនៅក្នុងខេត្ត ហេរ៉ាត ក្រោមការចោទប្រកាន់ថា មិនបានអនុវត្តតាមតម្រូវការនៃការស្លៀកពាក់ ដែលទង្វើនេះបានបង្កើតឲ្យមានការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរអំពីសិទ្ធិមនុស្ស។ យើងសូមរំលឹកដល់អាជ្ញាធរដឹកនាំបច្ចុប្បន្នថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការដើរហើរ ហើយមនុស្សគ្រប់រូប ទាំងស្ត្រី និងបុរស ត្រូវតែមានសមភាពចំពោះមុខច្បាប់»។
របាយការណ៍ស្តីពីការឃុំខ្លួននេះ បានកើតឡើងបន្ទាប់ពីមានបទបញ្ជាផ្ទាល់មាត់មួយរបស់ក្រុមតាលីបង់ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ដោយហាមឃាត់មិនឲ្យស្ត្រីបង្ហាញខ្លួននៅទីសាធារណៈដោយគ្មានការស្លៀកពាក់ដែលអាជ្ញាធរហៅថា «ហ៊ីចាបត្រឹមត្រូវ (proper hijab) » ។
សេចក្តីរាយការណ៍បានបន្តថា បទបញ្ជានោះបានព្រមានថា ស្ត្រីណាដែលខកខានមិនបានអនុវត្តតាមច្បាប់ស្លៀកពាក់ រួមទាំងអ្នកដែលបើកបង្ហាញមុខ ឬការតុបតែងមុខ នឹងត្រូវប្រឈមមុខនឹងវិធានការវិន័យ និងការដាក់ទណ្ឌកម្ម។
គួរបញ្ជាក់ថា ចាប់តាំងពីការដណ្តើមបានអំណាចនៅក្នុងទីក្រុងកាប៊ុល (Kabul) កាលពីឆ្នាំ២០២១ មក ក្រុមតាលីបង់បានដាក់កម្រិតតឹងរ៉ឹងជាច្រើនលើស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសដែលហែកហួរដោយសារសង្គ្រាមមួយនេះ រួមមានការកម្រិតលើការទទួលបានការអប់រំ ការងារ និងកីឡា ដែលទង្វើទាំងនេះបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីឆាកអន្តរជាតិ។
យោងតាមរបាយការណ៍របស់អង្គការ UNICEF ដែលបានចេញផ្សាយកាលពីខែមេសា កន្លងទៅ បានព្រមានថា ប្រទេសអាហ្វហ្គានីស្ថានប្រឈមនឹងហានិភ័យនៃការបាត់បង់គ្រូបង្រៀន និងបុគ្គលិកសុខាភិបាលជាស្ត្រីជាង ២៥,០០០ នាក់ នៅត្រឹមឆ្នាំ២០៣០ ប្រសិនបើការរឹតត្បិតលើការអប់រំរបស់ក្មេងស្រី និងការងាររបស់ស្ត្រី នៅតែបន្តបិទខ្ទប់បែបនេះ។ ផ្ទុយទៅវិញ ក្រុមតាលីបង់តែងតែអះអាងថា ខ្លួនគោរពសិទ្ធិស្ត្រី ដោយផ្អែកទៅតាមការបកស្រាយរបស់ខ្លួន ទៅលើច្បាប់អ៊ីស្លាម ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


