ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ និងកងកម្លាំងប៉ាគីស្ថាន បាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លានៅព្រំដែនអាហ្វហ្គានីស្ថាន
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថានកាលពីល្ងាចថ្ងៃសៅរ៍ទី១១ខែតុលា ខណៈដែលកងកម្លាំងតាលីបង់ និងប៉ាគីស្ថានបានផ្លោងគ្រាប់ដាក់គ្នានៅក្នុងការប៉ះទង្គិចគ្នាឆ្លងព្រំដែនដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៍មាន Al Jazeera នាថ្ងៃអាទិត្យ។

បើតាមលោក Enayatullah Khwarizmi អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថាន កងកម្លាំងតាលីបង់បានចាប់ផ្តើម«ប្រតិបត្តិការសងសឹកដោយជោគជ័យ» ប្រឆាំងនឹងកងទ័ពប៉ាគីស្ថាន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលគាត់បានពិពណ៌នាថាជាការរំលោភបំពានម្តងហើយម្តងទៀត និងការវាយប្រហារតាមអាកាសលើទឹកដីអាហ្វហ្គានីស្ថាន។
គាត់បាននិយាយនៅលើបណ្ដាញសង្គម X ថា ប្រតិបត្តិការបានបញ្ចប់នៅយប់ពាក់កណ្តាលអធ្រាត្រ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានថ្កោលទោសការវាយប្រហាររបស់អាហ្វហ្គានីស្ថានថាបង្កហេតុ ហើយបានប្តេជ្ញាថា យោធារបស់ទីក្រុងអ៊ីស្លាម៉ាបាដនឹងឆ្លើយតប។
លោក Naqvi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ X ថា «ការបាញ់ដោយកងកម្លាំងអាហ្វហ្គានីស្ថានលើប្រជាជនស៊ីវិល គឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ កងកម្លាំងក្លាហានរបស់ប៉ាគីស្ថានបានផ្តល់ការឆ្លើយតបភ្លាមៗ និងមានប្រសិទ្ធភាព គ្មានការបង្កហេតុណាមួយនឹងត្រូវបានអត់ឱនឲ្យទេ»។
វិទ្យុប៉ាគីស្ថានដោយដកស្រង់ប្រភពសន្តិសុខបានរាយការណ៍ថា កងកម្លាំងតាលីបង់បានវាយប្រហារទីតាំងយ៉ាងហោចណាស់ចំនួន៦នៅតាមព្រំដែន ដោយជំរុញឲ្យអ្វីដែលខ្លួនពិពណ៌នាថាជា «ការឆ្លើយតបដ៏ខ្លាំងក្លា» ពីកងទ័ពប៉ាគីស្ថាន។ ខ្សែវីដេអូដែលចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញពីការប៉ះទង្គិចគ្នា និងការបាញ់កាំភ្លើងធំភ្លឺឆ្វាចពាសពេញមេឃទាំងយប់ ទោះបីជាវាមិនច្បាស់ថាតើការប៉ះទង្គិចគ្នាបានបញ្ចប់ឬយ៉ាងណា។
ការប្រឈមមុខដាក់គ្នានេះ បានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសដ៏សាហាវទៅលើទីក្រុងកាប៊ុល កាលពីដើមសប្តាហ៍ ដែលក្រុមតាលីបង់បានស្តីបន្ទោសទៅលើប៉ាគីស្ថាន។ ទីក្រុងអ៊ីស្លាម៉ាបាដ មិនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែបានចោទប្រកាន់រដ្ឋាភិបាលតាលីបង់ថា បានផ្តល់ជម្រកដល់ក្រុមយុទ្ធជន Tehrik-i-Taliban Pakistan (TTP) ដែលជាក្រុមបះបោរដែលខ្លួននិយាយថា ប្រតិបត្តិការពីទឹកដីអាហ្វហ្គានីស្ថាន ដោយមានការគាំទ្រពីឥណ្ឌា។
អំពើហិង្សាកាន់តែខ្លាំងឡើងបានធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមមហាអំណាចក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានជំរុញឲ្យភាគីទាំងពីរ«អនុវត្តការអត់ធ្មត់» ហើយបានព្រមានថា ការបន្តការប្រយុទ្ធគ្នាអាចធ្វើឲ្យមានអស្ថិរភាពនៅក្នុងតំបន់ដ៏ធំ។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា «ស្ថិរភាពរវាងប្រទេសជិតខាងទាំងពីររួមចំណែកដល់ស្ថិរភាពក្នុងតំបន់»។
ក្រសួងការបរទេសកាតាបានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងនូវ«ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការប៉ះទង្គិចគ្នានេះ ហើយបានអំពាវនាវឲ្យប្រទេសទាំងពីរ«ផ្តល់អាទិភាពដល់ការសន្ទនា និងការទូត» ដើម្បីជៀសវាងការកើនឡើងបន្ថែមទៀត។
អារ៉ាប៊ីសាអូឌីតក៏បានសម្តែងការព្រួយបារម្ភផងដែរ ដោយជំរុញឲ្យទីក្រុងអ៊ីស្លាម៉ាបាដ និងកាប៊ុលទទួលយក«ការសន្ទនា»។
ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយថា «ព្រះរាជាណាចក្រអំពាវនាវឲ្យមានការអត់ធ្មត់ ជៀសវាងការកើនឡើង និងរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ អារ៉ាប៊ីសាអូឌីតគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិដែលមានគោលបំណងលើកកម្ពស់សន្តិភាព និងធានាស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានជាបងជាប្អូន»៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


