ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ ចេញមុខប្រកាសថា នឹងជួយអ៊ីរ៉ង់ បើធ្វើសង្គ្រាមជាមួយអាមេរិក
សង្គ្រាមអាមេរិក-អ៊ីរ៉ង់កំពុងឃើញស្រមោលលឹមៗហើយ បន្ទាប់ពីភាគីទាំងពីរបោះសម្តីដាក់គ្នានិងគំរាមគ្នាទៅវិញទៅមក ឯទីក្រុងវ៉ាស៊ីនតោនក៏បញ្ជូនកងនាវាចម្បាំង ព្រមទាំងបង្កើនកម្លាំងយោធានៅក្នុងតំបន់មជ្ឈិមបូព៌ាថែមទៀតផង។

យ៉ាងណា ពេលនេះ ក្រុមតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន បានចេញមុខប្រកាសថា ខ្លួននឹងជួយអ៊ីរ៉ង់ បើសិនជាសង្គ្រាមជាមួយអាមេរិក ផ្ទុះឡើងមែន។
តាមការផ្សាយរបស់ JERUSALEM POST នៅថ្ងៃចន្ទទី១៦ខែកុម្ភៈ អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid និយាយថា៖ «ក្រុមតាលីបង់ នឹងផ្ដល់ជំនួយនិងជួយជ្រោមជ្រែងដល់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងករណីមានការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិកមកលើប្រទេសនេះ។ ប្រជាជនអាហ្វហ្គានីស្ថាននឹងបង្ហាញក្តីអាណិតអាសូរ និងអាចសហការជាមួយអ៊ីរ៉ង់ ប្រសិនបើមានការស្នើសុំ ប៉ុន្តែវានឹងមិនទាញក្រុមស៊ុននី (តាលីបង់) ឲ្យចូលរួមក្នុងសង្គ្រាមសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិកដោយស្វ័យប្រវត្តិនោះឡើយ»។

ទោះបែបនេះ តាលីបង់មិនចង់ឲ្យមានជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ឡើយ ហើយចង់ឲ្យបន្តអនុវត្តវិធានការការទូត និងកិច្ចចរចាជាបន្តបន្ទាប់លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់វិញ។
សូមជម្រាបថា ទំនាក់ទំនងរវាង អ៊ីរ៉ង់ និង ក្រុមតាលីបង់ មានលក្ខណៈស្មុគស្មាញ និងបានផ្លាស់ប្តូរយ៉ាងខ្លាំងពីសត្រូវស៊ីសាច់ហុតឈាម មកជាមិត្តដែលមិនសូវទុកចិត្តគ្នា ប៉ុន្តែត្រូវសហការគ្នាដើម្បីផលប្រយោជន៍នយោបាយនិងសន្តិសុខ។

ក្នុងឆ្នាំ១៩៩៨ ទំនាក់ទំនងទាំងពីរបានធ្លាក់ចុះដល់ចំណុចសូន្យ នៅពេលក្រុមតាលីបង់ សម្លាប់អ្នកការទូតអ៊ីរ៉ង់ ៨ នាក់ នៅទីក្រុង Mazar-i-Sharif ដែលស្ទើរតែធ្វើឲ្យប្រទេសទាំងពីរផ្ទុះសង្គ្រាមនឹងគ្នាទៅហើយ។
យ៉ាងណា ចាប់តាំងពីសហរដ្ឋអាមេរិក ចូលឈ្លានពានអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០០១មក ទំនាក់ទំនងក៏បានចាប់ផ្តើមប្រែប្រួល ដោយទាំងអ៊ីរ៉ង់និងតាលីបង់ សុទ្ធតែចង់ឲ្យកងទ័ពអាមេរិកដកចេញពីតំបន់មជ្ឈិមបូព៌ានិងអាស៊ីកណ្តាល ហើយក៏មានរបាយការណ៍ដែរថា អ៊ីរ៉ង់បានផ្តល់ជំនួយយោធាខ្លះៗដល់តាលីបង់ ដើម្បីវាយបកប្រឆាំងនឹងវត្តមានអាមេរិក។
ចាប់តាំងពីតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១ អ៊ីរ៉ង់មិនទាន់ទទួលស្គាល់រដ្ឋាភិបាលតាលីបង់ជាផ្លូវការទេ ប៉ុន្តែបានរក្សាទុកស្ថានទូត និងធ្វើការងារការទូតយ៉ាងជិតស្និទ្ធ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


